« ថ្ងៃទី ២៣–២៩ ខែ ឧសភា ។ យ៉ូស្វេ ១–៨; ២៣–២៤ ៖ ‹ ចូលឲ្យមានកំឡាំងនិងចិត្តក្លាហានចុះ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ២០២១ )
« ថ្ងៃទី ២៣–២៩ ខែ ឧសភា ។ យ៉ូស្វេ ១–៨; ២៣–២៤ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ២៣–២៩ ខែ ឧសភា
យ៉ូស្វេ ១–៨; ២៣–២៤
« ចូលឲ្យមានកម្លាំងនិងចិត្តក្លាហានចុះ »
នៅពេលបងប្អូនអាន យ៉ូស្វេ ១–៨ និង ២៣–២៤, សូមពិចារណានូវដំបូន្មាន « ត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ » ( យ៉ូស្វេ ១:៨ ) ។ សូមយកចិត្តទុកដាក់ទៅលើការបំផុសគំនិតដែលកើតមានឡើង ។ ការបំផុសគំនិតទាំងនេះក៏អាចនាំមកនូវគំនិតនៃការបង្រៀនសម្រាប់ថ្នាក់របស់បងប្អូនផងដែរ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
បងប្អូនអាចអញ្ជើញឲ្យសមាជិកថ្នាក់ចែកចាយនូវវគ្គបទគម្ពីរមួយមកពីអំណានរបស់ពួកសម្រាប់សប្តាហ៍នេះដែលបានបង្កើនសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍ ពួកគេប្រហែលជាបានត្រិះរិះពិចារណាពីរបៀបដែលបេសកកម្មរបស់យ៉ូស្វេរំឭកពួកគេអំពីបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ។ ហេតុអ្វីយើងមានអំណរគុណចំពោះរឿងរ៉ាវនៅក្នុងគម្ពីរយ៉ូស្វេ ?
បង្រៀនគោលលទ្ធិ
« ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ »
-
យ៉ូស្វេត្រូវបានប្រាប់បីបួនដងថា « ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ » ( សូមមើល ចោទិយកថា ៣១:៧, ២៣; យ៉ូស្វេ ១:៦–៧, ៩ ) ។ ប្រហែលជាសមាជិកថ្នាក់នឹងទទួលបានអត្ថប្រយោជន៍មកពីការពិភាក្សាអំពីអត្ថន័យនៃព្រះបន្ទូលរបស់ព្រះអម្ចាស់តាមរយៈឃ្លានេះ ។ ពួកគេអាចស្វែងរក យ៉ូស្វេ ១:១–៩ សម្រាប់ដំបូន្មានដែលព្រះអម្ចាស់បានប្រទានឲ្យយ៉ូស្វេដើម្បីជួយគាត់ឲ្យមានកម្លាំង និងចិត្តក្លាហាន ។ ពួកគេក៏អាចចែកចាយឧទាហរណ៍នៃមនុស្សដែលពួកគេស្គាល់ ដែលមានចរិតទាងនេះ ។ តើយ៉ូស្វេបានបង្ហាញកំឡាំងនិងចិត្តក្លាហាននៅក្នុងដំ់ណើររឿងដែលបានរកឃើញនៅក្នុងគម្ពីរយ៉ូស្វេដោយរបៀបណា ? ( ឧទាហរណ៍ សូមមើល ជំពូកទី ៣, ៦, និង ៨ ) ។ សមាជិកថ្នាក់អាចចែកចាយពីរបៀបដែលពួកគេកំពុងព្យាយាមដើម្បីមានកម្លាំងនិងចិត្តក្លាហានសម្រាប់ព្រះគ្រីស្ទ ។
ព្រះបន្ទូលរបស់ព្រះអាចធ្វើឲ្យផ្លូវរបស់យើងរីកចម្រើន ។
-
ដើម្បីលើកទឹកចិត្តសមាជិកថ្នាក់នៅក្នុងការសិក្សាព្រះគម្ពីរជាលក្ខណៈផ្ទាល់ខ្លួននិងជាគ្រួសារ បងប្អូនអាចអាន យ៉ូស្វេ ១:៨ នៅក្នុងថ្នាក់ជាមួយគ្នា ។ តើយើងអាចរៀនអ្វីខ្លះ មកពីខនេះ អំពីរបៀបដើម្បីសិក្សាព្រះគម្ពីរ ? ប្រហែលជាសមាជិកថ្នាក់អាចចែកចាយពីអ្វីដែលពួកគេកំពុងធ្វើ« ការនឹកជញ្ជឹង » នៅក្នុងព្រះគម្ពីរ « ទាំងយប់ទាំងថ្ងៃ » ។ តើព្រះអម្ចាស់បានធ្វើឲ្យ « កើតការនៅគ្រប់ទាំងផ្លូវ » និងផ្តល់នូវ « ចម្រើនឡើង » នៅពេលដែលយើងបានសិក្សាព្រះបន្ទូលរបស់ទ្រង់ដោយរបៀបណា ?
យើងអាចដកពិសោធន៍នូវ « ការដ៏អស្ចារ្យ » របស់ព្រះ ។
-
សមាជិកថ្នាក់ប្រហែលជានឹងទទួលបានអត្ថប្រយោជន៍ពីការពិនិត្យឡើងវិញដោយសង្ខេបអំពីដំណើររឿងរបស់សាសន៍អ៊ីស្រាអែលឆ្លងកាត់ទន្លេយ័រដាន់ ។ បងប្អូនអាចបំបែកសមាជិកថ្នាក់ជាគូៗហើយអញ្ជើញគូនីមួយៗឲ្យប្រាប់រឿងដល់គ្នាទៅវិញទៅមកដោយការប្តូរវេនគ្នានិយាយមួយប្រយោគម្តងៗ ( សូមលើកទឹកចិត្តពួកគេឲ្យមើលនៅក្នុង យ៉ូស្វេ ៣ ប្រសិនបើពួកគេត្រូវការជំនួយក្នុងចងចាំរឿង ) ។ បន្ទាប់មកពួកគេអាចពិភាក្សានូវសេចក្តីលម្អិតទាំងឡាយដែលពួកគេឆ្ងល់ជាមួយគ្នានៅក្នុងថ្នាក់ ។ តើយើងរៀនអ្វីខ្លះមកពីរឿងនេះដែលអាចជួយយើង ទទួលបទពិសោធន៍នៃ « ការដ៏អស្ចារ្យ » នៃព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង ? ( ខទី ៥ ) ។ តើ « ការដ៏អស្ចារ្យ » អ្វីខ្លះដែលទ្រង់បានធ្វើសម្រាប់យើង ? ហេតុអ្វីបានជាវាសំខាន់ថាជំនាន់នីមួយៗមានបទពិសោធន៍ខាងវិញ្ញាណដែលបង្រៀនពួកគេថា « ព្រះយេហូវ៉ា … មានព្រះចេស្តា » ?( យ៉ូស្វេ ៤:២៤ ) ។
-
ទោះបីជាយើងទាំងអស់គ្នាត្រូវការមានបទពិសោធន៍នៅក្នុងការស្ថាបនាជំនឿរបស់យើងក្តី ការចងចាំនូវអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់បុព្វការីជនរបស់យើងគឺមានសារៈសំខាន់ណាស់ ។ យោងតាម យ៉ូស្វេ ៤, តើសាសន៍អ៊ីស្រាអែលបានធ្វើអ្វីខ្លះដើម្បីជួយដល់អ្នកជំនាន់ក្រោយចងចាំអំពីការឆ្លងទន្លេយ័រដាន់ ? ( សូមមើល យ៉ូស្វេ ៤:១–៧ ) ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីធានាថាបទពិសោធន៍របស់យើងមិនត្រូវបានបំភ្លេចចោលដោយមនុស្សជំនាន់ក្រោយ ?
ការគោរពប្រតិបត្តិនាំយកព្រះចេស្ដារបស់ព្រះមកដាក់នៅក្នុងជីវិតរបស់ខ្ញុំ ។
-
គម្រោងមេរៀនប្រចាំសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ណែនាំឲ្យប្រៀបធៀបការប្រយុទ្ធរបស់សាសន៍អ៊ីស្រាអែលទាស់នឹងសាសន៍កាណាននៅក្នុង យ៉ូស្វេ ៦–៨ ជាមួយការប្រយុទ្ធផ្ទាល់ខ្លួនរបស់យើងទាស់នឹងការល្បួង ។ បងប្អូនអាចសុំឲ្យសមាជិកថ្នាក់ថាគំនិតឬចំណាប់អារម្មណ៍អ្វីដែលពួកគេមាននៅពេលពួកគេអានជំពូកទាំងនេះជាមួយនឹងការប្រៀបធៀបនេះនៅក្នុងចិត្ត ។ ឬបងប្អូនអាចចង្អុលបង្ហាញពួកគេទៅកាន់ខគម្ពីរជាក់លាក់នានាដែលហាក់ដូចជាពាក់ព័ន្ធនឹងការប្រយុទ្ធរបស់យើងដើម្បីចៀសវាងពីអំពើបាប ហើយពួកគេអាចនិយាយអំពីអ្វីដែលខគម្ពីរទាំងនេះបង្រៀនអំពីការទទួលបានព្រះចេស្តារបស់ព្រះនៅក្នុងជីវិតរបស់យើង ។ ខគម្ពីរខ្លះនៃខគម្ពីរទាំងនេះអាចមាន យ៉ូស្វេ ៦:១–៥, ១៨, ២០; ៧:១១–១៣ ។
« ចូររើសយកព្រះណាដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ » ។
-
ប្រហែលជាវាអាចជួយសមាជិកថ្នាក់ឲ្យអនុវត្ត យ៉ូស្វេ ២៣–២៤ ចំពោះខ្លួនឯង ប្រសិនបើពួកគេនឹកស្រមៃថាពួកគេជាសាសន៍អ៊ីស្រាអែលកំពុងស្តាប់យ៉ូស្វេផ្តល់ដំបូន្មាននេះនៅចុងបញ្ចប់នៃជីវិតរបស់គាត់ ។ បងប្អូនអាចឲ្យពួកគេអានពីរបីខគម្ពីរដោយស្ងប់ស្ងាត់ហើយបន្ទាប់មកសូមឲ្យពួកគេចែកចាយអ្វីមួយមកពីខគម្ពីរទាំងនេះដែលនឹងជំរុញពួកគេឲ្យនៅស្មោះត្រង់នឹងព្រះអម្ចាស់ ។ ពួកគេក៏អាចចែកចាយពីរបៀបដែលពួកគេបានធ្វើការសម្រេចចិត្តដោយផ្ទាល់ខ្លួនអំពី « ព្រះណាដែល[ ពួកគេ ] ចង់គោរពប្រតិបត្តិតាម »ចុះ ។ ( យ៉ូស្វេ ២៤:១៥ ) ។ ហេតុអ្វីបានជាពួកគេធ្វើការសម្រេចចិត្តបែបនេះ ?
-
បងប្អូនអាចអញ្ជើញសមាជិកថ្នាក់ឲ្យជ្រើសយកឃ្លាមួយមកពី យ៉ូស្វេ ២៣–២៤ ដែលបំផុសគំនិតពួកគេឲ្យជ្រើសរើសដើម្បីបម្រើព្រះហើយបង្កើតប័ណ្ណប្រកាសឬរបស់អនុស្សាវរីយ៍ជាមួយឃ្លានេះដើម្បីតាំងបង្ហាញនៅឯគេហដ្ឋានឬនៅលើបណ្តាញសង្គម ។