ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អេលីសេ​ជា​ព្យាការី


« អេលីសេ​ជា​ព្យាការី » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ ២០២២ )

« អេលីសេ​ជា​ព្យាការី » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

ពង្សាវតារក្សត្រ ទី​២ ២; ៤

អេលីសេ​ជា​ព្យាការី

អព្ភូតហេតុ​របស់​ព្រះអម្ចាស់

រូបភាព
អេលីយ៉ា​​និយាយ​ជាមួយ​អេលីសេ

តាមរយៈ​ព្យាការី​អេលីយ៉ា ព្រះអម្ចាស់​បាន​រៀបចំ​អេលីសេ ដើម្បី​ធ្វើ​ជាព្យាការី​បន្ទាប់ ។ បន្ទាប់មក​ព្រះអម្ចាស់​បាន​យក​អេលីយ៉ា​ទៅកាន់​ស្ថានសួគ៌ ។

ពង្សាវតារក្សត្រ ទី ២ ២:១–១៥

រូបភាព
ស្រ្តី​​ចាក់ប្រេង

ព្រះអម្ចាស់​បាន​ជួយ​អេលីសេ​ឲ្យ​ធ្វើ​អព្ភូតហេតុ​ជាច្រើន ។ គ្រាមួយ អេលីសេ​បាន​ប្រសិទ្ធពរ​ដល់​ប្រេង​របស់​ស្រ្តីក្រីក្រ​ឲ្យ​ពេញ​ជាច្រើន​ដប ។ បន្ទាប់មក ស្រ្តី​រូបនេះ​បាន​លក់​ប្រេង​ដើម្បី​សង​បំណុល​របស់​នាង ។

ពង្សាវតារក្សត្រ ទី ២ ៤:១–៧

រូបភាព
អេលីសេ និយាយ​ទៅកាន់​ក្រុមគ្រួសារ​មួយ

នៅពេល​ផ្សេងទៀត មាន​ស្រ្តី​ដ៏​ស្មោះត្រង់​ម្នាក់​បាន​បម្រើ​អេលីសេ ហើយ​បាន​មានចិត្ត​ល្អ​យ៉ាងខ្លាំង​ចំពោះ​លោក ។ អេលីសេ បាន​សួរ​នាង​ពីអ្វី​ដែល​គាត់​អាចធ្វើ​ដើម្បី​បម្រើ​នាង ។ នាង​ចង់​បានកូន​ប្រុស​ម្នាក់ ។ អេលីសេ​បាន​ប្រសិទ្ធពរ​ដល់​នាង និង​ស្វាមី​របស់​នាង​ឲ្យ​មាន​កូនប្រុស​ម្នាក់ ។

ពង្សាវតារក្សត្រ ទី ២ ៤:៨–១៧

រូបភាព
ក្រុមគ្រួសារ​អរសប្បាយ

ប៉ុន្តែ​នៅពីរ​បីឆ្នាំ​ក្រោយមក កូនប្រុស​រូបនោះ​បាន​ធ្លាក់ខ្លួនឈឺ ហើយ​ស្លាប់ ។ ស្រ្តីរូបនោះ​បាន​ទៅរក​អេលីសេ ពីព្រោះ​នាង​មាន​សេចក្តីជំនឿ​ថា លោក​អាច​សង្រ្គោះ​កូនប្រុស​របស់​នាង​បាន ។ អេលីសេ​បានមក ហើយ​បាន​ប្រសិទ្ធពរ​ដល់​ក្មេងប្រុស​នោះ ហើយ​វា​បាន​មាន​ជីវិត​ម្តងទៀត ។ ព្រះអម្ចាស់​បាន​ជួយ​អេលីសេ​ឲ្យ​ធ្វើ​អព្ភូតហេតុ​ជាច្រើន ។ លោក​គឺជា​ព្យាការី​ដ៏អស្ចារ្យ​របស់​ព្រះអម្ចាស់ ។

ពង្សាវតាក្សត្រ ទី ២ ៤:១៨–៣៧

បោះពុម្ព