ក.យ.ស., អេសាយ ៤២:១៩–២៣ (ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ៤២:១៩–២២)
(ព្រះអម្ចាស់ទ្រង់នឹងចាត់អ្នកបម្រើរបស់ទ្រង់ឲ្យទៅឯអស់អ្នកណាដែលខ្វាក់)។
១៩ត្បិតយើងនឹងចាត់អ្នកបម្រើរបស់យើងឲ្យទៅឯអ្នកណាដែលខ្វាក់ មែនហើយ ជាសារទូតដើម្បីទៅបើកភ្នែកអ្នកខ្វាក់ ហើយបើកត្រចៀកអ្នកថ្លង់
២០ហើយពួកគេនឹងត្រូវបានធ្វើឲ្យបានល្អឥតខ្ចោះ ទោះជាគេមានការកង្វាក់ក៏ដោយ បើសិនជាពួកគេនឹងប្រុងស្ដាប់តាមសារទូត ដែលជាអ្នកបម្រើរបស់ព្រះអម្ចាស់នោះ។
២១អ្នកជាមនុស្សដែលឃើញការណ៍ជាច្រើនយ៉ាង ប៉ុន្តែអ្នកមិនពិចារណាទេ ដែលបើកត្រចៀកចំហស្ដាប់ ប៉ុន្តែអ្នកស្ដាប់មិនឮសោះ។
២២ព្រះអម្ចាស់ទ្រង់មិនសព្វព្រះហឫទ័យនឹងមនុស្សបែបនេះឡើយ ប៉ុន្តែដោយយល់ដល់សេចក្ដីសុចរិតរបស់ទ្រង់ នោះទ្រង់នឹងលើកតម្កើងក្រឹត្យវិន័យ ហើយធ្វើឲ្យមានកិត្តិសព្ទ។
២៣អ្នកជាមនុស្សដែលត្រូវគេប្លន់ ហើយរឹបជាន់យកពួកខ្មាំងសត្រូវរបស់អ្នក គឺពួកគេទាំងអស់គ្នា បានដាក់អន្ទាក់អ្នកជាប់នៅក្នុងរូង ហើយពួកគេបានលាក់អ្នកទុកនៅក្នុងគុកទាំងឡាយ ពួកគេត្រូវបានយកទៅជារំពា ហើយឥតមានអ្នកណាដោះឲ្យរួច ហើយសម្រាប់ជារបឹប ហើយឥតមានអ្នកណាថា ចូរប្រគល់ទៅឲ្យគេវិញនោះឡើយ។