ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ម៉ូសេ​ជា​ព្យាការី


« ម៉ូសេ​ជា​ព្យាការី » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ ២០២២ )

« ម៉ូសេ​ជា​ព្យាការី » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

និក្ខមនំ ២–៣

ម៉ូសេ​ជា​ព្យាការី

ត្រូវបាន​ហៅ​ឲ្យ​រំដោះ​ប្រជារាស្រ្ត​របស់​ព្រះអម្ចាស់

រូបភាព
សាសន៍​អេស៊ីព្ទ​បាន​វាយ​សាសន៍​អ៊ីស្រាអែល

ម៉ូសេ បានធំ​ឡើង​ជា​បុត្រា​នៃ​បុត្រី​របស់ ស្តេចផារ៉ោន ។ ម៉ូសេ បានឃើញថា សាសន៍​អេស៊ីព្ទ​មានចិត្ត​ឃោរឃៅ​ចំពោះ​សាសន៍​អ៊ីស្រាអែល ។ លោក​មានចិត្តសោកសៅ​ដែល​សាសន៍​អេស៊ីព្ទ​យក​សាសន៍​អ៊ីស្រាអែល​ធ្វើ​ជា​ទាសករ ។

និក្ខមនំ ២:១០–១១

រូបភាព
ម៉ូសេ ការពារ​សាសន៍​អ៊ីស្រាអែល

នៅថ្ងៃមួយ ម៉ូសេ បានឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់​កំពុងវាយ​សាសន៍​អ៊ីស្រាអែល​ម្នាក់ ។ ដើម្បី​ការពារ​សាសន៍​អ៊ីស្រាអែល ម៉ូសេ បាន​សម្លាប់​សាសន៍​អេស៊ីព្ទ​នោះចោល ។

និក្ខមនំ ២:១១–១៤

រូបភាព
ម៉ូសេ នៅក្នុង​ទីរហោស្ថាន

នៅពេល ស្តេចផារ៉ោន បានដឹង ទ្រង់​ចង់​សម្លាប់​ម៉ូសេ ប៉ុន្តែ​ម៉ូសេ បាន​រត់ចេញពី​ស្រុក​អេស៊ីព្ទ ។

និក្ខមនំ ២:១៥

រូបភាព
ម៉ូសេ និង​ក្រុមគ្រួសារ

ម៉ូសេ បានមក​ដល់​កន្លែង​មួយ​ដែល​ហៅថា ម៉ាឌាន ដែល​លោក​បានជួប​ស្រ្តីម្នាក់​មានឈ្មោះថា សេផូរ៉ា ។ ពួកគេបានរៀបការ និង​មាន​កូនចៅ​ជាច្រើន ។

និក្ខមនំ ២:២១–២២

រូបភាព
ម៉ូសេ សម្លឹងមើលទៅ​គុម្ព​បន្លា​ដែល​មាន​ភ្លើង​ឆេះ

ខណៈពេល​ដែល​កំពុង​រស់នៅ​ក្នុង​ស្រុក​ម៉ាឌាន ម៉ូសេ បាន​ឃើញ​គុម្ព​បន្លា​ដែល​មាន​ភ្លើងឆេះ ប៉ុន្តែ​មិនបាន​ឆេះ​គុម្ព​បន្លា​ឡើយ ។ ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះកាយ​នៅក្នុង​ភ្លើង​នោះ ហើយ​បាន​មានបន្ទូល​ទៅកាន់​ម៉ូសេ ។

និក្ខមនំ ៣:១–៦

រូបភាព
ព្រះ​យេស៊ូវ មាន​បន្ទូល​ទៅកាន់ ម៉ូសេ

ព្រះអម្ចាស់​មានបន្ទូលថា ទ្រង់​បានជ្រាបដឹង​ថា​សាសន៍​អ៊ីស្រាអែល​រងទុក្ខ​នៅប្រទេស​អេស៊ីព្ទ ។ ទ្រង់​បាន​បង្គាប់​ឲ្យ​ម៉ូសេ ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ ហើយ​ប្រាប់​ទៅ ស្តេចផារ៉ោន ឲ្យ​ដោះលែង​សាសន៍​អ៊ីស្រាអែល ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ជួយ​ម៉ូសេ​ឲ្យ​ដោះលេង​សាសន៍​អ៊ីស្រាអែល ហើយ​ដឹកនាំ​ពួកគេ​ទៅកាន់​ដែនដី​សន្យា ។

និក្ខមនំ ៣:៧–១៨

បោះពុម្ព