« មេរៀនទី ៧ ៖ គ្រួសារ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« មេរៀនទី ៧ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Lesson 7
Family
គោលដៅ ៖ ខ្ញុំនឹងរៀនសួរ និងឆ្លើយសំណួរអំពីសមាជិកគ្រួសារ ។
Personal Study
រៀបចំសម្រាប់ក្រុមសន្ទនារបស់អ្នកដោយការបំពេញសកម្មភាព ក ដល់ ង ។
Study the Principle of Learning: Exercise Faith in Jesus Christ
អនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
Jesus Christ can help me do all things when I exercise faith in Him.
ព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំធ្វើគ្រប់កិច្ចការទាំងអស់ នៅពេលខ្ញុំអនុវត្តសេចក្តីជំនឿលើទ្រង់ ។
ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រានៃ ព្រះ ។ ទ្រង់មានគ្រប់ព្រះចេស្តា ។ នៅក្នុង បទគម្ពីរ យើងអានអំពីបុរសម្នាក់ដែលអនុវត្ត សេចក្ដីជំនឿ របស់គាត់ទៅលើព្រះយេស៊ូវគ្រីស្ទ ។ កូនរបស់បុរសនោះឈឺធ្ងន់ ហើយគ្មាននរណាអាចជួយគាត់បានទេ ។ ឪពុកបានសុំឲ្យព្រះយេស៊ូវព្យាបាលកូនរបស់គាត់ ។ ព្រះយេស៊ូវបានប្រាប់គាត់ ៖
« បើអាចនឹងជឿបាន នោះការណ៍ទាំងអស់នឹងសម្រេចបាន … ។ ស្រាប់តែឪពុករបស់កូននោះ ក៏បន្លឺវាចាឡើងទាំងទឹកភ្នែកថា ខ្ញុំជឿហើយ លោកម្ចាស់អើយ សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង ។ … ព្រះយេស៊ូវទ្រង់ចាប់ដៃលើក [ កូននោះ ] ឡើង ហើយវាក៏ក្រោកឈរ » ( ម៉ាកុស ៩:២៣–២៤, ២៧ ) ។
ដូចជាបុរសរូបនេះ អ្នកអាចចាប់ផ្ដើមដោយក្ដីសង្ឃឹម និងសេចក្ដីជំនឿដែលអ្នកមានរួចហើយនោះ ។ បន្ទាប់មកអ្នកអាចចម្រើន សេចក្ដីជំនឿ របស់អ្នកតាមរយៈ ការអធិស្ឋាន និងការសិក្សាព្រះគម្ពីរ ។ អ្នកក៏អាចចម្រើនសេចក្ដីជំនឿរបស់អ្នក នៅពេលអ្នកព្យាយាមរៀនភាសាអង់គ្លេសផងដែរ ។ អ្នកអាចចាប់ផ្ដើមជាមួយនឹងអ្វីដែលអ្នកស្គាល់ឥឡូវនេះ ។ ផ្ដោតទៅលើអ្វីដែលអ្នកអាចធ្វើបានជាភាសាអង់គ្លេស ហើយប្រើវាឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ព្យាយាមស្ដាប់ អាន និយាយ និងសរសេរជាភាសាអង់គ្លេសជារៀងរាល់ថ្ងៃ ។ នៅពេលអ្នកធ្វើសកម្មភាពដោយសេចក្ដីជំនឿ ដើម្បីខិតខំឲ្យអស់ពីសមត្ថភាព នោះទ្រង់អាចជួយឲ្យសេចក្ដីជំនឿរបស់អ្នករីកចម្រើន ។
Ponder
-
តើអ្នកអាចអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើអ្នកអាចចម្រើនសេចក្ដីជំនឿ នៅពេលអ្នកព្យាយាមរៀនភាសាអង់គ្លេសយ៉ាងដូចម្ដេច ។
Memorize Vocabulary
រៀនអំពីអត្ថន័យ និងការបញ្ចេញសំឡេងនៃពាក្យនីមួយៗ ពីមុនក្រុមសន្ទនារបស់អ្នក ។
Tell me about … |
សូមប្រាប់ខ្ញុំអំពី … |
yourself |
ខ្លួនឯង |
Nouns
cousin/cousins* |
បងប្អូនជីដូនមួយ/បងប្អូនជីដូនមួយច្រើន |
eyes |
ភ្នែក |
glasses |
វ៉ែនតា |
hair |
សក់ |
mustache |
ពុកមាត់ |
Adjectives
blue |
ខៀវ |
brown |
ត្នោត |
green |
បៃតង |
hazel |
ស៊ីលៀប |
blonde |
ទង់ដែង |
black |
ខ្មៅ |
gray |
ប្រផេះ |
red |
ក្រហម |
white |
ស |
long |
វែង |
short** |
ខ្លី |
tall |
ខ្ពស់ |
short* |
ទាប |
married |
រៀបការ |
single |
នៅលីវ |
**ជាភាសាអង់គ្លេស ពាក្យ short អាចសំដៅទៅលើកម្ពស់ ឬប្រវែង ។
Practice Pattern 1
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ អ្នកអាចជំនួសពាក្យដែលមានគូសបន្ទាត់ពីខាងក្រោមជាមួយនឹងពាក្យនៅក្នុងវគ្គ « Memorize Vocabulary » ។
A: Tell me about your (noun).B: They have (adjective) (noun).
Examples
A: Tell me about your brother.B: He has a mustache.
A: Tell me about your sisters.B: They have black hair.
A: Tell me about your aunt.B: She has blue eyes.
Practice Pattern 2
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ ព្យាយាមកត់សម្គាល់លំនាំទាំងនេះ អំឡុងការហាត់រៀនប្រចាំថ្ងៃរបស់អ្នក ។ ប្ដូរដៃគូ ហើយហាត់រៀនម្ដងទៀត ។
Q: Is your (noun) (adjective)?A: Yes, he is (adjective).
Examples
Q: Is your sister married?A: Yes, she is married.
Q: Are you married?A: No, I am single.
Q: Are your sisters tall?A: No, they are short.
Use the Patterns
សរសេរសំណួរចំនួនបួន ដែលអ្នកអាចសួរដល់នរណាម្នាក់ ។ សរសេរចម្លើយចំពោះសំណួរនីមួយៗ ។ អានវាឲ្យឮៗ ។
Conversation Group
Activity 1: Practice the Patterns
(10–15 minutes)
រំឭកបញ្ជីវាក្យសព្ទជាមួយដៃគូ ។
ហាត់តាមលំនាំទី ១ ជាមួយដៃគូ ៖
-
ហាត់រៀនសួរសំណួរ ។
-
ហាត់ឆ្លើយសំណួរ ។
-
ហាត់សន្ទនាដោយប្រើលំនាំ ។
សូមធ្វើលំនាំទី ២ ឡើងវិញ ។
Activity 2: Create Your Own Sentences
(10–15 minutes)
ជ្រើសរើសបុគ្គលម្នាក់មកពីក្រុមមួយនៃក្រុមខាងក្រោម ។ កុំប្រាប់ដៃគូរបស់អ្នកថាអ្នកជ្រើសរើសបុគ្គលមួយណា ។ និយាយពាក្យបីប្រយោគអំពីបុគ្គលនោះ ។ ដៃគូរបស់អ្នកទាយស្មានថាជានរណា ។ ប្តូរវេនគ្នា ។
New Vocabulary
bald |
ទំពែក |
beard |
ពុកមាត់ |
curly |
រួញ |
straight |
ត្រង់ |
old |
ចាស់ |
young |
ក្មេង |
Example: Maria
-
A: She has blue eyes. She has gray hair. She has glasses.
-
B: Is it Maria?
-
A: Yes!
Image Group 1
Image Group 2
Image Group 3
Image Group 4
Activity 3: Create Your Own Conversations
(15–20 minutes)
ជ្រើសរើសសមាជិកគ្រួសារបីនាក់ ។ សួរ និងឆ្លើយសំណួរអំពីបុគ្គលម្នាក់ៗ ។ និយាយឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ។ ប្តូរវេនគ្នា ។ ប្ដូរដៃគូ ហើយហាត់រៀនម្ដងទៀត ។
Example
-
A: Tell me about your cousin.
-
B: My cousin has curly hair. She has blue eyes.
-
A: Is your cousin tall?
-
B: Yes, she is tall.
-
A: Is your cousin married?
-
B: No, she is single.