« មេរៀនទី ៥៩—គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៩–៧៥ ផ្នែកទី ១ ៖ ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៩–៧៥ ផ្នែកទី ១ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៥៩ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ
ទីសម្គាល់ទាំងអស់នៅជុំវិញយើងថ្លែងទីបន្ទាល់ថា ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះគឺជិតមកដល់ហើយ ។ ទីសម្គាល់ខ្លះមានភាពរុងរឿង រីឯខ្លះទៀតមានភាពអន្តរាយ ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលយើងអាចស្វែងរកសេចក្តីសុខសាន្ត នៅពេលយើងសង្កេតមើលទីសម្គាល់ដែលនឹងមកមុនការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
-
តើទីតាំងសម្គាល់ទាំងនេះដូចជាទីសម្គាល់ដែលនឹងមានមុនការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
-
តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលគិតអំពីទីសម្គាល់នៃការយាងមកជាលើកទីពីរ ?
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្រ្គោះមានព្រះទ័យចង់ឲ្យយើងដឹងអំពីទីសម្គាល់ទាំងនេះ ?
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមគិតអំពីរបៀបដែលការដឹងពីទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ អាចនាំមកនូវសេចក្តីសុខសាន្ត និងសេចក្តីសង្ឃឹមដល់ជីវិតរបស់អ្នក ។
នៅ គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥ ភាគច្រើនឆ្លុះបញ្ចាំងពីទេសនកថាព្យាករណ៍របស់ព្រះអង្គសង្គ្រោះដែលបានប្រទានមកក្នុងការឆ្លើយតបនឹងសំណួររបស់ពួកសិស្សទ្រង់ អំពីទីសម្គាល់នៃការយាងមកជាលើកទីពីរ ( សូមមើល ម៉ាថាយ ២៤; យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១ ) ។
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
|
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
|
---|
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:២៤–២៥
|
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
-
ព្រះយេស៊ូវនឹងបង្ហាញអង្គទ្រង់ជាព្រះរាជបុត្រានៃព្រះដល់សាសន៍យូដានៅលើភ្នំដើមអូលីវ ។
|
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:២៦–២៧
|
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
-
ដំណឹងល្អនឹងត្រូវបានស្ដារឡើងវិញ ហើយនាំពន្លឺដល់ពិភពលោក ។
|
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:២៨–២៩
|
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
-
សង្គ្រាម ការស្អប់ និងភាពទុច្ចរិតនឹងកើតឡើង ។
|
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៣១–៣៣
|
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
-
ទីសម្គាល់ និងការអស្ចារ្យនឹងឃើញនៅលើមេឃ និងនៅលើផែនដី ។
|
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៤០–៤២
|
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
-
ពួកអ៊ីស្រាអែលនឹងត្រូវខ្ចាត់ព្រាត់ រួចហើយត្រូវបានប្រមូលផ្ដុំឡើងវិញ ។
|
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
-
គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៤៨–៥៣
|
ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ
-
នឹងមានជំងឺ និងការរញ្ជួយដីនៅលើផែនដី ។ ពួកទុច្ចរិតនឹងរឹងទទឹងចំពោះព្រះ ប៉ុន្តែពួកសិស្សនឹងឈរនៅក្នុងទីបរិសុទ្ធ ។
|
-
តើការណ៍មួយណាដែលអ្នកមានអារម្មណ៍ដូចយើងកំពុងមើលឃើញមានសព្វថ្ងៃនេះ ?
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះចង់ឲ្យយើងដឹងទាំងទីសម្គាល់ដែលមានពេញដោយសេចក្តីសង្ឃឹម និងគួរឲ្យរំខានទាំងនោះ ?
-
តើការដឹងថា ព្រះយេស៊ូវបានជ្រាបព័ត៌មានលម្អិតទាំងនេះអំពីសម័យកាលរបស់យើង អាចបង្កើនសេចក្តីជំនឿរបស់អ្នកលើទ្រង់ដោយរបៀបណា ?
តើយើងអាចឆ្លើយតបទៅនឹងទីម្គាល់នៃការយាងមកជាលើកទីពីរដោយរបៀបណា ?
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៣៥ និង យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២៣, ៣៩ ដោយរកមើលនូវអ្វីដែលព្រះអង្គសង្គ្រោះចង់ឲ្យពួកសិស្សរបស់ទ្រង់យល់ និងទទួលអារម្មណ៍ពីទីសម្គាល់នៃការយាងមករបស់ទ្រង់ ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
19:11
បងប្អូនប្រុសស្រី យើងមានទំនួលខុសត្រូវក្នុងការសិក្សាព្រះបន្ទូលនៃព្រះ ហើយស្តាប់តាមព្រះសូរសៀងនៃព្រះវិញ្ញាណ ថាយើងអាច « ស្គាល់ទីសម្គាល់ទាំងឡាយអំពីសម័យកាល និងទីសម្គាល់ទាំងឡាយអំពីការយាងមកនៃកូនមនុស្ស » [ គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:១១ ] ។
ហេតុដូច្នោះហើយ យើងពុំមែនល្ងង់ខ្លៅអំពីឧបសគ្គនៃពិភពលោកនេះ ហើយយើងក៏ពុំមែនមិនស្គាល់អំពីការលំបាកនៃជំនាន់របស់យើងដែរ ។ ប៉ុន្តែនេះពុំមែនមានន័យថា យើងគួរតែដាក់បន្ទុកលើខ្លួនយើង ឬអ្នកដទៃដោយការភ័យខ្លាចជាប់ជានិច្ចឡើយ ។ ផ្ទុយទៅវិញជាជាងការនៅស្មុគជាមួយនឹងឧបសគ្គរបស់យើង តើវាមិនប្រសើរទេឬ ប្រសិនបើយើងផ្តោតយកចិត្តទុកដាក់ទៅលើភាពអស្ចារ្យ សេចក្តីល្អដ៏ឥតប្រៀបផ្ទឹម ហើយព្រះចេស្តាទាំងអស់របស់ព្រះនៃយើង ទុកចិត្តលើទ្រង់ ហើយរៀបចំដួងចិត្តដែលពេញដោយអំណរសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវគ្រីស្ទនោះ ?
ក្នុងនាមជារាស្ត្រនៃសេចក្តីសញ្ញារបស់ទ្រង់ យើងពុំត្រូវទន់ជ្រាយដោយការភ័យខ្លាចថា រឿងអាក្រក់អាចនឹងកើតមានឡើងឡើយ ។ ផ្ទុយទៅវិញ យើងអាចឈានទៅមុខដោយសេចក្តីជំនឿ ភាពក្លាហាន ការប្តេជ្ញាចិត្ត និងការទុកចិត្តលើព្រះ នៅពេលយើងដោះស្រាយឧបសគ្គ និងឱកាសនានាក្នុងពេលខាងមុខ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « សេចក្តីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្តីភ័យខ្លាចចេញ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០៦ )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីសេចក្តីថ្លែងការណ៍នេះ ?
-
ដោយមានភាពច្របូកច្របល់ទាំងអស់ដែលកំពុងកើតឡើង ហើយនឹងកើតមានឡើងនៅក្នុងពិភពលោក តើអ្នកបានឃើញភស្តុតាងអ្វីខ្លះដែលថា ព្រះយេស៊ូវគ្រីស្ទកំពុងគ្រប់គ្រង ?
សូមអានរឿងប្រៀបប្រដូចដែលព្រះអង្គសង្រ្គោះបានបង្រៀននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៣៦–៣៨ ។ សូមគិតអំពីរបៀបដែលស្លឹកឈើអាចជួយយើងដឹងថា រដូវក្តៅជិតចូលមកដល់ដោយរបៀបណា ។
5:10
-
តើស្លឹកឈើនៅក្នុងរឿងប្រៀបប្រដូចនេះដូចជាទីសម្គាល់នៃគ្រាដែលព្រះអង្គសង្គ្រោះបានប្រទានដល់យើងយ៉ាងដូចម្ដេច ?
-
តើរឿងប្រៀបប្រដូចនេះអាចជួយអ្នកដែលរស់នៅសម័យចុងក្រោយកុំឲ្យភ័យខ្លាចដោយរបៀបណា ?
សូមស្រមៃថា មិត្តម្នាក់បានរៀនអំពីទីសម្គាល់ដ៏លំបាកៗដែលនឹងមានមុនការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ ដោយសារតែការរញ្ជួយដីនាពេលថ្មីៗនេះនៅក្បែរៗនោះ នាងមានអារម្មណ៍ថា ទីសម្គាល់មួយចំនួននេះកំពុងកើតឡើងហើយ និងបានបារម្ភអំពីអ្វីដែលមិនទាន់មកដល់ ។ នាងព្រួយបារម្ភអំពីរបៀបដែលព្រឹត្តិការណ៍ទាំងនេះនឹងប៉ះពាល់ដល់អនាគតរបស់នាង ។
-
តើបទគម្ពីរអ្វីដែលអាចជួយមិត្តអ្នកឲ្យយល់កាន់តែច្បាស់អំពីភាពល្អរបស់ព្រះអង្គសង្គ្រោះ និងព្រឹត្តិការណ៍មុនការយាងមករបស់ទ្រង់ ?
-
តើការយល់ដឹងអ្វីខ្លះចេញពីសេចក្តីថ្លែងការណ៍របស់អែលឌើរ អុជដូហ្វ ដែលអាចជួយមិត្តរបស់អ្នកបាន ? ហេតុអ្វី ?
-
តើការព្យាយាមមើលឃើញទីសម្គាល់ចេញពីទស្សនវិស័យដ៏អស់កល្បមួយអាចជួយនាងដោយរបៀបណា ?