ជំនួយ​ការសិក្សា
ក.យ.ស., លោកុប្បត្តិ 15


ក.យ.ស., លោកុប្បត្តិ ១៥:៩–១២ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​លោកុប្បត្តិ ១៥:១–៦)

(អ័ប្រាហាំ​បាន​ឃើញ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ក្នុង​ការ​និមិត្ត ហើយ​បាន​ដឹង​អំពី​ដំណើរ​រស់​ឡើង​វិញ)។

ហើយ​អាប់​រ៉ា​ម​បាន​ទូល​ថា ឱ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​អើយ សូម​ព្រះ​អង្គ​ប្រទាន​ដល់​ទូលបង្គំ នូវ​ដែនដី​នេះ ទុក​សម្រាប់​ជា​កេរ្តិ៍​អាករ​ដ៏​អស់​កល្ប​ជានិច្ច​ផង​ចុះ?

១០ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា ទោះ​ជា​អ្នក​ស្លាប់​ក៏​ដោយ ចុះ​តើ​យើង​មិន​អាច​ប្រទាន​ដែនដី​នេះ​ដល់​អ្នក​ទេ​ឬ​អី?

១១ហើយ​បើ​សិន​ជា​អ្នក​ស្លាប់​ទៅ ក៏​អ្នក​នឹង​ត្រូវ​បាន​ដែនដី​នោះ​ដែរ ត្បិត​ថ្ងៃ​នឹង​មក​ដល់ ដែល​កូន​មនុស្ស​នឹង​មាន​ជីវិត​រស់​នៅ ប៉ុន្តែ​តើ​លោក​នឹង​រស់នៅ​ម្ដេច​បាន បើ​សិន​ជា​លោក​មិន​បាន​ស្លាប់​ទៅ? លោក​ត្រូវ​តែ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​ជា​មុន​សិន។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាប់​រ៉ា​ម​បាន​ទន្ទឹង​ចាំ ហើយ​បាន​មើល​ឃើញ​ជំនាន់​នៃ​កូន​មនុស្ស ហើយ​បាន​អរ​រីករាយ ហើយ​ព្រលឹង​លោក​បាន​សម្រាកហើយ​លោក​បាន​ជឿ​ដល់​ព្រះ​អម្ចាស់ ហើយ​ព្រះ​អម្ចាស់​បាន​រាប់​ជំនឿ​នោះ​ទុកជា​សេចក្ដី​សុចរិត​ចំពោះ​លោក។