« ថ្ងៃទី ៣–៩ ខែ មករា លោកុប្បត្តិ ១–២ ម៉ូសេ ២–៣ អ័ប្រាហាំ ៤–៥ ៖ ‹ កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី ›» ។ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ២០២១ )
« ថ្ងៃទី ៣–៩ ខែ មករា លោកុប្បត្តិ ១–២ ម៉ូសេ ២–៣ អ័ប្រាហាំ ៤ –៥ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ៣–៩ ខែ មករា
លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤ –៥ ។
« កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី »
នៅពេលបងប្អូនសិក្សា លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ សូមគិតអំពីកុមារដែលបងប្អូនបង្រៀន និងពិចារណាអំពីអ្វីទៅជាសេចក្តីពិត ដែលបងប្អូនអាចជួយពួកគេឲ្យយល់អំពីជំពូកទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមឲ្យកុមារចែកចាយពីអ្វីមួយដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្កើតដែលធ្វើឲ្យពួកគេមានអំណរគុណ ។ សូមបង្ហាញរូបភាពមកពី គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចផ្តល់ជាគំនិតដល់ពួកគេ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះយេស៊ូវបានបង្កើតផែនដី ។
ការដឹងអំពីការបង្កបង្កើតអាចជួយកុមារឲ្យទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះ និងបង្កើនសេចក្ដីសោមនស្សចំពោះពិភពលោក ។ តើបងប្អូនអាចធ្វើឲ្យការរៀនសូត្រអំពីការបង្កបង្កើតមានការបំផុសគំនិតដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពដែលតំណាងឲ្យពេលវេលាខុសគ្នានៃការបង្កបង្កើត ( ដូចបានពិពណ៌នានៅក្នុង ម៉ូសេ២ សូមមើលផងដែរ « ព្រះយេស៊ូវគ្រីស្ទបានបង្កើតផែនដី » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ) ហើយជួយកុមារគិតអំពីសកម្មភាពតាមរូបភាព ។ ជាឧទាហរណ៍ពួកគេអាចក្តាប់ដៃតំណាងឲ្យដីគោក ឬ គ្រវីដៃរបស់ពួកគេធ្វើជាទឹករលក ( សូមមើល ម៉ូសេ ២: ៩–១០ ) ។ សូមចែកចាយទីបន្ទាល់របស់បងប្អូនថា ព្រះយេស៊ូវ គ្រីស្ទ បានបង្កើតវត្ថុទាំងនេះ គឺដោយសារទ្រង់ និងព្រះវរបិតាស្រឡាញ់យើង ។
-
សូមច្រៀងចម្រៀងមួយបទអំពីអ្វីៗដែលព្រះយេស៊ូវ គ្រីស្ទបានបង្កបង្កើតសម្រាប់យើង ដូចជា « លោកិយគួរឲ្យស្រឡាញ់ » ( សៀវភៅចម្រៀងកុមារ លេខ ១២៣ ) ។ សូមឲ្យកុមារគូររូបភាពនៃការបង្កបង្កើតដែលបានពិពណ៌នានៅក្នុងបទចម្រៀង ។
ខ្ញុំត្រូវបានបង្កើតឡើងតាមរូបរបស់ព្រះ ។
នៅពេលកុមារយល់ថាពួកគេត្រូវបានបង្កើតឡើងតាមរូបរបស់ព្រះនោះពួកគេអាចអភិវឌ្ឍន៍វិញ្ញាណនៃគារវភាព និងការគោរពដល់រូបកាយរបស់ពួកគេផ្ទាល់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យថាតាម « យើងជាព្រះបានបង្កើតមនុស្សឲ្យដូចរូបយើង »ពីរបីសារ ( ម៉ូសេ ២:២៧ ) ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌បានបង្កើតរូបកាយរបស់យើងដូចរូបអង្គទ្រង់ ។ សូមអញ្ជើញកុមារឲ្យចង្អុលផ្នែកនានានៃរាងកាយរបស់ពួកគេ ដោយហៅឈ្មោះតាមផ្នែក ឬ ច្រៀងចម្រៀងអំពីរាងកាយយើង ដូចជាបទ « ក្បាល ស្មា ជង្គង់ និងជើង » ( សៀវភៅចម្រៀងកុមារ ទំព័រ ១២៩ ) ។
-
សូមអញ្ជើញកុមារឲ្យធ្វើកាយវិការនានាដែលពួកគេអាចធ្វើជាមួយនិងរាងកាយរបស់ពួកគេ ខណៈដែលកុមារផ្សេងទៀតទាយពីអ្វីដែលពួកគេកំពុងធ្វើ ។ សូមអញ្ជើញកុមារឲ្យចែកចាយមូលហេតុដែលគេមានអំណរគុណចំពោះរូបកាយពួកគេ ។
-
សូមគូររូបរូបកាយនៅលើក្រដាស ហើយកាត់វាជាចំណែកៗធ្វើជារូបផ្គុំ ។ សូមហុចចំំណែកនានាទៅឲ្យកុមារឲ្យធ្វើការជាមួយគ្នាដើម្បីរៀបផ្គុំរួបនោះឡើងវិញជារាងរូបកាយ ។ សូមឲ្យកុមារចែកចាយនូវអ្វីដែលពួកគេអាចធ្វើជាមួយផ្នែកនិមួយៗនៃរាងកាយ ។ សូមចែកចាយទីបន្ទាល់របស់បងប្អូនថារាងកាយរបស់យើង ត្រូវបានបង្កើតឡើងតាមរូបរបស់ព្រះ ។
ថ្ងៃឈប់សម្រាកគឺជាថ្ងៃបរិសុទ្ធ ។
កុមារដែលបានអភិឌ្ឍន៍ទម្លាប់នៃការរក្សាថ្ងៃឈប់សម្រាកទុកជាថ្ងៃបរិសុទ្ធតាំងពីក្មេង គឺភាគច្រើនតែងតែរក្សាបទបញ្ញត្តិនេះនៅពេលដែលជីវិតកាន់តែរវល់និងកាន់តែមានតម្រូវការ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន ម៉ូសេ ៣:២–៣ ហើយសូមឲ្យកុមារស្តាប់រកអ្វីដែលព្រះបានធ្វើនៅថ្ងៃទីប្រាំពីរ ។ សូមយករូបថត ( ឬគូររូបសាមញ្ញ ) នៃការណ៍នានាដែលយើងធ្វើនៅថ្ងៃអាទិត្យដើម្បីធ្វើឲ្យវាក្លាយជាថ្ងៃដែលបរិសុទ្ធ និងអ្វីដែលយើងធ្វើនៅថ្ងៃផ្សេង ។ ចូរឲ្យកុមារញែករូបភាពជាពីរដុំមួយសម្រាប់ថ្ងៃអាទិត្យនិងមួយទៀតសម្រាប់ថ្ងៃធម្មតា ។ សូមថ្លែងទីបន្ទាល់ពីមូលហេតុសំខាន់ដែលត្រូវរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធ ។
-
ពីរបីថ្ងៃមុនថ្នាក់ចាប់ផ្តើម សូមអញ្ជើញកុមារម្នាក់ និងឪពុកម្ដាយរបស់គេឡើងមកដោយរៀបចំជាមុនដើម្បីចែកចាយពីអ្វីដែលពួកគេបានធ្វើនៅក្នុងគ្រួសាររបស់ពួកគេដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។ សូមអញ្ជើញកុមារផ្សេងទៀតចែកចាយនូវអ្វីដែលគ្រួសាររបស់គេធ្វើ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្រះយេស៊ូវគ្រីស្ទបានបង្កើតផែនដីក្រោមការដឹកនាំរបស់ព្រះវរបិតាសួគ៌ ។
បងប្អូនអាចប្រើ ម៉ូសេ ២ ដើម្បីជួយកុមារឃើញថាការគោលបំណងនៃការបង្កបង្កើតពិភពលោកគឺជាផ្នែកមួយនៃផែនការរបស់ព្រះ ។ នៅពេលបងប្អូនអានជំពូកនេះតើគំនិតអ្វីចូលនៅក្នុងចិត្តរបស់បងប្អូនដែលអាចជួយពង្រឹងទីបន្ទាល់របស់កុមារអំពីការបង្កបង្កើតនេះ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យគិតអំពីគ្រានានានៅពេលដែលគេបានធ្វើអ្វីមួយដោយការធ្វើតាមការដឹកនាំរបស់មនុស្សដទៃ ។ ឧទាហរណ៍ប្រហែលជាពួកគេអាចបង្កើតរូបមន្តដោយមានឳពុកម្តាយឬ បងប្អូន ដឹកនាំពួកគេ ។ សូមសរសេរពាក្យ នរណាជាអ្នកបង្កើតផែនដី ? នៅលើក្ដារខៀន ហើយ សុំឲ្យកុមារស្វែងរកចម្លើយ ម៉ូសេ ២:១ ។ សូមថ្លែងទីបន្ទាល់ថាព្រះយេស៊ូ គ្រីស្ទ បានបង្កើតផែនដីក្រោមការដឹកនាំពីព្រះវរបិតាសួគ៌ ។
-
ចាត់តាំងដល់កុមារម្នាក់ៗនូវខគម្ពីរក្នុង ម៉ូសេ ២ ដែលទាក់ទងទៅនឹងការបង្កបង្កើតក្នុងថ្ងៃណាមួយ ហើយសុំឲ្យពួកគេគូររូបភាពមួយនៃអ្វីដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវបានបង្កើតក្នុងថ្ងៃនោះ ។ សុំឲ្យកុមារលើករូបភាពរបស់ពួកគេឡើង រួចឈរតាមលំដាប់លំដោយ នៃថ្ងៃការបង្កបង្កើតហើយអញ្ជើញឲ្យកុមារម្នាក់ៗបង្រៀនដល់កុមារទាំងអស់នូវអ្វី ដែលបានកើតឡើងក្នុងថ្ងៃដែលពួកគេបានចាត់តាំងនោះ ។ តើយើងអាចរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទពីដំណើររឿងនៃការបង្កបង្កើតនេះ ?
អ័ដាម និង អេវ៉ាត្រូវបានបង្កើតតាមរូបភាពនៃព្រះ ។
ពិភពលោកនឹងផ្តល់សារខុសឆ្គងជាច្រើនដល់កុមារអំពីរូបកាយរបស់ពួកគេ ។ គោលលទ្ធិនៅក្នុង ម៉ូសេ ២:២៦–២៧ គឺជាការបំផុសគំនិតដែលប្រកបដោយអានុភាពក្នុងការគោរព និង ការមើលថែរូបកាយរបស់យើង ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានរួមគ្នា ម៉ូសេ ២:២៦–២៧ ។ តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីរូបកាយរបស់យើង ? សូមបង្ហាញវីដេអូ « ការបង្កបង្កើតរបស់ព្រះ » ( ChurchofJesusChrist.org ) ឬលេងល្បែង « Your Body Is a Temple »( Friend ខែ សីហា ឆ្នាំ ២០១៩ ទំព័រ ២៤–២៥ ) ។ បងប្អូនក៏អាចអានសំណួរដែលជាប់ទាក់ទងជាមួយគ្នា នូវការដកស្រង់ពី សារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន « Your Body: A Magnificent Gift to Cherish » ( New Era, ខែ សីហា ឆ្នាំ ២០១៩ ទំព័រ ២–៧ ) ដែលនឹងជួយកុមារមានអារម្មណ៍នៃក្តីអំណរចំពោះព្រះវរបិតាសួគ៌សម្រាប់រូបកាយរបស់ពួកគេ ។
-
សូមគូរគំនូសរូបរាងកាយនៅលើក្តារខៀន ហើយអញ្ជើញកុមារឲ្យជ្រើសរើស ផ្នែកមួយនៃរាងកាយ និងសរសេរនៅជិតនោះ ពីមូលហេតុដែលពួកគេមានអំណរគុណចំពោះវា ។ សូមបង្ហាញអំណរគុណរបស់បងប្អូនចំពោះរូបកាយរបស់បងប្អូននិងថ្លែងទីបន្ទាល់ថា បងប្អូនត្រូវបានបង្កើតឡើងតាមរូបរបស់ព្រះ ។
ថ្ងៃឈប់សម្រាកគឺជាថ្ងៃបរិសុទ្ធ ។
កុមារអាចត្រូវពន្យល់ទៅកាន់មិត្តភក្តិរបស់ពួកគេពីមូលហេតុដែលគេប្រព្រឹត្តចំពោះថ្ងៃអាទិត្យខុសពីថ្ងៃធម្មតា ។ លោកុប្បត្តិ ២:២–៣ សូមបង្រៀនអំពីមូលហេតុដែលថ្ងៃឈប់សម្រាកគឺជាថ្ងៃបរិសុទ្ធ ។ តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីជួយដល់កុមារឲ្យយល់និង ចេះពន្យល់គោលលទ្ធិនេះកាន់តែច្បាស់ ?
សកម្មភាពដែលអាចជ្រើសរើស
-
តើការរក្សាថ្ងៃ ឈប់សម្រាកជាថ្ងៃបរិសុទ្ធបង្ហាញពីសេចក្តីស្រឡាញ់ និងការគោរពរបស់យើងចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? សូមជួយកុមារសម្តែង ឈុតដែលពួកគេត្រូវពន្យល់ទៅកាន់មិត្តម្នាក់ពីមូលហេតុដែលពួកគេជ្រើសរើសយកការធ្វើកិច្ចការដែលគោរពដល់ព្រះវរបិតាសួគ៌និងព្រះយេស៊ូវនៅថ្ងៃអាទិត្យ ។ ចូរឲ្យយោបល់ដល់ពួកគេឲ្យប្រើ លោកុប្បត្តិ ២:២–៣ នៅក្នុងការពន្យល់របស់ពួកគេ ។
-
សូមផ្ដល់ពេលឲ្យកុមារតូចៗពីរបីនាទីដើម្បីធ្វើបញ្ជីនៃអ្វីៗគ្រប់យ៉ាងដែលពួកគេអាចគិតឃើញ ថាត្រូវធ្វើអ្វីខ្លះដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។ សូមអញ្ជើញកុមារចែកចាយបញ្ជីរបស់ពួកគេ និងលើកទឹកចិត្តពួកគេឲ្យបន្ថែមចូលក្នុងបញ្ជីពួកគេ នៅពេលដែលអ្នកដទៃទៀតចែកចាយយោបល់ដែលពួកគេមិនបានគិតឃើញ ។ សូមឲ្យយោបល់ថាកុមារយកបញ្ជីនោះទៅផ្ទះជាមួយពួកគេ ហើយយោងទៅក្នុងបញ្ជីនោះ ប្រសិនបើពួកគេត្រូវការគំនិតនៃកិច្ចការល្អៗ ដែលត្រូវធ្វើ នៅថ្ងៃឈប់សម្រាក ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមជួយកុមារគិតអំពីសកម្មភាពមួយដែលពួកគេអាចធ្វើជាមួយសមាជិកគ្រួសាររបស់ពួកគេស្រដៀងនឹងសកម្មភាពមួយដែលបងប្អូនបានធ្វើនៅក្នុងថ្នាក់ ។ បងប្អូនអាចចង់ជួយពួកគេឲ្យសរសេរកំណត់ចំណាំមួយដើម្បីរំឭកខ្លួនពួកគេ ។