ក.យ.ស., សាំយូអែល ទី ១ ១៦:១៤–១៦, ២៣ (ចូរប្រៀបធៀបនឹងគម្ពីរសាំយូអែល ទី ១ ១៦:១៤–១៦, ២៣; ការប្រែប្រួលដូចគ្នាត្រូវបានធ្វើដល់គម្ពីរសាំយូអែល ទី ១ ១៨:១០ និង ១៩:៩)
(វិញ្ញាណអាក្រក់ដែលបានមកសណ្ឋិតលើសូល នោះពុំមែនមកពីព្រះអម្ចាស់ទេ)។
១៤ប៉ុន្តែព្រះវិញ្ញាណនៃព្រះអម្ចាស់បានដកថយចេញពីសូលទៅ ហើយវិញ្ញាណអាក្រក់មួយដែលពុំមែនមកពីព្រះអម្ចាស់ ក៏មកបំភ័យទ្រង់។
១៥ហើយពួកមហាតលិករបស់សូលទូលដល់ទ្រង់ថា មើលចុះ ឥឡូវនេះ មានវិញ្ញាណអាក្រក់មួយដែលពុំមែនមកពីព្រះអម្ចាស់ បានមកបំភ័យទ្រង់ហើយ។
១៦ឥឡូវនេះ សូមឲ្យព្រះអម្ចាស់នៃយើងខ្ញុំ បង្គាប់ដល់ពួកអ្នកបម្រើរបស់ព្រះករុណា ដែលនៅចំពោះព្រះករុណានេះឲ្យរកមនុស្សម្នាក់ ដែលប្រសប់ចាប់ស៊ុងមក ហើយហេតុការណ៍នឹងកើតឡើងថា កាលណាវិញ្ញាណអាក្រក់មួយ ដែលពុំមែនមកពីព្រះអម្ចាស់ បានមកសណ្ឋិតលើព្រះករុណា នោះគេនឹងចាប់លេងឡើង ហើយព្រះករុណានឹងបានស្រួល។
២៣ហើយហេតុការណ៍បានកើតឡើងថា កាលណាវិញ្ញាណអាក្រក់ ដែលពុំមែនមកពីព្រះអម្ចាស់បានមកសណ្ឋិតលើសូល នោះដាវីឌក៏យកស៊ុងមកចាប់លេងថ្វាយ រួចសូលទ្រង់បានធូរ ហើយស្រួលឡើងវិញ ហើយវិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ។