« មេរៀនទី ៩ ៖ សម្លៀកបំពាក់ និងពណ៌ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« មេរៀនទី ៩ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Lesson 9
Clothing and Colors
គោលបំណង ៖ ខ្ញុំនឹងរៀនពិពណ៌នាអំពី អ្វីដែលនរណាម្នាក់កំពុងស្លៀកពាក់ ។
Personal Study
រៀបចំសម្រាប់ក្រុមសន្ទនារបស់អ្នកដោយការបំពេញសកម្មភាព ក ដល់ ង ។
Study the Principle of Learning: Counsel with the Lord
ប្រឹក្សាជាមួយនឹងព្រះអម្ចាស់
I improve my learning by counseling with God daily about my efforts.
ខ្ញុំកែលម្អការរៀនសូត្ររបស់ខ្ញុំដោយការប្រឹក្សាជាមួយព្រះជារៀងរាល់ថ្ងៃអំពីការខិតខំរបស់ខ្ញុំ ។
ការរៀនសូត្រ គឺជាដំណើរការមួយដែលកើតឡើងក្នុងពេលយូរ ។ ព្រះ ចង់ជួយអ្នកឲ្យរៀន និងរីកចម្រើន ។ ទ្រង់ចង់ជួយអ្នកឲ្យរៀនចេះពីរបៀបដើម្បីបោះជំហានតូចៗដើម្បីសម្រេចនូវរឿងធំៗ ។ ព្រះគម្ពីរមរមន ប្រាប់អំពីបុរសដែលមានជំនឿ ដ៏អស្ចារ្យ ឈ្មោះ អាលម៉ា ។ គាត់គឺជា ព្យាការី មួយរូប របស់ព្រះ ហើយជាអ្នកដឹកនាំប្រទេសរបស់គាត់ ។ អាលម៉ាបានបង្រៀនថា ៖
« ដោយកិច្ចការតូចតាច និងងាយ ទើបនាំឲ្យកើតកិច្ចការដ៏ធំៗបាន ។ … ចូរប្រឹក្សាជាមួយនឹងព្រះអម្ចាស់នូវគ្រប់កិច្ចការរបស់កូន ហើយទ្រង់នឹងដឹកនាំកូនទៅរកការណ៍ល្អ » ( អាលម៉ា ៣៧:៦, ៣៧ ) ។
ព្រះធ្វើកិច្ចការតាមរយៈកិច្ចការតូចតាច និងងាយ ។ សកម្មភាពតូចៗ អាចមានលទ្ធផលធំនៅពេលយូរទៅ ។ យើង អធិស្ឋាន ទៅកាន់ព្រះវរបិតាសួគ៌ នៅក្នុងព្រះនាមដ៏ពិសិដ្ឋរបស់បុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈការអធិស្ឋាន និងការសិក្សាព្រះគម្ពីរ នោះអ្នកអាចប្រឹក្សាជាមួយព្រះអម្ចាស់ ។ ទ្រង់អាចជួយអ្នកជ្រើសរើសរបៀបតូចតាច និងងាយដើម្បីកែលម្អ ។ តើអ្នកត្រូវការកែលម្អចំណេះដឹងនៃការស្ដាប់របស់អ្នកដែរឬទេ ? នៅពេលអ្នកប្រឹក្សាជាមួយព្រះនៅក្នុងការអធិស្ឋាន នោះអ្នកអាចសម្រេចចិត្តចំណាយពេល ១០ នាទីក្នុងមួយថ្ងៃ ដើម្បីហាត់រៀនភាសាអង់គ្លេសជាមួយមិត្តម្នាក់ ។ តើអ្នកមានបញ្ហាក្នុងការចងចាំពាក្យថ្មីឬ ? នៅពេលអ្នកប្រឹក្សាជាមួយព្រះ នោះអ្នកអាចសម្រេចចិត្តដើម្បីរំឭកពាក្យ នៅពេលអ្នកជិះឡានក្រុង ។ ការខិតខំខ្ជាប់ខ្ជួនរបស់អ្នកនឹងនាំមកនូវ « កិច្ចការដ៏ធំៗ » នៅពេលអ្នករៀនភាសាអង់គ្លេស ។
Ponder
-
តើវប្បធម៌របស់អ្នកមានសុភាសិតស្រដៀងនឹងឃ្លា « កិច្ចការតូចតាច និងងាយ » នេះដែរឬទេ ?
-
តើអ្នកអាចប្រឹក្សាជាមួយព្រះអំពីការខិតខំរបស់អ្នកយ៉ាងដូចម្ដេច ?
-
តើកិច្ចការតូចតាចអ្វីខ្លះដែលអ្នកអាចធ្វើប្រចាំថ្ងៃដើម្បីរៀនភាសាអង់គ្លេស ?
Memorize Vocabulary
រៀនអំពីអត្ថន័យ និងការបញ្ចេញសំឡេងនៃពាក្យនីមួយៗ ពីមុនក្រុមសន្ទនារបស់អ្នក ។ ព្យាយាមអនុវត្តពាក្យទាំងឡាយនៅក្នុងជីវិតរបស់អ្នក ។ គិតអំពីពេល និងទីកន្លែង ដែលអ្នកអាចប្រើពាក្យទាំងនេះ ។
I’m |
ខ្ញុំគឺជា |
he’s |
គាត់គឺជា |
she’s |
នាងគឺជា |
they’re |
ពួកគេគឺជា |
wearing |
ការស្លៀកពាក់ |
looking for |
ស្វែងរក |
this/these |
នេះ/ទាំងនេះ |
that/those |
នោះ/ទាំងនោះ |
clothing |
សម្លៀកបំពាក់ |
color/colors |
ពណ៌/ពណ៌ច្រើន |
Nouns
coat/coats |
អាវធំ/អាវធំច្រើន |
dress/dresses |
សម្លៀកបំពាក់/សម្លៀកបំពាក់ច្រើន |
pants |
ខោ |
shirt/shirts |
អាវ/អាវច្រើន |
shoe/shoes |
ស្បែកជើង/ស្បែកជើងច្រើន |
skirt/skirts |
សំពត់/សំពត់ច្រើន |
sweater/sweaters |
អាវរងា/អាវរងាច្រើន |
Adjectives
orange |
ពណ៌ទឹកក្រូច |
purple |
ពណ៌ស្វាយ |
yellow |
ពណ៌លឿង |
Practice Pattern 1
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ អ្នកអាចជំនួសពាក្យដែលមានគូសបន្ទាត់ពីខាងក្រោមជាមួយនឹងពាក្យនៅក្នុងវគ្គ « Memorize Vocabulary » ។
Q: What are you wearing?A: I’m wearing a (adjective) (noun).
Examples
Q: What is he wearing?A: He’s wearing a red shirt.
Q: What is she wearing?A: She’s wearing an orange skirt.
Q: What are they looking for?A: They’re looking for black shoes.
Practice Pattern 2
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។
Q: Do you like this (adjective) (noun)?A: Yes, I like that (adjective) (noun).
Examples
Q: Do you like this green sweater?A: No, I don’t like that green sweater.
Q: Do you like these red shoes?A: Yes, I like those shoes.
Use the Patterns
សរសេរសំណួរចំនួនបួន ដែលអ្នកអាចសួរដល់នរណាម្នាក់ ។ សរសេរចម្លើយចំពោះសំណួរនីមួយៗ ។ អានវាឲ្យឮៗ ។
Conversation Group
Activity 1: Practice the Patterns
(10–15 minutes)
រំឭកបញ្ជីវាក្យសព្ទជាមួយដៃគូ ។
ហាត់តាមលំនាំទី ១ ជាមួយដៃគូ ៖
-
ហាត់សួរសំណួរ ។
-
ហាត់ឆ្លើយសំណួរ ។
-
ហាត់សន្ទនាដោយប្រើលំនាំ ។
សូមធ្វើលំនាំទី ២ ឡើងវិញ ។
Activity 2: Create Your Own Sentences
(10–15 minutes)
New Vocabulary
belt/belts |
ខ្សែក្រវ៉ាត់/ខ្សែក្រវ៉ាត់ច្រើន |
sock/socks |
ស្រោមជើង/ស្រោមជើងច្រើន |
suit/suits |
អាវធំ/អាវធំច្រើន |
tie/ties |
ក្រវ៉ាត់ក/ក្រវ៉ាត់កច្រើន |
Part 1
សួរ និងឆ្លើយសំណួរអំពីសម្លៀកបំពាក់របស់អ្នក ។ ប្តូរវេនគ្នា ។ ប្ដូរដៃគូ ហើយហាត់រៀនម្ដងទៀត ។
Example
-
A: What are you wearing?
-
B: I’m wearing blue pants, a white shirt, yellow socks, and red shoes.
Part 2
មើលទៅរូបភាព ។ សួរ និងឆ្លើយសំណួរអំពីសម្លៀកបំពាក់របស់បុគ្គលម្នាក់ៗ ។ និយាយឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ។ ប្តូរវេនគ្នា ។ ប្ដូរដៃគូ ហើយហាត់រៀនម្ដងទៀត ។
Example: Eliana
-
A: What is Eliana wearing?
-
B: She’s wearing a gray shirt and black pants.
Activity 3: Create Your Own Conversations
(15–20 minutes)
ដើរតួ ដៃគូ-ក ធ្វើការនៅក្នុងហាងខោអាវ ។ ដៃគូ-ខ កំពុងដើរទិញសម្លៀកបំពាក់ និងស្បែកជើង ។ សួរ ហើយឆ្លើយសំណួរអំពីវត្ថុនៅក្នុងរូបភាពនីមួយៗ ។ ប្ដូរតួ ។ ប្ដូរដៃគូ ហើយហាត់រៀនម្ដងទៀត ។
Example
-
A: What are you looking for?
-
B: I’m looking for shoes.
-
A: Do you like these brown shoes?
-
B: No, I don’t like those brown shoes.