ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ដានីយ៉ែល និង​សុបិន​របស់​ស្ដេច


« ដានីយ៉ែល និង​សុបិន​របស់​ស្ដេច » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ​២០២២ )

« ដានីយ៉ែល និង​សុបិន​របស់​ស្ដេច » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

ដានីយ៉ែល ២

ដានីយ៉ែល និង​សុបិន​របស់​ស្ដេច

សារ​ដ៏​អាថ៌កំបាំង​របស់​ព្រះ​ទៅ​កាន់​ស្ដេច

រូបភាព
ស្ដេច​កំពុង​សុបិន

ស្ដេច​បាប៊ីឡូន​បាន​មាន​សុបិន​មួយ​ដែល​ធ្វើ​ឲ្យ​ទ្រង់​ពិបាក​ព្រះទ័យ ។ ទ្រង់​បាន​បង្គាប់​ឲ្យ​ពួក​សង្ឃ និង​ពួក​ហោរា​របស់​ទ្រង់​ប្រាប់​ទ្រង់​ពី​អត្ថន័យ​នៃ​សុបិន​នោះ ។

ដានីយ៉ែល ២:១–៣

រូបភាព
ស្ដេច​កំពុង​ព្រះតំរិះ

ស្តេច​មិន​បាន​ប្រាប់​ពួកគេ​ពី​សុបិន​នោះ​ទេ ។ ទ្រង់​បាន​មាន​បន្ទូល​ថា បើ​ពួក​សង្ឃ និង​ពួក​ហោរា​ពិត​ជា​មាន​អំណាច​មែន នោះ​ពួកគេ​អាច​ទូល​ប្រាប់​ទ្រង់​ពី​សុបិន​នោះ និង​អត្ថន័យ​របស់​វា ។

ដានីយ៉ែល ២:៤–៩

រូបភាព
ស្ដេច​កំពុង​និរតេស​ពួក​ហោរា

ពួក​សង្ឃ និង​ពួក​ហោរា​បាន​ទូល​ប្រាប់​ស្ដេច​ថា ពួកគេ​មិន​អាច​បក​ស្រាយ​សុបិន​របស់​ទ្រង់​បាន​ទេ បើ​ទ្រង់​មិន​ព្រម​ប្រាប់​ពួកគេ​ថា​វា​ជា​អ្វី​នោះ ។ ពួកគេ​បាន​និយាយ​ថា គ្មាន​នរណា​ម្នាក់​ធ្វើ​រឿង​នោះ​បាន​ទេ ។ ស្ដេច​ទ្រង់​ខ្ញាល់ ហើយ​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​សម្លាប់​ពួក​ហោរា​ទាំង​អស់​នៅ​ក្នុង​នគរ រួម​ទាំង​ដានីយ៉ែល និង​មិត្ត​របស់​លោក​ផង​ដែរ ។

ដានីយ៉ែល ២:១០–១៣

រូបភាព
ដានីយ៉ែល​កំពុង​និយាយ​ទៅ​កាន់​ទាហាន

នៅពេល​អ្នក​យាម​របស់​ស្ដេច​បាន​មក​យក​ដានីយ៉ែល និង​មិត្ត​របស់​លោក ដានីយ៉ែល​បាន​សុំ​ពេល​បន្ថែម​ទៀត​ដើម្បី​គាត់​អាច​ទូល​ប្រាប់​ស្ដេច​ពី​អត្ថន័យ​នៃ​សុបិន​នោះ ។ ដានីយ៉ែល​បាន​ដឹង​ថា ព្រះ​ជ្រាប ហើយ​ទត​ឃើញ​អ្វី​គ្រប់​យ៉ាង សូម្បី​តែ​ការ​សុបិន ។ ដានីយ៉ែល​បាន​សុំ​ឲ្យ​មិត្ត​របស់​លោក​អធិស្ឋាន​ជាមួយ​នឹង​លោក ។

ដានីយ៉ែល ២:១៤–១៨

រូបភាព
ដានីយ៉ែល​កំពុង​អធិស្ឋាន

ព្រះ​បាន​បង្ហាញ​ដានីយ៉ែល​ពី​សុបិន​របស់​ស្ដេច​នៅ​ក្នុង​ការ​និមិត្ត​មួយ ហើយ​បាន​បង្រៀន​ដានីយ៉ែល​ពី​អត្ថន័យ​របស់​វា ។ ដានីយ៉ែល​បាន​ថ្លែង​អំណរ​គុណ​ព្រះ ចំពោះ​ការ​ឆ្លើយ​នឹង​ការអធិស្ឋាន​របស់​លោក និង​មិត្ត​របស់​លោក និង​ចំពោះ​ការ​ជួយ​សង្គ្រោះ​ជីវិត​របស់​ពួកគេ ។ បន្ទាប់មក​គាត់បាន​ទៅ​ទូល​ប្រាប់​ស្ដេច​ពី​អត្ថន័យ​នៃ​សុបិន​នោះ ។

ដានីយ៉ែល ២:១៩–២៥

រូបភាព
ដានីយ៉ែល​កំពុង​ទូល​ទៅកាន់​ស្ដេច

ដានីយ៉ែល​បាន​និយាយ​ថា សុបិន​របស់​ស្ដេច​គឺ​អំពី​រូប​សំណាក​ដ៏​ធំ​មួយ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ថ្ម​មួយ​ដុំ​ដែល​ធ្លាក់​ពី​ភ្នំ​មួយ ។ រូប​សំណាក​នោះ​តំណាង​ឲ្យ​នគរ​លើ​ផែនដី ។ ថ្ម​ដែល​ធ្លាក់​ពី​ភ្នំ​តំណាង​ឲ្យ​នគរ​ព្រះ​ដែល​នឹង​បំពេញ​ផែនដី​នេះ ។ ស្ដេច​បាន​ដឹង​ថា ដានីយ៉ែល​បាន​និយាយ​ការ​ពិត ។

ដានីយ៉ែល ២:២៦–៤៩

បោះពុម្ព