ជំនួយ​ការសិក្សា
ក.យ.ស., ថែស្សាឡូនីច ទី ២ 2


ក.យ.ស., ថែស្សាឡូនីច ទី ២ ២:២–៣, ៧–៩ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ថែស្សាឡូនីច ទី ២ ២:២–៩)

(ប៉ុល​បាន​ព្យាករ​អំពី​ការ​ក្បត់​សាសនា​មុន​ព្រះ​អម្ចាស់​ទ្រង់​យាង​មក​វិញ)។

ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ឆាប់​មាន​គំនិត​រវើរវាយ ឬ​ថប់​ព្រួយ​ដោយ​សារ​សំបុត្រ​ណា​ឡើយ លើក​លែងតែ​អ្នក​រាល់​គ្នា​បាន​ទទួល​សំបុត្រ​ពី​យើង​ខ្ញុំ ឬ​ដោយ​សារ​វិញ្ញាណ​ណា ឬ​ពាក្យ​សំដី​ណា ដែល​ថា​ថ្ងៃ​នៃ​ព្រះ​គ្រីស្ទ​ជិត​ដល់​ហើយ​នោះ​ឡើយ។

ចូរ​កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា​ដែរ ត្បិត​នឹង​មាន​សេចក្ដី​ក្បត់​សាសនា​មក​ជា​មុន ហើយ​មនុស្ស​ដែល​ជា​តួ​បាប​នោះ​នឹង​ត្រូវ​បាន​បើក​សម្ដែង​ឲ្យ​ស្គាល់ គឺជា​កូន​អន្តរធាន

ត្បិត​សេចក្ដី​អាថ៌កំបាំង​របស់​អំពើ​ទុច្ចរិត កំពុងតែ​បណ្ដាល​ឡើង​ហើយ ហើយ​អ្នក​នោះ​ហើយ​ដែល​បណ្ដាល​ឡើង​នៅ​ពេល​នេះ ហើយ​ព្រះ​គ្រីស្ទ​ទ្រាំ​ឲ្យ​អ្នក​នោះ​បណ្ដាល​ឡើង ដរាប​ដល់​ពេល​នោះ​បាន​ពោរ​ពេញ ដែល​អ្នក​នោះ​នឹង​ត្រូវ​បាន​ដក​ចេញ​ទៅ។

ហើយ​ខណៈ​នោះ ទើប​អា​ទុច្ចរិត​នោះ​នឹង​ត្រូវ​បាន​បើក​សម្ដែង​ឲ្យ​ស្គាល់ ដែល​ព្រះ​អម្ចាស់​ទ្រង់​នឹង​បំផ្លាញ​ដោយ​វិញ្ញាណ​នៃ​ព្រះ​ឱស្ឋ​របស់​ទ្រង់ ហើយ​នឹង​ធ្វើ​ឲ្យ​វិនាស​ដោយ​រស្មី​ពន្លឺ​ពី​ដំណើរ​ទ្រង់​យាង​មក។

មែន​ហើយ ព្រះ​អម្ចាស់ គឺជា​ព្រះ​យេស៊ូវ ដែល​នឹង​មិន​យាង​មក ដរាប​ដល់​មាន​សេចក្ដី​ក្បត់​សាសនា​ជាមុន ដោយ​សារ​ការ​ធ្វើ​ការ​របស់​អារក្ស​សាតាំង ដោយ​អស់​ទាំង​អំណាច និង​ទី​សំគាល់​ទាំង​ឡាយ និង​ការ​អស្ចារ្យ​ដ៏​កំភូត​ទាំង​ឡាយ​