« ថ្ងៃទី ១០-១៦ ខែ មករា ។ លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥ ៖ ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១០-១៦ ខែ មករា ។ លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ១០–១៦ ខែ មករា
លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥
ការធ្លាក់របស់លោកអ័ដាម និង នាងអេវ៉ា
សូមគិតដល់កុមារដែលបងប្អូនបង្រៀន នៅពេលអ្នកសិក្សា លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥ ។ សូមយកចិត្តទុកដាក់លើការបំផុសគំនិត និងការបញ្ជាក់ដែលបងប្អូនបាន ទទួលទាំងឡាយ វាអាចដឹកនាំទៅរកគំនិតនៃការបង្រៀនថ្មីៗ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពរបស់លោកអ័ដាម និងនាងអេវ៉ា ( សូមមើល គម្រោងសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ) ហើយសូមឲ្យកុមារក្រោកឈរ ហើយចែកចាយអំពីអ្វីដែលពួកគេមើលឃើញនៅក្នុងរូបភាព ឬ អ្វីដែលពួកគេចាំនៅក្នុងរឿង ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
លោកអ័ដាម និងនាងអេវ៉ាបានធ្វើតាមផែនការរបស់ព្រះវរបិតាសួគ៌ ។
សូមជួយកុមារយល់អំពីអ្វីដែលបានកើតឡើងនៅក្នុងសួនច្បារអេដែន និងរបៀបដែលវាជួយបំពេញផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះ ។ តើយើងមានពរជ័យអ្វី ខ្លះ ដោយសារតែ ជម្រើស របស់ លោកអ័ដាម និង នាងអេវ៉ា បានធ្វើ ?
សកម្មភាពដែលអាចជ្រើសរើស
-
ដើម្បីសង្ខេបដំណើរឿងនៃការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា សូមប្រើ « លោកអ័ដាម និងនាងអេវ៉ា » (នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ) ។ ដើម្បីជួយកុមារយល់ថា ជម្រើសរបស់លោកអ័ដាម និងនាងអេវ៉ា ក្នុងការទទួលទានផ្លែឈើ គឺជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតាសួគ៌ ។
-
សូមឲ្យរូបភាពមួយដល់កុមារ ដែលជាវត្ថុតំណាងវត្ថុអ្វីមួយមកពីដំណើររឿង របស់លោកអ័ដាម និងនាងអេវ៉ា ( ដូចជាដើមឈើ ពស់ សួនច្បារ ឬព្រះយេស៊ូវ គ្រីស្ទ )។ សូមឲ្យពួកគេលើករូបភាពរបស់ពួកគេឡើង នៅពេលដែលត្រឹមត្រូវ កាលដែលបងប្អូនប្រាប់ដំណើររឿង និងអានឃ្លាមកពី ម៉ូសេ ៤ ។ ទំព័រសកម្មភាពសប្ដាហ៍នេះក៏អាចជួយបាន ។
ខ្ញុំអាចជ្រើសរើសត្រូវ ។
នៅក្នុង ម៉ូសេ ៤:៣ យើងរៀនថា សាតាំង « បានខំរកបំផ្លាញសិទ្ធិជ្រើសរើសរបស់មនុស្ស ដែលយើងជាព្រះអម្ចាស់ដ៏ជាព្រះបានប្រទានដល់មនុស្ស » ។ តើបងប្អូនអាចជួយកុមារឲ្យមានអំណរគុណចំពោះ សមត្ថភាព ក្នុងការជ្រើសរើសរវាងខុស និង ត្រូវដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមនិយាយជាមួយកុមារអំពីជម្រើសមួយចំនួនដែលបងប្អូនបានធ្វើថ្ងៃនេះនិងជួយពួកគេសញ្ជឹងគិតអំពីជម្រើសដែលពួកគេបានធ្វើ ។ សូមអានទៅកាន់ពួកគេនៅក្នុង ម៉ូសេ ៤:៣ ៖ « សិទ្ធិជ្រើសរើសរបស់មនុស្ស ដែលយើងជាព្រះអម្ចាស់ដ៏ជាព្រះបានប្រទានដល់មនុស្ស » ។ សូមពន្យល់ថាខនេះបានបង្រៀនយើងថា ព្រះបានប្រទានដល់យើងនូវសមត្ថភាពដើម្បីធ្វើការជ្រើសរើស ។ សូមសម្តែងនូវគារវភាពរបស់បងប្អូនថា បងប្អូនអាចជ្រើសរើស អ្វីដែលត្រូវ និងថ្លែងទីបន្ទាល់ថា កុមារក៏អាចជ្រើសរើសធ្វើនូវអ្វីដែលត្រឹមត្រូវដែរ ។
-
សូមចែកចាយ ឧទាហរណ៍សាមញ្ញពីរបី អំពីកុមារដែលបានជ្រើសរើសធ្វើត្រូវ ឬ ជ្រើសរើសធ្វើខុស ហើយសុំឲ្យកុមារចង្អុលបង្ហាញ ប្រសិនបើជម្រើសនោះត្រូវឬខុស ( ពួកគេអាចក្រោកឈរលើកសញ្ញាឡើង ឬលើកដៃរបស់ពួកគេ ) ។ សូមចែកចាយនូវទីបន្ទាល់របស់បងប្អូនថា ព្រះវរបិតាសួគ៌ នឹងជួយយើង ជ្រើសរើសត្រូវ ហើយសូមអញ្ជើញកុមារឲ្យចែកចាយអារម្មណ៍របស់ពួកគេផងដែរ ។
-
ជួយកុមារឲ្យគិតអំពីជម្រើសល្អដែលពួកគេអាចធ្វើដើម្បីដើរតាមព្រះយេស៊ូវ គ្រីស្ទ ។ សូមច្រៀងចម្រៀងមួយបទ ជាមួយគ្នាអំពីជម្រើសល្អ ដូចជាបទ ជ្រើសរើសផ្លូវត្រូវ » ( សៀវភៅចម្រៀងកុមារទំព័រ ៨២ ) ។ សូមប្រាប់កុមារអំពីគ្រាមួយនៅពេលបងប្អូនបានធ្វើការជ្រើសរើសល្អ ហើយរៀបរាប់អំពីអារម្មណ៍របស់បងប្អូន ពីព្រោះតែជម្រើសរបស់បងប្អូន ។
ខ្ញុំអាចអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។
តើកុមារដែលបងប្អូនបង្រៀនត្រូវការដឹងអំពីការអធិស្ឋានដែរឬទេ ? តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលអាចជួយដល់ពួកគេ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន ម៉ូសេ ៥:៤ឲ្យកុមារស្ដាប់ ។ សូមជួយពួកគេឲ្យយល់ថា នៅពេលដែល លោកអ័ដាម និងនាងអេវ៉ាបានចាកចេញពីសួនច្បារអេដែន គឺពួកគេមិនអាចរស់នៅជាមួយព្រះវរបិតាសួគ៌ទៀតបានឡើយ ប៉ុន្តែពួកគេអាចអធិស្ឋានទៅកាន់ទ្រង់ ។ សូមពន្យល់ថា យើងអធិស្ឋានទៅព្រះវរបិតាសួគ៌ក្នុងព្រះនាមនៃព្រះរាជបុតាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ូសេ ៥:៨) ។ តើយើងអាចពោលពាក្យអ្វីខ្លះទៅកាន់ព្រះវរបិតាសួគ៌នៅក្នុងការអធិស្ឋានរបស់យើង ?
-
សូមចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនជាមួយនឹងការអធិស្ឋាន ឬទីបន្ទាល់របស់បងប្អូនអំពីការអធិស្ឋាន ។ សូមច្រៀងចម្រៀងមួយបទអំពីការអធិស្ឋានជាមួយកុមារ ដូចជាបទ « ការអធិស្ឋានរបស់កុមារ » ( សៀវភៅចម្រៀងកុមារទំព័រ ៦–៧ ) ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
លោកុប្បត្តិ ៣; ម៉ូសេ ៤; ៥: ១០–១១
ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា គឺជាផ្នែកមួយនៃផែនការរបស់ព្រះ ។
ប្រសិនបើអ័ដាមនិងនាងអេវ៉ានៅក្នុងសួនច្បារអេដែន នោះពួកគេនឹងគ្មានកូនចៅ ហើយនឹងគ្មានការលូតលាស់ ដើម្បីប្រែក្លាយដូចជាព្រះវរបិតាសួគ៌បានឡើយ ។ យើងមានអំណរគុណចំពោះការជ្រើសរើសទទួលទានផ្លែឈើ ព្រោះជម្រើសនេះ អាចធ្វើឲ្យមានជីវិតរមែងស្លាប់ និង ជីវិតដ៏នៅអស់កល្បជានិច្ច ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យធ្វើការរួមគ្នាដើម្បីប្រាប់ពីដំណើររឿងអំពីការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ានៅក្នុងពាក្យសម្តីរបស់ពួកគេផ្ទាល់ ។ សូមចែកចាយខគម្ពីរមកពី លោកុប្បត្តិ ៣ ដើម្បីជួយដល់ពួកគេ ។
-
ជួយកុមារស្វែងរកនៅក្នុង ម៉ូសេ ៤:២២–២៥, ២៩; ៥:១០–១១ ផលវិបាកនៃការបរិភោគផ្លែឈើរបស់អ័ដាម និងអេវ៉ា ( សូមមើលផងដែ នីហ្វៃទី ២ ២:១៩-២៥ ) ។ ហេតុអ្វីបានជាជម្រើសរបស់ពួកគេ គឺជាពរជ័យសម្រាប់យើង ? តើព្រះអង្គសង្គ្រោះជួយយើងឲ្យយកឈ្នះលើអំពីបាប និងសេចក្តីស្លាប់ដោយរបៀបណា ?
ខ្ញុំមានអំណាចដើម្បីជ្រើសរើស ។
តើកុមារដែលបងប្អូនបង្រៀនយល់អំពីអំណោយដ៏មានតម្លៃនៃការមានលទ្ធភាពដើម្បីជ្រើសរើសរវាងត្រូវ និង ខុសដែរឬទេ ? តើដំណើររឿងរបស់លោកអ័ដាម និងនាងអេវ៉ា បានជួយពួកគេឲ្យមានអំណរគុណចំពោះអំណោយនេះដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសញ្ជឹងគិតអំពីកម្មវត្តុនៃមេរៀនសាមញ្ញៗដូចខាងក្រោម ដើម្បីបង្ហាញអំពីសារៈសំខាន់នៃការធ្វើការជ្រើសរើសផ្ទាល់ខ្លួន ៖ សូមអញ្ជើញកុមារ ផាត់ពណ៌ទំព័រសកម្មភាពសប្ដាហ៍នេះ ប៉ុន្តែសូមឲ្យពួកគេផាត់ពណ៌តែមួយដែលត្រូវប្រើប៉ុណ្ណោះ ហេតុអ្វីក៏វាប្រសើរជាងក្នុងការមានជម្រើសនៅក្នុងស្ថានភាពនេះ ? សូមអានជាមួយគ្នាក្នុង ម៉ូសេ ៤:១–៤ ដើម្បីនិយាយអំពីមូលហេតុដែលការជ្រើសរើស មានសារៈសំខាន់សម្រាប់ ផែនការរបស់ព្រះ ។
-
សូមអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន នៅពេលពួកគេ ត្រូវធ្វើការជ្រើសរើសរវាងត្រូវ និង ខុស ។ សូមឲ្យពួកគេពិភាក្សាអំពី ផលវិបាកនៃជម្រើសនិមួយៗ ។
ដោយសារព្រះយេស៊ូវ គ្រីស្ទ ខ្ញុំអាចប្រែចិត្ត ហើយរស់នៅជាមួយព្រះម្តងទៀត ។
ព្រះវរបិតាសួគ៌ បានបញ្ជូនព្រះយេស៊ូវ គ្រីស្ទ មកដើម្បីជួយសង្គ្រោះយើង ពីផលវិបាកនៃការធ្លាក់ ។ តាមរយៈ ពលិកម្មនៃដង្វាយធួន ព្រះយេស៊ូវ បានធ្វើឲ្យយើងអាចរស់ឡើងវិញ បន្ទាប់ពីស្លាប់ និងបានទទួលការអភ័យទោសពីអំពើបាបរបស់យើង នៅពេលដែលយើងប្រែចិត្ត ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរចំណងជើងពីរនៅលើក្ដារខៀន ៖ ពីព្រោះលោកអ័ដាម និង នាងអេវ៉ា និង ពីព្រោះព្រះយេស៊ូវ គ្រីស្ទ ។ សូមជួយកុមារស្គាល់អំពីផលវិបាកនៃការធ្លាក់ នៅពេលបងប្អូនអានជាមួយគ្នា ម៉ូសេ ៤:២៥; ៦:៤៨; រ៉ូម ៥:១២; នីហ្វៃទី២ ២:២២–២៣ ។ ចូរសុំពួកគេឲ្យសរសេរនូវអ្វីដែលពួកគេបានរៀន នៅក្រោមចំណងជើងទីមួយ ។ បន្ទាប់មកជួយពួកគេឲ្យដឹងអំពីរបៀបដែលព្រះយេស៊ូវ គ្រីស្ទ យកឈ្នះលើ អំពើបាប និង សេចក្តីស្លាប់នៅពេលបងប្អូនអានជាមួយគ្នា ម៉ូសេ ៥:៨–១១,១៤–១៥; ៦:៥៩; អាលម៉ា ១១:៤២ ។ ចូរសុំពួកគេឲ្យសរសេរនូវអ្វីដែលពួកបានរៀនក្រោមចំណងជើងទីពីរ ។ ហេតុអ្វីយើងមានអំណរគុណចំពោះព្រះយេស៊ូវ គ្រីស្ទ ?
-
សូមបង្ហាញវីដេអូអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ដូចជា « Because of Him » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមអញ្ជើញកុមារឲ្យចែកចាយនូវអារម្មណ៍របស់ពួកគេអំពី ព្រះយេស៊ូវ គ្រីស្ទ ។
-
នៅពីរបីថ្ងៃមុន សូមឲ្យកុមារពីរបីនាក់ជ្រើសរើសព្រះគម្ពីរមួយ ឬចម្រៀងអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ដើម្បីចែកចាយក្នុងថ្នាក់ ។ សូមលើកទឹកចិត្តពួកគេឲ្យនិយាយអំពីមូលហេតុដែលពួកគេចូលចិត្តវា ។ សូមច្រៀងចម្រៀងមួយ ឬច្រើនជាងនោះជាមួយគ្នា ។
សូមលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយទំព័រសកម្មភាពសប្ដាហ៍នេះ ជាមួយក្រុមគ្រួសាររបស់ពួកគេ និងនិយាយអំពីពរជ័យ ដែលយើងមានពីព្រោះតែ ការធ្លាក់របស់លោកអ័យដាម និងនាងអេវ៉ា ។