ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៣១ ខែ តុលា–ថ្ងៃទី ៦ ខែ វិច្ឆិកា ។ ដានីយ៉ែល ១–៦ ៖ « គ្មាន​ព្រះ​ឯណា​ទៀត ដែល​អាច​នឹង​ជួយ​ឲ្យ​រួច​យ៉ាង​ដូច្នេះ​បាន​ឡើយ »


« ថ្ងៃទី ៣១ ខែ តុលា–ថ្ងៃទី ៦ ខែ វិច្ឆិកា ។ ដានីយ៉ែល ១–៦ ៖ ‹ គ្មាន​ព្រះ​ឯណា​ទៀត ដែល​អាច​នឹង​ជួយ​ឲ្យ​រួច​យ៉ាង​ដូច្នេះ​បាន​ឡើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៣១ ខែ តុលា–ថ្ងៃទី ៦ ខែ វិច្ឆិកា ។ ដានីយ៉ែល ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់ ​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

ដានីយ៉ែល​បកស្រាយ​សុបិន​របស់​ស្ដេច

ដានីយ៉ែល​បកស្រាយ​សុបិន​របស់​នេប៊ូក្នេសា ដោយ ហ្រ្គេន រ៉មនី ខ្លសិន

ថ្ងៃទី ៣១ ខែ តុលា–ថ្ងៃទី ៦ ខែ វិច្ឆិកា

ដានីយ៉ែល ១–៦

« គ្មាន​ព្រះ​ឯណា​ទៀត ដែល​អាច​នឹង​ជួយ​ឲ្យ​រួច​យ៉ាង​ដូច្នេះ​បាន​ឡើយ »

សមាជិក​ក្នុង​ថ្នាក់​ជាច្រើន​នឹង​ស្គាល់​ដំណើររឿង​មួយ​ចំនួន​នៅក្នុង​គម្ពីរ​ដានីយ៉ែល ។ កាល​បងប្អូន​សិក្សា និង​រៀបចំ​ខ្លួន​បង្រៀន សូម​ស្វែងរក​ការដឹកនាំ​មកពី​ព្រះវិញ្ញាណ ស្ដីពី​របៀប​ដែល​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់ ឲ្យ​រកឃើញ​អត្ថន័យ​ផ្ទាល់ខ្លួន​ចេញពី​ជំពូក​ទាំងនេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់ ឲ្យ​ចែកចាយ​ពី​ដំណើរការ​នៃ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ឬ​ជា​គ្រួសារ​របស់​ពួកគេ ។ នៅពេល​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​ការយល់ដឹង​អំពី​អ្វីមួយ ដែល​ព្រះវិញ្ញាណ​បាន​បង្រៀន​ពួកគេ​នៅ​សប្ដាហ៍​នេះ នោះ​បងប្អូន​អាច​សួរ​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ដែល​នាំឲ្យ​មាន​ការយល់ដឹង​ទាំងនោះ ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ដានីយ៉ែល ១; ;

យើង​អាច​ទុកចិត្ត​លើ​ព្រះអម្ចាស់​បាន នៅពេល​សេចក្តី​ជំនឿ​របស់​យើង​ជួប​នឹង​ការសាកល្បង ។

  • ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​អំពី​របៀប​ដែល ដានីយ៉ែល សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ បាន​បង្ហាញ​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ នោះ​បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពីរ​បី​នាក់​សង្ខេប​ឧបសគ្គ​នានា ដែល​បុរស​ទាំងបួន​រូប​នេះ​បាន​ប្រឈម​មុខ ដូច​ដែល​បាន​ពិពណ៌នា​នៅក្នុង ដានីយ៉ែល ១,  និង  ។ ហេតុអ្វី​វា​អាចជា​រឿង​ពិបាក​ដើម្បី​មាន​ភាពស្មោះត្រង់​នៅក្នុង​ស្ថានភាព​ទាំងនេះ ? តើ​យើង​ប្រឈម​មុខ​នឹង​ស្ថានភាព​អ្វីខ្លះ ដែល​ផ្ចាញ់ផ្ចាល​សេចក្ដី​ជំនឿ​របស់​យើង ? សមាជិក​ក្នុង​ថ្នាក់​អាច​ស្រាវជ្រាវ​ក្នុង ដានីយ៉ែល ១:១០–១៣; ៣:១៥–១៨; ៦:១០ ហើយ​រកមើល​របៀប​ដែល​បុរស​ទាំងបួន​រូប​នេះ​បាន​ឆ្លើយតប​នឹង​ឧបសគ្គ​របស់​ពួកគេ ។ តើ​គំរូ​របស់​ពួកគេ​អាច​ជួយ​យើង​ក្នុង​កិច្ច​ខិតខំ​របស់​យើង ដើម្បី​ធ្វើជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

  • ដូចជា​ដានីយ៉ែល និង​មិត្តភក្ដិ​របស់​លោក​ដែរ ពួកយើង​ភាគច្រើន​មាន​អារម្មណ៍​ថា​រង​សម្ពាធ ក្នុង​ការធ្វើ​អ្វីមួយ​ដែល​ខុសពី​បទដ្ឋាន​របស់​យើង ។ តើ​មាន​ប្រភព​ណាខ្លះ​ដែល​នាំឲ្យ​មាន​សម្ពាធ​នេះ​នៅក្នុង​ជីវិត​របស់​យើង ? ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រៀន​មកពី​គំរូ​របស់​ដានីយ៉ែល និង​មិត្តភក្ដិ​របស់​លោក បងប្អូន​អាច​បំបែក​ពួកគេ​ជា​បី​ក្រុម ហើយ​សូម​ចាត់ឲ្យ​ក្រុម​នីមួយៗ​ពិនិត្យមើល​ជំពូក​មួយ​ដូច​តទៅ​នេះ ៖ ដានីយ៉ែល ១,  ឬ  ។ តើ​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ដានីយ៉ែល សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ យ៉ាង​ដូចម្ដេច នៅពេល​ពួកគេ​បាន​ជ្រើសរើស​ដើម្បី​មាន​ភាពស្មោះត្រង់ មិន​ថា​ពួកគេ​ប្រឈម​មុខ​នឹង​សម្ពាធ​ខ្លាំង​ប៉ុណ្ណា​ក្ដី ? ក្រុម​នីមួយៗ​អាច​ចែកចាយ​ជាមួយ​នឹង​សមាជិក​ក្នុង​ថ្នាក់ នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ បន្ទាប់មក សមាជិក​ក្នុង​ថ្នាក់​អាច​ប្រឹក្សា​រួមគ្នា​អំពី​របៀប​ដើម្បី​បន្ដ​នៅ​ស្មោះត្រង់ មិន​ថា​មាន​សម្ពាធ​សង្គម ឬ​សម្ពាធ​ផ្សេងទៀត​យ៉ាងណា​នោះ​ទេ ។ ពួកគេ​ក៏អាច​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ការស្វែងរក​មិត្ត​ល្អ ដែល​នឹង​ជួយគាំទ្រ​យើងឲ្យ​ធ្វើ​តាម​បទដ្ឋាន​របស់​យើង​ផងដែរ ។

ដានីយ៉ែល ២

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺជា​នគរ​ព្រះ​នៅលើ​ផែនដី​នេះ ។

  • ការពិភាក្សា ដានីយ៉ែល ២ អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ឲ្យ​យល់ពី​របៀប​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ កំពុងតែ​បំពេញ​ជោគវាសនា​របស់​ខ្លួន​ជា​ថ្ម​ដែល​បាន​ព្យាករ​នោះ​ដែល « ដាប់​ផ្តាច់​ចេញ​ពី​ភ្នំ » ( ខទី ៤៥ ) ។ ដើម្បី​ចាប់ផ្ដើម បងប្អូន​អាច​រំឭក​រួមគ្នា​នូវ​ការពិពណ៌នា និង​ការបកស្រាយ​សុបិន​របស់​នេប៊ូក្នេសា​ដោយ​ដានីយ៉ែល ដែល​មាន​នៅក្នុង ដានីយ៉ែល ២:៣១–៤៥ ។ រួចហើយ បងប្អូន​អាច​បង្ហាញ​រូបភាព​ថ្ម​មួយ ( ឬ​គូរ​រូប​ថ្ម​នៅលើ​ក្ដារខៀន ) ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី ដែល​ពួកគេ​បាន​រៀន​អំពី​នគរ​របស់​ព្រះ ដោយ​ធ្វើការ​ប្រៀបធៀប​វា​ទៅនឹង​ការពិពណ៌នា​អំពី​ថ្ម​នេះ​នៅក្នុង ដានីយ៉ែល ២:៣៤–៣៥, ៤៤–៤៥ ។ ប្រហែលជា​សមាជិក​ក្នុង​ថ្នាក់​អាច​ដឹង​ប្រវត្តិ​សាសនាចក្រ​ខ្លះៗ នៅក្នុង​តំបន់​របស់​បងប្អូន​ដែល​ពួកគេ​អាច​ចែកចាយ​បាន ។ តើ​យើង​ឃើញ​ថា ការព្យាករ​របស់​ដានីយ៉ែល​បាន​បំពេញ​នៅក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ​តាម​របៀបណា ?

ដានីយ៉ែល ២:១–៣០

ការទទួល​វិវរណៈ​តម្រូវឲ្យ​មាន​ការរៀបចំ​ខ្លួន​ខាង​វិញ្ញាណ ។

  • ប្រហែលជា​សមាជិក​ក្នុង​ថ្នាក់​នឹង​ទទួល​ប្រយោជន៍​ពី​ការរៀន​អំពី​របៀប ដែល​ដានីយ៉ែល​បាន​រៀបចំ​ខ្លួន​លោក ដើម្បី​ទទួល​វិវរណៈ​ដែល​ចាំបាច់​ដើម្បី​ពិពណ៌នា និង​បកស្រាយ​សុបិន​របស់​នេប៊ូក្នេសា ។ បងប្អូន​អាច​ចាប់ផ្ដើម​ដោយ​ការសូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​រំឭក ដានីយ៉ែល ២:១–១៥ រួចហើយ​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ ប្រសិនបើ​ពួកគេ​ឃើញ​ថា ខ្លួនឯង​ស្ថិត​ក្នុង​ស្ថានភាព​របស់​ដានីយ៉ែល​នោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្រាវជ្រាវ​ក្នុង ដានីយ៉ែល ២:១៦–១៨ ដើម្បី​រៀន​អំពី​អ្វី​ដែល​ដានីយ៉ែល​បាន​ធ្វើ ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​មកពី ដានីយ៉ែល ១:១៧ អំពី​របៀប​ដែល​ព្រះ​បាន​រៀបចំ​ដានីយ៉ែល ? តើ​យើង​អាច​រៀន​អ្វីខ្លះ​មកពី​ដានីយ៉ែល ដែល​អាច​ជួយ​យើង​បាន នៅពេល​យើង​ស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន​នោះ ? តើ​យើង​អាច​រៀន​អ្វីខ្លះ​មកពី​ពាក្យ​សម្ដី និង​សកម្មភាព​របស់​ដានីយ៉ែល ក្រោយពី​លោក​បាន​ទទួល​ជំនួយ​របស់​ព្រះអម្ចាស់​ហើយ ? ( សូមមើល ដានីយ៉ែល ២:២០–៣០ ) ។

ក្មេងប្រុស​បួននាក់​អង្គុយ​នៅតុ​បដិសេធ​សាច់​ដែល​បុរស​ម្នាក់​ផ្តល់ឲ្យ

រចនា​រូបភាព​អំពី ដានីយ៉ែល និង​មិត្តភក្តិ​របស់លោក​កំពុង​បដិសេធ​មិន​បរិភោគ​ព្រះស្ងោយ​របស់​ស្តេច ដោយ ប្រាយអិន ខល

ដានីយ៉ែល ៣

នៅពេល​លទ្ធផល​មិន​ប្រាកដ​ប្រជា នោះ​យើង​នៅតែ​អាច​ជ្រើសរើស​យក​សេចក្ដី​ជំនឿ​បាន​ដដែល ។

  • បទពិសោធន៍​របស់ សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ ដូច​មាន​នៅក្នុង ដានីយ៉ែល ៣ អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​យល់​កាន់តែ​ច្បាស់លាស់​ថែមទៀត អំពី​អត្ថន័យ​នៃ​ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សង្ខេប​ឧបសគ្គ​ដែល សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ បាន​ប្រឈម​មុខ ( សូមមើល ដានីយ៉ែល ៣:១–១២ ) បន្ទាប់មក សូម​ពិភាក្សា​ពី​របៀប​ដែល​ពួកគេ​បាន​ឆ្លើយតប ( សូមមើល ដានីយ៉ែល ៣:១៣–១៨ ) ។ តើ​យើង​រៀន​អ្វីខ្លះ​អំពី​សេចក្ដី​ជំនឿ​ចេញពី​ចម្លើយ​របស់​បុរស​ទាំងនេះ ? បងប្អូន​អាច​សរសេរ​ឃ្លា​នេះ​នៅលើ​ក្ដារខៀន ព្រះ​នៃ​យើង​អាច… និង តែ​បើ​មិន​អាច​ទេ នោះ​… មកពី ខទី ១៧–១៨ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ផ្ដល់​យោបល់​ពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​ចន្លោះ​នេះ ដោយ​ស្ថានភាព​នានា​ដែល​ពួកគេ​អាច​នឹង​ប្រឈម​មុខ ។ ឧទាហរណ៍ ពួកគេ​អាច​ស្នើ​ថា « ព្រះ​នៃ​យើង​អាច​ឆ្លើយតប​នឹង​សំណួរ​របស់​ខ្ញុំ​ទាំងអស់ » និង « តែ​បើ​មិន​អាច​ទេ នោះ​ខ្ញុំ​នឹង​ទុកចិត្ត​លើ​ទ្រង់​ដោយ​ចិត្ត​អំណត់ » ។ កាល​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​ឧទាហរណ៍​នានា សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​និយាយ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​គាំទ្រ និង​ពង្រឹង​ដល់​ពួកយើង ទោះជា​ពេល​ដែល​យើង​មិន​ដឹង​ថា​អ្វីៗ​នឹង​ទៅជា​យ៉ាងណា​ក្ដី ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ប្រើ​ជំនួយ​ចក្ខុ ។ « សិល្បៈ​ដូចជា​រូបភាព វីដេអូ និង​ការសម្ដែង​អាចជួយ​ផ្សារភ្ជាប់​អ្នករៀន—ជាពិសេស​អ្នករៀន​ដោយ​ការមើល—ហើយ​ធ្វើឲ្យ​ដំណើររឿង​បទគម្ពីរ​កាន់តែ​ចងចាំ​បាន​ច្រើន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២២ ) ។