« ដានីយ៉ែល និងរូងសិង្ហ » ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ( ឆ្នាំ២០២២ )
« ដានីយ៉ែល និងរូងសិង្ហ » ដំណើររឿងព្រះគម្ពីរសញ្ញាចាស់
ដានីយ៉ែល ៦
ដានីយ៉ែល និងរូងសិង្ហ
សេចក្ដីក្លាហានរបស់បុរសម្នាក់ដើម្បីអធិស្ឋាន
ដារីយុសបានក្លាយជាអ្នកគ្រប់គ្រងក្រុងបាប៊ីឡូន ។ គាត់ស្រឡាញ់ដានីយ៉ែល ហើយចង់តែងតាំងដានីយ៉ែលជាអ្នកដឹកនាំលើនគរទាំងមូល ។ ពួកហោរាមួយចំនួនរបស់ស្ដេចមានចិត្តច្រណែន ។
ពួកហោរាបានដឹងថា ដានីយ៉ែលបានអធិស្ឋានទៅព្រះ ដូច្នេះពួកគេបានបោកបញ្ឆោតស្ដេចឲ្យធ្លាក់ចូលក្នុងការបង្កើតច្បាប់ថ្មីមួយ ។ នរណាម្នាក់ដែលបានអធិស្ឋានទៅព្រះនឹងត្រូវបោះចូលក្នុងរូងសិង្ហ ។
ដានីយ៉ែលនៅតែជ្រើសរើសអធិស្ឋានទៅព្រះ ។ ពួកហោរារបស់ស្ដេចបានឃើញដានីយ៉ែលកំពុងអធិស្ឋាន ហើយបានទូលទៅស្ដេចថា ដានីយ៉ែលកំពុងបំពានច្បាប់នោះ ។ ស្ដេចបានជ្រាបថា ពួកហោរារបស់ទ្រង់បានបោកបញ្ឆោតទ្រង់ ។ ទ្រង់បានព្យាយាមស្វែងរកវិធីដើម្បីសង្គ្រោះដានីយ៉ែល ប៉ុន្តែស្ដេចត្រូវតែធ្វើច្បាប់របស់ទ្រង់ផ្ទាល់ ។
ដានីយ៉ែលត្រូវបានបោះចូលទៅក្នុងរូងសិង្ហ ។ ស្ដេចផ្ទំពុំលក់ពេញមួយយប់ ដោយធ្វើការតមអាហារដើម្បីឲ្យដានីយ៉ែលនឹងទទួលបានការការពារ ។
លុះព្រឹកស្អែក ស្ដេចបានប្រញាប់ប្រញាល់ទៅរូងសឹង្ហតាំងពីព្រលឹម ។ ទ្រង់បានហៅដានីយ៉ែលចង់ដឹងថាលោកនៅ មានជីវិតដែរឬអត់ ។ ដានីយ៉ែលបានហៅតបវិញ ! លោកបានទូលទៅស្ដេចថា ព្រះបានចាត់ទេវតាមួយអង្គឲ្យបិទមាត់របស់សត្វសិង្ហនោះ ។ សត្វសិង្ហមិនបានធ្វើបាបលោកទេ ។
ស្ដេចសប្បាយព្រះទ័យដោយដានីយ៉ែលមានសុវត្ថិភាព ។ ទ្រង់បានដាក់ទោសពួកហោរាទាំងនោះដែលបានបោកបញ្ឆោតទ្រង់ ហើយទ្រង់បានបញ្ចប់ច្បាប់នោះ ។ ទ្រង់បានបង្រៀននគររបស់ទ្រង់អំពីព្រះចេស្ដា និងសេចក្ដីល្អរបស់ព្រះ ។