ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅកាន់​អេលីយ៉ា


« ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅកាន់​អេលីយ៉ា » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅកាន់​អេលីយ៉ា » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

ពង្សាវតារក្សត្រ ទី១ ១៩

ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅកាន់​អេលីយ៉ា

ការស្ដាប់​តាម​សំឡេង​នៃ​ព្រះអម្ចាស់

រូបភាព
អ័ហាប់​មាន​បន្ទូល​ទៅ​យេសិបិល ភ្លើង​ឆេះ​នៅ​ខាងក្រោយ

ស្ដេច​អ័ហាប់​បាន​មាន​បន្ទូល​ទៅ​ព្រះនាង​យេសិបិល​ថា ព្រះអម្ចាស់​បាន​កម្ចាត់​ពួកសង្ឃ​របស់​ព្រះបាល ។ យេសិបិល​បាន​ក្រោធ​ព្រះទ័យ ហើយ​មាន​បន្ទូល​ថា ទ្រង់​នឹង​សម្លាប់​ព្យាការី​អេលីយ៉ា ។

ពង្សាវតារក្សត្យ ទី១ ១៩:១–២

រូបភាព
អេលីយ៉ា​រកឃើញ​រូងភ្នំ

ដើម្បី​មាន​សុវត្ថិភាព អេលីយ៉ា​បាន​ចាកចេញ​ពី​ដែនដី​អ៊ីស្រាអែល ។ លោក​បាន​ធ្វើ​ដំណើរ​អស់​រយៈពេល ៤០ ថ្ងៃ និង ៤០ យប់ ដោយ​ធ្វើការ​តម​អាហារ​នៅពេល​លោក​ធ្វើ​ដំណើរ ។ បន្ទាប់មក លោក​បាន​មកដល់​ភ្នំ​ស៊ីណាយ ហើយ​បាន​រកឃើញ​រូងភ្នំ​មួយ​ដើម្បី​លាក់​ខ្លួន ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ឲ្យ​អេលីយ៉ា​ឡើង​ទៅលើ​កំពូល​ភ្នំ​នោះ ដើម្បី​ទ្រង់​អាច​មាន​បន្ទូល​ទៅកាន់​អេលីយ៉ា​បាន ។

ពង្សាវតារក្សត្រ ទី១ ១៩:៣, ៨–១១

រូបភាព
អេលីយ៉ា​កំពុង​មើល​ខ្យល់​បោកបក់ គ្រោះ​រញ្ជួយ​ដី និង​ភ្លើង​ឆេះ

ខ្យល់​បាន​បក់បោក​មក​យ៉ាងខ្លាំង ហើយ​ធ្វើឲ្យ​ថ្ម​ដែល​នៅជុំវិញ​រូងភ្នំ​នោះ​បែកបាក់​ខ្ទេចខ្ទី ។ បន្ទាប់ពី​នោះ​មក មាន​គ្រោះ​រញ្ជួយដី​កក្រើក​អស់​ទឹកដី ។ ក្រោយមក ភ្លើង​ក៏ចាប់ផ្ដើម​ឆេះ ។ អេលីយ៉ា​បាន​ឮ​សំឡេង​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង គ្រោះ​រញ្ជួយ​ដី និង​ភ្លើង​ឆេះ ។ ប៉ុន្ដែ សំឡេង​របស់​ព្រះអម្ចាស់​មិន​មែន​នៅក្នុង​សំឡេង​ដ៏ទ្រហឹង​អឺងកង​ទាំងនោះ​ឡើយ ។

ពង្សាវតារក្សត្រ ទី១ ១៩:១១–១២

រូបភាព
ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅកាន់​អេលីយ៉ា

បន្ទាប់មក អេលីយ៉ា​បាន​ស្ដាប់ឮ​សំឡេង​ដ៏តូច​រហៀងៗ ។ លោក​បាន​ដឹង​ថា នោះ​គឺជា​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​សួរ​អេលីយ៉ា​ថា តើ​លោក​កំពុង​ធ្វើអ្វី​នៅ​ទីនោះ ។

ពង្សាវតារក្សត្រ ទី១ ១៩:១២–១៣

រូបភាព
អេលីយ៉ា​កំពុង​ទូល​ទៅ​ព្រះអម្ចាស់

អេលីយ៉ា​បាន​និយាយ​ថា លោក​កំពុង​លាក់ខ្លួន​ដើម្បី​មាន​សុវត្ថិភាព ។ ព្យាការី​ទាំងអស់​ត្រូវបាន​គេ​សមា្លប់ ហើយ​ប្រជាជន​បាន​បដិសេធ​ព្រះអម្ចាស់ ។

ពង្សាវតារក្សត្រ ទី១ ១៩:១៤

រូបភាព
អេលីយ៉ា​រកឃើញ​អេលីសេ

ព្រះអម្ចាស់​បាន​លួងលោម​អេលីយ៉ា ហើយ​បាន​មាន​បន្ទូល​ទៅ​លោក​ថា មាន​ពួកសាសន៍​អ៊ីស្រាអែល​ជាច្រើន​នាក់ ដែល​នៅតែ​ថ្វាយ​បង្គំ​ព្រះអម្ចាស់​ដដែល ។ ព្រះអម្ចាស់​បាន​បង្គាប់ឲ្យ​អេលីយ៉ា​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​រៀបចំ​ព្យាការី​ម្នាក់​ទៀត ។ ឈ្មោះ​របស់​ព្យាការី​ថ្មី​រូប​នេះ​គឺ អេលីសេ ។

ពង្សាវតារក្សត្រ ទី១ ១៩:១៥–១៨

បោះពុម្ព