ជំនួយ​ការសិក្សា
ក.យ.ស., លោកុប្បត្តិ 48


ក.យ.ស., លោកុប្បត្តិ ៤៨:៥–១១ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​លោកុប្បត្តិ ៤៨:៥–៦)

(ពូជ​របស់​យ៉ូសែប​នឹង​ទៅ​ជា​ពួក​អ្នក​ដឹកនាំ​ក្នុង​ការ​ប្រមូល​សាសន៍​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុង​ក្រោយ)។

ហើយ​ឥឡូវ​នេះ កូន​ប្រុស​របស់​កូន​ទាំង​ពីរ​នាក់ គឺ​អេប្រាអិម និង​ម៉ាន៉ាសេ ដែល​កើត​ដល់​កូន​នៅ​ស្រុក​អេស៊ីព្ទ គ្រា​មុន​ដែល​ឪពុក​មក​ឯ​កូន​នៅ​ស្រុក​អេស៊ីព្ទ មើល​ចុះ ពួក​គេ​ជា​របស់​ផង​ឪពុក ហើយ​ព្រះ​នៃ​ពួក​អយ្យកោ​របស់​កូន​នឹង​ប្រទាន​ពរ​ដល់​ពួក​គេ គឺ​ដូច​ជា​រូបេន និង​ស៊ីម្មាន​ដែរ ពួក​គេ​ក៏​នឹង​បាន​ព្រះ​ពរ ព្រោះ​ពួក​គេ​ជា​របស់​ផង​ឪពុក​ដែរ ហេតុ​ដូច្នោះ​ហើយ ទើប​ពួក​គេ​នឹង​ត្រូវ​បាន​ហៅ​តាម​ឈ្មោះ​របស់​ឪពុក។ (ហេតុ​ដូច្នេះ​ហើយ ទើប​ពួក​គេ​ត្រូវ​បាន​ហៅថា សាសន៍​អ៊ីស្រាអែល)។

ហើយ​ពូជ​របស់​កូន ដែល​កូន​បង្កើត​បាន​ក្រោយ​ពី​ពួក​គេ​ត​ទៅ​ទៀត នោះ​នឹង​បាន​ជា​របស់​ផង​កូន ហើយ​នឹង​ត្រូវ​បាន​ហៅ​តាម​ឈ្មោះ​នៃ​ពួក​បង​ប្រុស​របស់​ពួក​គេ ក្នុង​ចំណែក​កេរ្តិ៍​អាករ​របស់​ពួក​គេ​នៅ​ក្នុង​ពូជ​អំបូរ​ទាំង​ឡាយ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ត្រូវ​បាន​ហៅថា ពូជ​អំបូរ​របស់​ម៉ាន៉ាសេ និង​ពូជ​អំបូរ​របស់​អេប្រាអិម។

ហើយ​យ៉ាកុប​បាន​និយាយ​ទៅ​យ៉ូសែប​ថា កាល​ព្រះ​នៃ​ពួក​អយ្យកោ​របស់​ឪពុក​បាន​លេច​មក​ឯ​ឪពុក​នៅ​ភូមិ​លូស នៅ​ស្រុក​កាណាន ទ្រង់​បាន​ស្បថ​នឹង​ឪពុក​ថា ទ្រង់​នឹង​ប្រទាន​ដល់​ឪពុក និង​ដល់​ពូជ​របស់​ឪពុក​នូវ​ដែនដី​មួយ​ទុកជា​កេរ្តិ៍​អាករ​ដ៏​អស់​កល្ប​ជានិច្ច។

ហេតុ​ដូច្នេះ​ហើយ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ទ្រង់​បាន​ប្រទាន​ដល់​ឪពុក​ក្នុង​ការ​ចិញ្ចឹម​កូន​ឲ្យ​ធំ​ឡើង​ធ្វើ​អ្នក​បម្រើ​ដល់​ឪពុក ក្នុង​ការ​ជួយសង្គ្រោះ​គ្រួសារ​ឪពុក​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​

ក្នុង​ការ​រំដោះ​ប្រជាជន​របស់​ឪពុក គឺ​ពួក​បង​ប្អូន​របស់​កូន ឲ្យ​រួច​ផុត​ពី​អំណត់​អត់ ដែល​មាន​ដ៏​ធ្ងន់ធ្ងរ​នៅ​លើ​ដែនដី ហេតុ​ដូច្នោះ​ហើយ ព្រះ​នៃ​ពួក​អយ្យកោ​របស់​កូន​នឹង​ប្រទាន​ដល់​កូន និង​ដល់​ផល​នៃ​ពោះ​របស់​កូន ប្រយោជន៍​ឲ្យ​ពួក​គេ​បាន​ពរ​លើស​ជាង​បង​ប្អូន​របស់​កូន និង​លើស​ជាង​គ្រួសារ​នៃ​ឪពុក​របស់​កូន​ទៅ​ទៀត​

១០ព្រោះ​កូន​បាន​ជោគជ័យ ហើយ​គ្រួសារ​នៃ​ឪពុក​របស់​កូន​បាន​ក្រាប​ចុះ​ចំពោះ​កូន ដូចដែល​បាន​បង្ហាញ​ដល់​កូន មុន​កូន​ត្រូវ​បាន​លក់​ទៅ​ស្រុក​អេស៊ីព្ទ​ដោយ​ដៃ​នៃ​ពួក​បង​ប្រុស​របស់​កូន ហេតុ​ដូច្នោះ​ហើយ ទើប​ពួក​បង​ប្រុស​របស់​កូន​ត្រូវ​ក្រាប​ចុះ​ចំពោះ​កូន​ពី​តំណ​មួយ ទៅ​តំណ​មួយ គឺ​ចំពោះ​ផល​នៃ​ពោះ​របស់​កូន​ជា​រៀង​ដរាប​ត​ទៅ​

១១ត្បិត​កូន​នឹង​ទៅ​ជា​ពន្លឺ​ដល់​ប្រជាជន​របស់​កូន ដើម្បី​ដោះ​លែង​ពួក​គេ​នៅ​ថ្ងៃ​ជាប់​ឃុំ​ឃាំង​របស់​ពួក​គេ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព ហើយ​ដើម្បី​ផ្ដល់​សេចក្ដី​សង្គ្រោះ​ដល់​ពួក​គេ កាល​ពួក​គេ​បាន​ជួបជុំ​គ្នា ដោយ​ក្រាប​នៅ​ក្រោម​អំពើ​បាប។