ដំណើររឿង​ក្នុង​ព្រះគម្ពីរ
សុបិន​ដ៏បំផុស​គំនិត​របស់​យ៉ូសែប


« សុបិន​ដ៏បំផុស​គំនិត​របស់​យ៉ូសែប » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« សុបិន​ដ៏បំផុស​គំនិត​របស់​យ៉ូសែប » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

លោកុប្បត្តិ ៣០៣៧

សុបិន​ដ៏បំផុស​គំនិត​របស់​យ៉ូសែប

គ្រួសារ​មួយ​ពិបាក​ក្នុង​ការស្រឡាញ់​គ្នា​ទៅវិញ​ទៅមក

រូបភាព
យ៉ាកុប និង យ៉ូសែប ពាក់​អាវ​របស់​លោក

រ៉ាជែល និង យ៉ាកុប បាន​អធិស្ឋាន​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ដើម្បី​សុំ​កូនប្រុស​ម្នាក់ ។ ព្រះអម្ចាស់​បាន​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​ពួកលោក នៅពេល​ដែល​យ៉ូសែប បាន​កើតមក ។ យ៉ូសែប គឺជា​កូនប្រុស​សំណព្វ​របស់​យ៉ាកុប ហើយ​លោក​បានឲ្យ​អាវ​ពិសេស​មួយ​ទៅ​យ៉ូសែប ។ កូនប្រុស​បងៗ ១០ នាក់​ទៀត​របស់​យ៉ាកុប​បាន​ច្រណែន ។

លោកុប្បត្តិ ៣០:២២–២៤; ៣៧:១–៤

រូបភាព
យ៉ូសែប​កំពុង​ប្រាប់ពី​សុបិន​អំពី​កណ្ដាប់

នៅពេល​យ៉ូសែប​មាន​អាយុ​ប្រហែល ១៧ ឆ្នាំ លោក​បាន​មាន​សុបិន​ដ៏បំផុស​គំនិត​មួយ​ថា លោក​កំំពុង​តែ​ប្រមូល​កណ្ដាប់​នៅក្នុង​ស្រែ​ជាមួយ​នឹង​បងប្រុស​ទាំងឡាយ​របស់​លោក ។ កណ្ដាប់​របស់​យ៉ូសែប​ឈរ​ឡើង ។ ប៉ុន្ដែ កណ្ដាប់​របស់​ពួកបងប្រុស​លោក​ក្រាប​គោរព​ចំពោះ​កណ្តាប់​របស់​យ៉ូសែប ។ នៅពេល​យ៉ូសែប បាន​ប្រាប់​ដល់​ពួកបងប្រុស​របស់​លោក​អំពី​សុបិន​នេះ នោះ​ពួកគេ​បាន​ខឹង​នឹង​លោក ។

លោកុប្បត្តិ ៣៧:២, ៥–៨

រូបភាព
យ៉ូសែប​កំពុង​ពន្យល់​ពី​សុបិន​អំពី​ផ្កាយ

ក្រោយមក យ៉ូសែប​បាន​មាន​សុបិន​ដ៏បំផុស​គំនិត​មួយ​ទៀត ។ នៅក្នុង​សុបិន​នោះ ព្រះអាទិត្យ ព្រះចន្ទ និង​ផ្កាយ​ទាំង ១១ បាន​ក្រាប​គោរព​ដល់​លោក ។ យ៉ូសែប​បាន​ប្រាប់​គ្រួសារ​របស់​លោក​អំពី​សុបិន​នេះ ។ សុបិន​នេះ​ស្ដាប់ទៅ​ហាក់​ដូចជា​យ៉ូសែប នឹង​គ្រប់គ្រង​លើ​គ្រួសារ​នេះ​អញ្ចឹង ។ បងប្រុស​ទាំងឡាយ​របស់​យ៉ូសែប​រឹតតែ​ខឹង​នឹង​លោក​ខ្លាំង​ជាងមុន​ទៀត ។ ពួកគេ​មិន​ចូលចិត្ត​សុបិន​របស់​លោក​ទេ ។

លោកុប្បត្តិ ៣៧:៩–១១

រូបភាព
យ៉ូសែប​មកមើល​ពួក​បងប្រុស

នៅ​ថ្ងៃមួយ ពួកបងប្រុស​របស់​យ៉ូសែប​បាន​ចេញពី​ផ្ទះ​ទៅ​ឲ្យចំណី​ចៀម​នៅ​ទីឆ្ងាយ ។ យ៉ាកុប​បានឲ្យ​យ៉ូសែប​ទៅ​មើល​ពួកគេ ។

លោកុប្បត្តិ ៣៧:១២–១៩

រូបភាព
ពួកបងប្រុស​របស់​យ៉ូសែប

ពួកបងប្រុស​មួយ​ចំនួន​របស់​យ៉ូសែប​ចង់​សម្លាប់​លោក​ចោល ។ ពួកគេ​បាន​យក​អាវ​របស់​យ៉ូសែប ហើយ​បោះ​លោក​ចូល​ទៅក្នុង​អណ្តូង​មួយ ។

លោកុប្បត្តិ ៣៧:២០–២៤

រូបភាព
យ៉ូសែប​នៅក្នុង​អណ្តូង

ខណៈដែល​យ៉ូសែប​នៅក្នុង​អណ្តូង នោះ​ពួកបងប្រុស​របស់​លោក​បាន​ឃើញ​អ្នកដំណើរ​ទៅ​ស្រុក​អេស៊ីព្ទ ។ ពួកបងប្រុស​ទាំងនោះ​បាន​សម្រេច​ចិត្ត​លក់​យ៉ូសែប ឲ្យធ្វើជា​ទាសករ​របស់​អ្នកធ្វើ​ដំណើរ​នោះ ក្នុង​តម្លៃ​ប្រាក់ ២០ ដួង ។

លោកុប្បត្តិ ៣៧:២៥–២៨

រូបភាព
ឈាម​ប្រឡាក់​លើ​អាវ​របស់​យ៉ូសែប

បន្ទាប់មក ពួកបងប្រុស​របស់​យ៉ូសែប​បាន​ប្រឡាក់​ឈាម​សត្វ​ពពែ​នៅលើ​អាវ​របស់​លោក ។ ពួកបងប្រុស​ទាំងនេះ​បាន​ទៅឯ​ឪពុក​របស់​ពួកគេ យ៉ាកុប ហើយ​បាន​បង្ហាញ​អាវ​នោះ​ដល់​លោក ។ ពួកគេ​បាន​កុហក​យ៉ាកុប ហើយ​បាន​ប្រាប់​លោក​ថា សត្វ​ព្រៃ​សាហាវៗ​បាន​សម្លាប់​យ៉ូសែប ។

លោកុប្បត្តិ ៣៧:៣១–៣៣

រូបភាព
យ៉ាកុប​​យំ

យ៉ាកុប​បាន​យំ ព្រោះ​លោក​បាន​គិត​ថា យ៉ូសែប​បាន​ស្លាប់​ហើយ ។

លោកុប្បត្តិ ៣៧:៣២–៣៥

រូបភាព
យ៉ូសែប​រស់នៅ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីព្ទ

ប៉ុន្ដែ យ៉ូសែប​នៅរស់​នៅឡើយ ។ លោក​រស់នៅ​ឆ្ងាយពី​ផ្ទះ​នៅឯ​ស្រុក​អេស៊ីព្ទ​ជា​ទាសករ​គេ ។

លោកុប្បត្តិ ៣៧:៣៦

បោះពុម្ព