« មេរៀនទី ១៣៤—ការស្ថាបនាណៅវូ ៖ ទីក្រុងដ៏ស្រស់ស្អាត » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការស្ថាបនាណៅវូ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
បន្ទាប់ពីពួកបរិសុទ្ធត្រូវបានបណ្តេញចេញពីរដ្ឋមិសសួរី ពួកគេបានប្តូរដីភក់តាមដងទន្លេមីស៊ីស៊ីពី ទៅជាទីក្រុងមួយដែលជឿនលឿន ។ ទីក្រុងណៅរូ រដ្ឋអិលលីណោយ បានក្លាយជាកន្លែងមួយនៃភាពស្រស់ស្អាត និងបានបម្រើជាទីស្នាក់ការកណ្តាលរបស់សាសនាចក្រចាប់តាំងពីឆ្នាំ ១៨៣៩ ដល់ឆ្នាំ ១៨៤៦ ។ មេរៀននេះអាចជួយសិស្សឲ្យប្រដូចបទគម្ពីរ និងដំណើររឿងប្រវត្តិសាស្ត្រសាសនាចក្រទៅនឹងខ្លួនរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
-
តើវាអាចលំបាកសម្រាប់យើងដើម្បីប្រៀបធៀបនឹង យ៉ូសែប ស្ម៊ីធ និងពួកបរិសុទ្ធសម័យដើមដោយរបៀបណា ?
-
នៅពេលអ្នកសិក្សាអំពីគោលលទ្ធិ និងសេចក្ដីសញ្ញា និងប្រវត្តិសាស្រ្តសាសនាចក្រ តើអ្នកធ្វើអ្វីខ្លះដើម្បីប្រៀបធៀបនឹង យ៉ូសែប ស្ម៊ីធ និងពួកបរិសុទ្ធសម័យដើម ឬដើម្បីប្រដូចអ្វីដែលអ្នកសិក្សាទៅនឹងខ្លួនអ្នក ?
ជំហានទី ១ ៖ ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ
ខណៈដែលព្យាការី យ៉ូសែប ស្ម៊ីធ កំពុងជាប់នៅក្នុងគុកលិបើទី ពួកបរិសុទ្ធរាប់ពាន់នាក់ត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេនៅរដ្ឋមិសសួរី ។ បន្ទាប់ពីលោកបានដោះលែង យ៉ូសែបបានជួបជុំជាមួយគ្រួសាររបស់លោក និងជនភៀសខ្លួនជិត ៥,០០០ នាក់ផ្សេងទៀតមកពីរដ្ឋមិសសួរី ដែលត្រូវបានប្រជាជនចិត្តល្អនៅ ឃ្វីនស៊ី រដ្ឋអ៊ីលីណយ ជួយ ។
ព្រះអម្ចាស់បានដឹកនាំពួកបរិសុទ្ធឲ្យទិញ និងប្រមូលផ្ដុំដីដែលមានតម្លៃថោកនៅជិតដងទន្លេមិសសួរី ។ ពួកគេរស់នៅក្នុងតង់ និងរទេះខណៈដែលពួកគេបានចាប់ផ្តើមសាងសង់ទីក្រុងមួយដែលពួកគេនឹងហៅក្រោយមកថា ណៅវូ ។ ពួកបរិសុទ្ធជាច្រើនបានមានជំងឺគ្រុនចាញ់ ដែលបណ្ដាលឲ្យមានជំងឺក្ដៅខ្លួន ញាក់ ហើយមនុស្សជាច្រើនបានស្លាប់ ។
ជំហានទី ២ ៖ ធ្វើការប្រៀបធៀបទៅនឹងជីវិតរបស់អ្នក
-
ទោះបីជាកាលៈទេសៈរបស់យើងអាចខុសគ្នាក្តី តើមានរបៀបណាខ្លះដែលអាចទាក់ទងនឹងអ្វីខ្លះដែលបានកើតឡើងចំពោះពួកបរិសុទ្ធនៅពេលនោះទៅនឹងជីវិតរបស់យើង ?
-
តើអ្នកធ្វើយ៉ាងណាដើម្បីបង្ហាញជំនឿលើព្រះអម្ចាស់ក្នុងអំឡុងពេលមានស្ថានភាពបែបនេះ ?
ជំហានទី ៣ ៖ ស្វែងយល់ពីមេរៀនដ៏មានតម្លៃ
យ៉ូសែបបានទៅជិតអេលីយ៉ា ហើយកាន់ដៃរបស់គាត់ ។ លោកបានសួរថា ៖ « បងប្រុស ហ្វតហាំ » តើបងមិនមានជំនឿថា ត្រូវបានព្យាបាលទេឬអី ?
គាត់បាននិយាយថា « ខ្ញុំខ្លាចថាវាយឺតពេកហើយ » ។
« តើបងមិនជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទទេឬអី ? »
« ខ្ញុំពិតជាជឿ បងប្រុស យ៉ូសែប » ។
ព្យាការីបានប្រកាសថា ៖ « អេលីយ៉ា ខ្ញុំបញ្ជាបងនៅក្នុងព្រះនាមព្រះយេស៊ូវនៃណាសារ៉េត ឲ្យក្រោកឡើង ហើយបានជាសះស្បើយចុះ » ។
ពាក្យសម្តីនេះហាក់ដូចជាអង្រួនផ្ទះ ។ អេលីយ៉ាបានក្រោកឡើងពីគ្រែរបស់គាត់ មុខរបស់គាត់ឡើងក្រហម ។ គាត់ស្លៀកពាក់ រួចបានសុំបរិភោគអាហារ ហើយដើរតាមយ៉ូសែបទៅខាងក្រៅដើម្បីជួយធ្វើការងារបម្រើដល់មនុស្សជាច្រើនទៀត ។ ( ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ភាគ ១ បទដ្ឋាននៃសេចក្ដីពិត ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ២០១៨ ] ទំព័រ ៤០២–៤០៣ )
សូមអានយ៉ាងហោចណាស់វគ្គបទគម្ពីរពីរដូចខាងក្រោមនេះ ដោយស្វែងរកភាពស្រដៀងគ្នារវាងអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើ ឬបានបង្ហាញ និងដំណើររឿងខាងលើ ៖ ម៉ាថាយ ៤:២៣; នីហ្វៃ ទី ១ ១១:៣១; គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:៤៤; ៦៦:៩; ៨៤:៦៨ ។
ទោះបីជាមានពេលនៃការព្យាបាលក្តី ក៏ជំងឺបានបន្តនៅក្នុងចំណោមពួកបរិសុទ្ធជាច្រើនខែបន្តទៀត ។ ទោះជាយ៉ាងណា ពួកគេបន្តមើលថែគ្នាទៅវិញទៅមក ហើយអនុវត្តជំនឿលើព្រះអម្ចាស់ ។ ពួកគេបានជីករណ្តៅដើម្បីបង្ហូរទឹកពីវាលភក់ហូរទៅទន្លេ ដែលធ្វើឲ្យដីកាន់តែងាយប្រើប្រាស់ និងកាត់បន្ថយបញ្ហាមូស ។ ពួកគេបានសង់សហគមន៍មួយដែលជឿនលឿន ហើយនៅទីបំផុតគឺសាងសង់ព្រះវិហារបរិសុទ្ធណៅវូ ។
ជំហានទី ៤ ៖ កំណត់ការអនុវត្តផ្ទាល់ខ្លួន