ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៩–១៥ ខែ ឧសភា ។ ជនគណនា ១១–១៤; ២០–២៤ ៖ « កុំ​ឲ្យ​ចេះ​តែ​បះបោរ​នឹង​ព្រះយេហូវ៉ា ឬ​ខ្លាច »


« ថ្ងៃទី ៩–១៥ ខែ ឧសភា ។ ជនគណនា ១១–១៤; ២០–២៤ ៖ ‹ កុំ​ឲ្យ​ចេះ​តែ​បះបោរ​នឹង​ព្រះយេហូវ៉ា ឬ​ខ្លាច › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ២០២១ )

« ថ្ងៃទី ៩–១៥ ខែ ឧសភា ។ ជនគណនា ១១–១៤; ២០–២៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

ជ្រលង​ភ្នំ​វាល​ខ្សាច់

ថ្ងៃទី ៩–១៥ ខែ ឧសភា

ជនគណនា ១១–១៤; ២០–២៤

« កុំ​ឲ្យ​ចេះ​តែ​បះបោរ​នឹង​ព្រះយេហូវ៉ា ឬ​ខ្លាច »

របៀប​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ដឹង​ថា​ត្រូវ​ផ្តោត​អារម្មណ៍​លើ​អ្វី​ខ្លះ​នៅ​ក្នុង​ថ្នាក់​រៀន​គឺ​ការសួរ​សមាជិក​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ​ថា​មាន​អត្ថន័យ​នៅពេល​ពួកគេ​បានសិក្សា​ព្រះគម្ពីរ ។ ការធ្វើ​ដូច​នេះ​នឹង​បង្ហាញ​អ្វី​ដែល​សំខាន់​ចំពោះ​ពួក​គេ​និង​អ្វី​ដែល​ពួក​គេ​បាន​ត្រៀម​ខ្លួន​រៀន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ពេល​ខ្លះ​អ្វី​ដែល​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់​ឲ្យ​ចែកចាយ​គំនិត​មក​ពី​ការសិក្សា​របស់​ពួកគេ​គឺ​ការសួរ​សំណួរ​សាមញ្ញាៗ​ដូច​ជា « តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន​បងប្អូន​អ្វី​ខ្លះ​កាល​ដែល​បងប្អូន​អាន​បទគម្ពីរ​នៅ​សប្ដាហ៍​នេះ ? » បន្ទាប់​មក សូម​ទុកពេល​ឲ្យ​ពួកគេ​ពិចារណា ហើយ​ឆ្លើយ​តប ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ជនគណនា ១២

ការនិយាយ​ទាស់​នឹង​ព្យាការី​នៃ​ព្រះអម្ចាស់​ធ្វើ​ឲ្យ​ព្រះអម្ចាស់​អាក់អន់​ព្រះទ័យ ។

  • ការអាន ជនគណនា ១២ អាច​ជួយ​ឲ្យ​សមាជិក​ថ្នាក់​យល់​ពី​ភាពធ្ងន់ធ្ងរ​នៃ​ការនិយាយ​ទាស់​នឹង​ព្យាការី​របស់​ព្រះអម្ចាស់ ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​អាន​ជំពូក​នេះ ហើយ​ជជែក​អំពី​របៀប​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចំពោះ​អ្នក​បម្រើ​របស់​ទ្រង់ ។ ដោយ​ផ្អែក​លើ ខ ១–២, តើ​បងប្អូន​គិត​ថា​ការនិយាយ​ទាស់​នឹង​ព្យាការី​របស់​ព្រះអម្ចាស់​មាន​ន័យ​យ៉ាង​ដូច​ម្តេច? តើ​មាន​គ្រោះថ្នាក់​អ្វី​ខ្លះ​នៅក្នុង​ការធ្វើ​ដូច្នោះ ? តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​សកម្មភាព​របស់​ម៉ូសេ​និង​សាសន៍​អ៊ីស្រាអែល​នៅ​ក្នុង ខ ១៣ និង ១៥ ?

ជនគណនា ១២:៣

« ម៉ូសេ​លោក​សុភាព​ណាស់ »

  • មនុស្ស​ខ្លះ​អាច​នឹង​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​ពេល​អាន​ថា អ្នក​ដឹកនាំ​ម្នាក់​ដ៏​ខ្លាំង​ពូកែ​ដូច​ជា​ម៉ូសេ ដែល​បាន​ឈរ​ប្រទល់​មុខ​នឹង​ផារ៉ោន​ហើយ​បាន​ធ្វើ​នូវ​អព្ភូហេតុ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​ព្រះចេស្តា​របស់​ព្រះអម្ចាស់​ក៏​មាន​លក្ខណៈ « សុភាព​ណាស់ » ដែរ ។ បងប្អូន​អាច​ប្រើ ជនគណនា ១២:៣ ដើម្បី​ចាប់​ផ្តើម​ការពិភាក្សា​អំពី​ថា​តើ​ភាព​សុភាព​រាបសា​ពិតប្រាកដ​នោះ​គឺ​យ៉ាង​ណា ។ បងប្អូន​អាច​យោង​ទៅ​និយមន័យ​នៅ​ក្នុង « ស្លូតបូត, ភាពស្លូតបូត » នៅ​ក្នុង​សេចក្តី​ណែនាំ​ដល់​បទ​គម្ពីរ​ទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ។ បងប្អូន​ក៏​អាច​រកមើល​ការចង្អុល​បង្ហាញ​អំពី​ភាព​សុភាព​រាបសា​របស់​លោក​ម៉ូសេ​ជាមួយគ្នា​ក្នុងថ្នាក់​ផង​ដែរ​មាននៅ​ក្នុង ជនគណនា ១២ ។

  • តើ​មាន​ភស្ដុតាង​អ្វីខ្លះ​ទៀត​ដែល​បង្ហាញ​ពី​ភាពសុភាព​រាបសា​របស់​លោក​ម៉ូសេ​ដែល​យើង​អាច​រៀន​តាម ? ( សូម​មើល​ជា​ឧទាហរណ៍ និក្ខមនំ ១៨:១៣–២៥; ជនគណនា ១១:២៦–២៩; ហេព្រើរ ១១:២៤–២៧; ម៉ូសេ ១:១០–១១ ) ។ បងប្អូន​អាច​អាន និង​ពិភាក្សា​ផងដែរ​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​អំពី​ភាពសុភាពរាបសា ( សូម​មើល ម៉ាថាយ ១១:២៩; ២៧:១១–១៤; លូកា ២២:៤១–៤២; យ៉ូហាន ១៣:៤–៥ ) ។ តើ​ឧទាហរណ៍​របស់​ម៉ូសេ​និង​ព្រះអង្គ​សង្គ្រោះ—ឬ​ពី​មនុស្ស​ដែល​យើង​ស្គាល់—បង្រៀន​យើង​អំពី​ភាពសុភាព​រាបសា​យ៉ាង​ដូម្តេច​ខ្លះ ? ហេតុ​អ្វី​បាន​ជា​ព្រះ​ចង់​ឲ្យ​យើង​មាន​ភាពសុភាព រាបសា ?

ជនគណនា ១៣–១៤

ដោយ​មាន​សេចក្តីជំនឿ​ទៅលើ​ព្រះអម្ចាស់ យើង​អាច​មាន​សេចក្តី​សង្ឈឹម​សម្រាប់​អនាគត ។

  • នៅ​ពេល​បងប្អូន​ពិភាក្សា​អំពី​រឿង​ដែល​សាសន៍​អ៊ីស្រាអែល​ទាំង ១២​នាក់​ស្វែង​រក​ដែនដី​សន្យា​ហើយ​ផ្តល់​របាយការណ៍​របស់​ពួក​គេ សូម​ពិចារណា​សួរ​ដល់​សមាជិក​ថ្នាក់​ពី​របៀប​ដែល​ពួក​គេ​មាន​អារម្មណ៍​ថា​រឿង​នេះ​អាច​អនុវត្ត​ចំពោះ​ស្ថានភាព​ដែល​ពួក​គេប្រឈម​មុខ ។ ដើម្បី​ជា​ជំនួយ បងប្អូន​អាច​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​រៀបរាប់​អ្វីៗ​មក​ពី ជនគណនា ១៣:២៣–៣៣ ដែល​អាច​ប្រៀបធៀប​នឹង​អ្វី​មួយ​នៅ​ក្នុង​ជីវិត​របស់​យើង ។ ឧទាហរណ៍ ដែន​ដី​សន្យា​អាច​ជា​តំណាង​ឲ្យ​អ្វី​មួយ​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​សម្រេច​បាន ចង្កោម​ទំពាំងបាយ​ជូរ​អាច​ជា​ពរជ័យ បុរស​មាឌធំ​អាច​ជា​ការលំបាក​ទាំងឡាយ​ដែល​យើង​នឹង​ប្រឈមមុខ​ហើយ ។ល ។ សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់​ឲ្យ​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​អាច​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួកគេ​រៀន​ចេញ​មក​ពី​រឿង​នេះ ។

    ពួកបុរស​បង្ហាញ​ផ្លែ​ឈើ​​ដល់​ម៉ូសេ

    អ្នក​ស៊ើប​ការណ៍​សាសន៍​អ៊ីស្រាអែល ១០ នាក់​ភ័យខ្លាច ។ យ៉ូស្វេ​និង​កាលែប​មាន​ជំនឿ ។ © Lifeway Collection/បាន​ទទួល​អាជ្ញាប័ណ្ណ​ពី goodsalt.com

ជនគណនា ២១:៤–៩

ប្រសិន​បើ​យើង​សម្លឹង​ទៅ​ព្រះ​យេស៊ូវ គ្រីស្ទ​ដោយ​សេចក្តី​ជំនឿ ទ្រង់​អាច​ព្យាបាល​យើង​ខាង​ព្រលឹង​វិញ្ញាណ​បាន ។

  • ដើម្បី​ជួយ​សមាជិក​ថ្នាក់​ពិភាក្សា​អំពី​ដំណើររឿង​នៅ​ក្នុង ជនគណនា ២១:៤–៩ ហើយ​ស្ថាបនា​សេចក្តី​ជំនឿ​របស់​ពួកគេ​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ បងប្អូន​អាច​សរសេរ​សំណួរ​ដូច​នេះ​នៅ​លើ​ក្តារខៀន ៖ តើ​ពស់​លង្ហិន​តំណាង​ឲ្យ​អ្វី ? តើ​ពស់​ចឹក​អាច​តំណាងឲ្យ​អ្វីខ្លះ ? ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លះ​បដិសេធ​មិន​មើល​ទៅ​លើ​ពស់​លង្ហិន ? សព្វ​ថ្ងៃ​នេះ តើ​យើង​អាច « សម្លឹង​មើល » វា​ដោយ​របៀប​ណា ? សមាជិក​ថ្នាក់​អាច​ចែកចាយ​ចម្លើយ​ដែល​ពួកគេ​រកឃើញ​នៅ​ពេល​ពួក​គេ​អាន ជនគណនា ២១:៤–៩; នីហ្វៃ​ទី​១ ១៧:៤០–៤១; អាលម៉ា ៣៣:១៨–២២; និង ហេលេមិន ៨:១៣–១៥ ។ តើ​កិច្ចការ​សាមញ្ញ​មួយ​ចំនួន​ដែល​ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ដើម្បី​ទទួល​បាន​ការព្យាបាល​របស់​ទ្រង់​អ្វី​ខ្លះ ? ហេតុ​អ្វី​ពេល​ខ្លះ​ពិបាក​ធ្វើ​រឿង​សាមញ្ញ​បែប​នេះ ? ( សូម​មើល « ធនធាន​បន្ថែម​ទាំងឡាយ » សម្រាប់​គំនិត​បន្ថែម​ខ្លះ​ទៀត​លើ​រឿង​នេះ ) ។ ប្រហែល​ជា​សមាជិក​ថ្នាក់​អាច​ចែកចាយ​នូវ​របៀប​ដែល​ការធ្វើ​អ្វី​ទាំងនេះ​បាន​យាង​ព្រះចេស្ដា​នៃ​ព្រះអង្គ​សង្គ្រោះ​មក​ក្នុង​ជីវិត​របស់​ពួកគេ ។

រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

« កិច្ចការ​តូចតាច និង​ងាយ » ។

អែលឌើរ អិល វិតនី ក្លេតុន បាន​ប្រាប់​ដំណើរ​រឿង​អំពី​ប៊ីស្សព​ម្នាក់​ដែល​បាន​ប្រឹក្សា​ដល់​សមាជិក​វួដ​ដែល​ប្រឈមមុខ​នឹង​ឧបសគ្គ​លំបាក​ជាច្រើន​នៅក្នុង​ជីវិត​របស់​ពួក​គេ ៖

« ជាញឹក​ញាប់ ការ​ប្រឹក្សា​របស់​គាត់​ទៅ​សមាជិក​វួដ​រួមមាន​នូវ​ការផ្តោត​ទៅលើ​ការអនុវត្ត​សេចក្ដី​ជំនឿ​សាមញ្ញ ដូចជា​ការ​សិក្សា​ព្រះគម្ពីរ​មរមន​[ , ] … ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ការ​បម្រើ​នៅក្នុង​សាសនាចក្រ​ដោយ​មាន​ការ​លះបង់​ខ្ពស់ ។ ប៉ុន្តែ​ជារឿយៗ ពួក​គេ​បាន​តប​មក​គាត់​វិញ​ទាំង​ពុំ​ជឿ​ថា ៖ ‹ … តើ​ការធ្វើ រឿង​ទាំង​នោះ ទាក់ទង​អ្វី​ខ្លះ​ទៅ​នឹង​បញ្ហា​ដែល ខ្ញុំ កំពុង​ជួប​ប្រទះ ? ›

« … អស់​អ្នក​ដែល​មាន​ចេតនា​អំពី​ការធ្វើ ‹ កិច្ចការ​តូចតាច និង​ងាយ › [ អាលម៉ា ៣៧:៦ ]—ការគោរព​ប្រតិបត្តិ​ហាក់​ដូចជា​រឿងតូចតាច—គឺ​ត្រូវបាន​ប្រទានពរ​ជាមួយ​សេចក្តីជំនឿ និង​កម្លាំង​ដែល​ទៅ​ហួស​សកម្មភាព​ជាក់ស្តែង​នៃ​ការគោរព​ប្រតិបត្តិ​ខ្លួនឯង ហើយ​ជាការពិត វាហាក់​ដូចជា​មិន​ទាក់ទង​នឹង​ពួកគេ​ទាំងស្រុង​ឡើយ »( « Whatsoever He Saith unto You, Do It » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩៨ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ផ្តោតអារម្មណ៏​ទៅលើ​អ្វី​ដែល​សំខាន់​បំផុត ។ វា​មិន​អាច​ធ្វើ​ទៅ​បានឡើយ​ដើម្បី​គ្រប​ដណ្តប់​គ្រប់​រឿង​ឬ​គោលការណ៍​ទាំងអស់​នោះ ។ សូមធ្វើ​តាម​ព្រះវិញ្ញាណ ហើយ​ពិចារណា​ពី​សេចក្តី​ត្រូវការ​របស់​សមាជិក​ថ្នាក់​នៅ​ពេល​បងប្អូន​សម្រេច​ចិត្ត​ពី​របៀប​ដើម្បី​ប្រើ​ពេល​វេលា​របស់​ថ្នាក់ ។ សូម​ចងចាំ​ថា គេហដ្ឋាន​គឺ​ជា​ទី​ដែល​ផ្តោត​ទៅ​លើ​ការរៀនសូត្រ​ដំណឹង​ល្អ មិនមែន​ជា​ថ្នាក់​រៀន​នោះ​ទេ ។