ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អ័ដាម និង​អេវ៉ា


« អ័ដាម និង​អេវ៉ា » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ​២០២០ )

« អ័ដាម និង​អេវ៉ា » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

លោកុប្បត្តិ ២–៣; ម៉ូសេ ៣–៥; អ័ប្រាហាំ ៥

អ័ដាម និង​អេវ៉ា

ការ​ទទួល​បាន​បទពិសោធន៍​តាមរយៈ​ការ​ធ្វើ​ការ​ជ្រើស​រើស

រូបភាព
អ័ដាម និង​អេវ៉ា​ជាមួយ​សត្វ

អ័ដាម និង​អេវ៉ា​គឺ​ជា​បុត្រា​បុត្រី​ដំបូង​របស់​ព្រះវរបិតា​សួគ៌​ដែល​រស់​នៅ​លើ​ផែនដី ។ ពួកគេ​បាន​រស់នៅ​ក្នុង​សួនច្បារ​អេដែន​ដ៏​ស្រស់​ស្អាត ដែល​បាន​ហ៊ុម​ព័ទ្ធ​ដោយ​រុក្ខជាតិ និង​ដើម​ឈើ​គ្រប់​ប្រភេទ ។ ព្រះ​ជា​ព្រះវរបិតា​សួគ៌​របស់​យើង និង ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ជួប​ពួកគេ ហើយ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួកគេ ។

លោកុប្បត្តិ ២:៨–៩; ៣:៨; ម៉ូសេ ៣:៨­–៩; អ័ប្រាហាំ ៥:៨, ១៤–១៩

រូបភាព
ដើម​ឈើ​ដឹង​ខុស​ត្រូវ

ព្រះ​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​បរិភោគ​ផ្លែឈើ​គ្រប់​មុខ លើក​លែង​តែ​ផ្លែ​ឈើ​មួយ ។ បើ​ពួកគេ​បាន​បរិភោគ​ផ្លែ​ឈើ​ដឹង​ខុស​ត្រូវ នោះ​ពួកគេ​នឹង​ត្រូវ​ចាក​ចេញ​ពី​សួន​ច្បារ​នោះ ហើយ​នៅ​ទីបំផុត​នឹង​ស្លាប់ ។ សាតាំង​កុហក​អ័ដាម និង​អេវ៉ា ។ សាតាំង​បាន​ថ្លែង​ថា បើ​ពួកគេ​បរិភោគ​ផ្លែ​ឈើ​នោះ ពួកគេ​នឹង​ដឹង​ខុស​ត្រូវ ប៉ុន្តែ​ពួកគេ​នឹង​ពុំ​ស្លាប់​ឡើយ ។

លោកុប្បត្តិ ២:១៦–១៧; ៣:១–៥; ម៉ូសេ ៣:៩; ៤:៦–១១; អ័ប្រាហាំ ៥:៩, ១២–១៣

រូបភាព
អេវ៉ា​កំពុង​បេះ​ផ្លែឈើ

អេវ៉ា​បាន​ជ្រើស​បរិភោគ​ផ្លែ​ឈើ​នោះ ។

លោកុប្បត្តិ ៣:៥–៦; ម៉ូសេ ៤:១២

រូបភាព
ដៃ​កំពុង​កាន់​ផ្លែឈើ

អេវ៉ា​បាន​ឲ្យ​ផ្លែ​ឈើ​នោះ​មួយ​ចំនួន​ទៅ​អ័ដាម ។ គាត់​ក៏​ជ្រើស​បរិភោគ​វា​ដែរ ។

លោកុប្បត្តិ ៣:៦–៧; ម៉ូសេ ៤:១២

រូបភាព
អ័ដាម និង​អេវ៉ា​កំពុង​លាក់​ខ្លួន​ពី​ព្រះ និង​ព្រះយេស៊ូវ

ព្រះ និង​ព្រះអម្ចាស់​បាន​យាង​មក​ជួប​ពួកគេ ប៉ុន្តែ​អ័ដាម និង​អេវ៉ា​បាន​ភ័យ​ខ្លាច ហើយ​បាន​លាក់​ខ្លួន ។ ព្រះ​បាន​ទូល​សួរ​ថា តើ​ពួកគេ​បាន​បរិភោគ​ផ្លែឈើ​ដឹង​ខុស​ត្រូវ​មែន​ទេ ។

លោកុប្បត្តិ ៣:៨–១៣; ម៉ូសេ ៤:១៣–១៤

រូបភាព
អ័ដាម និង​អេវ៉ា​កំពុង​ចាកចេញ​ពី​សួនច្បារ​អេដែន

អ័ដាម និង​អេវ៉ា​បាន​ទូល​ប្រាប់​ព្រះ​ថា ពួកគេ​បាន​ជ្រើស​រើស​បរិភោគ​ផ្លែ​ឈើ​នោះ ។ ដោយសារ​តែ​ការ​ជ្រើស​រើស​របស់​ពួកគេ នោះ​ពួកគេ​ត្រូវ​ចាក​ចេញ​ពី​សួនច្បារ​អេដែន ។ ពួកគេ​បាន​បែក​ចេញ​ពី​ព្រះ ប៉ុន្តែ​ទ្រង់​មាន​ផែនការ​មួយ​សម្រាប់​ពួកគេ ។ ឥឡូវ​នេះ ពួកគេ​បាន​ដឹង​ខុស​ត្រូវ ហើយ​អាច​មាន​កូន ។

លោកុប្បត្តិ ៣:១៦–២៤; ម៉ូសេ ៤:១៥–៣១

រូបភាព
គ្រួសារ​របស់​អ័ដាម និង​អេវ៉ា​កំពុង​មើល​ទៅ​ភ្លើង

អ័ដាម និង​អេវ៉ា​បាន​សន្យា​គោរព​តាម​បទបញ្ញត្តិ​ទាំងអស់​របស់​ព្រះ ។ ពួកគេ​ត្រូវ​បាន​បង្រៀន​ឲ្យ​យក​សត្វ​ធ្វើជា​យញ្ញបូជា ។ ពេល​ពួកគេ​គោរព​តាម នោះ​ពួកគេ​បាន​រៀន​បន្ថែម​ទៀត​អំពី​ព្រះរាជ​បុត្រា​របស់​ព្រះ​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​ទាំង​ពីរ​មាន​អំណរ​យ៉ាង​ខ្លាំង ដោយ​សារ​ទ្រង់​នឹង​ជួយ​គ្រួសារ​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​រក​ព្រះ​វិញ ។

លោកុប្បត្តិ ៣:២៣; ម៉ូសេ ៥:១–១២

បោះពុម្ព