ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៧–១៣ ខែ កុម្ភៈ ។ លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២ ៖ « ចង់​ធ្វើ​ជា​អ្នកដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង »


« ថ្ងៃទី ៧–១៣ ខែ កុម្ភៈ ។ លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២ ៖ ‹ ចង់​ធ្វើ​ជា​អ្នកដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៧–១៣ ខែ កុម្ភៈ ។ លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

អ័ប្រាហាំ និង សារ៉ា

រូប​គំនូរ​អ័ប្រាហាំ និង សារ៉ា ដោយ ឌីលលីន ម៉ាស

ថ្ងៃទី ៧–១៣ ខែ កុម្ភៈ

លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២

« ចង់​ធ្វើ​ជា​អ្នកដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង »

តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន​បងប្អូន​អ្វីខ្លះ​នៅ​សប្ដាហ៍​នេះ នៅពេល​បងប្អូន​បាន​សិក្សា លោកុប្បត្តិ ១២–១៧ និង អ័ប្រាហាំ ១–២ ? សូម​ប្រាកដ​ថា បងប្អូន​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មាន​ឱកាស​ចែកចាយ​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន​ពួកគេ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ចែកចាយ​អ្វីមួយ​ដែល​ពួកគេ​បាន​រៀន​មកពី លោកុប្បត្តិ ១២–១៧ និង អ័ប្រាហាំ ១–២ ពួកគេ​ម្នាក់ៗ​អាច​ជ្រើសរើស​បុគ្គល​ម្នាក់​ដែល​បាន​លើក​ឡើង​នៅក្នុង​ជំពូក​ទាំងនេះ ហើយ​បំពេញ​ប្រយោគ​មួយ​ដូច​តទៅ​នេះ ៖ « អ័ប្រាហាំ​បាន​បង្រៀន​ខ្ញុំ​ » ឬ « សារ៉ា​បាន​បង្រៀន​ខ្ញុំ » ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

លោកុប្បត្តិ ១៥:១–៦; ១៧:១៥–២២; អ័ប្រាហាំ ១:១–១៩

ព្រះ​នឹង​ប្រទានពរ​ដល់​យើង​ចំពោះ​សេចក្ដី​ជំនឿ និង​បំណង​ប្រាថ្នា​សុចរិត​របស់​យើង ។

  • បទពិសោធន៍​របស់​អ័ប្រាហាំ និង​សារ៉ា​ដែល​បាន​កត់ត្រា​នៅក្នុង លោកុប្បត្តិ ១៥; ១៧; អ័ប្រាហាំ ១ អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​បន្ដ​សេចក្ដី​ជំនឿ​ថា បំណង​ប្រាថ្នា​សុចរិត​របស់​ពួកគេ​នឹង​ត្រូវបាន​បំពេញ​តាម​ពេលវេលា​របស់​ព្រះអម្ចាស់ ។ តើ​បងប្អូន​អាច​ចាប់ផ្ដើម​ការពិភាក្សា​មួយ​អំពី​គោលការណ៍​នេះ​តាម​របៀបណា ? យោបល់​មួយ​គឺ ត្រូវ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្រាវជ្រាវ លោកុប្បត្តិ ១៥:១–៦ និង អ័ប្រាហាំ ១:១–១៩ ហើយ​រៀបរាប់​ពី​បំណង​ប្រាថ្នា​របស់​អ័ប្រាហាំ និង​ស្ថានភាព​លំបាក​នានា ។ តើ​អ័ប្រាហាំ និង​សារ៉ា​បាន​បង្ហាញ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ក្នុង​គ្រា​នៃ​ការលំបាក​ដោយ​របៀប​ណា ? ( សូមមើល ហេព្រើរ ១១:៨–១៣ ) ។ នៅ​ទីបញ្ចប់ តើ​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​ពួកគេ​ត្រូវបាន​បំពេញ​​ដោយ​របៀប​ណា ? ( សូមមើល លោកុប្បត្តិ ១៧:១៥–២២; ២១:១–៣; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៣:២៩; អ័ប្រាហាំ ១:៣១ ) ។ តើ​យើង​អាច​បង្ហាញ​សេចក្ដី​ជំនឿ​របស់​យើង​ដោយ​របៀប​ណា នៅពេល​បំណង​ប្រាថ្នា​សុចរិត​របស់​យើង​មិន​ទាន់​បាន​បំពេញ​នៅឡើយ នៅពេល​ដែល​យើង​ចង់​ឲ្យ​វា​បំពេញ​ចប់​សព្វគ្រប់ ? ប្រហែលជា​សិស្ស​ក្នុង​ថ្នាក់​អាច​ចែកចាយ​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​គាំទ្រ​ពួកគេ​នៅក្នុង​ស្ថានភាព​បែប​នោះ ។

  • សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​មួយ​ចំនួន​អាច​ទទួល​បាន​ការគាំទ្រ​តិចតួច​មកពី​ក្រុមគ្រួសារ​របស់​ពួកគេ នៅពេល​ពួកគេ​ខិតខំ​រស់នៅ​តាម​ដំណឹងល្អ​—​ហើយ​ពួកគេ​អាច​ថែមទាំង​ប្រឈម​មុខ​នឹង​ការផ្ទុយ​ទៀត​ផង ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​មក​ពី​គំរូ​របស់​អ័ប្រាហាំ​នៅក្នុង អ័ប្រាហាំ ១:១–១៩ ដែល​អាច​ជួយ​អស់​អ្នក​ដែល​ខិតខំ​រស់នៅ​ដោយ​សុចរិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ ?

  • បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​អាន ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៤:៣៦–៤០ ( នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​សេចក្ដី​ជំនឿ និង​បំណង​ប្រាថ្នា​របស់​អ័ប្រាហាំ ។ ពួកគេ​ក៏​អាច​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​ទទួលបាន​ពរជ័យ នៅពេល​ពួកគេ​បាន​អនុវត្ត​សេចក្ដី​ជំនឿ​របស់​ពួកគេ​ក្នុង​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ផងដែរ ។

អ័ប្រាហាំ ២:៦–១១

សេចក្ដី​សញ្ញា​អ័ប្រាហាំ​ផ្ដល់​ពរជ័យ​ដល់​ពួកយើង​ទាំងអស់​គ្នា ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​សេចក្ដី​សញ្ញា​អ័ប្រាហាំ បងប្អូន​អាច​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ( សូមមើល​ផងដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្ដី​សញ្ញា​អ័ប្រាហាំ » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។ សិស្ស​ក្នុង​ថ្នាក់​អាច​បាន​រៀន​អំពី​សេចក្ដី​សញ្ញា​អ័ប្រាហាំ​មកពី អ័ប្រាហាំ ២:៦–១១ ដូច​បាន​ណែនាំ​ដោយ គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ ប្រហែលជា​សិស្ស​ក្នុង​ថ្នាក់​អាច​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​អាច​សិក្សា​ខគម្ពីរ​ទាំងនេះ​រួមគ្នា ។ តើ​យើង​ទទួល​បាន​សេចក្ដី​សន្យា និង​ការទទួល​ខុសត្រូវ​អ្វីខ្លះ តាមរយៈ​សេចក្ដី​សញ្ញា​អ័ប្រាហាំ​នេះ ? វីដេអូ « Special Witness—President Nelson » អាច​ជួយ​ឆ្លើយ​នឹង​សំណួរ​នេះ​បាន ( នៅលើ​គេហទំព័រ ChurchofJesusChrist.org/media-library/video/2011-04-18-special-witness-president-nelson ) ។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​ពរជ័យ​នៃ​សេចក្ដី​សញ្ញា​នេះ ? ក្នុង​នាម​ជា​ពូជ​របស់​អ័ប្រាហាំ តើ​យើង​អាច​ផ្ដល់​ពរជ័យ​ដល់ « អស់​ទាំង​គ្រួសារ​នៅ​លើ​ផែនដី » ដោយ​របៀប​ណា ?( អ័ប្រាហាំ ២:១១ ) ។

លោកុប្បត្តិ ១៤:១៨–១៩; ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៤:២៥–៤០

« មិលគីស្សាដែក​គឺជា​បុរស​នៃ​សេចក្ដី​ជំនឿ » ។

  • ដោយសារតែ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ នោះ​សមាជិក​នៃ​សាសនាចក្រ​ភាគច្រើន​ស្គាល់​បព្វជិតភាព​មិលគីស្សាដែក ប៉ុន្ដែ​សមាជិក​មួយ​ចំនួន​មិន​ដឹង​អំពី​បុរស​ឈ្មោះ​មិលគីស្សាដែក​ទេ ។ ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រៀន​បន្ថែម​ទៀត​អំពី​លោក ប្រហែលជា​បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្រមៃ​ថា ពួកគេ​ត្រូវបាន​សូម​ឲ្យ​ណែនាំ​លោក​ទៅកាន់​នរណាម្នាក់​ដែល​មិន​ស្គាល់​លោក ហើយ​ធ្វើ​បញ្ជី​មួយ​នៅលើ​ក្ដារខៀន​អំពី​អ្វី​ដែល​ពួកគេ​នឹង​និយាយ ។ ពួកគេ​អាច​ផ្អែក​អ្វី​ទាំងនេះ​លើ​អ្វី​ដែល​ពួកគេ​បាន​អាន​នៅក្នុង ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៤:២៦–២៧, ៣៣–៣៨ ( នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ); អាលម៉ា ១៣:១៣–១៩ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:១–៤ ។ តើ​យើង​រៀន​អ្វី​ខ្លះ អំពី​បព្វជិតភាព​មិលគីស្សាដែក​មក​ពី​ខគម្ពីរ​ទាំង​នេះ ?

    មិលគីស្សាដែក​ប្រសិទ្ធពរ​ដល់​អាប់រ៉ាម

    មិលគីស្សាដែក​ប្រសិទ្ធពរ​ដល់​អាប់រ៉ាម ដោយ វ៉លធើរ រ៉េន

រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ពរជ័យ​នៃ​សេចក្ដី​សញ្ញា​អ័ប្រាហាំ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា

« សេចក្ដី​សញ្ញា​ដែល​ព្រះ​បាន​ចុះ​ជាមួយ​នឹង​អ័ប្រាហាំ ហើយ​ក្រោយមក​បាន​បញ្ជាក់​ជាមួយ​នឹង​អ៊ីសាក និង​យ៉ាកុប​មាន​សារសំខាន់​​យ៉ាង​ខ្លាំង​បំផុត ។ … ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះកាយ​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ដើម្បី​រំឭក​សេចក្ដី​សញ្ញា​អ័ប្រាហាំ​នោះ ។ … ជាមួយ​នឹង​ការរំឭក​ជាថ្មី​នេះ យើង​បាន​ទទួល​នូវ​បព្វជិតភាព​ដ៏​បរិសុទ្ធ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច ដូច​ពួកគេ​កាល​ពី​ជំនាន់​បុរាណ​បាន​ទទួល​ដែរ ។ យើង​មាន​សិទ្ធិ​ទទួល​ភាពពេញលេញ​នៃ​ដំណឹងល្អ រីករាយ​នឹង​ពរ័ជយ​នៃ​បព្វជិតភាព ហើយ​មាន​ភាពស័ក្ដិសម​នឹង​ពរជ័យ​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ​—​ជា​ពរជ័យ​នៃ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច » ( « Covenants » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨៧–៨៨ ) ។

« ពរជ័យ​ដ៏​ខ្ពង់ខ្ពស់​នៃ​សេចក្ដីសញ្ញា​អ័ប្រាហាំ ត្រូវបាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​ព្រះវិហារ​ដ៏​បរិសុទ្ធ ។ ពរជ័យ​ទាំងនេះ​អនុញ្ញាត​ឲ្យ​យើង​ឆ្ពោះ​ទៅ​មុខ​ក្នុង​ដំណើរ​រស់ឡើងវិញ​ទី​មួយ ហើយ​គ្រង​បល្ល័ង្ក​ទាំងឡាយ នគរ​ទាំងឡាយ ក្សត្រ​បុរី​ទាំងឡាយ និង​អំណាច​ទាំងឡាយ អំណាច​គ្រប់គ្រង​ទាំងឡាយ ដើម្បី​ទៅ​រក ‹ ភាពតម្កើងឡើង និង​សិរីល្អ​ក្នុង​អ្វីៗ​គ្រប់​ទាំងអស់ › [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៩ ] » ( « Special Witnesses of Christ » Ensign ខែ មេសា ឆ្នាំ ២០០១ ទំព័រ ៧ ) ។

ការអភិវឌ្ឍ​ការបង្រៀន​របស់​យើង

សូម​ថ្លែង​ទីបន្ទាល់​ជាញឹកញាប់ ។ សាក្សី​អំពី​សេចក្ដីពិត​ខាង​វិញ្ញាណ​ដ៏​សាមញ្ញ ដ៏ស្មោះ​របស់​បងប្អូន​អាច​មាន​ឥទ្ធិពល​ដ៏​មាន​អានុភាព​មួយ​ទៅលើ​អ្នក​ទាំងឡាយ​ដែល​បងប្អូន​បង្រៀន ។ ឧទាហរណ៍ បងប្អូន​អាច​ចែកចាយ​ទីបន្ទាល់​ដ៏​សាមញ្ញ​មួយ​អំពី​របៀប​ដែល​សេចក្ដី​សញ្ញា​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​បងប្អូន ។