ដំណើររឿង​ក្នុង​ព្រះគម្ពីរ
យ៉ាកុប និង​ គ្រួសារ​របស់​លោក


« យ៉ាកុប និង​គ្រួសារ​របស់​លោក » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ ២០២២ )

« យ៉ាកុប និង​គ្រួសារ​របស់​លោក » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

លោកុប្បត្តិ ២៧–៣៣

យ៉ាកុប និង​ គ្រួសារ​របស់​លោក

របៀប​ដែល​ព្រះអម្ចាស់​រក្សា​សេចក្តី​សន្យា​របស់ទ្រង់

រូបភាព
យ៉ាកុប បណ្តើរ​សត្វលា

យ៉ាកុប ចាកចេញ​ពីផ្ទះ​ដើម្បី​គេចចេញ​ពី​បងប្រុស អេសាវ​របស់លោក​ដែល​កំពុង​ខឹង ។ ឪពុក​របស់​យ៉ាកុប បាន​ផ្តល់​ពរជ័យ​ដល់​លោក​ឲ្យរកឃើញ ហើយ​រៀបការ​ជាមួយ​ស្រ្តី​ដែល​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​របស់ទ្រង់ ។

លោកុប្បត្តិ ២៧:៤២–៤៦; ២៨:១–៥

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​ព្រះកាយ​ដល់​យ៉ាកុប

ខណៈពេល​ដែល​យ៉ាកុប កំពុង​ធ្វើដំណើរ ព្រះអម្ចាស់​បាន​មកជួប​លោក​ក្នុង​ការនិមិត្ត​មួយ ។ ទ្រង់​បាន​សន្យា​ថា​នឹងគង់​នៅជាមួយ​យ៉ាកុប ជានិច្ច ។ យ៉ាកុប បាន​សន្យា​នឹង​ព្រះអម្ចាស់​ថា​នឹង​ថ្វាយ​មួយភាគ​ក្នុង​ដប់​នៃ​អ្វីៗ​ទាំងអស់​ដែល​លោក​បានទទួល ។

លោកុប្បត្តិ ២៨:១០–១៦, ២០–២២

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​មានបន្ទូល​ទៅកាន់​យ៉ាកុប

ព្រះអម្ចាស់​បានសន្យា​យ៉ាកុប​ថា លោក​នឹង​មាន​កូនចៅ​ជាច្រើន ។ តាមរយៈ​កូនចៅ​របស់​យ៉ាកុប ក្រុមគ្រួសារ​ទាំងឡាយ​នៅលើ​ផែនដី​នឹង​បាន​ទទួល​ពរជ័យ​ដោយបាន​ស្គាល់​ព្រះអង្គសង្រ្គោះ ។ ក្រុមគ្រួសារ​របស់​យ៉ាកុប​នៅក្នុង​សម័យ​បច្ចុប្បន្ន គឺត្រូវបាន​ហៅថា​វង្ស​នៃ​អ៊ីស្រាអែល ។

លោកុប្បត្តិ ២៨:៣–៤, ១៤; នីហ្វៃទី ១ ១០:១៤

រូបភាព
យ៉ាកុប និង រ៉ាជែល

យ៉ាកុប បានធ្វើ​ដំណើរ​ទៅកាន់​ដែនដី​ដែល​ហៅថា ខារ៉ាន ។ នៅទីនោះ​លោក​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​ស្រ្តី​សុចរិត​ម្នាក់​ដែល​មាន​ឈ្មោះថា រ៉ាជែល ។

លោកុប្បត្តិ ២៧:៤៣; ២៩:៩–២០

រូបភាព
យ៉ាកុប ធ្វើការ​នៅ​ទីវាល

យ៉ាកុប បាន​យល់ព្រម​ធ្វើការ​ប្រាំពីរ​ឆ្នាំ​ឲ្យ​ឪពុក​របស់នាង ដែល​មាន​ឈ្មោះថា ឡាបាន់ ប្រសិនបើ ឡាបាន់ ព្រម​ឲ្យ​លោក​រៀបការ​ជាមួយ​នឹង រ៉ាជែល ។ ឡាបាន់ ក៏បាន​យល់ព្រម ។ យ៉ាកុប បាន​ធ្វើ​ការ​អស់​ប្រាំពីរ​ឆ្នាំ ។

លោកុប្បត្តិ ២៩:២១–២៧

រូបភាព
យ៉ាកុប រ៉ាជេល និង លេអា

ប៉ុន្តែ ឡាបាន់ ចង់ឲ្យ លេអា ដែល​ជាកូនស្រី​ច្បង​របស់គាត់​រៀបការ​មុនសិន ។ នៅក្នុង​ពិធី​អាពាហ៌ពិពាហ៌ ឡាបាន់ បានលេង​ល្បិច​ជាមួយ​យ៉ាកុប ហើយ​បាន​ឲ្យ​យ៉ាកុប រៀបការ​ជាមួយ​នឹង លេអា វិញ ។ ប៉ុន្ដែ​យ៉ាកុប​ស្រឡាញ់​រ៉ាជែល ។ លោក​បានសន្យា​ថា​នឹង​ធ្វើការ​ប្រាំពីរ​ឆ្នាំទៀត ប្រសិនបើ​លោក​អាចរៀបការ​ជាមួយ​នឹង​នាង ។ ឡាបាន់ បាន​យល់ព្រម ហើយ​ក្រុមគ្រួសារ​របស់​យ៉ាកុប ចាប់ផ្តើម​រីកចម្រើន ។

លោកុប្បត្តិ ២៩:២៨–៣៥; ៣០:៣–១៣, ១៧–២៤; យ៉ាកុប ២:២៧–៣០

រូបភាព
យ៉ាកុប ធ្វើ​ដំណើរ​ជាមួយ​ក្រុមគ្រួសារ

ឡាបាន់ មិនបាន​បង់ប្រាក់​ឲ្យ​យ៉ាកុប​បាន​ត្រឹមត្រូវ​នោះទេ ។ ប៉ុន្តែ​ព្រះអម្ចាស់​បានប្រទានពរជ័យ​ឲ្យ យ៉ាកុប នូវ​សត្វ​ជាច្រើន ហើយ​បាន​ប្រាប់​យ៉ាកុប ឲ្យ​ត្រឡប់​ទៅផ្ទះវិញ ។

លោកុប្បត្តិ ៣០:៣១, ៤៣; ៣១:១–៧, ១៧–១៨

រូបភាព
យ៉ាកុប

នៅតាម​ផ្លូវ​ត្រឡប់​ទៅផ្ទះវិញ យ៉ាកុប បាន​ដឹងថា បងប្រុស​របស់លោក អេសាវ និង​មនុស្ស ៤០០ នាក់​ទៀត​កំពុង​មកជួប​លោក ។

លោកុប្បត្តិ ៣២:៣–៦

រូបភាព
យ៉ាកុប លាក់​ក្រុមគ្រួសារ

យ៉ាកុប បានគិតថា អេសាវ ប្រហែល​ជា​នៅតែ​ខឹង​នឹងលោក​ដដែល ។ យ៉ាកុប បានខ្លាច​ថា​គ្មាន​សុវត្ថិភាព​ដល់​ក្រុមគ្រួសារ​របស់លោក ដូច្នេះ​លោក​​បាន​នាំពួកគេ​ទៅកន្លែង​ដែល​មាន​សុវត្ថិភាព ហើយ​បាន​អធិស្ឋាន ។

លោកុប្បត្តិ ៣២:៧–២៤

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​បានមានបន្ទូល​ទៅកាន់​យ៉ាកុប

យ៉ាកុប បានអធិស្ឋាន​ពេញ​មួយយប់​រហូត​ដល់​ភ្លឺ ។ ព្រះអម្ចាស់​បាន​យាងមក​ជួប​យ៉ាកុប ហើយបាន​ប្រសិទ្ធ​ពរ​ដល់​លោក ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​យ៉ាកុប​ថា លោក​នឹង​ធ្វើ​ជា​អ្នកដឹកនាំ​ដ៏អស្ចារ្យ​លើ​មនុស្ស​ជាច្រើន ។ ព្រះអម្ចាស់​បាន​ប្តូរ​ឈ្មោះ​របស់​យ៉ាកុប ទៅជា​អ៊ីស្រាអែល ។

លោកុប្បត្តិ ៣២:២៤–៣០

រូបភាព
អេសាវ ជួប​ជាមួយ យ៉ាកុប

មិនយូរ​ប៉ុន្មាន អេសាវ និង​មនុស្ស​របស់គាត់​បានរកឃើញ​យ៉ាកុប និង​ក្រុមគ្រួសារ​លោក ។ អេសាវ មិនខឹង​នឹង​យ៉ាកុប​ទៀតទេ ។ គាត់​បានរត់​ទៅជួប​យ៉ាកុប ហើយ​ឱប​លោក ។ គាត់​សប្បាយ​ចិត្ត​ជាខ្លាំង​ដែល​បានឃើញ​លោក និង​ក្រុមគ្រួសារ​លោក ។ យ៉ាកុប ក៏​សប្បាយចិត្ត​ដែល​បាន​ឃើញ អេសាវ ម្តងទៀត​ដែរ ។

លោកុប្បត្តិ ៣៣:១–៧

រូបភាព
យ៉ាកុប និង អេសាវ សម្លឹងទៅ​ក្រុមគ្រួសារ

ព្រះអម្ចាស់​បាន​រក្សា​សេចក្តីសន្យា​របស់ទ្រង់​ចំពោះ​យ៉ាកុប ពេញ​មួយជីវិត​របស់លោក ។ យ៉ាកុប បាន​មកដល់​ផ្ទះ​ជាមួយ​ក្រុមគ្រួសារ​លោក ហើយ​បាន​រស់នៅ​ទីនោះ ។ ចាប់ពីពេល​នោះមក យ៉ាកុប ត្រូវបាន​ហៅថា អ៊ីស្រាអែល ហើយ​ក្រុមគ្រួសារ​របស់លោក​ត្រូវបាន​ហៅថា សាសន៍​អ៊ីស្រាអែល ។ លោក​បានបន្ត​កាន់តាម​ព្រះបញ្ញត្តិ និង​ថ្វាយបង្គំ​ព្រះអម្ចាស់ ។

លោកុប្បត្តិ ៣៣:១៧–២០

បោះពុម្ព