ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៣១ ខែ មករា–ថ្ងៃទី ៦ ខែ កុម្ភៈ ។ លោកុប្បត្តិ ៦–១១; ម៉ូសេ ៨ ៖ « ណូអេ​បាន​ប្រកប​ដោយ​គុណ​ចំពោះ​ព្រះនេត្រ​នៃ​ព្រះអម្ចាស់ »


« ថ្ងៃទី ៣១ ខែ មករា–ថ្ងៃទី ៦ ខែ កុម្ភៈ ។ លោកុប្បត្តិ ៦–១១; ម៉ូសេ ៨ ៖ ‹ ណូអេ​បាន​ប្រកប​ដោយ​គុណ​ចំពោះ​ព្រះនេត្រ​នៃ​ព្រះអម្ចាស់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៣១ ខែ មករា–ថ្ងៃទី ៦ ខែ កុម្ភៈ ។ លោកុប្បត្តិ ៦–១១; ម៉ូសេ ៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

ណូអេ គ្រួសារ​របស់​លោក សត្វ​ទាំងឡាយ ទូក​ធំ និង​ឥន្ទធនូ

រូប​គំនូរ​ណូអេ​ចេញ​ពី​ទូកធំ ដោយ សេម ឡយឡ័រ

ថ្ងៃទី ៣១ ខែ មករា–ថ្ងៃទី ៦ ខែ កុម្ភៈ

លោកុប្បត្តិ ៦–១១; ម៉ូសេ ៨

« ណូអេ​បាន​ប្រកប​ដោយ​គុណ​ចំពោះ​ព្រះនេត្រ​នៃ​ព្រះអម្ចាស់ »

គម្រោង​មេរៀន​នេះ​បង្ហាញ​ច្បាស់​ពី​គោលការណ៍​នានា​ដែល​មាន​នៅក្នុង លោកុប្បត្តិ ៦–១១ និង ម៉ូសេ ៨ ប៉ុន្ដែ​គោលការណ៍​ទាំងនេះ​មិនមែន​ជា​គោលការណ៍​តែមួយ ដែល​បងប្អូន​អាច​ផ្ដោត​លើ កាល​បងប្អូន​បង្រៀន​នោះ​ទេ ។ សូម​ទុកចិត្ត​លើ​ការបំផុស​គំនិត​ខាង​វិញ្ញាណ ដែល​បងប្អូន​ទទួល​បាន កាល​បងប្អូន​សិក្សា​ព្រះគម្ពីរ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបតំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ពិចារណា​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ចែកចាយ​ពី​សារលិខិត​ខាង​វិញ្ញាណ​មួយ សម្រាប់​ជំនាន់​របស់​យើង​ចេញមកពី​ដំណើររឿង​របស់​ណូអេ ឬ​ប៉ម​បាបិល ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​បទគម្ពីរ​មួយ ដែល​គាំទ្រ​ដល់​សារលិខិត​នេះ ។

រូបតំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

លោកុប្បត្តិ ៦–៨; ម៉ូសេ ៨

មាន​សុវត្ថិភាព​ខាង​វិញ្ញាណ​ក្នុង​ការធ្វើ​តាម​ព្យាការី​របស់​ព្រះអម្ចាស់ ។

  • ភាពទុច្ចរិត​នៅ​ជំនាន់​របស់​ណូអេ​អាច​រំឭក​យើង​អំពី​ភាពទុច្ចរិត ដែល​យើង​ឃើញ​នៅជុំវិញ​ខ្លួនយើង​នា​សព្វថ្ងៃ​នេះ ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ទទួល​បាន​ប្រយោជន៍​ពី​មេរៀន​នៅក្នុង​ដំណើររឿង​របស់​ណូអេ បងប្អូន​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ពាក្យ ការព្រមាន និង ការជឿ​ទុកចិត្ត ។ សមាជិក​ក្នុង​ថ្នាក់​អាច​រំឭក លោកុប្បត្តិ ៦–៨ម៉ូសេ ៨:១៣–៣០ ហើយ​ស្វែងរក​អ្វីមួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ជា​ការព្រមាន​ដ៏​សំខាន់​មួយ​សម្រាប់​ជំនាន់​របស់​យើង និង​អ្វីមួយ​ដែល​ពួកគេ​គិត​ថា​អាច​ជឿ​ទុកចិត្ត ( សូមមើល​ផងដែរ « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ ពួកគេ​អាច​សរសេរ​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ​ដាក់​នៅ​លើ​ក្តាខៀន នៅក្រោម​ចំណងជើង​សមរម្យ ។ ហេតុអ្វី​ដំណើររឿង​របស់​ណូអេ​មាន​តម្លៃ​ចំពោះ​យើង​នៅ​សព្វថ្ងៃ​នេះ ?

លោកុប្បត្តិ ៩:៨–១៧

ទីសម្គាល់ ឬ​សញ្ញា​ជួយ​យើង​ឲ្យ​ចងចាំ​ដល់​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះអម្ចាស់ ។

  • គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នេះ នៅ​ក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ណែនាំ​ឲ្យ​អាន លោកុប្បត្តិ ៩:៨–១៧ ហើយ​សញ្ជឹងគិត​ពី​របៀប​ដែល​សញ្ញា ឬ​ទីសម្គាល់​អាច​ធ្វើជា​ការក្រើន​រំឭក​ដល់​សេចក្ដី​សញ្ញា​របស់​យើង ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ នោះ​បងប្អូន​អាច​យក​វត្ថុ​ខ្លះ​មក​កាន់​ថ្នាក់រៀន ដែល​រំឭក​យើង​អំពី​រឿង​សំខាន់ៗ​នានា—​ដូចជា​ចិញ្ចៀន​អាពាហ៍ពិពាហ៍ ទង់​ជាតិ ឬ​ស្លាក​ឈ្មោះ​អ្នកផ្សព្វផ្សាយ​សាសនា​—​ហើយ​ប្រៀបធៀប​វា​ទៅនឹង « ទីសម្គាល់ » នៃ​ឥន្ទធនូ ។ តើ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៩:២១–២៥ (នៅក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ ) បង្រៀន​យើង​អ្វីខ្លះ​អំពី​ទីសម្គាល់​នេះ ? តើ​ព្រះ​ប្រើ​ទីសម្គាល់ ឬ​សញ្ញា​ដើម្បី​ជួយ​យើង​ឲ្យ​ចងចាំ​ដល់​សេចក្ដី​សញ្ញា​របស់​យើង​ដោយ​របៀប​ណា ?

លោកុប្បត្តិ ១១:១–៩

របៀប​តែមួយ​គត់​ដើម្បី​ទៅដល់​ស្ថានសួគ៌ គឺ​តាមរយៈ​ការធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ដំណើរ​រឿង​របស់​ប្រជាជន​នៅ​ក្រុង​បាបិល ដែល​បាន​សាង​ប៉ម​មួយ​នោះ ផ្ដល់​ជា​ការប្រៀបធៀប​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​មួយ​ទៅនឹង​ដំណើររឿង​របស់​អេណុក និង​រាស្ដ្រ​របស់​លោក​ដែល​កសាង​ក្រុង​ស៊ីយ៉ូន ដែល​សិស្ស​ក្នុង​ថ្នាក់​បាន​សិក្សា​នៅ​សប្ដាហ៍​មុន ។ ក្រុម​មនុស្ស​ទាំងពីរ​ក្រុម​នេះ​បាន​ព្យាយាម​ទៅដល់​ស្ថានសួគ៌ ប៉ុន្ដែ​តាម​វិធី​ខុសៗ​គ្នា ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀន នូវ​អ្វីៗ​ដែល​ពួកគេ​ចងចាំ​អំពី​រាស្ដ្រ​ក្រុង​ស៊ីយ៉ូន ( សូមមើល ម៉ូសេ ៧:១៨–១៩, ៥៣, ៦២–៦៣, ៦៩ ) និង​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី លោកុប្បត្តិ ១១:១–៩ ហើយ​និង ហេលេមិន ៦:២៦–២៨ អំពី​រាស្ដ្រ​នៅ​ក្រុង​បាបិល ។ តើ​ពួកគេ​រកឃើញ​ភាពខុសគ្នា​អ្វីខ្លះ ? តើ​ការណ៍​នេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​កិច្ចខិតខំ​របស់​យើង​ផ្ទាល់​ដើម្បី​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះ​វិញ ?

    ប៉ម​បាបិល

    រូប​គំនូរ​ប៉ម​បាបិល ដោយ ដេវីឌ ហ្គ្រីន

  • ទីក្រុង​បាបិល​ពី​បុរាណ​លែង​មាន​ទៀត​ហើយ ប៉ុន្ដែ​សេចក្ដី​ឆ្មើងឆ្មៃ និង​ភាពជា​លោកិយ​ដែល​វា​តំណាង​ឲ្យ​នោះ​នៅតែ​មាន​នៅឡើយ ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អនុវត្ត​មេរៀន​មកពី​ប៉ម​បាបិល​នៅក្នុង​ជីវិត​របស់​ពួកគេ សូម​ចាប់ផ្ដើម​ដោយ​ការអញ្ជើញ​ពួកគេ​ឲ្យ​រំឭក​ក្នុង លោកុប្បត្តិ ១១:១–៩ ។ រួចហើយ បងប្អូន​អាច​ចែក​សន្លឹក​ក្រដាស និង​អញ្ជើញ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​សរសេរ​រឿង​ដែល​មនុស្ស​ធ្វើ ដែល​ទាញ​ពួកគេ​ឲ្យ​ចេញ​ពី​ព្រះ បន្ទាប់មក នៅលើ​សន្លឹក​ក្រដាស​មួយ​ទៀត ពួកគេ​អាច​សរសេរ​រឿង​ដែល​មនុស្ស​ធ្វើ ដែល​ទាញ​ពួកគេ​ឲ្យ​មក​កាន់តែ​ជិត​នឹង​ព្រះ ។ យុវវ័យ​អាច​រីករាយ​នឹង​ការរៀបចំ​ក្រដាស​ក្រុម​ទីមួយ​ដាក់​នៅលើ​ក្ដារខៀន​ជា​រាង​ប៉ម​មួយ ហើយ​ក្រុម​ទីពីរ​ជា​រាង​ព្រះវិហារ​បរិសុទ្ធ​មួយ ។ តើ​ព្រះ​បាន​ផ្ដល់​អ្វីខ្លះ​ដើម្បី​ជួយ​យើង​ឲ្យ « ខ្ពស់​ដល់​ផ្ទៃ​មេឃ » ?( លោកុប្បត្តិ ១១:៤; សូម​មើល​ផង​ដែរ យ៉ូហាន ៣:១៦ ) ។ បងប្អូន​អាច​ច្រៀង​ចម្រៀង​ទំនុក​តម្កើង​មួយ​អំពី​ប្រធានបទ​នេះ​ដូចជា​បទ « សូម​នៅ​ជិត​ព្រះអង្គ » ( ទំនុក​តម្កើង ល.រ ៤៩ ) ។

រូបតំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

មេរៀន​មក​ពី​ណូអេ ។

ប្រធាន ហិនរី ប៊ី អាវរិង បាន​មាន​ប្រសាសន៍ ៖

« ការបរាជ័យ​ក្នុង​ការធ្វើ​តាម​ការទូន្មាន​ដែល​បាន​ព្យាករ នាំ​ឲ្យ​អំណាច​ដើម្បី​ទទួល​ការទូន្មាន​ដ៏​បំផុស​គំនិត​ត្រូវ​ទន់​ខ្សោយ​នៅពេល​ខាង​មុខ ។ គ្រា​ដ៏​ល្អ​បំផុត​ដើម្បី​សម្រេច​ចិត្ត​ជួយ​ណូអេ​ឲ្យ​សាងសង់​ទូក​គឺ​ជា​គ្រា​ដំបូង​ដែល​លោក​បាន​សូម ។ គ្រប់​ពេល​ដែល​លោក​បានទូល​សូម​​ពី​រឿង​នោះ គ្រប់​ពេល​ដែល​លោក​ខកខាន​មិន​បាន​ឆ្លើយតប នឹង​ធ្វើ​ឲ្យ​ការញាណ​ដឹង​ពី​ព្រះវិញ្ញាណ​ថយចុះ ។ ដូច្នេះ​ហើយ​គ្រប់​ពេល ការស្នើសូម​របស់​លោក​ហាក់បី​ដូចជា​កាន់តែ​ល្ងិតល្ងង់ រហូត​ដល់​ភ្លៀង​បាន​បង្អុល​ចុះ​មក ។ ប៉ុន្តែ​វា​យឺត​ពេល​ទៅ​ហើយ ។

« គ្រប់​ពេល​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ នៅ​ពេល​ខ្ញុំ​បាន​ជ្រើស​រើស​ពន្យារ​ពេល​ធ្វើ​តាម​ពាក្យ​ទូន្មាន​ដ៏​បំផុស​គំនិត ឬ​សម្រេច​ចិត្ត​ថា ខ្ញុំ​ជា​មនុស្ស​ដែល​មិន​ត្រូវ​ការ​ពាក្យ​ទូន្មាន​ទាំងនេះ នោះ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​ហើយ ។ គ្រប់ពេល​ដែល​ខ្ញុំ​បាន​ស្ដាប់​តាម​ការទូន្មាន​របស់​ព្យាការី ខ្ញុំ​ទទួល​អារម្មណ៍​បញ្ជាក់​នៅក្នុង​ការអធិស្ឋាន បន្ទាប់​មក​ធ្វើ​តាម នោះ​ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​បាន​ឆ្ពោះ​ទៅ​ទីសុវត្ថិភាព​ហើយ » ( « Finding Safety in Counsel » Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ២៥ ) ។

ហេតុអ្វី​ព្រះ​បាន​បញ្ជូន​ទឹកជំនន់​មក ?

មនុស្ស​មួយ​ចំនួន​ឆ្ងល់​ពី​សេចក្ដី​យុត្តិធម៌​របស់​ព្រះ​ក្នុង​ការបញ្ជូន​ទឹកជំនន់​មក « លុប​មនុស្ស » ( លោកុប្បត្តិ ៦:៧ ) ។ អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​ពន្យល់​ថា នៅ​គ្រា​នៃ​ទឹក​ជំនន់​ដ៏​ធំ​នោះ « សេចក្តី​ពុករលួយ​បាន​ទុំ​សុះ​ដល់​ចំណុច​មួយ​ដែល​មាន​សិទ្ធិ​ត្រូវ​បំផ្លាញ ដែល​វិញ្ញាណ​មិន​អាច​ត្រូវ​បាន​បញ្ជូន​មក​លើ​ផែនដី​នេះ​ឡើយ​តាម​ការយុត្តិធម៌​នេះ » ( We Will Prove Them Herewith [ ឆ្នាំ ១៩៨២ ] ទំព័រ ៥៨ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ទុក​ពេល​សម្រាប់​ការសញ្ជឹង​គិត ។ សំណួរ​ល្អ​តម្រូវ​ឲ្យ​មាន​ការសញ្ជឹងគិត ការស្រាវជ្រាវ និង​ការបំផុស​គំនិត ។ សូម​ទុក​ពេល​ពីរ​បី​នាទី​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ពិចារណា​ពី​សំណួរ​មួយ ពីមុន​នឹង​សួរ​រក​ចម្លើយ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣១–៣៤ ) ។