ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥៧—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:២៩–៣៩ ៖ បាន​ថ្វាយ​ដល់​ព្រះអម្ចាស់


« មេរៀន​ទី ៥៧—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤២:២៩–៣៩ ៖ បាន​ថ្វាយ​ដល់​ព្រះអម្ចាស់ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤២:២៩–៣៩ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៥៧ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤១–៤៤

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤២:២៩–៣៩

បាន​ថ្វាយ​ដល់​ព្រះអម្ចាស់

ព្រះហស្ដ​របស់​ព្រះអម្ចាស់

សមាជិក​សាសនាចក្រ​មួយក្រុម​ដែល​រស់នៅ​កសិដ្ឋាន​របស់​អ៊ីសាក និង លូស៊ី ម័រលី មាន​បំណង​ប្រាថ្នា​ដ៏​មហិមា​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​មើលថែ​គ្នា​ទៅវិញទៅមក ។ តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​ដល់​ព្រះ ដើម្បីជួយ​ពួកបរិសុទ្ធ​មើលថែ​ជនក្រីក្រ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​បង្កើន​បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

« អ្នក​គឺជា​ព្រះហស្ដ​របស់​យើង »

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​ពេលនោះ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​ចែកចាយ​ដូច​ខាងក្រោម ៖

2:3

“You Are My Hands”

As disciples of Jesus Christ, our Master, we are called to support and heal rather than condemn.

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

រឿងមួយ​ត្រូវបាន​ដំណាល​ថា អំឡុងពេល​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ទីក្រុង​មួយ​នៅក្នុង​សង្គ្រាម​លោក​លើក​ទី ២ រូប​សំណាក​ដ៏​ធំ​មួយ​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ខូចខាត​យ៉ាង​ខ្លាំង ។ នៅពេល​ប្រជាជន​ក្នុង​ទីក្រុង​នោះ​បាន​រក​ឃើញ​រូប​សំណាក​នោះ​នៅក្នុង​កម្ទេច​ថ្ម ពួកគេ​បាន​ទួញយំ​ដោយសារ​វា​ជា​រូបតំណាង​ដ៏​សំណព្វ​មួយ​នៃ​សេចក្ដីជំនឿ​របស់​គេ និង​ជា​វត្តមាន​នៃ​ព្រះ​នៅក្នុង​ជីវិត​របស់​គេ ។

អ្នកជំនាញ​អាច​ជួសជុល​ភាគច្រើន​នៃ​រូបសំណាក​នេះ ប៉ុន្ដែ​ដៃ​ត្រូវបាន​ខូច​ជា​ដំណំ​រហូតដល់​ពួកគេ​មិន​អាច​ស្ដារឡើងវិញ​បាន ។ អ្នកខ្លះ​ស្នើ​ថា ពួកគេ​នឹង​ជួល​ជាងចម្លាក់​មួយ​ឲ្យ​ធ្វើ​ដៃថ្មី ប៉ុន្ដែ​អ្នកផ្សេង​ទៀត​ចង់​ទុក​វា​ដូច្នេះ —ជាការ​រំឭក​ជា​អចិន្ដ្រៃយ៍​នៃ​សោកនាដកម្ម​ពី​សង្គ្រាម ។ ទីបញ្ចប់ រូបសំណាក​នោះ​បន្ដ​នៅ​ដោយ​គ្មាន​ដៃ ។ ទោះជាយ៉ាណាក្ដី ប្រជាជន​នៃ​ទីក្រុង​នោះ​បាន​បន្ថែម​គ្រឹះ​នៃ​រូបសំណាក​ព្រះយេស៊ូវគ្រីស្ទ​ជា​មួយនឹងស្លាកមួយ​ដោយមានពាក្យ​ទាំងនេះ ៖ « អ្នក​គឺជា​ព្រះហស្ដ​របស់​យើង » ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « You Are My Hands » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៦៨ )

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​ពី​ដំណើររឿង​នេះ ?

  • តើ​យើង​អាច​ធ្វើ​ជា​ព្រះហស្ដ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា​ខ្លះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ « ព្រះហស្ដ​របស់​ទ្រង់ » ឬ​ដាន​ដៃ​ម្ខាង​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជញ្ជឹងគិត​ពី​បំណង​ប្រាថ្នា​របស់​ពួកគេ​ផ្ទាល់​ដើម្បី​ធ្វើ​ជា​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ។ នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ពួកគេ​នឹង​មាន​ឱកាស​កត់ត្រា​គំនិត និង​អារម្មណ៍​របស់​ពួកគេ ។

ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ

នៅ​ដើម​ឆ្នាំ ១៨៣១ សមាជិក​នៃ​សាសនាចក្រ​ដែល​រស់នៅ​រដ្ឋ​ញូវយ៉ក បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រដ្ឋ​អូហៃអូ ។ ពួកបរិសុទ្ធ​ទាំងនេះ​ជា​ច្រើន​នាក់​ជាអ្នក​ក្រីក្រ ហើយ​ទុកចោល​ទ្រព្យសម្បត្តិ​ជាច្រើន​របស់​ពួកគេ ។ នៅរដ្ឋ​អូហៃអូ សមាជិក​ថ្មី​មួយ​ក្រុម​ធំ​បាន​រស់នៅ​សិដ្ឋាន​របស់​អ៊ីសាក និង លូស៊ី ម័រលី ។ ពួកគាត់​បានបង្កើត​ក្រុម​សហគមន៍​មួយ​ដែល​ពួកគាត់​ហៅថា « គ្រួសារ » ។ ជំនឿ​មួយ​ដែល​ពួកគាត់​បាន​ចែកចាយ​គឺ​ថា ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​ទាំង​អស់​គឺជា​របស់​មនុស្ស​គ្រប់​គ្នា​ក្នុង​ក្រុម​នេះ ។ ព្រះអម្ចាស់​បាន​ថ្លែង​ពី​ការអនុវត្ត​របស់​ពួកគាត់ នៅពេល​ទ្រង់​បាន​បើកសម្ដែង​ក្រឹត្យវិន័យ​របស់​ទ្រង់​ដល់ យ៉ូសែប ស្ម៊ីធ ។ ក្នុង​ចំណោម​ក្រឹត្យវិន័យ​ដទៃ​ទៀត ព្រះអម្ចាស់​បាន​បើក​សម្ដែង​គោលការណ៍​នៃ​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។ ការរៀន និង​ការរស់នៅ​តាមគោលការណ៍​ទាំងនេះ គឺជា​វិធីមួយ​ដែល​ពួកបរិសុទ្ធ​អាច​ធ្វើជា​ព្រះហស្ដ​របស់​ព្រះអម្ចាស់​បាន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​ឮ​អំពី​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ឬ​សួរ​សំណួរ​អ្វី​ដែល​ពួកគេ​អាច​មាន ។ សិស្ស​អាច​រកមើល​និយមន័យ​នៃ​ការថ្វាយ ឬ​អ្នក​អាច​ផ្តល់​និយមន័យ​មួយនេះ​មកពី​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ការថ្វាយ​គឺ​ជា​ការញែក ឬ​ឧទ្ទិស​អ្វី​មួយ​ជា​ពិសិដ្ឋ លះបង់​ដើម្បី​គោលបំណង​បរិសុទ្ធ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Reflections on a Consecrated Life » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១៦ )

ព្រះអម្ចាស់​បាន​សុំ​ពួកបរិសុទ្ធ​នៅ​រដ្ឋ​អូហៃអូ ឲ្យ​​ថ្វាយ​របស់របរ​របស់​ពួកគេ​ដល់​ទ្រង់ ដោយ​ថ្វាយ​វា​ទៅ​ដល់​សាសនាចក្រ​របស់​ទ្រង់ ។

សូម​អាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:២៩–៣៨ ដោយ​រកមើល​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​សុំ​ឲ្យ​ពួកគាត់​ធ្វើ​យ៉ាងដូច្នោះ ។

សិស្ស​អាច​រកឃើញ​ហេតុផល​ដូចខាងក្រោម ៖ ដើម្បី​បង្ហាញ​ព្រះអម្ចាស់​នូវ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ( ខទី ២៩ ) ដើម្បី​មើលថែ​ដល់​ជន​ក្រីក្រ ( ខទី ៣០–៣១, ៣៤ ) ដើម្បី​ទិញ​ដី​ដែល​ពួក​បរិសុទ្ធ​អាច​ប្រមូលផ្ដុំ​នៅពេល​ព្រះអង្គសង្រ្គោះ​យាងមក ( ខទី ៣៥–៣៦ ) និង​ដើម្បី​សង់​សាលាប្រជុំ និង​ព្រះវិហារ​បរិសុទ្ធ ( ខទី ៣៥ ) ។ វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​ពន្យល់​ថា ក្រុង​យេរូសាឡិម​ថ្មី​នៅក្នុង ខទី ៣៥ សំដៅ​ទៅ​លើ « ជា​កន្លែង​ដែល​ពួក​បរិសុទ្ធ​នឹង​ជួបជុំ​គ្នា ហើយ​ព្រះ​គ្រីស្ទ​ទ្រង់​នឹង​សោយរាជ្យ​ផ្ទាល់​នៅ​ជាមួយ​នឹង​ពួក​គេ​នៅ​គ្រា​សហស្សវត្សរ៍ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ក្រុង​យេរូសាឡិម​ថ្មី » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ព្រះអម្ចាស់​បាន​អញ្ជើញ​ពួកបរិសុទ្ធ​ឲ្យ​ចងចាំ និង​មើលថែ​ដល់​ជនក្រីក្រ ?

  • តើ​មាន​សេចក្ដីពិត​អ្វីខ្លះ​មកពី​ខគម្ពីរ​ទាំងនេះ ដែល​យើង​អាច​ស្វែងយល់​បាន ?

    ជា​ការបន្ថែម​ទៅលើ​សេចក្តីពិត​ដែល​សិស្ស​រកឃើញ សូម​ជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​ថា យើង​បម្រើ​ព្រះអង្គសង្រ្គោះ​ដោយការ​បម្រើ​ដល់​ជនក្រីក្រ ហើយ​ថា ព្រះអម្ចាស់​បាន​សុំ​ឲ្យ​យើង​ថ្វាយ​អ្វី​ដែល​យើង​មាន​ដល់​ទ្រង់​ដើម្បី​មើលថែ​ដល់​ជន​ក្រីក្រ និង​ស្ថាបនា​នគរ​របស់​ទ្រង់ ។

    ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​អ្វី​ដែល​ពួកគេ​អាន អ្នក​អាច​សុំ​ឲ្យ​ពួកគេ​សម្តែង​អ្វី​ដែល​សមាជិក​ដំបូង​នៃ​សាសនាចក្រ​ដែល​បានស្ដារ​ឡើងវិញ​របស់​ព្រះអម្ចាស់​ត្រូវ​បាន​បង្គាប់​ឲ្យ​ធ្វើ ។ សូម​រៀបចំ​សិស្ស​ជា​ក្រុម​ដែល​មាន​ចំនួន​ខុសៗគ្នា ដូចជា​ក្រុម​គ្រួសារ​ជា​ដើម ។ សូម​ចែកចាយ​របស់របរ​តូចៗ ដូចជា​ស្ករគ្រាប់ ឬ​កាក់ ដល់​ក្រុម​នីមួយៗ ប៉ុន្តែ​កុំ​ចែកចាយ​របស់របរ​ឲ្យ​ស្មើៗគ្នា​ឡើយ ។ សូម​ផ្តល់​ឲ្យ​ក្រុម​ខ្លះ​ច្រើន​ជាង​ក្រុម​ផ្សេង​ទៀត ។ អ្នក​ថែម​ទាំង​អាច​ចែកចាយ​របស់របរ ដែល​ក្រុម​ខ្លះ​មិន​ទទួល​បាន​ឡើយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្ហាញ​អំពី​អ្វី​ដែល​គួរ​កើត​ឡើង​ដោយ​ផ្អែក​លើ​ការណែនាំ​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:២៩–៣៥ ។ សូម​ជួយ​សិស្ស​ស្រមៃ​អំពី​តម្រូវការ​នៃ « ក្រុម​គ្រួសារ » និង​របៀប​ដើម្បី​បំពេញ​តម្រូវការ​ទាំងនោះ ។ សូម​ពិចារណា​ផ្តល់​កាលៈទេសៈ​មួយ​ចំនួន ដែល​គ្រួសារ​របស់​ពួកគេ​កំពុង​ជួប​ប្រទះ និង​របៀប​ដែល​វា​អាច​កំណត់​តម្រូវការ​របស់​ពួកគេ ។ ប្រសិនបើ​មាន​ប្រយោជន៍ អាច​ប្រើ​ចានគោម​មួយ​ធ្វើជា​ឃ្លាំង​របស់​ព្រះអម្ចាស់ ។ សិស្ស​ម្នាក់​ឬ​ពីរ​នាក់ ក៏​អាច​សម្តែងជា​ផ្នែក​នៃ​ក្រុមប្រឹក្សា​ដែល​បាន​ពិពណ៌នា​នៅក្នុង ខទី ៣១ និង ៣៤ ដែល​ទ្រង់​បាន​ហៅ​ដើម្បី​ធានា​ឲ្យ​បាន​ថា មនុស្ស​គ្រប់​គ្នា​បាន​ទទួល​អ្វី​ដែល​ពួកគេ​ត្រូវការ ។

    នៅពេល​សិស្ស​ចែកចាយ​ចម្លើយ​របស់ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម សូម​រកមើល​របៀប​ដើម្បី​ជួយ​ពួកគេ​យល់​ថា​គោលការណ៍​នៃ​ការថា្វយ គឺ​ដូចគ្នា​សម្រាប់​កូនចៅ​នៃ​សេចក្តីសញ្ញា​របស់​ព្រះ​នៅក្នុង​គ្រប់​សម័យកាល​ទាំងអស់ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ របៀប​ជាក់លាក់​ដែល​ព្រះ​ណែនាំ​រាស្ដ្រ​របស់​ទ្រង់​ឲ្យ​អនុវត្ត​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​អាច​មាន​ភាពខុសៗគ្នា ។

  • តើ​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​យើង​ញែក​អ្វី​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ​តាម​របៀប​ណាខ្លះ ?

  • តើ​មាន​គំរូ​អ្វី​ខ្លះ​ក្នុង​ការប្រើ​ពេលវេលា ទេពកោសល្យ​របស់​អ្នក និង​ពរជ័យមក​ពី​ព្រះ​ដើម្បី​ជួយ​អ្នក​ដទៃ ?

  • តើ​មាន​របៀប​ណា​ខ្លះ​ដែល​យើង​អាច​មើល​ថែ​តម្រូវការ​របស់​ជន​ក្រីក្រ ?

    សម្រាប់​គំរូ​អំពី​សមាជិក​សាសនាចក្រ​សម័យ​ទំនើប​ដែល​បាន​ថ្វាយ​ពេលវេលា ទេពកោសល្យ និង​លុយកាក់​របស់​ពួកគេ អ្នក​អាច​បង្ហាញ​វីដេអូ​មួយ ឬ​ច្រើន​ដូច​តទៅ​នេះ ៖ « Fast Offerings: A Simple Commandment with a Marvelous Promise » ( ៣:០១ ); « Syrian Refugee—‘The Moment I Was Shot I Knew I Would Never Walk Again’ » ( ២:៣៩ ); « A Thousand Days » ( ៤:៣២ ) ។

    3:1

    Fast Offerings: A Simple Commandment with a Marvelous Promise

    Excerpt from President Henry B. Erying’s talk “Is Not This the Fast That I Have Chosen?” He discusses the blessings of the fast and the story of a humble woman who pays a generous fast offering.

    2:3

    Syrian Refugee - “The moment I was shot I knew I would never walk again”

    With millions impacted by the Syrian civil war that broke out in 2011 many have fled for safety and refuge. Watch and listen to Nadia’s story; A 12 year old Syrian refugee child, who while fleeing Syria, was shot in the back and paralyzed.

    4:32

    A Thousand Days

    By digging wells and boreholes in drought-stricken countries of Africa, The Church of Jesus Christ of Latter-day Saints helps provide health and happiness to entire villages.

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​អាច​ជំរុញ​អ្នក​ឲ្យ​ថ្វាយ​ពេលវេលា ទេពកោសល្យ និង​មធ្យោបាយ​របស់​អ្នក​ទៅកាន់​ទ្រង់ ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​យើង​បម្រើ​ទ្រង់​ដោយ​ការបម្រើ​មនុស្ស​ដែល​ជន​ដែល​ខ្វះខាត ? ( សម្រាប់​ការយល់ដឹង​បន្ថែម អ្នក​អាច​រកមើល​វគ្គ​បទគម្ពីរ​មួយ ឬ​ច្រើន​នៃ​វគ្គបទគម្ពីរ​ទាំងនេះ ៖ យ៉ាកុប ២:១៧–១៩; ម៉ូសាយ ៤:២១–២៥; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣៨:២៤–២៧; ១០៤:១៤–១៧ ) ។

  • តើ​អ្នក​គិត​ថា ការជួយ​អ្នក​ដទៃ​ដែល​ខ្វះខាត​ជួយ​យើង​ឲ្យ​ក្លាយ​កាន់តែ​ដូច​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ?

វា​អាច​ជា​ប្រយោជន៍​ក្នុងការ​ប្រាប់​សិស្ស​ថា នៅក្នុង​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ សមាជិក​ចុះ​សេចក្ដីសញ្ញា​ដើម្បី​គោរព​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ដោយ​ការលះបង់ « ពេលវេលា ទេពកោសល្យ និង​អ្វីៗ​ទាំងអស់​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ពួកគេ​ដើម្បី​ស្ថាបនា​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅលើ​ផែនដី » ( ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ, ២៧.២ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ប្រសិនបើ​សិស្ស​គូស​ដាន​ដៃ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​បំពេញ​វា​ក្នុង​អំឡុងពេល​ធ្វើ​សកម្មភាព​ខាងក្រោម ។

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​វាយ​តម្លៃ​ពី​បំណង​ប្រាថ្នា​របស់​អ្នក ដើម្បី​ធ្វើ​ជា​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ។ ការជញ្ជឹងគិត និង​ការសរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ គឺជា​របៀប​មួយ​ដែល​អ្នក​អាច​ព្យាយាម​ស្តាប់​សំឡេង​របស់​ព្រះអង្គសង្គ្រោះ និង​អ្វី​ដែល​ទ្រង់​កំពុង​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ ។ អ្នក​អាច​ពិចារណា និង​សរសេរ​អំពី​រឿងមួយ ឬ​ច្រើន​ដូច​ខាងក្រោម ៖

សូម​ពិចារណា​អំពី​ការបង្ហាញ​ការបំផុស​គំនិត​ខាង​ក្រោម​សម្រាប់​សិស្ស​ដើម្បី​ជញ្ជឹងគិត និង​សរសេរ ។

  • ពាក្យ​ដែល​ពិពណ៌នា​ពី​អារម្មណ៍​របស់​អ្នក​អំពី​ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ

  • របៀប​ដែល​អ្នក​ចង់​ចែកចាយ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក​ដើម្បី​ជួយ​អ្នក​ដទៃ

  • កង្វល់​ណាមួយ​ដែល​អ្នក​មាន​អំពី​ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ និង​របៀប​ដែល​អ្នក​អាច​ងាក​ទៅរក​ព្រះអម្ចាស់​ដើម្បី​យក​ឈ្នះ​លើ​កង្វល់​ទាំងនោះ

អ្នក​អាច​នឹង​សុំ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​ថ្នាក់រៀន និង​នៅផ្ទះ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ ។ អ្នក​ក៏​អាច​ចែកចាយ​គំនិត និង​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក​ផងដែរ ។