ក្បួនខ្នាត និង​ការហៅ
២៥. កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ និង​ស្តេក


« ២៥. កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ និង​ស្តេក » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ( ឆ្នាំ ២០២០ ) ។

« ២៥. កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ និង​ស្តេក » ក្បួនខ្នាត​ទូទៅ ។

២៥.

កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ និង​ស្តេក

២៥.០

សេចក្តីផ្ដើម

ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច​គឺជា​ផ្នែកមួយ​នៃ​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ( សូមមើល ១.២ ) ។ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​គឺជា​មធ្យោបាយ​ដើម្បី​បង្រួប​បង្រួម និង​ផ្សារភ្ជាប់​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បជានិច្ច ( សូមមើល ម៉ាថាយ ១៦:១៩ ) ។ កិច្ចការ​នេះ​រួម​មាន ៖

ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។ ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​សេចក្តីសញ្ញា​ទាំងឡាយ​ផ្តល់​ពរជ័យ​ដល់​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌ ។ ព្រះវរបិតាសួគ៌​អញ្ជើញ​បុត្រាបុត្រី​របស់ទ្រង់​ទាំងអស់​ឲ្យ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ហើយ​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ជំពូក​នេះ​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​សាសនាចក្រ និង​សមាជិក​ទាំងឡាយ​អំពី​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ។ មាន​ព័ត៌មាន​បន្ថែម​នៅ​ឯ « Temples » និង « Family History » ( Gospel Topics នៅ​លើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

២៥.១

ការចូលរួម​របស់​សមាជិក និង​ថ្នាក់ដឹកនាំ​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

សមាជិក​សាសនាចក្រ​មាន​អភ័យ​ឯកសិទ្ធិ និង​ទំនួល​ខុសត្រូវ​ដើម្បី​ជួយ​បង្រួប​បង្រួម​ក្រុមគ្រួសារ​របស់​ពួកគេ​សម្រាប់​ភាព​អស់កល្បជានិច្ច ។ ពួកគេ​រៀបចំ​ខ្លួន​របស់​ពួកគេ​ដើម្បី​ធ្វើ​សេចក្តី​សញ្ញា កាល​ដែល​ពួកគេ​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ពួកគេ​ព្យាយាម​រក្សា​សេចក្តី​សញ្ញា​ទាំងនោះ ។ ពួកគេ​ក៏​ជួយ​សមាជិក​គ្រួសារ​ឲ្យ​យល់ ទទួល និង​ខិតខំ​រក្សា​សេចក្តី​សញ្ញា​របស់​ពួកគេ​ផងដែរ ។ ឪពុកម្តាយ​មាន​ការទទួល​ខុសត្រូវ​ជា​ចម្បង​ក្នុង​ការជួយ​កូនៗ​របស់​ពួកគេ ឲ្យ​ដកពិសោធន៍​ពរជ័យ​នៃ​ការបម្រើ​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​សម្រាប់​សមាជិក​គ្រួសារ​ដែល​បាន​ទទួល​មរណភាព ។

សមាជិក​សាសនាចក្រ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ស្វែងរក​សាច់ញាតិ​ដែល​បាន​ស្លាប់​របស់​ពួកគេ ដែល​ពុំទាន់​បាន​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅឡើយ ។ បន្ទាប់មក សមាជិក​ធ្វើ​ពិធីបរិសុទ្ធ​ទាំងឡាយ​ជំនួស​ឲ្យ​សាច់ញាតិ​ទាំងនោះ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៨:១៨ ) ។ នៅក្នុង​ពិភពវិញ្ញាណ បុគ្គល​ដែល​បាន​ស្លាប់​អាច​ជ្រើសរើស​ដើម្បី​ទទួល ឬ​បដិសេធ​ពិធីបរិសុទ្ធ​ដែល​បាន​ធ្វើ​សម្រាប់​ពួកគាត់​នោះ ។

សមាជិក​ក៏​អញ្ជើញ​គ្រួសារ និង​មិត្តភក្តិ​ឲ្យ​រៀន​អំពី​បុព្វការីជន​ដែល​បាន​ស្លាប់​របស់​ពួកគេ ហើយ​ស្វែងយល់​ពី​ដំណើរ​រឿង​របស់​ពួកគាត់​ផងដែរ ។

ថ្នាក់​ដឹកនាំ​ក្នុង​សាសនាចក្រ​គាំទ្រ​ដល់​សមាជិក​តាម​របៀប​ដូចតទៅ ៖

  • បង្រៀន​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ និង​ការ​ខិតខំ​រក្សា​សេចក្តី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ។

  • លើក​ទឹកចិត្ត​សមាជិក​ឲ្យ​រៀន​អំពី​បុព្វការីជន​របស់ពួកគេ ស្វែងយល់​ពី​ដំណើររឿង​របស់​ពួកគាត់ ហើយ​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​ជំនួស​ឲ្យ​ពួកគាត់ ។

  • គាំទ្រ​ដល់​ឪពុកម្តាយ​នៅក្នុង​ការជួយ​កូនៗ​របស់​ពួកគាត់​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

  • លើក​ទឹកចិត្ត​ដល់​សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ឲ្យ​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព និង​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​កាលៈទេសៈ​របស់​ពួកគេ​អំណោយផល​ឲ្យ ។

  • លើក​ទឹក​ចិត្ត​ដល់​យុវវ័យ សមាជិក​ថ្មី និង​មជ្ឈិមវ័យ​ដែល​មិន​ទាន់​ទទួលបាន​អំណោយទាន​ពិសិដ្ឋ​ផ្សេងទៀត ឲ្យ​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​កំណត់​ការប្រើប្រាស់​ដែល​មាន​សុពលភាព និង​ទៅ​ព្រះវិហារបរិសុទ្ធ​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​ជូន​មរណជន ។

សូមមើល ជំពូកទី ២៦ សម្រាប់​ព័ត៌មាន​អំពី​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

២៥.១.១

ការ​ទទួលខុសត្រូវ​របស់​បុគ្គល​ដើម្បី​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ

សមាជិក​កំណត់​ខ្លួនឯង​ថាតើ​នៅពេលណា និង​ញឹកញាប់​ប៉ុណ្ណា​ដើម្បី​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ថ្នាក់ដឹកនាំ​មិន​បង្កើត​កូតា ឬ​ប្រព័ន្ធ​រាយការណ៍​សម្រាប់​ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ ។

២៥.១.២

ការធ្វើដំណើរ​ទៅព្រះ​វិហារបរិសុទ្ធ​របស់​វួដ និង​ស្តេក

អង្គភាព​របស់​សាសនាចក្រ​នីមួយៗ​ត្រូវបាន​ចាត់តាំង​ទៅ​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​មួយ ។ ការ​រៀបចំ​ទៅ​ព្រះ​វិហារ​បរិសុទ្ធ​នៅ​ក្រៅ​វួដ ឬ​ស្តេក មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​នោះ​ទេ ។

សមាជិក​ម្នាក់ៗ និង​ក្រុមគ្រួសារ​អាច​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​នៅពេល​ណា​ក៏បាន​តាម​បំណង​ប្រាថ្នា​របស់​ពួកគេ ។

២៥.២

ការរៀបចំ​កិច្ចការ​ព្រះវិហារបរិសុទ្ធ និង​ពង្ស​ប្រវត្តិ​នៅក្នុង​វួដ

២៥.២.១

គណៈ​ប៊ីស្សព

គណៈប៊ីស្សព​ជួយ​គាំទ្រ​ដល់​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្រ្គោះ នៅពេល​ដែល​ពួកគាត់​ដឹកនាំ​កិច្ចខិតខំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ ថ្នាក់​ដឹកនាំ​ទាំងនេះ​ប្រឹក្សា​ជាមួយគ្នា​ជាប្រចាំ​អំពី​កិច្ចខិតខំ​ទាំងនេះ ។

គណៈប៊ីស្សព​ក៏​មាន​ទំនួល​ខុសត្រូវ​ដូច​តទៅ សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ​ផងដែរ ៖

  • លើកទឹកចិត្ត​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ឲ្យ​រៀន​ពី​គោលលទ្ធិ និង​ពរជ័យ​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

  • ធានា​ឲ្យ​បាន​ថា​គោលលទ្ធិ និង​ពរជ័យ​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ត្រូវ​បាន​បង្រៀន​នៅក្នុង​ព្រះវិហារ ។

  • ធានា​ឲ្យបាន​ថា កិច្ចការ​ព្រះវិហារបរិសុទ្ធ និង​ពង្សប្រវត្តិ​ត្រូវបាន​សម្រប​សម្រួល​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ និង​ក្រុមប្រឹក្សា​យុវវ័យ​វួដ ។

  • ពិនិត្យមើល និង​អនុម័ត​ផែនការ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​របស់​វួដ ។

  • មើលការ​ខុសត្រូវ​លើ​វគ្គ​សិក្សា​អំពី​ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ។

  • ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ជំពូក​ទី ២៦ ) ។

ប៊ីស្សព​ធ្វើការ​ពិភាក្សា​ជាមួយ​ប្រធាន​ស្តេក ដើម្បី​កំណត់ថាតើ​ត្រូវ​ហៅ​អ្នក​ដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ​ឬ​អត់ ( សូមមើល ២៥.២.៣ ) ។ ប្រសិន​បើ​ពួកគាត់​សម្រេច​ចិត្ត​ថា​ត្រូវ​ហៅ​អ្នក​ដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ នោះ​ប៊ីស្សព​ប្រឹក្សា​ជាមួយ​ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ ដើម្បី​កំណត់​ថាតើ​ត្រូវហៅ​នរណា ។ ប្រសិនបើ​អ្នកដឹកនាំ​នេះ​មិន​ត្រូវបាន​ហៅទេ នោះ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​បំពេញ​តួនាទី​នេះ ( សូមមើល ៨.២.៤ ) ។

២៥.២.២

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ​ដឹកនាំ​កិច្ចខិតខំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​នៅក្នុង​វួដ​ជា​ប្រចាំ ។ ថ្នាក់​ដឹកនាំ​ទាំងនេះ​មាន​ទំនួលខុសត្រូវ​ដូច​ខាងក្រោម ៖

  • លើកទឹកចិត្ត​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ឲ្យ​រៀន​ពី​គោលលទ្ធិ និង​ពរជ័យ​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

  • ធានា​ឲ្យ​បាន​ថា​គោលលទ្ធិ និង​ពរជ័យ​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ត្រូវ​បាន​បង្រៀន​នៅក្នុង​ព្រះវិហារ ។

  • ជួយ​សមាជិក​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ចុះ​សេចក្តី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ។

  • លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​កាលៈទេសៈ​របស់​ពួកគេ​អំណោយ​ផល​ឲ្យ ។

  • លើក​ទឹកចិត្ត​សមាជិក​ឲ្យ​រៀន​អំពី​បុព្វការីជន​របស់ពួកគេ ហើយ​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​ជំនួស​ឲ្យ​ពួកគាត់ ។

  • ជួយ​ក្រុមប្រឹក្សា​វួដ​ឲ្យ​បង្កើត និង​អនុវត្ត​ផែនការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ ( សូមមើល ២៥.២.៦ ) ។

  • ធានា​ឲ្យបាន​ថា កិច្ចការ​ព្រះវិហារបរិសុទ្ធ និង​ពង្សប្រវត្តិ​ត្រូវបាន​ដាក់​ផែនការ និង​រាយការណ៍​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ និង​នៅក្នុង​ការប្រជុំ​សម្រប​សម្រួល​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ ។

  • ដឹកនាំ​អ្នកដឹកនាំ​ផ្នែក​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ ។ ប្រសិនបើ​អ្នកដឹកនាំ​នេះ​មិន​ត្រូវបាន​ហៅទេ នោះ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​បំពេញ​តួនាទី​នេះ ( សូមមើល ២៥.២.៣ ) ។

ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្រ្គោះ​ម្នាក់ៗ ចាត់​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​របស់​ខ្លួន​ឲ្យ​ជួយ​ដឹកនាំ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​វួដ ។ សមាជិក​នៃ​គណៈប្រធាន​ទាំងពីរ​រូប​នេះ​ធ្វើ​ការជាមួយគ្នា ។ ពួកគាត់​ចូលរួម​ការប្រជុំ​សម្របសម្រួល​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និងពង្សប្រវត្តិ​វួដ ( សូមមើល ២៥.២.៧ ) ។

២៥.២.៣

អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

ប៊ីស្សព​ពិគ្រោះ​យោបល់​ជាមួយ​ប្រធាន​ស្តេក ដើម្បី​កំណត់ថាតើ​ត្រូវ​ហៅ​អ្នក​ដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ​ឬ​អត់ ។ បុគ្គល​រូបនេះ​គួរតែ​ជា​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក ។ ប្រសិនបើ​អ្នកដឹកនាំ​នេះ​មិន​ត្រូវបាន​ហៅទេ នោះ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​បំពេញ​តួនាទី​នេះ ។ អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ ធ្វើការ​ក្រោម​ការដឹកនាំ​នៃ​គណៈប្រធាន​កូរ៉ូម​អែលឌើរ និង​សមាគម​សង្គ្រោះ ។

អ្នក​ដឹកនាំ​ផ្នែក​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ​មាន​ទំនួល​ខុសត្រូវ​ដូច​ខាងក្រោម ៖

  • សម្រប​សម្រួល​កិច្ចខិតខំ​ផ្នែក​ព្រះវិហារបរិសុទ្ធ និង​ពង្សប្រវត្តិ ជាមួយ​ថ្នាក់ដឹកនាំ​អង្គការ​នានា រួមទាំង គណៈប្រធាន​កូរ៉ុម​​យុវវ័យ និង​គណៈប្រធាន​ថ្នាក់​យុវវ័យ ។

  • ដឹកនាំ​ការប្រជុំ​សម្រប​សម្រួល​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ ( សូមមើល ២៥.២.៧ ) ។

  • ចូលរួម​ការប្រជុំ​ក្រុមប្រឹក្សា​វួដនៅពេល​មាន​ការអញ្ជើញ ។

  • ជួយ​ក្រុមប្រឹក្សា​វួដ​ឲ្យ​បង្កើត និង​អនុវត្ត​ផែនការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ ( សូមមើល ២៥.២.៦ ) ។

  • អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ប្រចាំ​វួដ ។ សម្រប​សម្រួល​កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី​ជួយ​សមាជិក​ជាមួយ​នឹង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

  • ធ្វើការ​ជាមួយ​អ្នកដឹកនាំ​បេសកកម្ម​វួដ និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដើម្បី​ជួយ​ដល់​ពួក​អ្នក​រៀន​ដំណឹងល្អ សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មកវិញ ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

  • រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួលប្រសិនបើ​អាច​ធ្វើ​ទៅបាន សូម​ចាត់តាំង​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ប្រចាំ​វួដ ដើម្បី​បម្រើ​នៅក្នុង​មជ្ឈមណ្ឌល​ពង្សប្រវត្តិ ។

២៥.២.៤

អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ប្រចាំ​វួដ

អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ប្រចាំ​វួដ បម្រើ​នៅក្រោម​ការដឹកនាំ​របស់​អ្នក​ដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ ។ ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ​អាច​ផ្ដល់​យោបល់​ពី​សមាជិក​ដែល​អាច​បម្រើ ។

អ្នក​ប្រឹក្សា​មាន​ការ​ទទួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម ៖

  • ជួយ​សមាជិក​ឲ្យ​ដកពិសោធន៍​ពរជ័យ​នៃ​ការរកឃើញ​បុព្វការីជន​របស់​ពួកគេ និង​ការធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជំនួស​ពួកគាត់ ។ បទពិសោធន៍​ទាំងនេះ​មាន​សារៈសំខាន់​ជាពិសេស​ចំពោះ​អ្នក​ដែល​កំពុង​រៀន​ដំណឹងល្អ សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​វិញ និង​អស់​អ្នក​ដែល​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​កំណត់​ការប្រើប្រាស់ ។

  • ជួយ​សមាជិក​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ចុះ​សេចក្តី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ។

  • ចូលរួម​នៅក្នុង​ការប្រជុំ​សម្របសម្រួល​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ( សូមមើល ២៥.២.៧ ) ។

  • បម្រើ​នៅក្នុង​មជ្ឈមណ្ឌល​ពង្ស​ប្រវត្តិ​ក្នុង​មូលដ្ឋាន នៅពេល​ត្រូវបាន​ចាត់តាំង ( សូមមើល ២៥.៣.៦ ) ។

២៥.២.៥

ក្រុមប្រឹក្សា​វួដ

សមាជិក​នៃ​ក្រុមប្រឹក្សា​វួដ​បង្កើត និង​អនុវត្ត​ផែនការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ​ប្រកប​ដោយ​ការអធិស្ឋាន ។ សម្រាប់​ព័ត៌មាន​អំពី​ផែនការ​នេះ សូមមើល ២៥.២.៦ ។

អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ អាច​ទទួលបាន​ការអញ្ជើញ​ឲ្យ​ចូលរួម​ការប្រជុំ​ក្រុម​ប្រឹក្សា​វួដ ប្រសិនបើ​ចាំបាច់ ។

២៥.២.៦

ផែនការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ

វួដ​នីមួយៗ​គួរតែ​មាន​ផែនការ​សាមញ្ញ​មួយ​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ ផែនការ​នេះ​ជួយ​សមាជិក​វួដ រួម​ទាំង​កុមារ និង​យុវវ័យ​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​ពង្សប្រវត្តិ ហើយ​រៀបចំ​ខ្លួន​ដើម្បី​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​កាលៈទេសៈ​របស់​ពួកគេ​អំណោយ​ផល​ឲ្យ ។

ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ​អាច​ជួយ​ក្រុមប្រឹក្សា​វួដ​ឲ្យ​បង្កើត​ផែនការ​នេះ​បាន ។ អ្នក​ដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ​ក៏​ជួយ​ផងដែរ ។ ដើម្បី​បង្កើត​ផែនការ​នេះ ពួកគាត់ ៖

  • ពិចារណា​ពី​តម្រូវការ និង​ធនធាន​ដែល​មាន ។

  • កំណត់​សកម្មភាព​ដែល​ត្រូវ​ធ្វើ​នៅក្នុង​ឆ្នាំ​នេះ ។

  • កំណត់​របៀប​ដើម្បី​អនុវត្ត​ផែនការ និង​ធ្វើ​ការចាត់តាំង​ស្របតាម​នោះ ។

ឧទាហរណ៏​នៃ​អ្វី​ដែល​អាច​រួមបញ្ចូល​នៅក្នុង​ទម្រង់​ផែនការ​នេះ ត្រូវ​បាន​រៀបរាប់​ដូច​ខាងក្រោម ៖

  • ជួយ​សមាជិក​ឲ្យ​បង្កើត​មែកធាង​គ្រួសារ​របស់​ពួកគេ​នៅលើ FamilySearch.orgមែកធាង​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ( សូមមើល ២៥.៤.២ ) ។

  • នាំ​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មកវិញ យុវវ័យ និង​កុមារ​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​ពង្សប្រវត្តិ ។

  • ជួយ​សមាជិក​ជាក់លាក់​ទាំងឡាយ​ឲ្យ​រៀបចំ​ខ្លួន ដើម្បី​ទទួល​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ប៊ីស្សព​អនុម័ត​លើ​ផែនការ​នេះ ។ សមាជិក​នៃ​ក្រុមប្រឹក្សា​វួដ​ជា​អ្នក​នាំមុខ​នៅក្នុង​ការ​អនុវត្ត​នេះ ។ ពួកគាត់​រាយការណ៍​អំពី​ការរីកចម្រើន​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ ។ ពួកគាត់​ក៏​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​នេះ​តាម​តម្រូវការ​ផងដែរ ។

2:49

២៥.២.៧

ការប្រជុំ​សម្រប​សម្រួល​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ

ការប្រជុំ​សម្រប​សម្រួល​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ​ខ្លីៗ ក្រៅ​ផ្លូវការ ត្រូវ​ធ្វើឡើង​ជា​ប្រចាំ ។ ប្រសិន​បើ​អ្នក​ដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ​ត្រូវ​បាន​ហៅ នោះ​គាត់​នឹង​ដឹកនាំ​ការប្រជុំ​ទាំងនេះ ។ បើ​មិន​ដូច្នោះទេ សមាជិក​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​អាច​បំពេញ​តួនាទី​នៃ​ការដឹកនាំ​នេះ ។

អ្នក​ផ្សេង​ទៀត​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម មាន​ដូចជា ៖

  • សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​ដែល​បាន​ចាត់​ឲ្យ​ធ្វើ​កិច្ចការ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

  • ជំនួយការ​មួយ​រូប​នៅក្នុង​កូរ៉ុម​សង្ឃ ។

  • សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ថ្នាក់​យុវនារី​ដែល​មាន​វ័យច្រើន​ជាងគេ ។

  • អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ។

គោលបំណង​នៃ​ការ​ប្រជុំ​ទាំងនេះ​គឺ​ដើម្បី ៖

  • សម្រប​សម្រួល​កិច្ចប្រឹងប្រែង​ដើម្បី​អនុវត្ត​ផែនការ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ ( សូមមើល ២៥.២.៦ ) ។

  • រៀប​ផែនការ​អំពី​របៀប​ជួយ​សមាជិក​ជាក់លាក់​ទាំងឡាយ​ក្នុង​វួដ​ជាមួយ​នឹង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​តាម​សំណើ ។

ការប្រជុំ​ទាំងនេះ​អាច​ធ្វើឡើង​ដោយ​ផ្ទាល់ ឬ​ពី​ចម្ងាយ ។ ការសម្រប​សម្រួល​ក៏​អាច​កើតឡើង​តាមរយៈ​ទូរសព្ទ ការហៅ​ជា​វីដេអូ ផ្ញើសារ និង​អ៊ីម៉ែល​ផងដែរ ។

២៥.២.៨

វគ្គ​សិក្សា​អំពី​ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ

ក្រោម​ការដឹកនាំ​របស់​ប៊ីស្សព វគ្គ​សិក្សា​អំពី​ការ​រៀបចំ​ខ្លួន​ទៅ​ព្រះ​វិហារ​បរិសុទ្ធ​អាច​រៀបចំឡើង ដើម្បី​ជួយ​សមាជិក​ឲ្យ​រៀបចំ​ខ្លួន​ធ្វើ​សេចក្តីសញ្ញា កាល​ដែល​ពួកគេ​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ វគ្គសិក្សា​ទាំងនេះ​ធ្វើឡើង​នៅ​ក្រៅ​ការប្រជុំ​ជាទៀងទាត់​នៅ​ថ្ងៃ​អាទិត្យ នៅពេល​មួយ​សមរម្យ​សម្រាប់​សមាជិក​ទាំងឡាយ ។ វគ្គ​សិក្សា​ទាំងនេះ​អាច​ធ្វើឡើង​នៅក្នុង​សាលាប្រជុំ ឬ​នៅក្នុង​ផ្ទះ ។

សមាជិក​ក្រុមប្រឹក្សា​វួដ​ជ្រើសរើស​សមាជិក​ដើម្បី​អញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​វគ្គ​សិក្សា​នីមួយៗ​ប្រកប​ដោយ​ការអធិស្ឋាន ។ វគ្គ​សិក្សា​ទាំងនេះ​អាច​មាន​អត្ថប្រយោជន៍​ជាពិសេស​ចំពោះ​សមាជិក​ដូច​ខាងក្រោម ៖

  • សមាជិក​ថ្មី

  • សមាជិក​ដែល​រៀបចំខ្លួន​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ​ផ្ទាល់ ឬ​ដើម្បី​ផ្សារភ្ជាប់

  • សមាជិក​ដែល​ត្រឡប់​មកចូល​រួម​សកម្មភាព​របស់​សាសនាចក្រ​វិញ

  • សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ដែល​ពុំ​បាន​បន្ត​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ថ្មី​របស់​ពួកគេ​អស់​មួយ​រយៈ​ហើយ

គណៈប៊ីស្សព​ហៅ​គ្រូបង្រៀន​ផ្នែក​ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ម្នាក់ ឬ​ច្រើន​នាក់ ។ ស្វាមី និង​ភរិយា​មួយ​គូ​ក៏​អាច​ត្រូវបាន​ហៅ​ផងដែរ ។ មេរៀន និង​សេចក្តីណែនាំ​សម្រាប់​ការរៀបចំ​វគ្គសិក្សា​នេះ​មាន​នៅ​ក្នុង អំណោយទាន​ពិសិដ្ឋ​មកពី​ស្ថានលើ ៖ សៀវភៅ​សិក្សា​របស់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ស្តីពី​ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ អ្នកចូលរួម​នឹង​ទទួលបាន​សៀវភៅ ការរៀបចំ​ខ្លួន​ចូល​ព្រះវិហារ​បរិសុទ្ធ ។ សម្រាប់​ការសិក្សា​ផ្ទាល់ខ្លួន និង​ធនធាន​មេរៀន សូមមើល​គេហទំព័រ temples.ChurchofJesusChrist.org ។

២៥.៣

ការរៀបចំ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​នៅក្នុង​ស្តេក

ថ្នាក់ដឹកនាំ​ស្តេក​គាំទ្រ​ដល់​ថ្នាក់ដឹកនាំ​វួដ និង​សមាជិក​ទាំងឡាយ​ក្នុង​កិច្ចខិតខំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ។

២៥.៣.១

គណៈប្រធាន​ស្តេក

ប្រធាន​ស្តេក​កាន់​កូនសោ​សម្រាប់​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង​នៅក្នុង​ស្តេក ។ គាត់ និង​ទីប្រឹក្សា​របស់​គាត់​មាន​ទំនួល​ខុសត្រូវ​ដូច​តទៅ សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ៖

  • ធានា​ឲ្យ​បាន​ថា​គោលលទ្ធិ និង​ពរជ័យ​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ត្រូវ​បាន​បង្រៀន​ជា​ប្រចាំ​នៅក្នុង​ការប្រជុំ​ស្តេក ។

  • ជួយ​សមាជិក​ឲ្យរៀបចំខ្លួន​ដើម្បី​ធ្វើ​សេចក្តី​សញ្ញា​ពិសិដ្ឋ នៅពេល​ដែល​ពួកគេ​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • លើក​ទឹកចិត្ត​សមាជិក​ឲ្យ​រៀន​អំពី​បុព្វការីជន​របស់ពួកគេ ហើយ​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​ជំនួស​ឲ្យ​ពួកគាត់ ។

  • លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​កាលៈទេសៈ​របស់​ពួកគេ​អំណោយ​ផល​ឲ្យ ។

  • ដឹកនាំ​ការសម្ភាស​ទទួលប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ជំពូក​ទី ២៦ ) ។

នៅក្នុង​ការប្រជុំ​ជាប្រចាំ​របស់​គាត់​ជាមួយ​គណៈប្រធាន​កូរ៉ុមអែលឌើរ សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្តេក​ពិភាក្សា​ពី​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ ( សូមមើល ៨.៣.១ ) ។ រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បានទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បានចាត់តាំង​ទៅកាន់​កូរ៉ុម​នេះ​អាច​ចូលរួម ។

២៥.៣.២

គណៈកម្មការ​ភាព​ជាអ្នកដឹកនាំ​មជ្ឈិមវ័យ​ស្តេក

សមាជិក​នៃ​គណៈកម្មការ​ភាព​ជាអ្នកដឹកនាំ​មជ្ឈិមវ័យ​ស្តេក​ណែនាំ និង​គាំទ្រ​ដល់​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្រ្គោះ​វួដ​នៅក្នុង​​ទំនួលខុសត្រូវ​របស់​ពួកគាត់​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ( សូមមើល ២៥.២.២ ) ។ គណៈកម្មការ​នេះ​រួមមាន ៖

  • គណៈប្រធាន​ស្តេក ។

  • គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក ។

  • ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បានចាត់តាំង​ឲ្យ​ធ្វើការ​ជាមួយ​កូរ៉ុម​អែលឌើរ ។

ថ្នាក់ដឹកនាំ​ទាំងនេះ​ផ្តល់​ឲ្យ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្រ្គោះ​វួដ​នូវ​សេចក្តី​ណែនាំ​ជាបន្ត​បន្ទាប់ តាម​តម្រូវការ ។ សេចក្ដី​ណែនាំ​នេះ​អាច​ធ្វើឡើង​ជា​ក្រុម ឬ​ជា​បុគ្គល ។ គណៈកម្មការ​នេះ​អាច​អញ្ជើញ​ថ្នាក់ដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ​ឲ្យ​ចូលរួម​បាន ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​ការប្រជុំ​របស់​គណៈកម្មការ​នេះ សូម​មើល ២៩.៣.១០ ។

២៥.៣.៣

ទី​ប្រឹក្សា​ជាន់​ខ្ពស់

គណៈប្រធាន​ស្តេក​អាច​ចាត់តាំង​ទីប្រឹក្សា​ជាន់ខ្ពស់​ឲ្យ​ណែនាំ និង​គាំទ្រ​សមាជិក​ដូច​តទៅ​នៅក្នុង​ទំនួលខុសត្រូវ​របស់​ពួកគេ​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

  • គណៈប្រធានកូរ៉ុមអែលឌើរ

  • អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ

  • អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ប្រចាំ​ស្តេក

ទីប្រឹក្សាជាន់ខ្ពស់​ម្នាក់ ឬ​ច្រើននាក់​អាច​ត្រូវបាន​ចាត់តាំង​ឲ្យ​ដឹកនាំ​កិច្ចខិតខំ​ទាំងនេះ​បាន ។ ទោះជា​យ៉ាងណា​ក្តី ទីប្រឹក្សា​ជាន់ខ្ពស់​ទាំងអស់​មាន​ទំនួលខុសត្រូវ​ទាំងនេះ សម្រាប់​វួដ និង​កូរ៉ុម​ដែល​ពួកគាត់​ត្រូវបាន​ចាត់​ទៅ​ផងដែរ ។

ទីប្រឹក្សា​ជាន់ខ្ពស់​អាច​ជួយ​អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ក្នុង​ការណែនាំ​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​វួដ ។ អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ស្តេក​អាច​ជួយ​ដល់​ទីប្រឹក្សា​ជាន់ខ្ពស់​បាន ។

គណៈ​ប្រធាន​ស្តេក​អាច​ចាត់តាំង​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់ឲ្យ​សម្របសម្រួល​កិច្ចខិតខំ​របស់​ស្តេក​នៅក្នុង​ការធ្វើ​លិបិក្រម ( សូមមើល ២៥.៤.៣ ) ។ គាត់ ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​មួយ​រូបទៀត​អាច​ត្រូវបាន​ចាត់​ឲ្យ​មើលការខុសត្រូវ​លើ​កិច្ចការ​នេះ​នៅក្នុង​មជ្ឈមណ្ឌល​ពង្សប្រវត្តិ ( សូមមើល ២៥.៣.៦ ) ។

២៥.៣.៤

គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក

ក្រោម​ការដឹកនាំ​របស់​ប្រធានស្តេក នោះ​គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក​ណែនាំ និង​គាំទ្រ​ដល់​គណៈប្រធាន​សមាគម​សង្រ្គោះ​វួដ​នៅក្នុង​ទំនួល​ខុសត្រូវ​របស់​ពួកគាត់​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

២៥.៣.៥

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ប្រចាំ​ស្តេក

អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ស្តេក គាំទ្រ​ដល់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និងពង្សប្រវត្តិ​នៅទូទាំង​ស្តេក ។ ពួកគាត់​បម្រើ​នៅក្រោម​ការដឹកនាំ​នៃ​គណៈប្រធាន​ស្តេក និង​ទីប្រឹក្សា​ជាន់​ខ្ពស់​ម្នាក់ ឬ​ច្រើន​នាក់​ដែល​ត្រូវបាន​ចាត់​ឲ្យ​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

អ្នក​ប្រឹក្សា​ទាំងនេះ​គាំទ្រ​ដល់​ទីប្រឹក្សា​ជាន់ខ្ពស់ និង​គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក​នៅក្នុង​កិច្ចខិតខំ​របស់​ពួកគេ ដើម្បី​ណែនាំ​ដល់​អ្នកដទៃ​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ( សូមមើល ២៥.៣.៣ និង ២៥.៣.៤ ) ។ ពួកគាត់​ក៏​អាច​ទទួលបាន​ការចាត់តាំង​ដូច​ខាងក្រោម​ផងដែរ ៖

  • ជួយ​បង្រៀន និង​គាំទ្រ​សមាជិក​នៅក្នុង​ការហៅ​បម្រើ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ ។

  • ជួយ​សម្របសម្រួល​កិច្ចខិតខំ​ធ្វើលិបិក្រម​ស្តេក ( ២៥.៤.៣ ) ។

  • បម្រើ​នៅក្នុង​មជ្ឈមណ្ឌល​ពង្ស​ប្រវត្តិ ( សូមមើល ២៥.៣.៦ ) ។

២៥.៣.៦

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
មជ្ឈមណ្ឌល​ពង្សប្រវត្តិ

ប្រសិនបើ​មាន​ធនធាន ស្តេក​អាច​បង្កើត​មជ្ឈមណ្ឌល​ពង្សប្រវត្តិ​មួយ ឬ​ពីរ​កន្លែង ។ មជ្ឈមណ្ឌល​ទាំងនេះ​គឺ​ដើម្បី​ជួយ​អ្នក​មក​ទស្សនា​ឲ្យ​រកឃើញ ប្រមូល​ព័ត៌មាន និង​បង្រួប​បង្រួម​ទាំង​សមាជិក​គ្រួសារ​ដែល​នៅរស់ និង​បាន​ស្លាប់​ហើយ ។ មនុស្ស​គ្រប់គ្នា​ត្រូវបាន​ស្វាគមន៍​ឲ្យ​មក​ប្រើប្រាស់​មជ្ឈមណ្ឌល​ទាំងនេះ ។

ប្រធាន​ស្តេក​ចាត់តាំង​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ស្ដេក​ម្នាក់ ដើម្បី​មើលការខុសត្រូវ​លើ​កិច្ចខិតខំ​នៅក្នុង​មជ្ឈមណ្ឌល​ពង្សប្រវត្តិ​នីមួយៗ ។ ជា​ទូទៅ មជ្ឈមណ្ឌល​នីមួយៗ​មាន​បុគ្គលិក​ដែល​ជា​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​វួដ ។ មជ្ឈមណ្ឌល​ពង្ស​ប្រវត្តិ​គួរតែ​បើក​នៅ​ក្នុង​ម៉ោង​ដែល​សមស្រប ។

ជាការ​លើកលែង បណ្ណាល័យ​ពង្សប្រវត្តិ​ក្នុង​តំបន់​ជាច្រើន​ត្រូវបាន​មើលការ​ខុសត្រូវ​ដោយ​គណៈប្រធាន​តំបន់ ។

២៥.៤

ធនធាននានានៃពង្សប្រវត្តិ

២៥.៤.១

គ្រួសារ​របស់​ខ្ញុំ ៖ ដំណើរ​រឿង​ដែល​នាំ​យើង​ឲ្យ​ជួបជុំ​គ្នា

គ្រួសារ​របស់​ខ្ញុំ ៖ ដំណើរ​រឿង​ដែល​នាំ​យើង​ឲ្យ​ជួប​ជុំ​គ្នា ជួយ​មនុស្ស​ឲ្យ​រកឃើញ​សាច់ញាតិ និង​បុព្វការីជន ហើយ​ប្រមូលផ្ដុំ​ដំណើររឿង​របស់​ពួកគាត់ ។ កូនសៀវភៅ​នេះ​ក៏អាច​ជួយ​សមាជិក​ឲ្យ​ចាប់ផ្តើម​រៀបចំ​ឈ្មោះ​គ្រួសារ​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។

កូន​សៀវភៅ​ទាំងនេះ​អាច​ទាញយក​បាន​ពី​គេហទំព័រ ChurchofJesusChrist.org ។ សៀវភៅ​បោះពុម្ព​អាច​បញ្ជាទិញ​នៅឯ​គេហទំព័រ store.ChurchofJesusChrist.org ។

២៥.៤.២

FamilySearch.org និង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ

FamilySearch.org គឺជា​គេហទំព័រ​របស់​សាសនាចក្រ​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ។ វា​អាច​ជួយ​អ្នកប្រើប្រាស់​ឲ្យ ៖

  • បង្កើត​ទំនាក់ទំនង និង​ចំណង​ទាក់ទង​មែកធាង​គ្រួសារ ។

  • រកឃើញ​បុព្វការីជន និង​ដំណើររឿង​របស់​ពួកគាត់ ។

  • ចែកចាយ និង​រក្សាទុក​ដំណើររឿង រូបថត និង​ប្រវត្តិ​អំពី​គ្រួសារ ។

  • រៀបចំ​ឈ្មោះ​គ្រួសារ​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

កម្មវិធី មែកធាង​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ និង កម្មវិធី​អនុស្សាវរីយ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ អាច​ធ្វើ​ឲ្យ​មនុស្ស​ចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​តាមរយៈ​ឧបករណ៍​ចល័ត ។

២៥.៤.៣

ការធ្វើ​លិបិក្រម

ការ​ធ្វើ​លិបិក្រម​គឺជា​ដំណើរការ​នៃ​ការបញ្ចូល​ព័ត៌មាន​ពី​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ជា​លាយលក្ខណ៍​អក្សរ ចូលទៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​ដែល​អាច​ស្រាវជ្រាវ​រក​បាន​នៅក្នុង​គេហទំព័រ FamilySearch.org ។ អ្នក​ដែល​ធ្វើ​លិបិក្រម​ធ្វើ​ឲ្យ​អ្នក​ដទៃ​ទៀត​អាច​រកឃើញ​បុព្វការីជន​របស់​ពួកគេ​កាន់​តែងាយស្រួល ហើយ​ធ្វើ​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជំនួស​ពួកគាត់​បាន ។

អ្នកណា​ក៏​អាច​ចូលរួម​នៅក្នុង​ការធ្វើ​លិបិក្រម​នេះ​បាន​ដែរ ។ ការណ៍​នេះ​អាច​ជា​បទពិសោធន៍​ដែល​មានការ​ពេញចិត្ត​ជាពិសេស​សម្រាប់​មនុស្ស​ដូច​ខាងក្រោម​នេះ ៖

  • យុវវ័យ

  • យុវមជ្ឈិមវ័យ

  • សមាជិក​ដែល​ពុំអាច​ចូលរួម​នៅក្នុង​ការប្រជុំ​របស់​សាសនាចក្រ​ជា​ប្រចាំ

  • សមាជិក​ថ្មី

  • សាធារណជន

គណៈ​ប្រធានស្ដេក​អាច​ចាត់តាំង​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ស្តេក ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​ឲ្យ​សម្របសម្រួល​កិច្ចការ​នេះ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល « Indexing Overview » នៅលើ​គេហទំព័រ FamilySearch.org ។

២៥.៥

ការចេញ​អនុសាសន៍ និង​ការហៅ​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

២៥.៥.១

ការចេញ​អនុសាសន៍​ឲ្យ​អ្នកធ្វើ​ការក្នុង​ព្រះវិហារ​បរិសុទ្ធ

អ្នកធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សក្តា​នុពល​ត្រូវបាន​កំណត់​តាម​របៀប​ដូច​ខាងក្រោម ៖

  • សមាជិក​ដែល​បាន​កំណត់​ដោយ​ប៊ីស្សព ឬ​ថ្នាក់ដឹកនាំ​វួដ​ដទៃទៀត

  • សមាជិក​ដែល​ចូលទៅ​សូម​ការបម្រើ​ពី​ប៊ីស្សព

  • សមាជិក​ដែល​ត្រូវបាន​ចេញ​អនុសាសន៍​ដោយ​ប្រធាន​ព្រះវិហារ​បរិសុទ្ធ ភរិយា​ប្រធាន​ព្រះវិហារ​បរិសុទ្ធ ឬ​ថ្នាក់ដឹកនាំ​ព្រះវិហារ​បរិសុទ្ធ​ដទៃទៀត

  • សមាជិក​ដែល​កំពុង​រៀបចំខ្លួន​បម្រើ ឬ​ដែល​ទើបត្រឡប់​មកពី​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នាពេល​ថ្មីៗ ( សូមមើល ជំពូក​ទី ២៤ )

ឈ្មោះ​អ្នក​ធ្វើការ​នៅ​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សក្តានុពល​ត្រូវបាន​បញ្ជូន​ដោយប្រើ ឧបករណ៍​ផ្ដល់​អនុសាសន៍​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ឧបករណ៍​នេះ​មាន​សម្រាប់​ប៊ីស្សព ប្រធានស្តេក និង​គណៈប្រធាន​ព្រះវិហារ​បរិសុទ្ធ ។ ដំណើរការ​នៃ​ការបញ្ជូន​ឈ្មោះ​ត្រូវបាន​បង្ហាញ​ខាងក្រោម ។

នៅពេល​គណៈប្រធាន​ព្រះវិហារ​បរិសុទ្ធ​កំណត់​អ្នក​ធ្វើកិច្ចការ​ក្នុង​ព្រះវិហារ​ដែល​មាន​សក្តានុពល នោះ​ពួកគាត់​បញ្ជូន​ឈ្មោះ​របស់បុគ្គល​នោះ​ទៅប៊ីស្សព ដោយ​ប្រើ​ឧបករណ៍​ផ្ដល់​អនុសាសន៍​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

នៅពេល​ប៊ីស្សព​កំណត់​អ្នកធ្វើ​កិច្ចការ​ក្នុង​ព្រះវិហារ​ម្នាក់​ដែល​មាន​សក្តានុពល ឬ​ទទួល​បាន​អនុសាសន៍​ពី​ប្រធាន​ព្រះវិហារ​បរិសុទ្ធ គាត់​ប្រឹក្សា​ជាមួយ​សមាជិក​រូបនោះ​អំពី​ឱកាស​ដើម្បី​បម្រើ ។ គាត់​ពិនិត្យ​មើល​តម្រូវការ​សម្រាប់​អ្នកធ្វើ​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ២៥.៥.២ ) ឬ​អ្នក​ស្ម័គ្រចិត្ត​ក្នុង​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ២៥.៥.៣ ) ។ បើ​ទាំង​ប៊ីស្សព និង​សមាជិក​មាន​អារម្មណ៍​ថា ឱកាស​នឹង​សមរម្យ នោះ​ប៊ីស្សព​ធ្វើការ​បំពេញ និង​ដាក់​បញ្ជូន​អនុសាសន៍​ដោយប្រើ​ឧបករណ៍​ផ្ដល់​អនុសាសន៍​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សមាជិក​គួរតែ​យល់ថា អនុសាសន៍​ដែល​បានដាក់​បញ្ជូន​មិន​ធានាថា គាត់​នឹង​ត្រូវ​បានហៅ ឬ​ចាត់តាំង​ជា​អ្នកធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះទេ ។

អនុសាសន៍​នេះ​ត្រូវ​បាន​ពិនិត្យ​បន្ទាប់ទៀត​ដោយ​ប្រធានស្តេក ។ ប្រសិនបើ​គាត់​អនុម័ត​លើ​ការដាក់​បញ្ជូន​នេះ នោះ​លោក​នឹង​បញ្ជូន​ទៅ​ប្រធាន​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ពិនិត្យ​មើល ដោយ​ប្រើ​ឧបករណ៍​ផ្ដល់​អនុសាសន៍​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ២៥.៥.៤ និង ២៥.៥.៥ ) ។

ជា​ធម្មតា សមាជិក​ដែល​ត្រូវបាន​ហៅ ឬ​ចាត់តាំង​ជា​អ្នកធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប្តេជ្ញាចិត្ត​ថា​នឹង​បម្រើ​តាម​ពេលវេលា​ទៀងទាត់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រាល់​សប្តាហ៍ ។ ថ្នាក់​ដឹកនាំ​គួរតែ​ជៀសវាង​ការចេញ​ការហៅ​បន្ថែម ដែល​នឹង​បង្អាក់​សមត្ថភាព​របស់ពួកគេ​ក្នុង​ការបម្រើ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

ឧបករណ៍​ផ្ដល់​អនុសាសន៍​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ក៏​បង្ហាញ​ប៊ីស្សព និង​ប្រធានស្តេក​នូវ​បញ្ជី​សមាជិក​ទាំងអស់​ពីវួដ ឬ​ស្តេក​ដែល​កំពុង​បម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បច្ចុប្បន្ន​ផងដែរ ។

២៥.៥.២

តម្រូវការ​សម្រាប់​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

អ្នក​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​ជួយ​ធ្វើពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ដើម្បី​ទទួល​បាន​អនុសាសន៍​ជា​អ្នក​ធ្វើ​ពិធីបរិសុទ្ធ នោះ​សមាជិក​ត្រូវតែ​បំពេញ​តាម​តម្រូវការ​គុណសម្បត្តិ​ដូច​ខាងក្រោម ៖

  • រស់នៅ​ក្នុង​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​គាត់​នឹង​បម្រើ ។

  • បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួច​ហើយ គោរព​តាម​សេចក្តី​សញ្ញា​ព្រះ​វិហារ​បរិសុទ្ធ និង​កាន់​ប័ណ្ណ​ចូល​ព្រះ​វិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព ។

  • មាន​ការចេះដឹង​ជ្រៅជ្រះ និង​មាន​ទីបន្ទាល់​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ត្រូវ​មាន​ភាពស័ក្តិសម​ដើម្បី​ទទួលបាន​ការគោរព​នៅក្នុង​សាសនាចក្រ និង​សហគមន៍ ។

  • ធ្វើការ​ចុះសម្រុង​ជាមួយ​មនុស្ស​ដទៃ ។

  • អាច​ពឹងពាក់​បាន និង​មាន​សុខភាព​ល្អ ។

  • គ្មាន​ចំណារ​ពន្យល់​បច្ចុប្បន្ន​មួយ​នៅ​លើ​កំណត់ត្រា​សមាជិក​ភាព​របស់​គាត់ ។

ប្រសិនបើ​សមាជិកភាព​ក្នុង​សាសនាចក្រ​របស់​សមាជិក​ម្នាក់​ត្រូវបាន​ដាក់​កំហិត​ជា​ផ្លូវការ នោះ​ការដាក់កំហិត​នោះ​ត្រូវតែ​បាន​ដកចេញ​យ៉ាងហោចណាស់​ប្រាំឆ្នាំ​ហើយ ។ ប្រសិនបើ​សមាជិក​នោះ​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ នៅពេល​ដែល​សមាជិកភាព​ត្រូវបាន​ដកចេញ ឬ​លាលែង នោះ​ពរជ័យ​របស់​គាត់ ឬ​នាង​ត្រូវតែ​បាន​ស្តារឡើងវិញ យ៉ាងហោចណាស់​ប្រាំឆ្នាំ​មុន ។

២៥.៥.៣

តម្រូវការ​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ព្រះវិហារ​បរិសុទ្ធ

អ្នកស្ម័គ្រ​ចិត្ត​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជួយ​បំពេញ​កិច្ចការ​រដ្ឋ​បាល​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដូចជា​បម្រើ​ក្នុង​ការិយាល័យ ឬ​បោកសម្លៀក​បំពាក់​ជាដើម ។ ដើម្បី​ទទួល​បាន​អនុសាសន៍​ជា​អ្នកស្ម័គ្រចិត្ត​ក្នុងព្រះវិហារ​បរិសុទ្ធ នោះ​សមាជិក​ត្រូវតែ​បំពេញ​តាម​តម្រូវការ​គុណសម្បត្តិ​ដូច​ខាងក្រោម ៖

  • រស់នៅ​ក្នុង​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​គាត់​នឹង​បម្រើ ។

  • បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួច​ហើយ គោរព​តាម​សេចក្តី​សញ្ញា​ព្រះ​វិហារ​បរិសុទ្ធ និង​កាន់​ប័ណ្ណ​ចូល​ព្រះ​វិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព ។

  • ធ្វើការ​ចុះសម្រុង​ជាមួយ​មនុស្ស​ដទៃ ។

  • អាច​ពឹងពាក់​បាន និង​មាន​សុខភាព​ល្អ ។

  • គ្មាន​ចំណារ​ពន្យល់​បច្ចុប្បន្ន​មួយ​នៅ​លើ​កំណត់ត្រា​សមាជិក​ភាព​របស់​គាត់ ។

ជា​ការលើកលែង​ចំពោះ​លក្ខណៈ​សម្បត្តិ​ទាំងនេះ សមាជិក​ដែល​ស្ម័គ្រចិត្ត​ធ្វើការ​នៅខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​មិន​ចាំបាច់​ទទួល​អំណោយទាន​ពិសិដ្ឋ​នោះទេ ។ ឧទាហរណ៍​មួយ​គឺ​សមាជិក​ដែល​ធ្វើការ​នៅ​បរិវេណ​ព្រះវិហារ​បរិសុទ្ធ ។

២៥.៥.៤

ការហៅ និង​ការធ្វើ​ពិធី​ញែកចេញ​ដល់​អ្នក​ធ្វើ​ពិធី​បរិសុទ្ធ

បន្ទាប់ពី​ប្រធាន​ព្រះវិហារ​បរិសុទ្ធ​ទទួល​បាន​អនុសាសន៍ ដើម្បី​ឲ្យ​នរណា​ម្នាក់​បម្រើ​ជា​អ្នកធ្វើ​ពិធីបរិសុទ្ធ​ហើយ នោះ​សមាជិក​នៃ​គណៈប្រធាន​ព្រះវិហារ​បរិសុទ្ធ ឬ​នរណា​ម្នាក់​ដែល​ពួកគាត់​ចាត់តាំង ធ្វើការ​សម្ភាស​សមាជិក​រូប​នោះ ។ នៅ​ពេល​ទទួល​បាន​ការបំផុស​គំនិត បុគ្គល​ដែល​ធ្វើការ​សម្ភាស ហៅ​អស់​អ្នក​ដែល​អាច​បម្រើ​ជា​អ្នក​ធ្វើ​ពិធីបរិសុទ្ធ និង​ធ្វើ​ពិធីញែកចេញ​ដល់​ពួកគេ ។

២៥.៥.៥

ចាត់តាំង​អ្នក​ស្ម័គ្រចិត្ត

អ្នក​ស្ម័គ្រចិត្ត​ក្នុង​ព្រះវិហារ​បរិសុទ្ធ​អាច​ត្រូវបាន​សម្ភាស និង​ចាត់តាំង ដោយ​សមាជិក​នៃ​គណៈប្រធាន​ព្រះវិហារ​បរិសុទ្ធ ឬ​នរណា​ម្នាក់​ដែល​ពួកគាត់​ចាត់តាំង ។ ពួក​អ្នក​ស្ម័គ្រចិត្ត​គឺ​ត្រូវបាន​ចាត់តាំង មិនមែន​ជា​ការហៅ​នោះទេ ។ ពួកគាត់​ពុំចាំបាច់​ធ្វើ​ពិធី​ញែកចេញ​នោះ​ទេ ។