ក.យ.ស., លោកុប្បត្តិ ១៩:៩–១៥ (ចូរប្រៀបធៀបនឹងគម្ពីរលោកុប្បត្តិ ១៩:៥–១០)
(ឡុតបានទប់ទល់នឹងអំពើទុច្ចរិតនៃក្រុងសូដុំម)។
៩ហើយពួកគេបាននិយាយទៅគាត់ថា ចូរចៀសចេញ។ ហើយពួកគេបានខឹងនឹងគាត់។
១០ហើយពួកគេបាននិយាយនឹងគ្នាថា បុរសម្នាក់នេះបានចូលមកស្នាក់នៅក្នុងចំណោមពួកយើង ហើយឥឡូវនេះ គាត់ចង់តាំងខ្លួនធ្វើជាចៅក្រមម្នាក់ ឥឡូវនេះ យើងនឹងធ្វើគាត់ឲ្យអាក្រក់ជាងបុរសពីរនាក់នោះទៅទៀត។
១១ហេតុដូច្នោះហើយ ទើបពួកគេបាននិយាយទៅបុរសនោះថា យើងនឹងយកបុរសពីរនាក់នោះ និងពួកកូនស្រីរបស់អ្នកផង ហើយយើងនឹងប្រព្រឹត្តនឹងពួកគេ តាមដែលយើងឃើញថាល្អ។
១២ឥឡូវ ការណ៍នេះ គឺស្របតាមអំពើទុច្ចរិតនៃក្រុងសូដុំម។
១៣ហើយឡុតបាននិយាយថា ឥឡូវនេះ មើលចុះ ខ្ញុំមានកូនស្រីពីរនាក់ មិនទាន់ដែលស្គាល់ប្រុសណាទេ ខ្ញុំសូមអង្វរនឹងបងប្អូនរបស់ខ្ញុំ សូមកុំឲ្យខ្ញុំនាំបុរសពីរនាក់នោះចេញមករកអ្នក ហើយសូមអ្នករាល់គ្នាកុំធ្វើអ្វីដល់មនុស្សពីរនាក់នោះ តាមដែលភ្នែកអ្នកឃើញថាល្អនោះឡើយ។
១៤ត្បិតព្រះទ្រង់នឹងមិនរាប់អ្នកបម្រើរបស់ទ្រង់ជាសុចរិតក្នុងការណ៍នេះឡើយ ហេតុដូច្នោះហើយ ខ្ញុំសូមអង្វរនឹងបងប្អូនរបស់ខ្ញុំនៅលើកនេះគត់ សូមអ្នករាល់គ្នាកុំធ្វើអ្វីដល់មនុស្សពីរនាក់នោះឡើយ ដើម្បីឲ្យពួកគេមានសេចក្ដីសុខនៅក្នុងផ្ទះរបស់ខ្ញុំ ពីព្រោះលោកបានចូលមកស្នាក់នៅក្រោមម្លប់នៃដំបូលផ្ទះខ្ញុំហើយ។
១៥ហើយពួកគេបានខឹងនឹងឡុត ហើយបានចូលទៅជិតចង់ទម្លាយទ្វារ ប៉ុន្តែពួកទេវតានៃព្រះ ដែលជាមនុស្សបរិសុទ្ធ ក៏បានលូកដៃរបស់ពួកគេ ហើយចាប់ទាញឡុតចូលមកក្នុងផ្ទះមករកពួកគេវិញ រួចបិទទ្វារជិត។