ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤១–៤៤⁠ ៖ ទិដ្ឋភាពទូទៅ⁠


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤១–៤៤⁠ ៖ ទិដ្ឋភាព​ទូទៅ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤១–៤៤ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤១–៤៤

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤១–៤៤

ទិដ្ឋភាព​ទូទៅ

ព្រះអម្ចាស់​បាន​បង្រៀន​ថា ទ្រង់​រីករាយ​នឹង​ប្រទានពរ​ដល់​អស់​អ្នក​ដែល​ស្តាប់​តាម​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤១:១ ) ។ នៅពេល​ពួកបរិសុទ្ធ​បាន​ឆ្លើយតប និង​អធិស្ឋាន​ដោយ​សេចក្តី​ជំនឿ ទ្រង់​បាន​បើក​សម្ដែង​ក្រឹត្យវិន័យ និង​បទបញ្ញត្តិ​របស់​ទ្រង់ រួមទាំង​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​ផងដែរ ។

រូបតំណាង​ការបំពាក់បំប៉ន ជួយ​សិស្ស​ឲ្យ​ស្គាល់​ឥទ្ធិពល​របស់​ព្រះអម្ចាស់ ៖ អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​សេចក្តីពិត​នៅក្នុង​ព្រះគម្ពីរ​ដែល​បង្រៀន​អំពី​របៀប​ព្រះអង្គសង្រ្គោះ​អាច​មាន​ឥទ្ធិពល​នៅក្នុង​ជីវិត​របស់​ពួកគេ ដោយ​ប្រទាន​នូវ​ការព្យាបាល និង​ផ្ដល់​ឲ្យ​ពួកគេ​នូវ​កម្លាំង ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​កិច្ចការ​នេះ សូមមើល « ជួយ​សិស្សឲ្យ​ទទួល​ស្គាល់​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ ឧទាហរណ៍​ពីរបៀប​ដែល​អ្នក​អាច​អនុវត្ត​តាម​ការណ៍​នេះ​បាន គឺ​ត្រូវបាន​ដាក់បញ្ចូល​នៅក្នុង​មេរៀន​នៅ​សប្តាហ៍​នេះ​ដែល​មាន​ចំណងជើង​ថា « គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤១ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៤១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​ទំនុកចិត្ត​ថា ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​ពួកគេ នៅពេល​ពួកគេ​ស្តាប់ និង​គោរព​ប្រតិបត្តិ​តាម​ទ្រង់ ។

  • ការរៀបចំ​សិស្ស ៖ សូម​ឲ្យ​សិស្ស​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​ជញ្ជឹងគិត​អំពី​របៀប​ដែល​ពួកគេ​មាន​ទំនុក​ចិត្ត​ថា ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​ពួកគេ ប្រសិនបើ​ពួកគេ​ស្តាប់​តាម​ទ្រង់ ។ ពួកគេ​ក៏​អាច​គិត​ផងដែរ​អំពី​មូលហេតុ​ដែល​ពួកគេ​មាន​អារម្មណ៍​ដូច្នេះ ។

  • វីដេអូ ៖ « We Walk by Faith » ( ១៦:២៤; សូមមើល​ចាប់ពី​នាទី​ទី ៧:៣០ ដល់​នាទី​ទី ១២:៣៨ )

  • សម្ភារ ៖ ក្រដាស​ពីរ​សន្លឹក​តូចៗ​សម្រាប់​សិស្ស​ម្នាក់ៗ

គោលលទ្ធិ និង​សេចក្តីសញ្ញា ៤២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះអម្ចាស់ដោយ​ការគោរពតាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ពេល​ចុងក្រោយ​ដែល​ពួកគេ​គោរព​តាម​បទបញ្ញត្តិ​មួយ​របស់​ព្រះ ហើយ​ជញ្ជឹងគិត​អំពី​មូលហេតុ​ដែល​ពួកគេ​ជ្រើសរើស​គោរព​តាម ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤២:២៩–៣៩

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​បង្កើន​បំណងប្រាថ្នា​របស់​ពួកគេ​ក្នុង​ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ការមើលថែ​ដល់​ជន​ខ្វះខាត រួមទាំង​ជន​ក្រីក្រ​ផងដែរ គឺ​ជួយ​យើង​ឲ្យ​បាន​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។

  • វីដេអូ ៖ « You Are My Hands » ( ១៧:២២; សូមមើល​ចាប់ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ២:២៧ ); « Fast Offerings: A Simple Commandment with a Marvelous Promise » ( ៣:០១ ); « Syrian Refugee—‘The Moment I Was Shot I Knew I Would Never Walk Again’ » ( ២:៣៩ ); « A Thousand Days » ( ៤:៣២ )

  • សម្ភារ​ដែល​ត្រូវ​រៀបចំ ៖ ចាន​គោម​មួយ វត្ថុ​តូចៗ​សម្រាប់​សិស្ស​ម្នាក់ៗ ដូចជា​ស្ករគ្រាប់ ឬ​កាក់​ជាដើម