ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥⁠ ៖ ទិដ្ឋភាព​ទូទៅ⁠


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥⁠ ៖ ទិដ្ឋភាព​ទូទៅ⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥

ទិដ្ឋភាព​ទូទៅ

ទីសម្គាល់​ទាំងអស់​នៅ​ជុំវិញ​យើង ថ្លែង​ទីបន្ទាល់​ថា ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ជិត​មក​ដល់​ហើយ ។ ទីសម្គាល់​ខ្លះ​មាន​ភាពរុងរឿង រីឯ​ខ្លះ​ទៀត​មាន​ការហិនហោច ។ ដើម្បី​ជួយ​រំងាប់​ការភ័យខ្លាច និង​ភាព​មិន​ច្បាស់លាស់​ដែល​ពួកបរិសុទ្ធ​ជាច្រើន​បាន​មាន​អារម្មណ៍​នៅដើម​ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ស្តាប់​ព្រះសូរសៀង​របស់​ទ្រង់ ហើយ​ជឿលើ​ព្រះនាម​ទ្រង់ ។ ទ្រង់​បាន​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។

រូបតំណាង​ការបំពាក់បំប៉នការគិត​ពិចារណា​អំពី​ព្រះបរមងារ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ៖ ព្រះគម្ពីរ​មាន​នូវ​ព្រះ​នាម និង​ព្រះបរមងារ​ខុសៗ​គ្នា​ជាង ១០០ ដែល​ពិពណ៌នា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​សិស្ស​ស្វែងយល់​អំពី​ព្រះនាម និង​ព្រះបរមងារ​ខុសៗ​គ្នា​របស់​ព្រះអង្គ​សង្រ្គោះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិតពិចារណា​អំពី​របៀប​ដែល​ទ្រង់​បាន​បំពេញ​តាម​តួនាទី​ទាំងនោះ​នៅក្នុង​ជីវិត​របស់​ពួកគេ និង​ជីវិត​របស់​មនុស្ស​ដែល​នៅ​ជុំវិញ​ពួកគេ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូមមើល​ផ្នែក « បង្រៀន​អំពី ងារ តួនាទី និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​ក៏​អាច​ឃើញ​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ក្នុង​មេរៀន​នៅ​សប្តាហ៍​នេះ​ផងដែរ ដែល​មាន​ចំណងជើង​ថា « គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៥:១–៨ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:១–៨

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​បេសកកម្ម និង​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​យល់​អំពី​ព្រះនាម និង​ព្រះបរមងារ​របស់​ទ្រង់​មួយ​ចំនួន ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងយល់​អំពី​ប្រភពដើម ឬ​អត្ថន័យ​នៃ​ឈ្មោះ​របស់​ពួកគេ ហើយ​មករៀន​ដោយ​បាន​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​ព័ត៌មាន​លម្អិត​ដែល​ពួកគេ​ប្រហែលជា​បាន​រកឃើញ ។

  • រូបភាព​ដែល​ត្រូវ​ដាក់តាំង ៖ ព្រះយេស៊ូវ​គ្រីស្ទ​នៅ​សួនច្បារ​គែតសេម៉ានី

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:៩–៧៥ ផ្នែក​ទី ១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​យើង​អាច​រកឃើញ​សេចក្តី​សុខសាន្ត នៅពេល​យើង​សង្កេតមើល​ទីសម្គាល់​ដែល​នឹង​មក​មុន​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ភស្តុតាង​ដែល​ពួកគេ​ឃើញ​ថា យើង​កំពុង​រស់នៅ​ក្នុង​សម័យ​ចុងក្រោយ ។

  • សម្ភារ ៖ សកម្មភាព​ផ្គូផ្គង « ទីសម្គាល់​នៃ​ការ​យាង​មកជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ »

  • វីដេអូ ៖ « Be Not Troubled » ( ៥:១៤ )

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:៩–៧៥ ផ្នែក​ទី ២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន​ពាក្យ​នៃ​ទំនុក​តម្កើង​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ ឬ​ឲ្យ​ច្រៀង​បទ​នេះ​ជា​ទំនុក​តម្កើង​បើក ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​មូលហេតុ​ដែល​វា​សំខាន់ ដែល​ពួកគេ​ត្រូវ​រៀបចំ​ខ្លួន​មុនពេល​ការយាង​មកវិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ ជម្រើស​ផ្សេង​ទៀត​គឺ​ច្រៀង​បទ « ទុក​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ » ( ទំនុក​តម្កើង ល.រ. ៨២ ) ដោយ​រកមើល​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​រៀបចំ​យើង​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • សំណៅ​ចែក ៖ « ការរៀបចំ​ខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ »