ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២៧ ខែ ធ្នូ–ថ្ងៃទី ២ ខែ មករា ។ ម៉ូសេ ១ អ័ប្រាហាំ ៣ ៖ « នេះ​ហើយ​ជា​កិច្ចការ​របស់យើង និង សិរីល្អ​របស់យើង »


« ថ្ងៃ​ទី ២៧ ខែ​ធ្នូ-ថ្ងៃទី ២ ខែ​មករា ម៉ូសេ ១ អ័ប្រាហាំ ៣ ៖ ‹ នេះ​ហើយ​ជាកិច្ច​ការ​របស់​យើង និង សិរីល្អ​របស់ យើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការបឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២២ ( ២០២១ )

« ថ្ងៃ​ទី ២៧ ខែ​ធ្នូ-ថ្ងៃទី ២ ខែ​មករា ម៉ូសេ ១ អ័ប្រាហាំ ៣ ៖ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២២

រូប​ផ្កាយ​នៅ​ក្នុង​លំហរ

ថ្ងៃទី ២៧ ខែ ធ្នូ–ថ្ងៃទី ២ ខែ មករា

ម៉ូសេ ១ ; អ័ប្រាហាំ ៣​

« នេះ​ហើយ​ជា​កិច្ច​ការ​របស់​យើង និង​សិរី​ល្អ​របស់​យើង »

កាល​បងប្អូន​អាន នូវ​អ្វី​ដែល​ព្រះបាន​មាន​ព្រះ​បន្ទូល​ទៅកាន់​ម៉ូសេ និង អ័ប្រាហាំ សូម​គិត​អំពី​អ្វី​ដែល​ទ្រង់​អាច​នឹង​មាន​ព្រះបន្ទូល​ទៅកាន់​កុមារ​ដែល​បងប្អូន​បង្រៀន ។ តើ​បងប្អូន​នឹង​ជួយ​​ឲ្យ​ពួកគេ​មានអារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​ពួកគេ​ដោយ​របៀបណា ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

នៅ​ពេល​ខ្លះ ចម្រៀង​អាច​ជួយ​កុមារ​ឲ្យ​នឹកចាំ​ពី​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។ លេង​ភ្លេង ឬ គ្រហឹម​ពីរ​បី​ខ្ទង់​នៃបទ « ខ្ញុំ​ជា​កូន​របស់​ព្រះ »សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២ ) ។ ហើយ​ឲ្យ​កុមារ​ទាយ​បទ​ចម្រៀង​នោះ ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​របៀប​ដែល​ឳពុក​ម្តាយ​របស់​ពួកគេ​និង​អ្នក​ផ្សេង​ទៀត « នាំ [ ពួកគេ ] ដឹក [ ពួកគេ ] និង ​« ជួយ ​[ ពួកគេ ] ឲ្យ​រក​ផ្លូវ » ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ម៉ូសេ ១:១–៤ ,៦

ខ្ញុំ​ជា​កូន​របស់​ព្រះ ។

តើ​បងប្អូន​​បាន​រៀន​អ្វីខ្លះ​មក​ពី  ម៉ូសេ ១:១–៤ ,៦  អំពី​ទំនាក់ទំនង​របស់​បងប្អូន​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ ? តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​រៀន​​អំពី​អត្ថន័យ​ដើម្បី​ក្លាយ​ជាកូន​របស់​ព្រះ​ដោយ​របៀបណា​ខ្លះ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស​

  • ចូរ​អាន​ទៅកាន់​កុមារ​នូវ​អ្វី​ដែល​ព្រះ​មាន​បន្ទូល​ទៅកាន់​ម៉ូសេ « អ្នក​ជា​បុត្រ​របស់​យើង » (  ម៉ូសេ ១:៤  ) ។ អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​មក​ខាង​មុខ​ថ្នាក់​ហើយ​សុំ​ឲ្យ​កុមារ​ទាំងឡាយ ថា​តាម​បងប្អូន « [ ឈ្មោះ​កុមារ ] អ្នក​ជា​កូន​របស់​ព្រះ ។ សូម​អាន​ឃ្លា​នោះ​ម្តង​ហើយ​ម្តង​ទៀត​សម្រាប់​កុមារ​ម្នាក់ៗ​ក្នុង​ថ្នាក់ ។

  • សូម​បង្ហាញ​រូបថត​របស់​កុមារ​បីបួន​នាក់ ហើយ​សួរ​កុមារ​ថា​តើ​ពួកកុមារ​ទាំងនេះ​ជាកូន​របស់​ព្រះ​ដែរ​ឬ​ទេ ។ សូម​បញ្ជាក់​ថា​មនុស្ស​គ្រប់រូប គឺ​ជា​កូន​របស់​ព្រះ ។ ចូរ​ឲ្យ​កុមារ​ផ្លាស់​វេន​គ្នា​មើល​ទៅ​ក្នុង​កញ្ចក់ ហើយ​ថ្លែង​ទីបន្ទាល់​ថា ពួកគេ​ទាំងអស់​គ្នា​ក៏​ជា​កូន​របស់​ព្រះ​ដែរ​ ។

  • សូម​ច្រៀង​ជា​មួយ​កុមារ​នូវ​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ផាត់រូប​ទំព័រ​សកម្មភាព​នៅ​ក្នុង​សប្ដាហ៍​នេះ ហើយ​ប្រើ​វា​ដើម្បី​រំឭក​​អំពី​សេចក្តី​ពិត​ដែល​ចម្រៀង​នេះ​បង្រៀន ។

    ព្រះ​យេស៊ូវគ្រីស្ទ​នៅក្នុង​ហ្វូង​ផ្កាយ

    ព្រះគ្រីស្ទ​ និង​អង្គ​បង្ក​បង្កើត  ដោយ រ៉ូប៊ឺត ធី. បារ៉ែត

អ័ប្រាហាំ ៣:២២–២៨

ខ្ញុំ​បាន​រស់​នៅ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​ពី​មុន​ខ្ញុំ​បាន​មក​ចាប់​កំណើត​ម្ល៉េះ ។

ការដឹង​អំពី​ជីវិត​មុន​ឆាក​ជីវិត​នេះ​អាច​បំផុស​គំនិត​យើង​ឲ្យ​ធ្វើការ​ជ្រើសរើស ដោយផ្អែក​ទៅ​លើ សេចក្តីពិត​ដ៏​អស់​កល្ប​ជានិច្ច ។ នៅ​ពេល​បងប្អូន​សិក្សា  អ័ប្រាហាំ ៣:២២–២៨  សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​បង្រៀន​កុមារ​អំពី​អត្តសញ្ញាណ​ដ៏​នៅ​អស់កល្ប​របស់​ពួក​គេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ប្រើប្រាស់ « អំពី​ព្រះគម្ពីរ​សញ្ញា​ចាស់ » ( នៅក្នុង  ដំណើរ​រឿង​ព្រះគម្ពីរ​សញ្ញា​ចាស់  ) ដើម្បី​បង្រៀន​កុមារ​អំពី​ជីវិត​មុន​​ជីវិត​នេះ ។ បន្ទាប់​មក​អញ្ជើញ​កុមារ​ឲ្យ​តំណាល​រឿង​នេះ​សារ​ឡើង​វិញ​ប្រាប់​ដល់​បងប្អូន ។ ហេតុអ្វី​ព្រះវរបិតាសួគ៌​បញ្ជូន​ឲ្យ​យើង​មក​កាន់​ផែនដី ?  សូម​ជួយ​កុមារ​ឲ្យ​រកចម្លើយ នៅ​ពេល​បងប្អូន​អាន​ទៅ​កាន់​ពួកគេ  អ័ប្រាហាំ ៣:២៥  ។

  • សូម​ច្រៀង​ចម្រៀង​មួយ​ជា​មួយ​កុមារ​អំពី​ផែនការ​របស់​ព្រះ សម្រាប់​យើង ( ​ដូចជា​បទ « ខ្ញុំ​នឹង​ធ្វើតាម​ផែនការ​ព្រះ  » [ សៀវភៅ​ចម្រៀង​កុមារទំព័រ ៨៦–៨៧ ] ) ។ សូម​ជួយ​ពួកគេ​ឲ្យយល់​អំពី​សេចក្ដីពិត​ដ៏​អស់កល្ប​ដែល​បាន​បង្រៀន​នៅ ក្នុង​ទំនុកទាំងនេះ ។

ម៉ូសេ ១:៣៩

ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​រស់នៅ​ជាមួយនឹង​ទ្រង់​ម្តង​ទៀត ។

តើ​សេចក្ដីពិត​នៅក្នុង «  ម៉ូសេ ១:៣៩  » ប្រទាន​ពរ​ដល់​ជីវិត​បងប្អូន​​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ដល់​កុមារ​ឲ្យ​ទទួល​បទពិសោធន៍​នៃ​ពរជ័យ​ទាំងនេះ​ដែរ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ចង្អុល​បង្ហាញ​ឃ្លា « នេះ​ហើយ​ជា​កិច្ចការ​របស់​យើង » និង « ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ម៉ូសាយ ១:៣៩ ​ហើយ​ជួយ​កុមារ​ឲ្យ​អាន​ឃ្លា​នេះ​ឡើង​វិញ ។ សូម​ប្រាប់​កុមារ​អំពី​កិច្ចការ​ដែល​បងប្អូន​ធ្វើ​​ជា​រៀង​រាល់​ថ្ងៃ ។ សូម​បង្រៀន​ពួកគេ​ថា កិច្ចការ​របស់​ព្រះវរបិតា​សួគ៌​គឺ​ដើម្បី​ជួយ​យើង​ឲ្យ​ទទួល​បាន​នូវ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​វា​មានន័យ​ថា​គឺ​ការប្រែ​ក្លាយ​ដូច​ជា​ទ្រង់​ហើយ​រស់​នៅ​ជាមួយ​នឹង​ទ្រង់​ម្តង​ទៀត ។

  • សូម​អញ្ជើញ​ឳពុក​ម្តាយ​មក កាន់​ថ្នាក់ ហើយ​និយាយ​អំពី​របៀប​ដែល​គាត់ ទទួល​អារម្មណ៍​នៅ​ពេល​ដែល​ឃើញ​កូន ត្រឡប់​មក​ផ្ទះ​វិញ​បន្ទាប់​ពី​បាន​ទៅ​ឆ្ងាយ​មួយ​រយៈ ( ឧទាហរណ៍ មក​ពី​សាលារៀន ឬ​មក​ពី​បម្រើ​បេសកកម្ម​វិញ )​ឬ​ចែកចាយ​ពី​អារម្មណ៍​ដែល​បងប្អូន​មាន អំឡុង​ពេល​នៃ​បទពិសោធន៍​ទាំង​នេះ ។ សូម​ប្រើ​ឧទាហរណ៍​នេះ​ដើម្បី បង្រៀន​ដល់​កុមារ​អំពី​របៀប​ដែល​ព្រះ​វរ​បិតាសួគ៌​សព្វ​ព្រះទ័យ ឲ្យ​យើង​ម្នាក់ៗ​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

​ម៉ូសេ ១:៤, ៣០, ៣៧–៣៩ ; អ័ប្រាហាំ ៣:២២–២៨

ខ្ញុំ​ជា​កូន​របស់​ព្រះ ហើយ​ទ្រង់​សព្វ​ព្រះ​ទ័យ​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​រក​ទ្រង់វិញ ។

 ម៉ូសេ ១ :៤, ៣៧–៣៩  និង  អ័ប្រាហាំ ៣: ២២–២៨  ​បង្រៀន​អំពី​សេចក្តី​ពិត​ដ៏​មាន​តម្លៃ​អំពី​​ទំនាក់​ទំនង​របស់​យើង​ជាមួយ​ព្រះ និង ព្រះរាជ​បំណង​របស់​ទ្រង់​ដែល​បញ្ជូន​យើង​មក​កាន់​ផែនដី ។ សូម​ពិចារណា​ពីរបៀប​ដែល​អ្នក​នឹង​ជួយ​កុមារ​ឲ្យ​រៀន​អំពី​សេច​ក្តីពិត​ទាំងនេះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន​ជាមួយ​កុមារ​នៅក្នុង  ម៉ូសេ ១ :៤,, ៣៧–៣៩  ; អ័ប្រាហាំ ៣:២៤-២៥  ។ ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​សួរ​សំណួរ​និង​ចែក​ចាយ​ព្រះ​បន្ទូល ឬ​ឃ្លា​ដែល​ពួកគេ ពេញ​ចិត្ត​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ តើ​យើង​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះ​វរបិតា​សួគ៌​ ? អំពី​ខ្លួនរបស់​យើង​ចេញ​ពី​ខគម្ពី​ទាំងនេះ ?

  • សូម​បង្ហាញ​រូបភាព​មួយ​ចំនួន​អំពី​ការបង្ក​បង្កើត​ជាច្រើន​របស់​ព្រះវរបិតាសួគ៌​​ដល់​កុមារ​ ។ សូម​អាន ម៉ូសេ ១:៣០ រួច​ហើយ​ពន្យល់​ថា ម៉ូសេ​បាន​សួរ​ដល់​ព្រះ​អំពី​ព្រះរាជ​បំណង​នៃ​ការ​បង្ក​បង្កើត​ទាំង​នេះ។ សូម​ជួយ​កុមារ​ឲ្យ​ស្រាវ​ជ្រាវ​នៅ​ក្នុង ​ខ​ទី ៣៩​ ដើម្បី​ស្វែងរក​ចម្លើយ​របស់​ព្រះ ។ សូមថ្លែង​ទីបន្ទាល់​ថា​ព្រះ​រាជបំណង​របស់​ព្រះ គឺ​ដើម្បី​ជួយ​កុមារ​ម្នាក់ៗ ឲ្យ​ទទួល​បាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ។

  • សូម​ជួយ​កុមារ​គិត​អំពី​ស្ថានភាព ដែល​ពួកគេ ត្រូវ​ជ្រើស​រើស​ថា តើ​ត្រូវ​ធ្វើ​តាម​ឬ​មិន​ត្រូវ​ធ្វើតាម « នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួកគេ​នឹង​បញ្ជា​ដល់​ពួក​គេ » ( អ័ប្រាហាំ ៣:​២៥ ) ។ សូម​ទុក​ពេល​ឲ្យ​ពួកគេ​អនុវត្តន៍ ឬ ពិភាក្សា អំពី​អ្វី​ដែល​ឆ្លើយ​តប​ទៅ​នឹង ស្ថានភាព​ទាំង​នោះ ។ តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​នៅពេល​យើង​ជ្រើសរើស​ខុស​ដោយ​របៀបណា ?

ម៉ូសេ ១:១២–២៦

ខ្ញុំ​អាច​ទប់ទល់​នឹង​ការល្បួង​ទាំងឡាយ​របស់​សាតាំង ។

នៅ​ពេល​បងប្អូន​សិក្សា ម៉ូសេ ១:១២–២៦ សូម​ស្វែងរក​អ្វី​ដែល​ម៉ូសេ បាន​ធ្វើ​ដើម្បី​ទប់ទល់នឹង​សាតាំង ។ តើ​គំរូ​របស់​ម៉ូសេ​អាចជួយ​ដល់​កុមារ នៅ​ពេល​ដែល​ពួកគេ​ប្រឈមមុខ​នឹងការល្បួង​បាន​យ៉ាង​ដូចម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមសង្ខេប​បទពិសោធន៍​របស់​ម៉ូសេ នៅក្នុង ម៉ូសេ ១:១២–២៦ ដោយ​សម្ដី​របស់​បងប្អូន​ផ្ទាល់ ឬ​សុំឲ្យ​កុមារ​ម្នាក់​ធ្វើ​ដូច្នេះ ( សូម​មើល​វីដេអ៊ូ « I Am a Son of God » [ ChurchofJesusChrist.org ] ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ស្រាវ​ជ្រាវ​ខគម្ពីរ​ទាំងនេះ ដើម្បី​រៀន​អំពី​របៀប​ដែល​ម៉ូសេ អាច​យក​ឈ្នះ​លើ​សាតាំង ។ ( ប្រសិន​បើ​ពួកគេ​ត្រូវ​ការ​ជំនួយ សូម​ចង្អុល​បង្ហាញ​ដល់​ពួកគេ​នៅ​ក្នុង ខ ទី ១៣,​១៥, ១៨, ២០-២២, ២៦ ។ )

  • សូម​នាំ​យក​ប្រអប់​ឧបករណ៍ ( ឬ​រូបភាព​នៃ​ឧបករណ៍ ) ហើយ​បិទស្លាក​នៅលើ​ឧបករណ៍​ទាំង​នោះ​នូវ​វិធីសាស្ត្រ​ដែល​យើង​អាច​ទប់ទល់​នឹង​ការល្បួង ( ដូចជា​ការអធិស្ឋាន ការច្រៀង​ទំនុកតម្កើង ការអាន​ព្រះគម្ពីរ ឬការ​បម្រើ​អ្នកដទៃ ) ។ ចូល​ឲ្យ​កុមារ​ម្នាក់ៗ​ចាប់​យក​ឧបករណ៍​មួយ​រួច​ហើយ​និយាយ​អំពី​ស្ថានភាព ដែល​សកម្មភាព​បាន​សរសេរ​លើ​ស្លាក​បិទ​នៅលើ​ឧបករណ៍​នោះអាច​ជួយ យើង​ទប់ទល់​នឹង​ការល្បួង ។ សូម​អាន​  ខ ទី ២៥–២៦ ​ ជាមួយ​គ្នា​ហើយ​ថ្លែង​ទីបន្ទាល់​ថា​ព្រះនឹង​ជួយ​យើង​នៅពេល​យើង​ប្រឈម​នឹង​ការ​ល្បួង ។

អ័ប្រាហាំ ៣:២២–២៨

ខ្ញុំ​បាន​រស់​នៅ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​ពី​មុន​ខ្ញុំ​បានមក​ចាប់​កំណើត​ម្ល៉េះ ។

ខ​ទាំងនេះ​ពិពណ៌នា​អំពី​ការនិមិត្ត​របស់​អ័ប្រាហាំ អំពី​ជីវិត​មុន​ឆាក​ជីវិតនេះ​របស់​យើង ដែល​អាច​ជួយ​កុមារ​ឆ្លើយ​នឹង​សំណួរ « តើ​ខ្ញុំ​មក​ពី​កន្លែង​ណា ? » ហើយ « ហេតុអ្វី​ខ្ញុំ​នៅ​ទីនេះ ? » តើ​បងប្អូន​អាច​ជួយ​ពួកគេ​ស្វែង​រក​ចម្លើយ​ដោយ​របៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​សំណួរ​ដែល​ទាក់ទង​នៅលើ​ក្តារខៀន អ័ប្រាហាំ ៣:២២–២៨ ដូចជា តើ​មាន​អ្វី​កើតឡើង​ចំពោះ​ជីវិត​របស់​យើង​ពីមុន​កំណើត​នេះ ? តើ​នរណា​​នៅទីនោះ ? ហេតុអ្វី​ផែនដី​ត្រូវ​បាន​បង្កើត​ឡើង ? សូម​អញ្ជើញ​កុមារ​ឲ្យ​អាន​ខ​ទាំងនេះ​ដើម្បី​ស្វែង​រក​ចម្លើយ ។

  • បើ​មាន​ទារក​ទើប​នឹងកើត​ក្នុង​វួដ​សូម​អញ្ជើញ​ឳពុក​ម្តាយ​យកមក​ថ្នាក់ ហើយ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​ក្នុង​ការស្វាគមន៍​ទារកនេះ​ចូល​មក​ក្នុង​ពិភព​លោក ។ ( បងប្អូន​ក៏អាច​បង្ហាញ​រូបថត​របស់​ទារក​ទើប​នឹងកើត ) ។ សូម​និយាយ​ជាមួយ​កុមារ​អំពី​ទីកន្លែង​ដែល​វិញ្ញាណ​របស់​ទារក​នេះ​មកពីណា​ពីមុន​ចុះ​មក​កាន់​ផែនដី​នេះ ។ ហេតុអ្វី​ក៏​វា​សំខាន់​ចំពោះ​ទារក​នេះ​ដើម្បី​រៀន​ថា ពួកគេ​គឺជា​កូន​របស់​ព្រះ?

  • សូម​ច្រៀង​ចម្រៀង​មួយ​ជាមួយ​កុមារ​អំពី​ផែនការ​របស់​ព្រះ​សម្រាប់​យើង​ដូចជា​បទ « ខ្ញុំដឹង​ព្រះបិតា​នៅរស់ »​ឬ « ខ្ញុំ​នឹង​ធ្វើតាម​ផែនការ​ព្រះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧-៨ ,៨៦–៨៧ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ដែល​ត្រូវ​នឹង​ទំនុក​ទាំងនោះ ។ ចូរ​ឲ្យ​ពួកគេ​ប្រើរូប​របស់​ពួកគេ ដើម្បី​បង្រៀន​សេចក្តី​ពិត​ពីបទ​ចម្រៀង​ដល់​គ្នា​ទៅវិញ​ទៅមក ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ពិចារណា​ពី​វិធី​សាស្រ្ត​រៀន​សូត្រ​ដែល​បាន​បង្កើត​នៅក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា​របស់​បងប្អូន​ដែល​អាច​លើកទឹក​ចិត្ត គាំទ្រ ឬ ពង្រឹង​ការរៀន​សូត្រ​របស់​កុមារ​នៅតាម​គេហដ្ឋាន ។ ឧទាហរណ៍​បងប្អូន​អាច​អញ្ជើញ​កុមារ​ចែកចាយ​ទំព័រ​សកម្មភាព​ប្រចាំ​សប្ដាហ៍​ជាមួយ​គ្រួសារ​របស់​ពួកគេ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កុមារ​រៀន​តាម​វិធី​ជាច្រើន ។ កុមារ​ចូលចិត្ត​ការរៀន​សូត្រ​តាម​រយៈ​បទពិសោធន៍​ថ្មី និង​ខុសៗ​គ្នា ។ សូម​ប្រើ​សកម្មភាព​នានា​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ចលនា​បាន​ប្រើ​អស់​ទាំង​ញាណ​ទាំងឡាយ​របស់​ពួកគេ ហើយ​សាកល្បង​រឿង​ថ្មីៗ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥–២៦ ) ។