« ថ្ងៃទី ១៤–២០ ខែ វិច្ឆិកា ។ អេម៉ុស; អូបាឌា ៖ ‹ ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះឯងរាល់គ្នានឹងរស់នៅ › » ចូរមកតាមខ្ញុំ—សម្រាប់ សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១៤–២០ ខែ វិច្ឆិកា ។ អេម៉ុស; អូបាឌា » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១៤–២០ ខែ វិច្ឆិកា
អេម៉ុស; អូបាឌា
« ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះឯងរាល់គ្នានឹងរស់នៅ »
នៅពេលបងប្អូនសិក្សាគម្ពីរអេម៉ុស និងគម្ពីរអូបាឌា សូមបើកចិត្តចំពោះការបំផុសគំនិតនានា អំពីអ្វីដែលបងប្អូនគួរតែបង្រៀនទៅកាន់សមាជិកក្នុងថ្នាក់របស់បងប្អូន ។ សូមកត់ត្រាគំនិតទាំងនេះទុក ហើយរកមើលឱកាសចែកចាយវានៅក្នុងថ្នាក់សាលាថ្ងៃអាទិត្យរបស់បងប្អូន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
គឺដូចជាអេម៉ុស និងអូបាឌាបានផ្ដល់ការព្រមានដល់ប្រជាជននៅជំនាន់របស់ពួកលោកដែរ ពាក្យសម្ដីរបស់ពួកលោកក៏ផ្ដល់ការព្រមានដល់ពួកយើងនាសព្វថ្ងៃនេះផងដែរ ។ បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ ឲ្យចែកចាយការបង្រៀននានាមកពីគម្ពីរអេម៉ុស និងគម្ពីរអូបាឌា ដែលអនុវត្តចំពោះពួកយើង ។
បង្រៀនគោលលទ្ធិ
ព្រះអម្ចាស់បើកសម្ដែងសេចក្តីពិតតាមរយៈព្យាការីរបស់ទ្រង់ ។
-
សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយសេចក្ដីពិតអំពីព្យាការី ដែលពួកគេបានរកឃើញនៅក្នុងការសិក្សាផ្ទាល់ខ្លួន ឬជាគ្រួសាររបស់ពួកគេនៅក្នុង អេម៉ុស ៣ និង អេម៉ុស ៧ ។ បងប្អូនអាចសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។ តើយើងដឹងសេចក្ដីពិតផ្សេងទៀតអ្វីខ្លះអំពីព្យាការី ? ( សម្រាប់យោបល់មួយចំនួន សូមមើលអត្ថបទប្រធានបទដំណឹងល្អ « Prophets » [ នៅលើគេហទំព័រ topics.ChurchofJesusChrist.org ] ) ។ សូមលើកទឹកចិត្តសមាជិកក្នុងថ្នាក់បីបួននាក់ ឲ្យចែកចាយពីរបៀបដែលពួកគេបានទទួលទីបន្ទាល់របស់ពួកគេ អំពីសារៈសំខាន់នៃតួនាទីរបស់ព្យាការីនៅក្នុងផែនការរបស់ព្រះ ។
-
តើយើងអាចចែកចាយជាមួយនឹងមិត្តម្នាក់ ពីមូលហេតុដែលវាសំខាន់ដើម្បីមានព្យាការីនៅជំនាន់របស់យើងយ៉ាងដូចម្ដេច ? បងប្អូនអាចសរសេរនៅលើក្ដារខៀន នូវសំណួរនានាដែលនរណាម្នាក់មិនមែនជាសមាជិកសាសនាចក្រអាចសួរអំពីព្យាការី ។ តើយើងអាចឆ្លើយនឹងសំណួរទាំងនេះខ្លះៗដោយប្រើ អេម៉ុស ៣:៧–៨ និង ៧:១០–១៥ ដោយរបៀបណា ?
-
ជាផ្នែកមួយនៃការពិភាក្សារបស់បងប្អូនអំពីព្យាការី បងប្អូនអាចចែកចាយវីដេអូដូចតទៅនេះមួយ ៖ « We Need Living Prophets » ឬ « Words of the Prophets » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ តើព្យាការីថ្ងៃចុងក្រោយបានជួយយើងឲ្យខិតទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
ការក្បត់សាសនាគឺដូចជាអំណត់ខាងឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ា ។
-
ដើម្បីចាប់ផ្ដើមការសន្ទនាមួយអំពីអំណត់ ដែលអេម៉ុសបានពិពណ៌នានៅក្នុង អេម៉ុស ៨:១១–១២ បងប្អូនអាចឃើញថា វាមានប្រយោជន៍ដើម្បីរំឭកសង្ខេបៗនូវស្ថានភាពខាងវិញ្ញាណរបស់ប្រជាជន ដែលលោកបានផ្សាយដំណឹងល្អទៅដល់នោះ ។ តើពួកសាសន៍អ៊ីស្រាអែលបានងាកចេញពីព្រះអម្ចាស់ដោយរបៀបណា ? ( ឧទាហរណ៍ សូមមើល អេម៉ុស ២:៦–៨; ៥:១១–១២ ) ។ ហេតុអ្វីវាមានប្រយោជន៍ដើម្បីដឹងពីការធ្លាក់ចុះរបស់ពួកគេ ? រួចហើយសមាជិកក្នុងថ្នាក់អាចអាន អេម៉ុស ៨:១១–១២ ហើយនិយាយអំពីមូលហេតុដែល « អំណត់ » និង « ការស្រេកទឹក » គឺជាពាក្យដ៏ល្អដើម្បីរៀបរាប់ពីស្ថានភាពរបស់អស់អ្នកដែលងាកចេញពីព្រះអម្ចាស់ ។ សមាជិកក្នុងថ្នាក់ក៏អាចស្រាវជ្រាវក្នុង អេម៉ុស ៥ បានផងដែរ ហើយរកមើលខគម្ពីរដែលអាចជួយយើងឲ្យចៀសវាងពីការក្បត់សាសនានៅក្នុងជីវិតរបស់យើង ( ឧទាហរណ៍ សូមមើល ខទី ៤, ១១–១២, ១៤–១៥, ២៥–២៦ ) ។
-
ការយល់ពីការស្រេកឃ្លានខាងវិញ្ញាណ ដែលកើតមានដំណាលនឹងការក្បត់សាសនា ជួយយើងឲ្យយល់ពីការរីករាយនឹងការជប់លៀងរបស់យើងដោយសារតែការស្ដារឡើងវិញ ។ បងប្អូនអាចសរសេរសំណួរពីរបីអំពីការក្បត់សាសនា និងការស្ដារឡើងវិញដាក់លើក្ដារខៀន ដូចជា ហេតុអ្វីបានជាមានការក្បត់សាសនា ? តើការក្បត់សាសនាមានឥទ្ធិពលយ៉ាងណាទៅលើបុត្រាបុត្រីរបស់ព្រះ ? តើការស្ដារឡើងវិញមានឥទ្ធិពលយ៉ាងណាដែរ ? សូមលើកទឹកចិត្តសមាជិកក្នុងថ្នាក់ឲ្យរកមើលចម្លើយចំពោះសំណួរទាំងនេះ និងសំណួរផ្សេងទៀតដោយប្រើធនធានដូចតទៅនេះ ៖ « សារលិខិតនៃការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » នៅក្នុងជំពូក ៣ នៃសៀវភៅ ប្រកាសដំណឹងល្អរបស់យើង ( [ ឆ្នាំ ២០១៩ ] ទំព័រ ៣៦–៣៩ ); អត្ថបទប្រធានបទដំណឹងល្អ « Apostasy » ( នៅលើគេហទំព័រ topics.ChurchofJesusChrist.org ); វីដេអូ « The Great Apostasy » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) និងពាក្យដកស្រង់នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យនិយាយអំពីសេចក្ដីពិត ដែលបានស្ដារឡើងវិញនៅជំនាន់របស់យើង ដែលមានអត្ថន័យជាពិសេសចំពោះពួកគេ ។
« នោះនឹងមានពួកអ្នកដែលបានសង្គ្រោះឡើងមកឯភ្នំស៊ីយ៉ូន » ។
-
ហេតុអ្វីបានជាឃ្លា « ពួកអ្នកដែលបានសង្គ្រោះ … ឯភ្នំស៊ីយ៉ូន » ( អូបាឌា ១:២១ ) គឺជាការពិពណ៌នាដ៏ល្អមួយសម្រាប់ពួកយើង នៅពេលយើងធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ? តើកិច្ចការដែលយើងធ្វើសម្រាប់បុព្វការីជនរបស់យើងនៅក្នុងព្រះវិហារបរិសុទ្ធ ជួយយើងឲ្យមានអារម្មណ៍កាន់តែខិតជិតនឹងព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? សមាជិកក្នុងថ្នាក់អាចចែកចាយបទពិសោធន៍នាពេលថ្មីៗនេះ ដែលពួកគេបានមានក្នុងការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
ធនធានបន្ថែមទាំងឡាយ
មេរៀនមកពីអតីតកាល ។
ប្រធាន អិម រ័សុល បាឡឺដ បានបង្រៀន ៖
« ជាសង្ខេប ក្នុងចន្លោះរយៈពេលជាច្រើនឆ្នាំដែលគ្របដណ្ដប់ដោយព្រះគម្ពីរសញ្ញាថ្មី … មនុស្សបានបែរមកទាស់នឹងព្រះគ្រីស្ទ និងពួកសាវករបស់ទ្រង់ ។ ភាពក្រឡាប់ចាក់មានទំហំយ៉ាងធំក្រៃ ដែលយើងបានដឹងថាវាជាការក្បត់សាសនាដ៏ធំ ដែលនាំឲ្យមិនមានការរីកចម្រើនសេចក្ដីជំនឿ និងល្ងិតល្ងង់អស់ជាច្រើនសតវត្សរ៍ដែលហៅថា យុគសម័យខ្មៅងងឹត ។
« … ព្រះវរបិតាសួគ៌យើងស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ហើយទ្រង់ចង់ឲ្យពួកគេទាំងអស់មានពរជ័យនៃដំណឹងល្អក្នុងជីវិតរបស់ពួកគេ ។ ពន្លឺខាងវិញ្ញាណពុំបាត់បង់ ដោយសារព្រះបែរខ្នងដាក់បុត្រាបុត្រីទ្រង់នោះឡើយ ។ តែភាពល្ងិតល្ងង់ខាងវិញ្ញាណកើតមកពីគ្រាដែលបុត្រាបុត្រីរបស់ទ្រង់បែរខ្នងពួកគេដាក់ទ្រង់ទៅវិញទេ ។ វាជាលទ្ធផលតាមធម្មជាតិមួយនៃការជ្រើសរើសមិនល្អ ដែលបុគ្គលម្នាក់ៗសហគមន៍ ប្រទេស និងអារ្យធម៌ទាំងមូលបានធ្វើ ។ ការណ៍នេះបានបង្ហាញម្ដងហើយម្ដងទៀតនៅគ្រប់ជំនាន់ ។ មេរៀនដ៏ធំមួយអំពីលំនាំប្រវត្តិសាស្ត្រនេះ គឺថាជម្រើសរបស់យើង ទាំងជាបុគ្គល និងជារួម គឺនាំឲ្យមានលទ្ធផលខាងវិញ្ញាណសម្រាប់ខ្លួនយើង និងជំនាន់របស់យើង » ( « Learning the Lessons of the Past » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៣២ ) ។