ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ស្ដេច​ដាវីឌ


« ដាវីឌ​ជា​ស្តេច » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ ២០២២ )

« ដាវីឌ​ជា​ស្តេច » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

សាំយូអែល​ទី ១ ១៨–១៩; ៣១; សាំយូអែល​ទី ២ ១; ៥; ១១–១២

ស្ដេច​ដាវីឌ

ការពុះពារ​របស់​ស្តេច

រូបភាព
ស្តេច​សូល និង ដាវីឌ សម្លឹង​ទៅទីក្រុង

ស្តេច​សូល ដែល​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល បាន​ស្ងប់ស្ងែង​ចំពោះ​ជ័យជំនះ​របស់ ដាវីឌ លើ កូលីយ៉ាត ។ ស្តេចសូល បាន​លើក ដាវីឌ ឲ្យ​ធ្វើ​ជា​មេទ័ព​លើ​ពួកទាហាន​របស់​ទ្រង់ ។

សាំយូអែល ទី១ ១៨:៥

រូបភាព
ដាវីឌ

ដាវីឌ ស្រឡាញ់​ព្រះអម្ចាស់ ហើយ​តែងតែ​ចង់​ធ្វើ​អ្វី​ដែលត្រឹមត្រូវ ។ ប្រជាជន​អ៊ីស្រាអែល​ស្រឡាញ់​ដាវីឌ ។

សាំយូអែល​ទី១ ១៨:៦–៧

រូបភាព
ស្តេចសូល ខឹង

ស្តេចសូល បាន​ចាប់ផ្តើម​មានចិត្ត​ច្រណែន ហើយ​បានព្យាយាម​រក​សម្លាប់​ដាវីឌ ។ ប៉ុន្តែ ដាវីឌ​បានធ្វើតាម​ព្រះអម្ចាស់ ហើយ​ព្រះអម្ចាស់​បាន​ការពារ​លោក​ពី ស្តេចសូល ។

សាំយូអែល ទី ១ ១៨:៦–១៦; ១៩:១

រូបភាព
ពិធីបុណ្យសព​របស់​សាសន៍​អ៊ីស្រាអែល

សាសន៍​អ៊ីស្រាអែល​បាន​ប្រយុទ្ធ​នឹង​សង្រ្គាម​ជាច្រើន ។ នៅថ្ងៃមួយ ស្តេចសូល និង​បុត្រា​របស់ទ្រង់​បាន​សុគត​នៅក្នុង​សង្រ្គាម ។ ដាវីឌ ស្រឡាញ់​ទ្រង់​ទាំងទ្វេ​ណាស់ ហើយ​មានចិត្ត​សោកស្តាយ​ដែលបាន​ដឹង​ពី​ការសុគត​របស់​ទ្រង់​ទាំងទ្វេ ។ ឥឡូវនេះ សាសន៍​អ៊ីស្រាអែល​ត្រូវ​ការស្តេច​ថ្មី​មួយអង្គ ។ ព្រះអម្ចាស់​បាន​ជ្រើសរើស ដាវីឌ ឲ្យ​ធ្វើ​ជាស្តេច ។ ប្រជាជន​​សប្បាយចិត្ត ។

សាំយូអែល ទី ១ ៣១:២–៦; សាំយូអែល ទី ២ ១:១១–១២; ៥:១–៥

រូបភាព
ដាវីឌ ​ដឹកនាំ​ទាហាន

ព្រះអម្ចាស់​បាន​ប្រទានពរជ័យ​ដល់​ស្តេច ដាវីឌ ហើយ​បាន​ដឹកនាំ​ទ្រង់ ។ ដោយមាន​ជំនួយ​របស់​ព្រះអម្ចាស់ នោះ​ទាហាន​របស់​ដាវីឌ បាន​យកឈ្នះ​លើ​ពួក​សត្រូវ​របស់​ខ្លួន ។

សាំយូអែល ទី ២ ៥:៦–១០, ១៧–២៥

រូបភាព
ដាវីឌ ទទួលទាន​ផ្លែ​ទំពាំង​បាយជូរ

នៅថ្ងៃមួយ នៅពេល​ដែល ដាវីឌ ត្រូវទៅ​ច្បាំង ទ្រង់​បែរ​ជា​នៅ​ឯ​ព្រះដំណាក់​ទៅវិញ ។ ទ្រង់​បានឃើញ​ស្រ្តី​ដ៏ស្រស់ស្អាត​ម្នាក់ ។ ឈ្មោះ​របស់នាង​គឺ បាតសេបា ហើយ​ដាវីឌ ចង់​រៀបអភិសេក​នឹង​នាង ។ ប៉ុន្តែ​នាង​បានរៀបការ​នឹង អ៊ូរី ដែល​ជា​ទាហាន​នៅក្នុង​ទ័ព​របស់ ដាវីឌ ។

សាំយូអែល ទី ១ ១១:១–៣

រូបភាព
ដាវីឌ ​មានបន្ទូល​ជាមួយ អ៊ូរី

ដាវីឌ ចង់​រៀប​អភិសេក​នឹង​បាតសេបា ដូច្នេះ​ទ្រង់​ក៏​បញ្ជូន អ៊ូរី ជា​ប្តី​របស់នាង​ឲ្យ​ទៅ​ច្បាំង​នៅកន្លែង​ដែល​មានគ្រោះថ្នាក់ ដើម្បី​ឲ្យ អ៊ូរី ស្លាប់ ។

សាំយូអែល ទី ២ ១១:៤–១៧

រូបភាព
ដាវីឌ និង បាតសេបា

មិនយូរ​ប៉ុន្មាន ដាវីឌ ជ្រាបដឹង​ថា អ៊ូរី បាន​ស្លាប់​នៅក្នុង​ចម្បាំង ។ ដាវីឌ បានបញ្ជូន​បាវបម្រើ​របស់ទ្រង់​ទៅ​នាំ បាតសេបា មក​រាជ​ដំណាក់​របស់​ទ្រង់ ហើយ​ទ្រង់​បាន​រៀបអភិសេក​ជាមួយនាង ។

សាំយូអែល ទី ២ ១១:២៤, ២៦–២៧

រូបភាព
ណាថាន់ ​ទូល​ទៅកាន់​ដាវីឌ

ប៉ុន្តែ​ព្រះអម្ចាស់​មិនសព្វ​ព្រះទ័យ​នឹង​អ្វី​ដែល ដាវីឌ​បានធ្វើ​ទេ ។ ព្រះអម្ចាស់​បាន​បញ្ជូន ណាថាន់ ជា​ព្យាការី​ឲ្យ​ប្រាប់ ដាវីឌ ថា​អំពើបាប​របស់ទ្រង់​ធ្ងន់ធ្ងរ​ណាស់ ។ ដាវីឌ បាន​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​អ្វី​ដែល​ទ្រង់បាន​ធ្វើ​ចំពោះ អ៊ូរី និង បាតសេបា ។ ទ្រង់​បាន​អធិស្ឋាន ហើយ​បានតមអាហារ​សូមព្រះរាជទាន​ទោស​ពី​ព្រះអម្ចាស់ ។

សាំយូអែល ទី ២ ១១:២៧; ១២:១–១៣

បោះពុម្ព