ថ្នាក់​សិក្ខាសាលា
ភាពជោគជ័យ​នៅក្នុង​សាលា ៖ ទិដ្ឋភាព​ទូទៅ


« ភាពជោគជ័យ​នៅក្នុង​សាលា ៖ ទិដ្ឋភាព​ទូទៅ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« ភាពជោគជ័យ​នៅក្នុង​សាលា » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ភាពជោគជ័យ​នៅក្នុង​សាលា

ភាពជោគជ័យ​នៅក្នុង​សាលា

ទិដ្ឋភាព​ទូទៅ

នៅពេល​យើង​ដាក់​ព្រះអម្ចាស់​ឲ្យ​រួមចំណែក​ក្នុង​ការរៀនសូត្រ​របស់​យើង នោះ​ទ្រង់​អាច​ជួយ​យើង​ឲ្យ​ជោគជ័យ​ក្នុង​ការអប់រំ ។ យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការប្រព្រឹត្ត​ដោយ​សេចក្តីសុចរិត​ក្នុងការ​ធ្វើ​កិច្ចការ​សាលា​របស់​យើង ។ ការចងចាំ​ព្រះអម្ចាស់ និង​អ្វី​ដែល​ទ្រង់​អាច​ធ្វើ​សម្រាប់​យើង ផ្តល់​ឲ្យ​យើង​នូវ​ទំនុក​ចិត្ត​ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​ក្នុង​ការអប់រំ​របស់​យើង ។

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ សូម​ពិចារណា​បង្រៀន​មេរៀន​មួយ​ចំនួន ឬ​ទាំងអស់​នៃ​មេរៀន​ទាំងនេះ​ពេល​ជិត​ដល់​ដើម​ឆ្នាំ​សិក្សា ។ ការធ្វើ​ដូច្នេះ​អាច​ជួយ​សិស្ស​ឲ្យ​រៀន​ជំនាញ​ដ៏​មាន​តម្លៃ ដែល​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការសិក្សា​អប់រំ​របស់​ពួកគេ​ពេញ​មួយ​ឆ្នាំ ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

ការធ្វើ​ឲ្យ​ព្រះអម្ចាស់​មានចំណែក​នៅក្នុង​ការរៀនសូត្រ​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ដាក់​ព្រះអម្ចាស់​រួមចំណែក​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ការអប់រំ​របស់​ពួកគេ នៅពេល​ពួកគេ​ស្វែងរក​ការរៀនសូត្រ​ដោយ​ការសិក្សា និង​ដោយ​សេចក្តីជំនឿ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​ពេលវេលា​ជាក់លាក់​មួយ នៅពេល​ពួកគេ​ត្រូវ​រៀន​អ្វី​ដែល​ថ្មី ឬ​ពិបាក ។ សូម​ឲ្យ​ពួកគេ​មក​រៀន​ដោយ​រៀបចំ​ខ្លួន​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ចំណែក​នៅក្នុង​ការរៀនសូត្រ​របស់​ពួកគេ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តី​ថ្លែងការណ៍​ស្វ័យ​វាយតម្លៃ​ទាំងបួន​នៅ​ខាង​ដើម​នៃ​មេរៀន​នេះ

  • វីដេអូ ៖ « ការបាន​រួមគ្នា​តែមួយ​នៅក្នុង​ព្រះគ្រីស្ទ ៖ រឿង​ប្រៀបប្រដូច​នៃ​មេគុណ​ប្រាប់​ទិស » ( ១០:០១ សូមមើល​ចាប់ពី​នាទី​ទី ០:០០ ដល់ ១:០៥ )

សេចក្តីសុចរិត​ក្នុង​ការអប់រំ​របស់​យើង

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​គួរតែ​ប្រព្រឹត្ត​ដោយ​សេចក្តីទៀងត្រង់ និង​សេចក្តីសុចរិត​នៅក្នុង​ការអប់រំ​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​ស្ថានភាព​ពី​អតីតកាល​ពី​ការធ្វើ​កិច្ចការ​សាលា​របស់​ពួកគេ ដែល​ពួកគេ​ប្រឈមមុខ​នឹង​ជម្រើស​បន្លំ ឬ​ប្រព្រឹត្ត​ដោយ​មិន​ស្មោះត្រង់ ហើយ​ជ្រើសរើស​មិន​ធ្វើ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជញ្ជឹងគិត​អំពី​មូលហេតុ​ដែល​វា​មានតម្លៃ និង​អ្វី​ដែល​ផ្តល់​កម្លាំង​ដល់​ពួកគេ​ក្នុង​ការធ្វើ​ការជ្រើសរើស​នេះ ។

  • វីដេអូ ៖ « Honesty: You Better Believe It! » ( ៤:៤៦ )

ការត្រៀម​ខ្លួន​ប្រឡង និង​គម្រោង​ដែល​មាន​ការប្រកួតប្រជែង

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​រៀបចំ​ខ្លួន​ដោយ​ជោគជ័យ​សម្រាប់​ការប្រឡង និង​គម្រោង​ដែល​ប្រកួតប្រជែង ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ពេល​មួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ព្រះអង្គ​សង្គ្រោះ​បានជួយ​ពួកគេ​នៅគ្រា​មាន​ការប្រឡង​ដែល​ប្រកួតប្រជែង និង​ពិបាក ឬ​ធ្វើ​គម្រោង​សាលា ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ជញ្ជឹងគិត ហើយ​រៀបចំ​ខ្លួន​ចែកចាយ​ពី​អារម្មណ៍​ដែល​ទទួល​បាន​ជំនួយ​ពី​ទ្រង់ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សំណួរ​សម្រាប់​សិស្ស​ពិចារណា​នៅក្រោម​ចំណងជើង​ថា « ផ្ដល់​ដំបូន្មាន »

ផ្នត់គំនិត​រីកចម្រើន

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​អភិវឌ្ឍ​ផ្នត់គំនិត​រីកចម្រើន ដើម្បី​យកឈ្នះ​ឧបសគ្គ​ក្នុង​ការរៀនសូត្រ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​ឧបសគ្គ​ដែល​ពួកគេ​ប្រឈមមុខ​ក្នុង​ការអប់រំ ឬ​ការរៀនសូត្រ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​គិតពិចារណា​ពី​របៀប​ដែល​ពួកគេ​ឆ្លើយតប​នៅពេល​ប្រឈមមុខ​នឹង​ឧបសគ្គ​ទាំងនេះ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ និយមន័យ​នៃ​ផ្នត់គំនិត​រីកចម្រើន និង​ផ្នត់គំនិត​ថេរ គំនូសតាង​បង្ហាញ​សេចក្តី​ថ្លែងការណ៍​នៃ​ផ្នត់គំនិត​រីកចម្រើន និង​ផ្នត់គំនិត​ថេរ