ដំណើររឿង​ក្នុង​ព្រះគម្ពីរ
នេហេមា


« នេហេមា » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« នេហេមា » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

នេហេមា ១–២

នេហេមា

ការសង់​កំផែង​ក្រុង​យេរូសាឡិម​ឡើងវិញ

រូបភាព
នេហេមា ស្ដេច​​ទតមើល

នេហេមា​គឺជា​សាសន៍​យូដា​ម្នាក់ ដែល​បាន​រស់នៅ​ក្នុង​ស្រុក​ពើស៊ី ។ លោក​គឺជា​អ្នកបម្រើ​ជំនិត​របស់​ស្ដេច ។ ថ្ងៃមួយ នេហេមា​បាន​ឮ​ថា ពួកសាសន៍​យូដា​នៅក្នុង​ក្រុង​យេរូសាឡិម​កំពុង​រងទុក្ខ ។ កំផែង​ការពារ​ក្រុង​យេរូសាឡិម​ត្រូវបាន​បំផ្លាញ ហើយ​មិនដែល​បាន​សង់​ឡើងវិញ​នោះទេ ។ ក្រុង​យេរូសាឡិម​ស្ថិត​ក្នុង​គ្រោះថ្នាក់ ។ នេហេមា​បាន​តម​អាហារ និង​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះអម្ចាស់ ។

នេហេមា ១

រូបភាព
ស្ដេច​មាន​បន្ទូល​ជាមួយ​នេហេមា​អំពី​កំផែង

ស្ដេច​បាន​សួរ​នេហេមា​ថា ហេតុអ្វី​បានជា​លោក​ក្រៀមក្រំ​ម្ល៉េះ ។ លោក​បាន​ទូល​ទៅ​ស្តេច​អំពី​គ្រោះថ្នាក់​នៅ​ក្រុង​យេរូសាឡិម ។ ស្ដេច​បាន​មាន​បន្ទូល​ថា ទ្រង់​អាច​ជួយ​បាន ។ នេហេមា​បាន​ទូលសូម​ទ្រង់ ដើម្បី​ទៅ​ក្រុង​យេរូសាឡិម និង​សង់​កំផែង​ឡើងវិញ ។ ស្តេច​បានឲ្យ​នេហេមា​ធ្វើជា​អ្នកដឹកនាំ ហើយ​បាន​ប្រទាន​គ្រឿង​ផ្គត់ផ្គង់ដល់​លោក​​ដែល​លោក​ត្រូវការ ។

នេហេមា ២:២–៨

រូបភាព
នេហេម​កំពុង​សង់​កំផែង ពួកសត្រូវ​កំពុង​មើល

នេហេមា និង​ពួកសាសន៍​យូដា​បាន​ចាប់ផ្ដើម​សង់​កំផែង​ក្រុង​យេរូសាឡិម​ឡើងវិញ ។ ប៉ុន្ដែ ពួកសត្រូវ​របស់​ពួកគេ​បាន​សើច​ចំអក​ដាក់​ពួកគេ ហើយ​បាន​ព្យាយាម​បញ្ឈប់​ពួកគេ ។

នេហេមា ២:១៧–២០

រូបភាព
មនុស្ស​សើច​ចំអក​ដាក់​នេហេមា

ពួកសត្រូវ​បាន​ព្យាយាម​បំភាន់​នេហេមា​ឲ្យ​ចាកចេញ​ពី​ទីក្រុង ។ ប៉ុន្តែ នេហេមា​មិន​ចាកចេញ​ឡើយ ។ លោក​បាន​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។ លោក​បាន​ធ្វើ​កិច្ចការ​ដ៏អស្ចារ្យ​មួយ ។

នេហេមា ៦:២–៤

រូបភាព
នេហេមា​ឈរ​លើ​កំផែង​ដែល​សង់រួច

នេហេមា​បាន​ប្រាប់​ប្រជាជន​របស់​លោក​ថា កុំឲ្យ​ភ័យខ្លាច​ឡើយ ។ ពួកគេ​បាន​ដាក់​អ្នកយាម​នៅលើ​កំផែង ដើម្បី​រក្សា​ក្រុង​ឲ្យមាន​សុវត្ថិភាព ។ ពួកសាសន៍​យូដា​បាន​បន្ដ​សង់​កំផែង ។ ព្រះអម្ចាស់​បាន​ប្រទាន​កម្លាំង​ដល់​ពួកសាសន៍​យូដា ហើយ​ពួកគេ​បាន​សង់​កំផែង​រួចរាល់​ក្នុង​រយៈពេល ៥២ ថ្ងៃ ។ ក្រុង​យេរូសាឡិម​មាន​សុវត្ថិភាព​សាជាថ្មី ។

នេហេមា ៤:៦–១៥; ៦:៥–៩, ១៥–១៦

បោះពុម្ព