ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១១–១១៤⁠ ៖ ទិដ្ឋភាពទូទៅ⁠


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១១–១១៤⁠ ៖ ទិដ្ឋភាព​ទូទៅ⁠ »​សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១១–១១៤ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១១–១១៤

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១១–១១៤

ទិដ្ឋភាព​ទូទៅ

នៅ​ឆ្នាំ ១៨៣៦ សាសនាចក្រ​មាន​បំណុល​យ៉ាង​ធំ ។ ព្យាការី យ៉ូសែប ស្ម៊ីធ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​សាឡិម រដ្ឋ​ម៉ាស្សាជូសសែត្ស ជា​កន្លែង​ដែល​ពួកលោក​សង្ឃឹម​ថា​នឹង​ទទួល​បាន​ប្រាក់​ដើម្បី​សង​បំណុល​នេះ ។ ខណៈ​នៅ​ទីក្រុង​សាឡិម យ៉ូសែប​បាន​ទទួល​វិវរណៈ​ដែល​បានកត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១១ ។ នៅ​ឆ្នាំ ១៨៣៧ ថូម៉ាស ប៊ី ម៉ាស ប្រធាន​ក្រុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ស្វែងរក​ការដឹកនាំ​អំពី​ការហៅ​របស់​លោក​ពី យ៉ូសែប ស្ម៊ីធ ។

រូបតំណាង​ការបំពាក់បំប៉ន ផ្ដោត​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ៖ ពរជ័យ​ដ៏​អស្ចារ្យ​បំផុត​ដែល​គ្រូបង្រៀន​អាច​ផ្ដល់​ឲ្យ​សិស្ស គឺ​ជួយ​ពួកគេ​ឲ្យ​មក​ស្គាល់ និង​ស្រឡាញ់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​អ្នករៀបចំ និង​បង្រៀន​មេរៀន សូម​ស្វែងរក​ការបំផុសគំនិត​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើកិច្ចការ​នេះ​បាន ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ការណ៍​នេះ សូមមើល​ផ្នែក « បង្រៀន​អំពី​ព្រះបរមងារ តួនាទី និង​គុណលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ ⁠អ្នកក៏​អាច​ឃើញ​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ក្នុង​មេរៀន​នៅ​សប្តាហ៍​នេះ​ផងដែរ ដែល​មាន​ចំណងជើង​ថា « គោលលទ្ធិ និង​សេចក្តីសញ្ញា ១១១ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​បញ្ហា ឬ​ឧបសគ្គ​នានា​ដែល​ពួកគេ​ប្រឈម​មុខ និង​មាន​ទំនុកចិត្ត​យ៉ាង​ណា​ថា ពួកគេ​អាច​ឆ្លងកាត់​បញ្ហា​ទាំងនោះ ហើយ​ថា អ្វីៗ​នឹង​បាន​សម្រេច ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្វែងរក​ការណែនាំ​ពី​ព្រះវរបិតាសួគ៌​ដោយ​រាបសា ។

  • ការរៀបចំ​សិស្ស ៖ ក្នុង​អំឡុង​ពេល​មេរៀន​នេះ សិស្ស​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​គិត​អំពី​ការដឹកនាំ​ដែល​ពួកគេ​ត្រូវការ​ពី​ព្រះវរបិតាសួគ៌ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ជាមុន​ឲ្យ​គិត​អំពី​ជីវិត និង​ការណែនាំ​របស់​ពួកគេ​ដែល​ពួកគេ​អាច​ត្រូវការ​ពី​ទ្រង់ ។

  • វីដេអូ ៖ « How I #HearHim: Elder Neil L. Andersen » ( ២:៥១ )

វាយតម្លៃ​ការរៀនសូត្រ​របស់អ្នក ទី ៨

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ និង​វាយតម្លៃ​លើ​របៀប​ដែល​បទពិសោធន៍​របស់​ពួកគេ​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា​បាន​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ។

  • សម្ភារ ៖ ថ្ម​មួយ​ចំនួន​ដែល​មាន​ទំហំ​ផ្សេងៗ​គ្នា​ដែល​អាច​ប្រើ​ដើម្បី​បង្កើត​ជា​សញ្ញា​សម្គាល់​ផ្លូវ

  • រូបភាព ៖ គណៈប្រធាន​ទីមួយ​បច្ចុប្បន្ន និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់