ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អេលីសេ និង ​កងទ័ព​របស់​ព្រះអម្ចាស់


« អេលីសេ និង ​កងទ័ព​របស់​ព្រះអម្ចាស់ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« អេលីសេ និង​ កងទ័ព​របស់​ព្រះអម្ចាស់ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

ពង្សាវតារក្សត្រ ទី២ ៦

អេលីសេ និង ​កងទ័ព​របស់​ព្រះអម្ចាស់

រទេះ​ចម្បាំង​ភ្លើង​របស់​ព្រះអម្ចាស់

រូបភាព
ពួកទាហាន​នៅជុំវិញ​ទីក្រុង

ពួកសាសន៍​ស៊ីរី​មិន​ចូលចិត្ត​ពួកសាសន៍​អ៊ីស្រាអែល​ទេ ។ ស្ដេច​ស្រុក​ស៊ីរី​បាន​បញ្ជូន​កងទ័ព​របស់​ទ្រង់ ដើម្បី​ទៅ​ចាប់​ព្យាការី​អេលីសេ ។ នៅពេល​យប់ កងទ័ព​បាន​ឡោមព័ទ្ធ​ទីក្រុង​ដែល​អេលីសេ​រស់នៅ ។

ពង្សាវតារក្សត្រ ទី២ ៦:៨–១៤

រូបភាព
អេលីសេ និង ​អ្នកបម្រើ​មើលទៅ​កងទ័ព​ស៊ីរី

អ្នកបម្រើ​វ័យក្មេង​របស់​អេលីសេ​បាន​ក្រោកឡើង ហើយ​បាន​ឃើញ​កងទ័ព​ស៊ីរី ។ គាត់​បាន​សួរ​អេលីសេ​ថា តើ​ពួកគេ​គួរតែ​ធ្វើ​អ្វី​ទៅ ។ អេលីសេ​បាន​ប្រាប់ទៅ​យុវជន​នោះ​ថា កុំឲ្យ​ខ្លាច​ឡើយ ។ លោក​បាន​ពោល​ថា កងទ័ព​ដែល​ច្បាំង​ឲ្យ​ពួកគេ មាន​គ្នា​ច្រើន​ជាង​កងទ័ព​ដែល​ច្បាំង​ប្រឆាំង​នឹង​ពួកគេ ។

ពង្សាវតារក្សត្រ ទី២ ៦:១៥–១៦

រូបភាព
កងទ័ព​ស្ថានសួគ៌​ជាមួយ​នឹង​រទេះ​ចម្បាំង​ភ្លើង

អេលីសេ​បាន​ទូល​សូម​ព្រះអម្ចាស់​ឲ្យ​បង្ហាញ​យុវជន​នោះ នូវ​អ្វី​ដែល​អេលីសេ​បាន​ឃើញ ។ ព្រះអម្ចាស់​បាន​បង្ហាញ​គាត់​នូវ​កងទ័ព​ស្ថានសួគ៌​ជិះ​សេះ និង​រទេះ​ចម្បាំង​ភ្លើង​ដើម្បី​មក​ការពារ​ពួកគេ ។ កងទ័ព​ស៊ីរី​ត្រូវបាន​ថ្ពឹន​ភ្នែក​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ។ ពួកគេ​លែង​ច្បាំង​នឹង​ពួកសាសន៍​អ៊ីស្រាអែល​ទៀត​ហើយ ។

ពង្សាវតារក្សត្រ ទី២ ៦:១៧–២៣

បោះពុម្ព