ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២៤–៣០ ខែ មករា ។ ម៉ូសេ ៧ ៖ « ព្រះអម្ចាស់​ទ្រង់បាន​ហៅ​រាស្ត្រ​ទ្រង់​ថា ស៊ីយ៉ូន »


« ថ្ងៃទី ២៤-៣០ ខែ មករា ។ ម៉ូសេ ៧ ៖ ‹ ហើយ​ព្រះអម្ចាស់ហៅ​រាស្រ្ត​ទ្រង់ថា ស៊ីយ៉ូន​ ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២ ( ២០២១ )

« ថ្ងៃទី ២៤-៣០ ខែ មករា ។ ម៉ូសេ ៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២២ 

មនុស្ស​ជាច្រើន​ប្រាស្រ័យ​ទាក់ទងគ្នា​តាម​របៀប​ប្រកប​ដោយ​ក្តីស្រឡាញ់

ស្រឡាញ់គ្នា​ទៅវិញ​ទៅមក ដោយ អិមម៉ា ដូណាល់សុន ថៃលើ

ថ្ងៃទី ២៤–៣០ ខែ មករា

ម៉ូសេ ៧

« ព្រះ​អម្ចាស់​ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា ស៊ីយ៉ូន »

សូម​ចាប់​ផ្ដើម​ការ​រៀបចំ​មេ​រៀន​របស់​បងប្អូន​​ដោយ​ការអាន ម៉ូសេ ៧ ។ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ​អាច​ជួយ​បងប្អូន​ឲ្យ​យល់​ពី​ជំពូក​នេះ ហើយ​គំនិត​ខាង​ក្រោម​អាច​ផ្ដល់​គំនិត​យោបល់​ដល់​បងប្អូន​អំពី​របៀប​ដើម្បី​បង្រៀន​កុមារ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​ទុក​ពេល​ឲ្យ​កុមារ​ពីរបី​នាទី​​រំឭក​ឡើង​វិញ​ជា​មួយ​បងប្អូន​នូវ​អ្វី​ដែល​ពួកគេ​បាន​ដឹង​អំពី​ព្យាការី​ហេណុក​—​រួម​ទាំង​អ្វី​គ្រប់​យ៉ាង​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​មេរៀន​កាល​ពី​សប្តាហ៍​មុន ។ ប្រសិន​បើ​វា​មាន​ប្រយោជន៍​សូម​បង្ហាញ​រូបភាព​មួយ​មកពី គម្រោង​មេរៀន​សប្ដាហ៍​នេះនៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ម៉ូសេ ៧:១៨

ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ។

ខ​ទាំងនេះ​បាន​ពិពណ៌នា​ពី​ចរិត​លក្ខណៈ​នៃ​ប្រជាជន​នៃ​ក្រុង​ស៊ីយ៉ូន ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​អភិវឌ្ឍន៍​ចរិត​លក្ខណៈ​នេះ​ដោយ​របៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ចែកចាយ​ដំណើរ​រឿង​របស់​ហេណុក​ចេញពី​ « ហេណុក​គឺ​ជា​ព្យាការី » ( នៅក្នុង ដំណើរ​រឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ) ឬ ឲ្យ​កុមារ​ប្រាប់​ដំណើរ​រឿង​ជា​ពាក្យ​សម្ដី​របស់​ពួកគេ​ផ្ទាល់​ដោយ​ប្រើ​រូបភាព​របស់​ហេណុក នៅក្នុង គម្រោង​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ បងប្អូន​ក៏​អាច​ច្រៀង​វគ្គ​ទីពីរ​ជាមួយ​កុមារ​នៃ​បទ ​« ធ្វើ​តាម​ព្យាការី » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៨-៥៩ ) ដើម្បី​រំឭក​ដំណើរ​រឿង​ឡើងវិញ ។

  • សូម​ជួយ​កុមារ​គិត​អំពី​សកម្មភាព​ដែល​ទាក់ទង​នឺង​ឃ្លា « មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ » ( ម៉ូសេ ៧:១៨ ) ។ ចូរ​ពន្យល់​ថា ឃ្លានេះ​មាន​ន័យថា ប្រជាជន​ហេណុក មាន​សេចក្តីស្រឡាញ់​និង​មាន​ចិត្ត​ល្អ​ចំពោះគ្នា​ទៅវិញ​ទៅមក ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្រើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះដើម្បី​គូរ​ពី​របៀប​ដែល​ពួកគេ​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់ ។

  • សូម​ច្រៀងចម្រៀង​អំពី​សេចក្តីស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ជា​បទ « សេចក្ដី​ស្រឡាញ់​នៅ​ក្នុង​ផ្ទះ » ( ទំនុកតម្កើង លេខ ១៨២ ) ។ ​សូម​យក​ព្រះ​គម្ពីរ​ដែល​ចង្អុល​បង្ហាញ​ពី​ឃ្លា​សំខាន់ៗ​នៅ​ក្នុង​បទ​ចម្រៀង ដើម្បី​ជួយ​កុមារ​រៀន​ពាក្យ​ទាំង​នោះ ។ សូម​ឲ្យ​កុមារ​ចែកចាយ​នូវ​របៀប​ដែល​ពួកគេ​អាច​បង្ហាញ​ក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅ​មក​នៅ​ក្នុង​អង្គការ​បឋម​សិក្សា​និង​នៅក្នុង​គេហដ្ឋាន​របស់​ពួកគេ ។ បន្ទាប់មក​ឲ្យ​ពួកគេ​ធ្វើ សកម្មភាព​តាម​គំនិត​របស់​ពួកគេ ។

ក្មេង​ស្រីម្នាក់​បាន​ចែក​ផ្លែឈើ​ដល់​ស្រ្តី​ចំណាស់​ម្នាក់

យើង​គួរ​ខិតខំ​ដើម្បី « មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ » ( ម៉ូសេ ៧:១៨ ) ។

ម៉ូសេ ៧:២៨–៣៣

ព្រះ​មាន​ព្រះទ័យ​ខ្វល់​ខ្វាយ​ពី​កូន​ចៅ​របស់​ទ្រង់ ។

បងប្អូន​អាច​ជួយ​កុមារ​រៀន​ថា ព្រះ​វរ​បិតា​សួគ៌​និង​ព្រះយេស៊ូវ​គ្រីស្ទ ខ្វល់​ខ្វាយ​ពី​យើង និង​សកម្ម​ភាព​របស់​យើង​យ៉ាងខ្លាំង ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​គិត​អំពី​អ្វី​ដែល​​ធ្វើ​ឲ្យ​ព្រះ​វរបិតា​សួគ៌​សប្បាយ​ព្រះទ័យ ។ សូម​អាន ម៉ូសេ ៧:២៨ ជាមួយ​កុមារ​និង ពន្យល់ថា ព្រះ​វរ​បិតា​សួគ៌ មាន​ទុក្ខព្រួយ ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​មនុស្ស ( សូមមើល ខ​៣២-៣៣ ) ។

  • សូម​ឲ្យ​កុមារ​​គូររូប​មុខ​កើត​ទុក្ខ​នៅ​លើ​ផ្នែក​ម្ខាង​នៃ​ក្រដាស ហើយ​មុខ​រីករាយ​នៅលើ​ក្រដាស​ម្ខាង​ទៀត ។ រៀបរាប់​សកម្មភាព​ល្អ​មួយចំនួន​ដូចជា និយាយ​ពាក្យ​អធិស្ឋាន និង​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ដូចជា​និយាយ​កុហក​ហើយ​សុំឲ្យ​កុមារ​លើក​មុខ​រីករាយ​ឡើង ឬ​លើក​មុខ​កើត​ទុក្ខ​ដើម្បី​បង្ហាញ​អំពី​ព្រះទ័យ​របស់​ព្រះរវបិតា​សួគ៌​និង​ព្រះយេស៊ូវ​គ្រីស្ទ ចំពោះ​ជម្រើស​និមួយៗ ។

  • សូម​អញ្ជើញ​កុមារ​លេង​ល្បែង​ដែល​ពួកគេ​សម្តែង​ពីអ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ ។ សូម​ឲ្យ​កុមារ​ផ្សេង​ទៀត​ធ្វើ​ការ​ទស្សន៍​ទាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ ។ សូម​ចែក​ចាយ​ជាមួយ​កុមារ​ម្នាក់ៗ​នូវ​អ្វី​ដែល​បងប្អូន​បាន​ឃើញ ពួកគេ​ធ្វើ ដែល​ធ្វើ​ឲ្យ​ព្រះវរបិតា​សព្វ​ព្រះទ័យ ។

ម៉ូសេ ៧:៥៩–៦៧

ព្រះយេស៊ូវ នឹង​យាង​មក​ផែនដី​ម្តងទៀត ។

ហេណុក​បាន​ឃើញ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ រួមទាំង​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះ​អង្គ​សង្គ្រោះ​នៅក្នង​ការ​និមិត្ត​របស់​លោក ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​ទន្ទឹង​រង់ចាំ​ការ​យាង​មកវិញ​របស់​ព្រះ​អង្គ​សង្រ្គោះ​យ៉ាង​ដូច​ម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ស្រមៃ​ថា មាន​ភ្ញៀវ​ពិសេស​កំពុង​មក​លេង​ពួកគេ ។ តើ​ពួកគេ​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រៀបចំ​សម្រាប់​ការ​មក​លេងនោះ ? សូម​ចែក ចាយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅកាន់​ហេណុក នៅក្នុង​ម៉ូសេ ៧:៦០ « យើង [ នឹង ] យាង​មក​នៅ​គ្រាចុង​ក្រោយ​បង្អស់ »។ តើ​វិធី​មួយ​ចំនួន​ដែល​យើង​អាច​រៀបចំ​សម្រាប់​ការយាង​មក​ជា​ថ្មី​ម្តងទៀត​របស់​ព្រះយេស៊ូវ​មាន​អ្វី​ខ្លះ ?

  • សូម​ច្រៀង​អំពី​ការយាង​មក​ជា​លើក​ទីពីរ របស់​ព្រះ​អង្គសង្រ្គោះ ដូច​ជា​បទ « ពេលទ្រង់​យាង​មក​ម្តង​ទៀតសៀវភៅ​ចម្រៀង​កុមារលេខ ៤៦–៤៧ ) ។ ហើយ​សួរ​កុមារ​អំពី​អ្វី​ដែល​ពួកគេ​គិត នៅ​ពេល​ដែល​ព្រះយេស៊ូវ យាង​មក​ម្តង​ទៀត ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ម៉ូសេ ៧:១៨–២១, ៦២–៦៣, ៦៨–៦៩

យើង​អាច​រួបរួម​គ្នា​ដូច​ប្រជាជន​ស៊ីយ៉ូន ។

នៅ​ពេល​បងប្អូន​អាន​អំពី​ស៊ីយ៉ូន អាច​នឹកគិត​អំពី​ឧទាហរណ៍​នៃ​សាមគ្គីភាព​ដែល​បងប្អូន​ធ្លាប់​ឃើញ ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​រៀន​រួប​រួម​គ្នា​ដូច​ជា​ប្រជាជន​ហេណុក​យ៉ាង​ដូម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​រកមើល​ពាក្យ​ដែល​ពិពណ៌នា​អំពី​ប្រជាជន ហេណុក ដែល​ត្រូវ​បាន​ស្គាល់​ថា​ជាស៊ីយ៉ូន កាល​ពួកគេ​អាន ម៉ូសេ ៧:១៨ ។ សរសេរ​ពាក្យ​ទាំងនេះ​ជា​ចំណង​ជើង នៅ​ខាង​លើ​ក្តារខៀន ហើយ​ឲ្យ​កុមារ​សរសេរ នៅ​ពី​ក្រោម​ចំណង​ជើង​និមួយៗ​នូវ​អ្វី​ដែល​ពួកគេ​អាចធ្វើ ដើម្បី​ប្រែក្លាយ​ដូចជា​ប្រជាជន ហេណុក ។ បន្ទាប់​ពី​ពួកគេ​ចែកចាយ សូម​សួរ​កុមារ​អំពី​របៀប​ដែល​ពួកគេ​អាច​ធ្វើ​ឲ្យ​ផ្ទះ​របស់​ពួកគេ​ក្លាយ​ជា​ស៊ីយ៉ូន ។ ពួកគេ​ក៏​អាច​រកមើល​គំនិត​មួយ​ចំនួន​នៅ​ក្នុង នីហ្វៃ​ទី​៤ ១:១៥-១៨ ។

  • សូម​ឲ្យ​កុមារ​រាប់​ថា​តើ​ពាក្យ​ស៊ីយ៉ូន​មាន​ចំនួន​ប៉ុន្មាន ដង​ដែល​បាន​លេច​ឡើង​នៅក្នុង  ម៉ូសេ ៧:១៨–២១, ៦២–៦៣, ៦៨–៦៩  ។ រាល់​ពេល​ឃើញ​ពាក្យ នោះ​សូម​ជួយ​កុមារ​យល់​ពី​អ្វី​ដែល​ខគម្ពីរ​នោះ​បាន​និយាយអំពី​ស៊ីយ៉ូន ( សូមមើល​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ស៊ីយ៉ូន » scriptures.ChurchofJesusChrist.org ) ។ តើ​យើង​អាច​ប្រែក្លាយ​កាន់តែ​ដូច​ជា​ប្រជាជន​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​យ៉ាង​ដូចម្ដេច ?

  • សូម​ប្រើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ដើម្បី​ជួយ​កុមារ​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​អាច « ​មានចិត្ត​តែមួយ និង​គំនិត​តែមួយ » ( សូមមើល ម៉ូសេ ៧:១៨ ) ។

ម៉ូសេ ៧:២៨–៣៧

ព្រះ​ទ្រង់​ព្រះ​កន្សែង​ដោយសារ​កូន​ចៅ​របស់​ទ្រង់ ។

តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​ឃើញ​ថា​ព្រះ​មាន​​ព្រះទ័យ​ខ្វល់​ខ្វាយ​អំពី យើង​និង​សកម្មភាព​របស់​យើង​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សួរ​កុមារ​ថា តើ​មូល​ហេតុ​អ្វី​ដែល​បណ្តាល​ឲ្យ​ព្រះ​ទ្រង់​ព្រះ​កន្សែង ( សូមមើល ម៉ូសេ ៧:២៨–៣១ ) ។ សូម​ឲ្យ​កុមារ​ស្រាវជ្រាវ​ក្នុង ម៉ូសេ ៧:៣២–៣៣, ៣៧ រក​មើល​ចម្លើយ ។ តើ​ខគម្ពីរ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះទ័យ​របស់​ព្រះ​ចំពោះ​កូនចៅ​របស់​ទ្រង់ ? តើ​យើង​អាច​ដឹង​ថា ព្រះ​ស្រឡាញ់​យើង​ដោយ​របៀប​ណា ? សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​សម្រាប់​យើង ។

  • សូម​បោះ​ថង់​សណ្តែក ឬ បាល់​ទៅ​កុមារ​ម្នាក់ ។ សុំ​ឲ្យ​គាត់​បញ្ចប់​ឃ្លា « ខ្ញុំ​អាច​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះទ័យ​ដោយ … » ហើយ​បន្ទាប់​មក​បោះ​វត្ថុ​នោះ ទៅ​ឲ្យ​កុមារ​ផ្សេង​ទៀត ។ សូម​ធ្វើ​ដូច​នេះ​ដដែលៗ​រហូត​ដល់​កុមារ​គ្រប់​គ្នា​បាន​ធ្វើ ។

ម៉ូសេ ៧:៦០-៦៧

ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​មក​ម្តង​ទៀត​នៅ​ថ្ងៃ​ចុង​ក្រោយ ។

នៅពេល​បងប្អូន​អាន​អំពី​ការយាង​មក​ជា​លើក​ទីពីរ នៅ​ក្នុង ម៉ូសេ ៧:៦០-៦៧ សូម​គិត​អំពី​របៀប​បង្រៀន​កុមារ​អំពី​រឿង​នោះ​ក្នុង​របៀប​មួយ​ដែល​រីករាយ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន ម៉ូសេ ៧:៦០-៦៧ រួមគ្នា​ហើយ​ជួយ​កុមារ​ឲ្យ​យល់​អំពី​អ្វី​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ថា​នឹង​កើតឡើង​នៅថ្ងៃ​ចុងក្រោយ ។ សូម​សួរ​ពួកគេ​ពី​ព្រឹត្តិ​ការណ៍​មួយណា​ដែល​ពួក​គេ​ទន្ទឹង​រង់ចាំ និង​មូល​ហេតុ​អ្វី ។

  • សូម​ឲ្យ​កុមារ​និយាយ​អំពី​គ្រា​មួយ​ដែល​ពួកគេ​បាន​រង់​ចាំ​នរណា​ម្នាក់​មក​លេង ឬ​ត្រឡប់​មកផ្ទះ​វិញ ។ តើ​កុមារ​មាន​អារម្មណ៍​យ៉ាង​ណា ? តើ​ពួកគេ​ត្រូវ​រៀបចំ​ខ្លួន​របៀបណា ? តើ​យើង​អាច​រៀបចំ​ខ្លួន​ដូចម្តេច​ដើម្បី​ជួប​នឹង​ព្រះ​យេស៊ូវ​ម្តងទៀត ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

តើ​បងប្អូន​អាច​លើក​ទឹកចិត្ត​កុមារ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ឲ្យ​បន្ដ​រៀនសូត្រ​ពី​ព្រះគម្ពីរ​សញ្ញា​ចាស់​នៅ​តាម​គេហដ្ឋាន​ដោយ​របៀប​ណា ? ឧទាហរណ៍ កុមារ​អាច​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​គូរ​ឬ​ផាត់​ពណ៌​នៅ​ក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា​ដែល​ជាផ្នែក​មួយ​នៃ​មេរៀន​រាត្រីជួបជុំ​ក្រុមគ្រួសារ​ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ជួយ​កុមារ​ឲ្យ​សកម្ម​ឡើង ។ « នៅពេល​បងប្អូន​បង្រៀន​កុមារ​តូចៗ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​សង់​រូប គូរ​រូបផាត់ពណ៌​សរសេរ ហើយ​បង្កើត​អ្វី​មួយ​ឡើង ។ រឿង​ទាំងនេះ​មាន​ន័យ​ច្រើន​ជាង​សកម្មភាព​ដ៏​សប្បាយ​រីករាយ​ទៅ​ទៀត—វា​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ការរៀន​សូត្រ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥ ) ។