« មេរៀនទី ៦ ៖ គ្រួសារ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« មេរៀនទី ៦ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Lesson 6
Family
គោលបំណង ៖ ខ្ញុំនឹងរៀននិយាយថាមានមនុស្សប៉ុន្មាននាក់នៅក្នុងគ្រួសារមួយ ។
Personal Study
រៀបចំសម្រាប់ក្រុមសន្ទនារបស់អ្នកដោយការបំពេញសកម្មភាព ក ដល់ ង ។
Study the Principle of Learning: You Are a Child of God
អ្នកគឺជាបុត្ររបស់ព្រះ
I am a child of God with eternal potential and purpose.
ខ្ញុំជាបុត្ររបស់ព្រះដែលមានសក្តានុពល និងគោលបំណងដ៏អស់កល្បជានិច្ច ។
ព្រះគឺជាព្រះវរបិតានៃវិញ្ញាណរបស់យើង ដូច្នេះយើងហៅទ្រង់ថា ព្រះវរបិតាសួគ៌ ។ ព្រះវរបិតាសួគ៌របស់អ្នកស្រឡាញ់អ្នក ។ ទ្រង់ចង់ឲ្យអ្នកយល់អំពីអត្តសញ្ញាណពិត និងទំនាក់ទំនងរបស់អ្នកចំពោះទ្រង់ ។ តាមរយៈ ពួកព្យាការី របស់ទ្រង់ ព្រះបង្រៀនយើងអំពីនិស្ស័យពិតរបស់យើង ។ ប៉ុល ជាព្យាការីម្នាក់នៅក្នុង ព្រះគម្ពីរប៊ីប បានបង្រៀន ៖
« ព្រះវិញ្ញាណ ទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ » ( រ៉ូម ៨:១៦ ) ។
ការបង្រៀនរបស់ប៉ុលគឺជាការពិតចំពោះអ្នក ។ អ្នកគឺជាបុត្រា ឬបុត្រីរបស់ព្រះវរបិតាសួគ៌ដែលពោរពេញដោយសេចក្ដីស្រឡាញ់ ។ អ្នកមានសក្តានុពលដ៏អស់កល្ប ។ ព្រះមានគោលបំណងមួយសម្រាប់ជីវិតរបស់អ្នក ។ នៅពេលអ្នកទូលសួរដល់ព្រះ នោះទ្រង់អាចជួយអ្នកឲ្យមើលឃើញថាខ្លួនអ្នកជានរណា ហើយអ្នកអាចប្រែក្លាយជានរណា ។ នៅពេលណាដែលអ្នកសង្ស័យចំពោះសមត្ថភាពរបស់អ្នកដើម្បីរៀនភាសាអង់គ្លេស សូមចងចាំថា អ្នកគឺជាបុត្ររបស់ព្រះ ។ ទ្រង់ស្រឡាញ់អ្នក ហើយចង់ជួយអ្នកឲ្យរីកចម្រើន និងលូតលាស់ ។ នៅពេលអ្នក អធិស្ឋាន ហើយទូសសូមជំនួយរបស់ទ្រង់ នោះទ្រង់នឹងជួយអ្នករៀនចេះ ។
Ponder
-
តើអ្នកនឹងពិពណ៌នាអំពីទំនាក់ទំនងរវាងឪពុកដែលពោរពេញដោយសេចក្ដីស្រឡាញ់ និងកូនរបស់គាត់យ៉ាងដូចម្ដេច ?
-
តើការដឹងថាអ្នកមានព្រះវរបិតាសួគ៌ដែលពោរពេញដោយសេចក្ដីស្រឡាញ់ ជះឥទ្ធិពលលើអារម្មណ៍របស់អ្នកអំពីខ្លួនឯងយ៉ាងដូចម្ដេច ?
-
តើអ្នកអាចអភិវឌ្ឍទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
Memorize Vocabulary
រៀនអំពីអត្ថន័យ និងការបញ្ចេញសំឡេងនៃពាក្យនីមួយៗ ពីមុនក្រុមសន្ទនារបស់អ្នក ។ ចូរគិតអំពីស្ថានភាពដែលអ្នកនឹងប្រើពាក្យនោះនៅក្នុងការហាត់រៀនប្រចាំថ្ងៃរបស់អ្នក ។
family |
គ្រួសារ |
have/has |
មាន |
How many … ? |
តើ … ប៉ុន្មាន ? |
There are …/There is … |
មាន … |
Numbers
1 – one |
១ – មួយ |
2 – two |
២ – ពីរ |
3 – three |
៣ – បី |
Nouns
husband |
ស្វាមី |
wife |
ភរិយា |
father (dad) |
ឪពុក ( ប៉ា ) |
mother (mom) |
ម្ដាយ ( ម៉ាក់ ) |
brother/brothers |
បងប្អូនប្រុស/បងប្អូនប្រុសច្រើន |
sister/sisters |
បងប្អូនស្រី/បងប្អូនស្រីច្រើន |
child/children |
កូន/កូនច្រើន |
daughter/daughters |
កូនស្រី/កូនស្រីច្រើន |
son/sons |
កូនប្រុស/កូនប្រុសច្រើន |
boy/boys |
ក្មេងប្រុស/ក្មេងប្រុសច្រើន |
girl/girls |
ក្មេងស្រី/ក្មេងស្រីច្រើន |
person/people |
មនុស្ស/មនុស្សច្រើន |
Practice Pattern 1
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ អ្នកអាចជំនួសពាក្យដែលមានគូសបន្ទាត់ពីខាងក្រោមជាមួយនឹងពាក្យនៅក្នុងវគ្គ « Memorize Vocabulary » ។
Q: How many (noun) are in your family?A: There are (number) (noun) in my family.
Examples
Q: How many people are in Sam’s family?A: There are four people in his family.
Q: How many sisters are in your family?A: There are two sisters in my family.
Q: How many sons are in your family?A: There is one son in my family.
Practice Pattern 2
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ សាកល្បងប្រើលំនាំនៅក្នុងការសន្ទនាមួយជាមួយមិត្តម្នាក់ ។ អ្នកអាចនិយាយ ឬផ្ញើសារ ។
Q: How many (noun) do you have?A: I have (number) (noun).
Examples
Q: How many children do you have?A: I have six children.
Q: How many brothers does she have?A: She has three brothers.
Use the Patterns
សរសេរសំណួរចំនួនបួន ដែលអ្នកអាចសួរដល់នរណាម្នាក់ ។ សរសេរចម្លើយចំពោះសំណួរនីមួយៗ ។ អានវាឲ្យឮៗ ។
Conversation Group
Activity 1: Practice the Patterns
(10–15 minutes)
រំឭកបញ្ជីវាក្យសព្ទជាមួយដៃគូ ។
ហាត់តាមលំនាំទី ១ ជាមួយដៃគូ ៖
-
ហាត់រៀនសួរសំណួរ ។
-
ហាត់ឆ្លើយសំណួរ ។
-
ហាត់សន្ទនាដោយប្រើលំនាំ ។
សូមធ្វើលំនាំទី ២ ឡើងវិញ ។
Activity 2: Create Your Own Sentences
(10–15 minutes)
មើលទៅរូបភាព ។ សួរ និងឆ្លើយសំណួរអំពីគ្រួសារនីមួយៗ ។ និយាយឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ។ ប្តូរវេនគ្នា ។ ប្ដូរដៃគូ ហើយហាត់រៀនម្ដងទៀត ។
New Vocabulary
who is |
តើ … ជានរណា |
Example: Yuka
-
A: Who is Yuka?
-
B: Yuka is the mother.
-
A: How many people are in Yuka’s family?
-
B: There are six people in her family.
-
A: How many children does Yuka have?
-
B: She has three children.
-
A: How many daughters does Yuka have?
-
B: She has two daughters.
-
A: How many sons are in her family?
-
B: She has one son.
Activity 3: Create Your Own Conversations
(15–20 minutes)
សួរ ហើយឆ្លើយសំណួរអំពីមនុស្សនៅក្នុងគ្រួសាររបស់អ្នក ។ និយាយឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ។ ប្តូរវេនគ្នា ។ ប្ដូរដៃគូ ហើយហាត់រៀនម្ដងទៀត ។
Example
-
A: How many people are in your family?
-
B: There are six people in my family.
-
A: How many sisters do you have?
-
B: I have three sisters.
-
A: How many children does your sister have?
-
B: She has six children.