ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ម៉ូសេ​នៅលើ​ភ្នំ​ស៊ីណាយ


« ម៉ូសេ​នៅលើ​ភ្នំ​ស៊ីណាយ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« ម៉ូសេ​នៅលើ​ភ្នំ​ស៊ីណាយ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

និក្ខមនំ ១៩–២០២៤; ៣១–៣៤; ចោទិយកថា ៤–៧

ម៉ូសេ​នៅលើ​ភ្នំ​ស៊ីណាយ

ការជួយ​ប្រជាជន​ឲ្យចងចាំ​ដល់​ព្រះអម្ចាស់

រូបភាព
ភ្នំ​ស៊ីណាយ

ម៉ូសេ និង​ពួកសាសន៍​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីរហោស្ថាន ។ ពួកគេ​បាន​មកដល់​ភ្នំ​មួយ​ដែល​មាន​ឈ្មោះ​ថា ភ្នំ​ស៊ីណាយ ។

និក្ខមនំ ១៩:១

រូបភាព
ម៉ូសេ​អធិស្ឋាន

ម៉ូសេ​បាន​ឡើង​ទៅលើ​ភ្នំ​ដើម្បី​ទូល​ទៅ​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ម៉ូសេ​ថា ទ្រង់​ចង់​មាន​បន្ទូល​ទៅកាន់​ពួកសាសន៍​អ៊ីស្រាអែល​ប្រទល់​មុខ​គ្នា ។

និក្ខមនំ ១៩:៣, ៩–១១

រូបភាព
ពពក​នៅ​ជុំវិញ​ភ្នំ

ពួកសាសន៍​អ៊ីស្រាអែល​បាន​មកឯ​ជើង​ភ្នំ​ស៊ីណាយ ហើយ​ព្រះអម្ចាស់​បាន​បណ្ដាល​ឲ្យមាន​ពពក​យ៉ាងក្រាស់​នៅ​ជុំវិញ​ភ្នំ​នោះ ។ ព្រះអម្ចាស់​គង់​នៅក្នុង​ពពក​នោះ ។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពួកសាសន៍​អ៊ីស្រាអែល ហើយ​បាន​ប្រទាន​ដល់​ពួកគេ​នូវ​ក្រឹត្យវិន័យ​ទាំងឡាយ ។ ភ្នំ​នោះ​ក៏​កក្រើក​រំពើក នៅពេល​ទ្រង់​មាន​ព្រះបន្ទូល ។

និក្ខមនំ ១៩:១៦–១៩; ២០:១–១៧; ចោទិយកថា ៤:១២–១៣, ៣៣; ៥:៤–៥

រូបភាព
ពួកសាសន៍​អ៊ីស្រាអែល​ភ័យខ្លាច

ពួកសាសន៍​អ៊ីស្រាអែល​មាន​ការភ័យ​ខ្លាច ។ ពួកគេ​បាន​សូមឲ្យ​ម៉ូសេ​ទូល​ទៅ​ព្រះអម្ចាស់ ដើម្បីឲ្យ​ម៉ូសេ​អាច​ប្រាប់​ពួកគេ នូវ​អ្វី​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ពួកគេ​ធ្វើ ។

និក្ខមនំ ២០:១៨–១៩

រូបភាព
ចាស់ទុំ​សាសន៍​អ៊ីស្រាអែល​នៅលើ​ភ្នំ

ម៉ូសេ​បាន​យក​អើរ៉ុន និង​ចាស់ទុំ​សាសន៍​អ៊ីស្រាអែល​ចំនួន ៧០ នាក់​ឡើង​ទៅលើ​ភ្នំ ដើម្បី​ទទួល​បាន​ការបង្រៀន​របស់​ព្រះអម្ចាស់​បន្ថែម​ទៀត ។ ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួកគេ ។

និក្ខមនំ ២៤:១, ៩–១១

រូបភាព
ព្រះអម្ចាស់​ចារឹក​នៅលើ​បន្ទះ​ថ្ម​សម្រាប់​ម៉ូសេ

បន្ទាប់មក ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​ម៉ូសេ​ឲ្យទុក​ពួកចាស់ទុំ​ចោល​សិន ហើយ​ឡើង​ទៅលើ​ភ្នំ​កាន់តែ​ខ្ពស់​ជាងនេះ ។ ម៉ូសេ​បាន​គោរព​តាម ។ ព្រះអម្ចាស់​បាន​ប្រើ​ព្រះអង្គុលី​របស់​ទ្រង់ ដើម្បី​ចារឹក​ក្រឹត្យវិន័យ និង​បទបញ្ញត្តិ​របស់​ទ្រង់​នៅលើ​បន្ទះ​ថ្ម ។ អស់​រយៈពេល ៤០ ថ្ងៃ ព្រះអម្ចាស់​បាន​បង្រៀន​ម៉ូសេ​អំពី​រឿងរ៉ាវ​ជាច្រើន ។

និក្ខមនំ ២៤:១២–១៨; ៣១:១៨

រូបភាព
ពួកសាសន៍​អ៊ីស្រាអែល​ធ្វើ​រូប​កូនគោ​មាស

ខណៈពេល​ដែល​ម៉ូសេ​នៅលើ​ភ្នំ​ស៊ីណាយ នោះ​ប្រជាជន​អ៊ីស្រាអែល​បាន​នឿយហត់​នឹង​ការរង់ចាំ​លោក ។ ពួកគេ​បាន​ប្រាប់​អើរ៉ុន​ឲ្យធ្វើ​រូប​សំណាក​ឲ្យ​ពួកគេ​ថ្វាយ​បង្គំ ដូចជា​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ។ អើរ៉ុន​បាន​ប្រមូល​មាស​របស់​ពួកគេ​ទាំងអស់ ហើយ​ធ្វើ​រូប​សំណាក​កូនគោ​មាស ។

និក្ខមនំ ៣២:១–៤

រូបភាព
ពួកសាសន៍​អ៊ីស្រាអែល​ថ្វាយបង្គំ​រូប​កូនគោ​មាស

ពួកសាសន៍​អ៊ីស្រាអែល​បាន​ថ្វាយ​បង្គំ​រូប​កូនគោ​មាស និង​បាន​ធ្វើ​យញ្ញបូជា ។ ពួកគេ​បាន​និយាយ​ថា គឺជា​កូនគោ​មាស​ដែល​បាន​រំដោះ​ពួកគេ​ចេញពី​ស្រុក​អេស៊ីព្ទ មិន​មែន​ព្រះអម្ចាស់​នោះទេ ។

និក្ខមនំ ៣២:៤–៦, ២១–២៤

រូបភាព
ម៉ូសេ​កំពុង​ចុះ​មកពី​ភ្នំ

ព្រះអម្ចាស់​បាន​ជ្រាប​ថា ពួកសាសន៍​អ៊ីស្រាអែល​កំពុង​ថ្វាយ​បង្គំ​រូប​សំណាក ហើយ​បាន​ភ្លេច​ទ្រង់ ។ ទ្រង់​បាន​បង្គាប់​ឲ្យ​ម៉ូសេ​ត្រឡប់​ទៅ​វិញ ហើយ​ប្រាប់​ប្រជាជន​ឲ្យ​ប្រែចិត្ត ។

និក្ខមនំ ៣២:៧–១០

រូបភាព
ម៉ូសេ​និយាយ​ទៅកាន់​ពួកសាសន៍​អ៊ីស្រាអែល រូប​កូនគោ​មាស​ត្រូវបាន​បំផ្លាញ​ចោល

ម៉ូសេ​បាន​ចុះពី​លើ​ភ្នំ​ស៊ីណាយ​វិញ ហើយ​បាន​ឃើញ​ពួក​សាសន៍​អ៊ីស្រាអែល​កំពុង​ថ្វាយបង្គំ​រូប​កូនគោ​មាស ។ លោក​មាន​ការខកចិត្ត​ជាខ្លាំង ។ ប្រជាជន​មិន​ទាន់​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​គោរព​តាម​ក្រឹត្យវិន័យ និង​បទបញ្ញត្តិ​ដែល​ព្រះអម្ចាស់​បាន​ចារឹកឲ្យ​នៅឡើយ​ទេ ។ ម៉ូសេ​បាន​បំបាក់​បន្ទះ​ថ្ម​នោះ ហើយ​បាន​បំផ្លាញ​រូប​កូនគោ​មាស​ចោល ។ លោក​បាន​ជួយឲ្យ​ពួកសាសន៍​អ៊ីស្រាអែល​ប្រែចិត្ត ហើយ​ចងចាំ​ដល់​ព្រះ​ដ៏ពិត​ប្រាកដ​របស់​ពួកគេ ។

និក្ខមនំ ៣២:១៥–២០, ២៥–២៩

រូបភាព
ម៉ូសេ​អធិស្ឋាន

ម៉ូសេ​បាន​សូមឲ្យ​ព្រះអម្ចាស់​អភ័យទោស​ដល់​ពួកសាសន៍​អ៊ីស្រាអែល ហើយ​ធ្វើការ​សន្យា​ជាមួយ​នឹង​ពួកគេ​ជាថ្មី​ម្ដងទៀត ។ ម៉ូសេ​បាន​សន្យា​ថា​នឹង​ដឹកនាំ ហើយ​បង្រៀន​ពួកគេ ។

និក្ខមនំ ៣២:៣០–៣៤

រូបភាព
ម៉ូសេ​ជាមួយ​នឹង​ក្រឹត្យវិន័យ​ទាំង​ដប់​ប្រការ

ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យម៉ូសេ​ធ្វើ​បន្ទះ​ថ្ម​ថ្មី ហើយ​ត្រឡប់​មក​ភ្នំ​ស៊ីណាយ​វិញ ។ ព្រះអម្ចាស់​បាន​ធ្វើ​ការសន្យា​ថ្មី​មួយ​ជាមួយ​នឹង​ពួកសាសន៍​អ៊ីស្រាអែល ហើយ​បាន​ប្រទាន​ដល់​ពួកគេ​នូវ​ក្រឹត្យវិន័យ​ដប់​ប្រការ​របស់​ទ្រង់ ។

និក្ខមនំ ២០:២–១៧; ៣៤:១–១៧, ២៨; ចោទិយកថា ៦:២៤–២៥; ៧:១២–១៣

បោះពុម្ព