ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៤⁠ ៖ ទិដ្ឋភាព​ទូទៅ⁠


« គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៤ ៖ ទិដ្ឋភាព​ទូទៅ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៤⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៤

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៤

ទិដ្ឋភាព​ទូទៅ

ក្រោយពី​ពួក​បរិសុទ្ធ​ត្រូវ​បាន​បណ្តេញ​ចេញពី​រដ្ឋ​មិសសួរី ព្រះ​អម្ចាស់​បានដឹកនាំ​ពួកគេ​ឲ្យ​បង្កើត​ទីក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ។ ពួកគេ​បានខិតខំ​ប្រឹងប្រែង​ដើម្បី​កែលម្អ​វាលភក់ យក​ឈ្នះ​លើ​ជំងឺ និង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ថ្មី​មួយ ។ ការបង្កើត​ទីក្រុង​នេះ​គឺ​អំឡុង​ពេល​ដែល​ព្រះអម្ចាស់​បាន​បើកសម្តែង​ពិធីបរិសុទ្ធ​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​យើង​អនុវត្ត​រហូតដល់សព្វ​ថ្ងៃ​នេះ ដូច​ជា​អំណោយទាន​ពិសិដ្ឋ ។

រូបតំណាង​ការបំពាក់បំប៉ន ជួយ​អ្នករៀន​ពិភាក្សា​អំពី​ជំនឿ​នៃ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ៖ ការយល់ដឹង​បាន​កើនឡើង​នៅពេល​ដែល​សិស្ស​ពន្យល់​ដំណឹងល្អ​ទៅ​កាន់​គ្នា​ទៅវិញ​ទៅមក ។ សូម​បង្កើត​បរិយាកាស​មួយ​ដែល​សិស្ស​មាន​ទំនុកចិត្ត​ក្នុង​ការចែកចាយ​ការយល់ដឹង​របស់​ពួកគេ​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូម​មើល​ផ្នែក « ព្រះអង្គ​សង្គ្រោះ​បាន​លើក​ទឹកចិត្ត​អ្នក​ដទៃ​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​បាន​រៀន » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ ⁠អ្នក​ក៏​អាច​មើល​ឃើញ​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ក្នុង​មេរៀន​នៅក្នុង​សប្តាហ៍​នេះ​ផងដែរ ដែល​មាន​ចំណងជើង​ថា « គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៤ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

ការបង្កើត​ទីក្រុង​ណៅវូ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ប្រដូច​ព្រះគម្ពីរ និង​ប្រវត្តិ​សាសនាចក្រ​ទៅនឹង​ដំណើរ​រឿង​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

  • ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​ប្រដូច​ព្រះគម្ពីរ​ទៅនឹង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ក្នុង​អំឡុង​ពេល​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។

  • វត្ថុ​ដែល​ត្រូវ​បង្ហាញ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា​មួយ​ក្បាល ឬ​រូបភាព​របស់ យ៉ូសែប ស្ម៊ីធ

  • វីដេអូ ៖ « Joseph Smith: Prophet of the Restoration ( 2002 version ) » ( ១:០៩:៣៥ មើល​ពី​នាទីទី ៤៧:៣៩ ដល់​នាទី​ទី ៥០:៥៤ )

  • សំណៅចែក ៖ « ការប្រដូច​ប្រវត្តិ​សាសនាចក្រ​ទៅនឹង​ខ្លួន​របស់​យើង »

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៤

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ និង​ពិធីបរិសុទ្ធ​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីនោះ ដោយ​បូករួម​ទាំង​អំណោយ​ទាន​ពិសិដ្ឋ​ផង​ដែរ ។

  • ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ចូលទៅ​គេហទំព័រ temples.ChurchofJesusChrist.org ហើយ​រកមើល​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ឬ​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ រូប​ភ្លើង​សញ្ញា​ចរាចរណ៍

  • សំណៅចែក ៖ « អំណោយទាន​ពិសិដ្ឋ »