ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃ​ទី ២–៨ ខែ​ឧសភា ។ និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ១៦; ១៩ ៖ « ​បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា »


« ថ្ងៃ​ទី ២–៨ ខែ​ឧសភា ។ និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ១៦; ១៩ ៖ ‹ ​បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ២០២១ )

« ថ្ងៃ​ទី ២–៨ ខែ​ឧសភា ។ និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ១៦; ១៩ ៖ ‹ ​បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២

ព្រះវិហារ​បរិសុទ្ធ​សៅ ប៉ូឡូ ប្រេស៊ីល

ថ្ងៃ​ទី ២–៨ ខែ​ឧសភា

និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ១៦; ១៩

« បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា »

ពេល​ដែល​បងប្អូន​មាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​ក្នុង​ការសិក្សា​បទគម្ពីរ នោះ បងប្អូន​នឹង​មាន​លទ្ធភាព​ដើម្បី​បង្រៀន​និង​ធ្វើ​ទីបន្ទាល់​នៅ​ពេល​បងប្អូន​ជួប​ជាមួយ​សមាជិក​ថ្នាក់​នៅ​ថ្ងៃ​អាទិត្យ ។ តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សមាជិក​ថ្នាក់​ឲ្យ​ធ្វើ​ដូចគ្នា ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ជំពូក​ទាំង​ឡាយ​នៅ​ក្នុង​អំណាន​ប្រចាំ​សប្តាហ៍​នេះ​ប្រើ​ទីសម្គាល់​ដើម្បី​បង្រៀន​អំំពី​ព្រះយេស៊ូវ​គ្រីស្ទ​និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ បងប្អូន​អាច​ចាប់​ផ្តើម​ថ្នាក់​ដោយ​ការអញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​សរសេរ​ឬ​គូរ​រូប​លើ​ក្តារខៀន​នូវ​អ្វី​មួយ​ដែល​ពួក​គេ​បាន​រក​ឃើញ​មកពី​នៅក្នុង និក្ខមនំ ៣៥–៤០លេវីវិន័យ ១; ១៦; ១៩ ដែល​បាន​បង្រៀន​ពួក​គេ​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

និក្ខមនំ ៣៥–៤០

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​យើង​ក្លាយ​ជា​បរិសុទ្ធ​ដូច​ជា​ទ្រង់​ដែរ ។

  • នៅ​ពេល​ដែល​សមាជិក​ថ្នាក់​បាន​សិក្សា និក្ខមនំ ៣៥–៤០ នៅ​សប្តាហ៍​នេះ ប្រហែល​ជា​ពួកគេ​អាច​បាន​ពិចារណា​នូវ​របៀប​ដែល​ពួក​រោង​ឧបោសថ​ពី​បុរាណ​បង្វែរ​គំនិត​របស់​ពួក​គេ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិនបើ​ពួក​គេ​បាន​ធ្វើ សូម​លើក​ទឹក​ចិត្ត​ឲ្យ​ពួកគេ​ចែកចាយ​នូវ​គំនិត​របស់​ពួកគេ ។ តារាង​នៅក្នុង គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ អាច​ជួយ​បាន​ជាមួយ​នឹង​ការពិភាក្សា​នេះ ។ បងប្អូន​ក៏​អាច​និយាយ​អំពី​អ្វី​ដែល​ទីសម្គាល់​ទាំង​នេះ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​រោង​ឧបោសថ ដែល​បង្រៀន​អំពី​ការប្រែក្លាយ​ឲ្យកាន់តែ​បរិសុទ្ធ ។ តើ​ព្រះយេស៊ូវគ្រីស្ទ​ជួយ​យើង​ប្រែក្លាយ​ឲ្យ​កាន់តែ​បរិសុទ្ធ​តាម​របៀប​ណា ?

  • សម្រាប់​មនុស្ស​ជា​ច្រើន គំនិត​នៃ​ការប្រែក្លាយ​ឲ្យ​កាន់តែ​បរិសុទ្ធ​អាច​ហាក់​ដូច​ជា​ហួស​ពី​សមត្ថភាព​ដើម្បីធ្វើ ។ តើ​បងប្អូន​នឹង​ជួយ​សមាជិក​ថ្នាក់​ឲ្យ​យល់​ថា​ការប្រែក្លាយ​ឲ្យ​កាន់តែ​បរិសុទ្ធ​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង​តាម​របៀប​ណា ? បងប្អូន​អាច​អាន​នូវ​សេចក្តី​ថ្លែងការណ៍​មក​ពី​ប្រធាន រួម​គ្នា​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ តើ​ការ​ប្រែក្លាយ​ជា​បរិសុទ្ធ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច ? តើ​ព្រះវិហារ​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​របស់​យើង​និង​កិច្ចការ​ដែល​យើង​ធ្វើ​នៅ​ទីនោះ​ជួយ​យើង​ប្រែក្លាយ​ឲ្យ​កាន់តែ​បរិសុទ្ធ​តាម​របៀប​ណា ? ( សូម​មើល​ផង​ដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១៩–២៤; ១០៩:៦–២៦; ១២៨:១៥–១៨ ) ។ បន្ទាប់​មក បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ថ្នាក់​ចែក​ចាយ​ពី​របៀប​ដែល​កិច្ចការ​ទាំង​នេះ​បាន​ជួយដល់​ពួក​គេ—ឬ​អ្នក​ដទៃ​ទៀត​ដែល​ពួកគេ​ស្គាល់—ប្រែក្លាយ​ឲ្យកាន់តែ​បរិសុទ្ធ ។

  • រោង​ឧបោសថ​របស់​សាសន៍​អ៊ីស្រាអែល​នៅ​ក្នុង​ទី​រហោស្ថាន​គឺ​ស្រដៀង​គ្នា​ជាច្រើន​ទៅនឹង​ព្រះវិហារ​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​របស់​យើង​ដែរ ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ធ្វើ​បញ្ជី​នូវ​អ្វីៗ​ដែល​ពួក​គេ​បាន​រៀន​អំពី​រោង​ឧបោសថ​ចេញមក​ពី និក្ខមនំ ៣៥–៤០ ដែល​រំឮក​ពួកគេ​អំពី​អ្វី​ដែល​យើង​បានដក​ពិសោធន៍​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិន​បើ​ពួកគេ​ត្រូវ​ការ​ជំនួយ បងប្អូន​អាច​ចង្អុល​បង្ហាញ​ពួកគេ​ឲ្យ​ទៅ​រកខខ្លះៗ​នៅក្នុង និក្ខមនំ ៤០ ដោយ​យោង​ទៅ​វាំង​នន អាសនា សម្លៀកបំពាក់​ពិសិដ្ឋ ការលាង​និង​ការចាក់ប្រេង​តាំង ។ តើ​ព្រះវិហារ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​មក​រក​ព្រះគ្រីស្ទ​តាម​របៀប​ណា ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើឲ្យ​ពេលវេលា​របស់​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ផ្តោត​តែ​ទៅ​លើ​ទ្រង់ ?

លេវីវិន័យ ១:១–៩; ១៦

តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើងអាច​ទទួល​បាន​ការ​អភ័យទោស ។

  • បើ​ទោះ​បី​ជា​គំនិត​នៃ​ការបូជា​សត្វ​អាច​ហាក់​ដូច ជា​ចម្លែក​សម្រាប់​យើង​នៅ​ពេល​សព្វ​ថ្ងៃ​នេះ​ក្តី ក៏​មាន​នូវ​អ្វីៗ​ជា​ច្រើន​ដែល​យើង​អាច​រៀន​មក​ពី​ការអនុវត្ត​នេះ​អំពី​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ ។ ដើម្បី​ចាប់​ផ្តើម​ការពិភាក្សា បងប្អូន​អាច​បង្ហាញ​រូបភាព​ព្រះ​អង្គ​សង្គ្រោះ​នៅ​ក្នុង​សួន​ច្បារ គែតសេម៉ានី​និង​នៅ​លើ​ឈើ​ឆ្កាង ( សូម​មើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ ៥៦ទំព័រ ៥៧ ) ។ សមាជិក​ថ្នាក់​អាច​ចែកចាយ​នូវ​ពាក្យ​ពេចន៍​ទាំងឡាយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ទាក់ទង​ទៅ​នឹង​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់​មក​សូម​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​មើល​ឡើង​វិញ លេវីវិន័យ ១:១–៩លេវីវិន័យ ១៦, ដែល​ពិពណ៌នា​អំពី​ការបូជា​សត្វ​និង​ស្វែងរក​ពាក្យ​ទាំងឡាយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ទាក់ទង​ទៅនឹង​ការពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​ការបូជា​ពី​បុរាណ​ទាំងនេះ​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ? សមាជិក​ថ្នាក់​អាច​ច្រៀង​ទំនុក​តម្កើង​មួយ​អំពី​ព្រះអង្គ​សង្គ្រោះ​និង​ចែកចាយ​អារម្មណ៍​របស់​ពួក​គេ​អំពី​ទ្រង់ ។

    មនុស្ស​សម័យ​បុរាណ​នាំ​យក​ដង្វាយថ្វាយ​ដើម្បី​សាងសង់​រោង​ឧបោសថ

    កូន​ចៅ​​អ៊ីស្រាអែល​ថ្វាយយ​ដង្វាយ​សម្រាប់​ធ្វើ​រោង​ឧបោសថ​ដោយ « ស្ម័គ្រ​ពី​ចិត្ត » ( និក្ខមនំ ៣៥:៥ ) ។ រចនារូបភាព​បង្ហាញ​ដោយ ខ័រប៊ឺត ហ្គោធា © Lifeway Collection/licensed មក​ពី goodsalt.com

  • វា​អាច​ផ្តល់​ជា​អត្ថ​ប្រយោជន៍​ដល់​សមាជិក​ថ្នាក់​ដើម្បី​ធ្វើ​ការបៀបធៀប​ការពលិកម្ម​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​តម្រូវ​ឲ្យ​ធ្វើ​នៅ​ក្នុង​ជំនាន់​នៃ​ព្រះគម្ពីរ​សញ្ញចាស់​ជាមួយ​នឹង​ការពលិកម្ម​ទាំងឡាយ​ដែល​ទ្រង់​សូម​ឲ្យ​យើង​ធ្វើ​សព្វ​ថ្ងៃ​នេះ ។ ជា​ឧទាហរណ៍ ពួកគេ​អាច​ធ្វើ​បញ្ជី​នូវ​របៀប​ដែល​យើង​ធ្វើ​ការពលិកម្ម​ទាំងឡាយ​សម្រាប់​ព្រះអម្ចាស់​និង​កិច្ចការ​របស់​ទ្រង់​ដូច​ជា ការបម្រើ​ក្នុង​ការហៅ ការបង់​ដង្វាយ​តម​អាហារ ការធ្វើ​កិច្ចការ​ពង្សប្រវត្តិ ឬ​ការផ្តល់​ការងារ​បម្រើ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ។ បន្ទាប់មក​បងប្អូន​អាច​អាន​រួម​គ្នា លេវីវិន័យ ១:១–៩ ហើយ​សូម​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​រកមើល​នូវ​ចំនុច​ផ្សេងៗ​នៃ​ដង្វាយ​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ដែល​អាច​ជាប់​ទាក់ទង​ទៅ​នឹង​ដង្វាយ​ដែល​ព្រះអម្ចាស់​សូម​យើង​ឲ្យ​ធ្វើ​នៅ​សព្វ​ថ្ងៃ​នេះ ( សូម​មើល នីហ្វៃ​ទី៣ ៩:១៩–២០; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:៣៤ ) ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញ​ពី ម៉ូសេ ៥:៧ អំពី​របៀប​ដែល​យើង​គួរ​មាន​ទស្សនៈ​ចំពោះ​ការពលិកម្ម​របស់​យើង​សម្រាប់​កិច្ចការ​របស់​ព្រះអម្ចាស់ ?

រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ព្រះ​អាច​ធ្វើ​ឲ្យ​យើង​បរិសុទ្ធ ។

ប្រធាន ហិនរី ប៊ី អាវរិង បាន​បង្រៀន​ថា ៖

« សុភមង្គល​ដ៏​ធំ​កើត​ឡើង​តាមរយៈ​ភាព​បរិសុទ្ធ​ផ្ទាល់​ខ្លួន​ដ៏​ធំ ។ … ព្រះគម្ពីរ​បង្រៀន​យើង​ថា នៅ​ក្នុង​ចំណោម​រឿង​ផ្សេងៗទៀត យើង​អាច​ត្រូវ​បាន​រាប់ជា​បរិសុទ្ធ ឬ​កាន់តែ​មាន​ភាពបរិសុទ្ធ នៅ​ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ បង្ហាញ​ការប្រតិបត្តិ ប្រែចិត្ត ពលិកម្ម​របស់យើង​សម្រាប់​ទ្រង់ ទទួល​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ និង​រក្សា​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​ទ្រង់ ។ …

« ទំនុក​តម្កើង ‹ ឲ្យ​ខ្ញុំ​កាន់តែ​វិសុទ្ធ ›ទំនុក​តម្កើង ល.រ ៧១ ] ស្នើ​វិធី​មួយ​ដើម្បី​អធិស្ឋាន​សុំ​ជំនួយ​ក្នុង​ការប្រែក្លាយ ឲ្យ​កាន់​តែ​បរិសុទ្ធ ។ អ្នកនិពន្ធ​បាន​ណែនាំ​ដោយ​ភាពឈ្លាសវៃ​ថា​ភាពបរិសុទ្ធ​ដែល​យើង​ស្វែងរក​គឺ​ជា​អំណោយ​ពី​ព្រះ​ដែល​ពេញ​ដោយ​សេចក្តីស្រឡាញ់​ដែល​បាន​ផ្តល់​តាម​ពេលវេលា​បន្ទាប់​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន » ( « Holiness and the Plan of Happiness, » Liahona, ខែ​វិច្ឆិកា ឆ្នាំ ២០១៩, ១០០–១០១, ១០៣ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ប្រើ​តន្ដ្រី​ពិសិដ្ឋ ។ សារ​លិខិត​នៅ​ក្នុង​ទំនុក​តម្កើង​អាច​ពង្រឹង​គោលលទ្ធិ​ដែល​បងប្អូន​កំពុង​សិក្សា​នៅ​ក្នុង​ព្រះគម្ពីរ ។ ឧទាហរណ៍ ៖ ការច្រៀង​ទំនុក​តម្កើង​ដូចជា​បទ « ឲ្យ​ខ្ញុំ​កាន់តែ​វិសុទ្ធ » ឬ « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ » (ទំនុក​តម្កើង ល.រ. ៧១, ១១៥ ) អាច​ជួយ​ពង្រឹង​ដល់​សារ​លិខិត​ខ្លះៗ​ដែល​បាន​បង្រៀន​នៅក្នុង លេវីវិន័យ ១៦ និង ១៩ ។