ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ទារក​ម៉ូសេ


« ទារក​ម៉ូសេ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ​២០២០ )

« ទារក​ម៉ូសេ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

និក្ខមនំ ១–២

ទារក​ម៉ូសេ

ការ​ការពារ​ថ្នាក់ដឹកនាំ​អនាគត​របស់​សាសន៍​អ៊ីស្រាអែល

រូបភាព
ស្តេចផារ៉ោន​កំពុង​ទត​មើល​នគរ

គ្រួសារ​របស់​យ៉ាកុប​បាន​ក្លាយ​ជា​ប្រជាជន​ដ៏​អស្ចារ្យ​នៅ​ស្រុក​អេស៊ីព្ទ ។ ពួកគេ​ត្រូវ​បាន​ហៅ​ថា​ជា​សាសន៍​អ៊ីស្រាអែល ។ ស្តេចផារ៉ោន ដែល​ជា​ស្ដេច​អេស៊ីព្ទ មាន​ការភ័យ​ខ្លាច​ថា នៅ​ថ្ងៃ​មួយ​នឹង​មាន​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន ហើយ​ថា​ពួកគេ​នឹង​ដណ្ដើម​យក​ស្រុក​អេស៊ីព្ទ ដូច្នេះ​ទ្រង់​បាន​ដាក់​សាសន៍​អ៊ីស្រាអែល​ធ្វើ​ជា​ទាសករ​របស់​ទ្រង់ ។

និក្ខមនំ ១:៧–១៤

រូបភាព
ពួក​ទ័ព​កំពុង​មើល​ទៅ​ទន្លេ

បន្ទាប់មក ស្តេចផារ៉ោន​បាន​បង្គាប់​ថា ទារក​ទាំងអស់​របស់​សាសន៍​អ៊ីស្រាអែល​ដែល​ទើប​នឹង​កើត​គួរ​តែ​ត្រូវ​សម្លាប់​ចោល ។ ក្រុម​គ្រួសារ​សាសន៍​អ៊ីស្រាអែល​មាន​ចិត្ត​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ។

និក្ខមនំ ១:១៥–២២

រូបភាព
យ៉ុកិបិត, ម៉ារាម និង​ទារក​ម៉ូសេ​នៅ​ក្នុង​ទន្លេ

មាន​ម្ដាយ​ម្នាក់​ជា​សាសន៍​អ៊ីស្រាអែល​ឈ្មោះ យ៉ុកិបិត​បាន​គិត​ពី​របៀប​សង្គ្រោះ​ជីវិត​កូន​ប្រុស​របស់​គាត់​ដែល​ទើប​នឹង​កើត ។ គាត់​បាន​ដាក់​កូន​តូច​របស់​គាត់​នៅ​ក្នុង​កញ្ជើ​មួយ ហើយ​បាន​លាក់​កញ្ជើ​នោះ​នៅ​ក្នុង​ស្មៅ​ដ៏​ក្រាស់​នៅ​ក្បែរ​ទន្លេ​នីល ។ បងស្រី​របស់​ទារក​នោះ​ឈ្មោះ ម៉ារាម បាន​មើល​ថែ​គាត់​ឲ្យ​មាន​សុវត្ថិភាព ។

និក្ខមនំ ២:១–៤

រូបភាព
បុត្រី​របស់​ស្តេចផារ៉ោន​កំពុង​បី​ទារក​ម៉ូសេ

កាល​កំពុង​ងូត​ទឹក​នៅ​ទន្លេ នោះ​បុត្រី​របស់​ស្តេចផារ៉ោន រកឃើញ​កញ្ជើ​នោះ ។ ទ្រង់​បាន​ឃើញ​ទារក​ជា​សាសន៍​អ៊ីស្រាអែល​ដ៏​កំសត់​ម្នាក់​នេះ​កំពុង​យំ ហើយ​ចង់​យក​គាត់​ទៅ​ចិញ្ចឹម​ជា​បុត្រ​របស់​ទ្រង់​ផ្ទាល់ ។ ម៉ារាម​បាន​មក​រក​បុត្រី​របស់​ស្តេចផារ៉ោន ហើយ​បាន​សុំ​ប្រសិន​បើ​នាង​អាច​នាំ​ស្ត្រី​អ៊ីស្រាអែល​ម្នាក់​ឲ្យ​មើល​ថែ​ទារក​នោះ ។

និក្ខមនំ ២:៥–៦

រូបភាព
បុត្រី​របស់​ស្តេចផារ៉ោន, យ៉ុកិបិត, ម៉ារាម និង​ទារក​ម៉ូសេ​

ម៉ារាម​បាន​នាំ​ម្ដាយ​នាង យ៉ុកិបិត ទៅ​ជួប​នឹង​បុត្រី​របស់​ស្តេចផារ៉ោន ។ បុត្រី​របស់​ស្តេចផារ៉ោន​យល់​ព្រម​បង់​ប្រាក់​ឲ្យ​យ៉ុកិបិត​ដើម្បី​មើល​ថែ​ទារក​នោះ ។

និក្ខមនំ ២:៨–៩

រូបភាព
បុត្រី​របស់​ស្តេចផារ៉ោន, យ៉ុកិបិត និង​ម៉ូសេ

ទារក​សាសន៍​អ៊ីស្រាអែល​រូបនោះ​បាន​ធំ​ដឹង​ក្ដី ។ បុត្រី​របស់​ស្តេចផារ៉ោន​បាន​ចិញ្ចឹម​គាត់​ដូច​ជា​បុត្រា​របស់​ទ្រង់​ផ្ទាល់ ។ ទ្រង់​ដាក់​ឈ្មោះ​គាត់​ថា ម៉ូសេ ។

និក្ខមនំ ២:១០

បោះពុម្ព