ថ្នាក់​សិក្ខាសាលា
យ៉ូហាន ទី១ ២–៤


យ៉ូហាន ទី១ ២–៤

« ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក »

A painting of a mass of people from different ethnic backgrounds. Submission for the 11th Annual Art Competition.

ហេតុអ្វីបានជាពេលខ្លះវាជាការពិបាកក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ ? តើសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះជាប់ទាក់ទងទៅនឹងការស្រឡាញ់អ្នកដទៃដោយរបៀបណា ? សាវកយ៉ូហានបានបង្រៀនពួកបរិសុទ្ធអំពីរបៀបដែលសេចក្តីស្រឡាញ់របស់ព្រះចំពោះពួកគេអាចបំផុសគំនិតពួកគេឲ្យស្រឡាញ់ព្រះ និងអ្នកដទៃ ( សូមមើល យ៉ូហាន ទី១ ៤:១១, ១៩ ) ។ មេរៀននេះអាចជួយអ្នកឲ្យយល់ និងអនុវត្តតាមបទបញ្ញត្តិឲ្យស្រឡាញ់អ្នកដទៃ ដូចដែលអ្នកស្រឡាញ់ព្រះ ។

ការស្រឡាញ់អ្នកដទៃ

សូមគិតពីរបៀបជាច្រើនដែលអ្នកអាចបញ្ចប់ ប្រយោគខាងក្រោម ៖

ការស្រឡាញ់អ្នកដទៃវាងាយស្រួល នៅពេល …

ការស្រលាញ់អ្នកដទៃវាពិបាក នៅពេល …

សូមពិចារណាពីសំណួរខាងក្រោមនេះ ៖

  • តើអ្វីជំរុញចិត្តអ្នក ឬធ្វើឲ្យអ្នកពិបាកបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ ?

ការបង្រៀនរបស់យ៉ូហាន អំពីសេចក្ដីស្រឡាញ់

សាវកយ៉ូហានបានបង្រៀនយ៉ាងក្លាហានអំពីតម្រូវការក្នុងការស្រឡាញ់អ្នកដទៃ ។

សូមអាន យ៉ូហាន ទី១ ៣:១៦–១៧ ; ៤:៧–១១, ១៩–២១ ហើយគូសសម្គាល់សេចក្ដីពិតដែលអ្នកគិតថានឹងមានប្រយោជន៍ចំពោះអ្នក នៅពេលអ្នកពិចារណាអំពីបញ្ហាប្រឈមនៃការស្រឡាញ់អ្នកដទៃ ។ ( សូមកត់ចំណាំថាពាក្យ ទីសន្តោសប្រោស [ យ៉ូហាន ទី១ ៤:១០ ] មានន័យថា ការពលិកម្មដ៏ធួនដែលបំពេញសេចក្ដីយុត្តិធម៌របស់ព្រះ ) ។

  • តើអ្នករកឃើញអ្វីខ្លះដែលគួរឲ្យចាប់អារម្មណ៍ ឬមានអត្ថន័យពីការបង្រៀនរបស់យ៉ូហាន ? ហេតុអ្វី ?

សេចក្ដីពិតមួយក្នុងចំណោមសេចក្ដីពិតដែលយ៉ូហានបានបង្រៀននៅក្នុងវគ្គបទគម្ពីរទាំងនេះ គឺថាប្រសិនបើយើងស្រឡាញ់ព្រះ នោះយើងក៏ត្រូវស្រឡាញ់អ្នកដទៃដែរ ។ អ្នកអាចគូសសម្គាល់សេចក្តីពិតនេះនៅក្នុង យ៉ូហាន ទី១ ៤:២១

Writing on a piece of paper with a pen or pencil. ១. សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

ដើម្បីជួយអ្នកឲ្យសញ្ជឹងគិតអំពីពរជ័យនៃការស្រឡាញ់អ្នកដទៃ សូមជ្រើសរើសគំរូមួយក្នុងចំណោមគំរូខាងក្រោម ហើយឆ្លើយសំណួរដែលមានដូចខាងក្រោម ៖

ក. ឧទាហរណ៍មួយចេញពីជីវិតរបស់ព្រះអង្គសង្គ្រោះ ពេលទ្រង់បានបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ ខ. អ្នកស្គាល់នរណាម្នាក់ដែលជាគំរូដ៏ខ្ជាប់ខ្ជួននៃការស្រឡាញ់អ្នកដទៃ គ. បទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក ដែលព្យាយាមស្រឡាញ់អ្នកដទៃ ឬបទពិសោធន៍ដែលអ្នកដទៃបានបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នក ។ ឃ. ឧទាហរណ៍នៃការបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃពីសុន្ទរកថាសន្និសីទទូទៅ ឬវីដេអូសាសនាចក្រ ដូចជា « Taking upon Ourselves the Name of Jesus Christ » ចាប់ពីលេខកូដម៉ោង ៤:៤៣ ដល់ ៦:១៥ ( ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org )

2:3

ការលើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ

អែលឌើរ​ហ្គេបង្រៀន​ថា យើង​យក​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដាក់​លើ​ខ្លួន​យើង​ដោយ​ស្មោះត្រង់—តាមរយៈ​ការ​មើល​មនុស្ស​ដូច​ទ្រង់​ទត​មើល​ពួកគេ តាមរយៈ​ការបម្រើ​ដូច​ទ្រង់​បាន​បម្រើ និង​តាមរយៈ​ការទុកចិត្ត​ថា ព្រះគុណ​របស់​ទ្រង់​គឺ​មាន​ល្មម​គ្រប់គ្រាន់ ។

  • តើបុគ្គលនេះ/អ្នកបានធ្វើអ្វីខ្លះដើម្បីបង្ហាញសេចក្តីស្រឡាញ់ ?

  • តើសកម្មភាពរបស់ពួកគេ/របស់អ្នកបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយ៉ាងដូចម្តេច ?

  • តើលទ្ធផលរបស់ពួកគេ/អ្នកបង្ហាញសេចក្តីស្រឡាញ់អ្វីខ្លះ ?

  • តើអ្នកបានរៀនអ្វីខ្លះចេញពីឧទាហរណ៍នេះ ?

ការទទួលបានពរជ័យនៃការស្រឡាញ់អ្នកដទៃ

សូមអាន យ៉ូហាន ទី១ ៣:១៧–១៨ ដើម្បីមើលពីរបៀបដែលយ៉ូហានបានជំរុញយើងឲ្យស្រឡាញ់អ្នកដទៃ ។

  • តើអ្នកគិតថាការស្រឡាញ់អ្នកដទៃ « ដោយការប្រព្រឹត្ត និងសេចក្តីពិត » មានន័យយ៉ាងណា ? ( យ៉ូហាន ទី១ ៣:១៨ ) ។

វាក៏អាចមានន័យដែរក្នុងការអានការបង្រៀនរបស់ព្រះអង្គសង្គ្រោះមួយចំនួនអំពីការស្រឡាញ់គ្នាទៅវិញទៅមកដែលបានកត់ត្រានៅក្នុង ម៉ាថាយ ៥:៤៣–៤៤ ; ២២:៣៧–៤០ និង យ៉ូហាន ១៣:៣៤ ដោយរកមើលរបៀបដែលព្រះអង្គសង្គ្រោះបានបង្រៀនយើងថាគួរស្រឡាញ់អ្នកដទៃ ។ ( សូមមើលផងដែរ យ៉ូហាន ១៥:១២, ១៧ ) ។

សូមបង្កើតបញ្ជីនូវរបៀបដែលអ្នកអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ « ដោយការប្រព្រឹត្តិ និងសេចក្តីពិត » ឬដូចដែលព្រះអង្គសង្គ្រោះបានស្រឡាញ់យើង ។ វាអាចមានប្រយោជន៍ក្នុងការពិចារណាពីវិធីបង្ហាញសេចក្ដីស្រឡាញ់ទៅកាន់មនុស្សផ្សេងគ្នា ដូចជាសមាជិកគ្រួសារ មិត្តភក្តិ ឬមិត្តរួមថ្នាក់ ។

ប្រសិនបើវាអាចជួយឲ្យឃើញឧទាហរណ៍ខ្លះនៃការស្រឡាញ់អ្នកដទៃ « ដោយការប្រព្រឹត្តិ និងសេចក្តីពិត » សូមពិចារណាមើល « Now Serving » ( ២:១៨ ) ដើម្បីមើលឧទាហរណ៍ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

2:18

Now Serving

Each day is full of small chances to do a little good.

Writing on a piece of paper with a pen or pencil. ២. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើគំនិតណាខ្លះនៃការបង្ហាញសេចក្ដីស្រឡាញ់ ដែលអ្នកចាប់អារម្មណ៍ជាងគេបំផុត ? ហេតុអ្វី ?

  • ហេតុអ្វីបានជាវាសំខាន់ដែលទង្វើរបស់យើងត្រូវស្មោះត្រង់ ?

  • តើការធ្វើសកម្មភាពដ៏ស្មោះសរដ៏ជាប់លាប់ទាំងនេះអាចជួយយើងឲ្យប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?

ការអនុវត្ត

សូមគិតអំពីនរណាម្នាក់ដែលអ្នកដឹងថាព្រះអម្ចាស់ប្រហែលជាចង់ឲ្យអ្នកបង្ហាញសេចក្ដីស្រឡាញ់ចំពោះបន្ថែមទៀត ។ សូមព្យាយាមគិតអំពីសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះមានចំពោះពួកគេ ។ សូមពិចារណាធ្វើការអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។ សូមស្តាប់ហើយមានអារម្មណ៍បំផុសគំនិតអំពីអ្វីដែលទ្រង់ប្រហែលជាចង់ឲ្យអ្នកធ្វើដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះបុគ្គលនេះ ។ អ្នកប្រហែលជាចង់អធិស្ឋានសុំជំនួយក្នុងការខិតខំរបស់អ្នក ។ វាក៏ប្រហែលជាមានប្រយោជន៍ផងដែរក្នុងការចែកចាយអ្វីដែលអ្នកមានគម្រោងធ្វើជាមួយមនុស្សពេញវ័យ ឬមិត្តភក្តិដែលគួរឲ្យទុកចិត្ត ហើយសុំឲ្យពួកគេជួយអ្នក ។

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

យ៉ូហាន ទី១ ៣:១៨ ។ តើការស្រឡាញ់ « ដោយការប្រព្រឹត្ត និងសេចក្តីពិត » មានន័យយ៉ាងណា ?

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ ១៩១៧–២០០៨ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

Last official portrait of Elder Joseph B. Wirthlin of the Quorum of the Twelve Apostles, 2004. Died December 1, 2008.

ជាញឹកញាប់ ការបង្ហាញសេចក្ដីស្រឡាញ់ដ៏អស្ចារ្យបំផុត គឺជាទង្វើដ៏សាមញ្ញនៃសេចក្ដីសប្បុរសនិងការយកចិត្តទុកដាក់ដែលយើងបានផ្ដល់ជូនដល់អ្នកដែលយើងជួបនៅលើផ្លូវនៃជីវិត ។

( យ៉ូសែប ប៊ី វ៉ឺតលីន « The Great Commandment » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ២៩ )

តើការស្រឡាញ់អ្នកដទៃមានពរជ័យអ្វីខ្លះ ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលពេលនោះជាគណៈប្រធានទីមួយ បានថ្លែងទីបន្ទាល់អំពីពរជ័យដែលអាចបានមកពីការស្រឡាញ់អ្នកដទៃ ។

2:3

The Love of God

Love is the measure of our faith, the inspiration for our obedience, and the true altitude of our discipleship.

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

ដោយសារសេចក្តីស្រឡាញ់គឺជាបទបញ្ញត្តិធំ វាគួរតែស្ថិតនៅចំកណ្តាលនៃអ្វីៗទាំងអស់ និងអ្វីគ្រប់យ៉ាងដែលយើងធ្វើនៅក្នុងគ្រួសាររបស់យើង នៅក្នុងការហៅបម្រើក្នុងសាសនាចក្ររបស់យើង និងក្នុងជីវភាពរស់នៅរបស់យើង ។ សេចក្ដីស្រឡាញ់ជាប្រទាលព្យាបាលដែលជួសជុលភាពប្រេះឆាក្នុងទំនាក់ទំនងផ្ទាល់ខ្លួន និងគ្រួសារ ។ វាគឺជាចំណងដែលបង្រួបបង្រួមគ្រួសារ សហគមន៍ និងប្រជាជាតិ ។ សេចក្ដីស្រឡាញ់គឺជាអានុភាពដែលផ្តួចផ្តើមមិត្តភាព ការអត់ឱន ភាពស៊ីវិល័យ និងការគោរព ។ វាជាប្រភពដែលជម្នះការបែកបាក់គ្នា និងការស្អប់ ។ សេចក្តីស្រឡាញ់គឺជាភ្លើងដែលផ្តល់ភាពកក់ក្តៅដល់ជីវិតរបស់យើងជាមួយនឹងអំណរដែលមិនអាចប្រៀបផ្ទឹមបាន និងក្តីសង្ឃឹមដ៏ទេវភាព ។ សេចក្តីស្រឡាញ់គួរតែនិយាយអ្វី ធ្វើនឹង ។

នៅពេលយើងយល់ច្បាស់អំពីអត្ថន័យនៃសេចក្តីស្រឡាញ់ ដូចជាព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើង នោះភាពច្របូកច្របល់នឹងបានយល់ច្បាស់ ហើយអាទិភាពរបស់យើងត្រូវបានដាក់ដោយត្រឹមត្រូវ ។ នោះការដើរក្នុងភាពជាសិស្សរបស់ព្រះគ្រីស្ទកាន់តែមានអំណរ ។ ជីវិតរបស់យើងទទួលយកអត្ថន័យថ្មី ។ ទំនាក់ទំនងរបស់យើងជាមួយព្រះវរបិតាសួគ៌របស់យើងកាន់តែស៊ីជម្រៅ ។

( ឌៀថើរ អេហ្វ អុជដូហ្វ « The Love of God » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២១ )

យ៉ូហាន ទី១ ៣:១៨ ។ តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ « ដោយការប្រព្រឹត្ត និងសេចក្តីពិត » ក្នុងទំនាក់ទំនងគ្រួសាររបស់យើងយ៉ាងដូចម្ដេច ?

សូមមើល « The Eternal Blessings of Marriage » ចាប់ពីកូដម៉ោង ៦:២៣ ដល់ ៨:៤១ ដើម្បីមើល អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ពិពណ៌នាពីទង្វើសប្បុរសដែលលោក និងភរិយាបានផ្លាស់ប្តូរ ឬមើល « Two Brothers Apart » ( ៦:១២ ) ដែលបង្ហាញបងប្អូនពីរនាក់ឲ្យរៀនយល់ពីគ្នា និងស្រឡាញ់គ្នាទៅវិញទៅមក ។

15:3

The Eternal Blessings of Marriage

The temple sealing has greater meaning as life unfolds. It will help you draw ever closer together and find greater joy and fulfillment.

//media.ldscdn.org/webvtt/general-conference/april-2011-general-conference/2011-04-5010-elder-richard-g-scott-en.vtt

6:12

Two Brothers Apart

Follow Luke and Sam over several years as they struggle to understand and connect with each other.

យ៉ូហាន ទី១ ៤:១២ ។ តើយ៉ូហានចង់មានន័យយ៉ាងណា ពេលលោកនិយាយថា « គ្មានអ្នកណាដែលឃើញព្រះឡើយ » ?

« ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ពីខគម្ពីរនេះបញ្ជាក់ពីការយល់ខុសដែលថាមនុស្សរមែងមិនអាចមើលឃើញព្រះបានទេ ៖ ‹ គ្មានអ្នកណាដែលឃើញព្រះឡើយ លើកលែងតែពួកអ្នកដែលជឿ › ( នៅក្នុង យ៉ូហាន ទី១ ៤:១២ សូមប្រៀបធៀប យ៉ូហាន ទី១ ៤:១២ ) ។ យ៉ូហានបានបន្តដោយការបង្រៀនថា ៖ ‹ បើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះទ្រង់គង់នៅក្នុងយើង ហើយសេចក្ដីស្រឡាញ់របស់ទ្រង់បានពេញខ្នាតក្នុងយើងដែរ › ( យ៉ូហាន ទី១ ៤:១២ ) ។ យ៉ូហានខ្លួនឯងបានឃើញព្រះជាព្រះវរបិតា ( សូមមើល វិវរណៈ ៥:១ ; គ. និង ស. ៦៧:១១ ) ។ ដើម្បីអានបន្ថែមអំពីជីវិតរមែងស្លាប់អាចមើលឃើញព្រះ សូមមើល យ៉ូហាន ១៤:២៣ ; កិច្ចការ ៧:៥៦ ; គ. និង ស. ៩៣:១ ; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦–១៧ » ( New Testament Student Manual [ ឆ្នាំ ២០១៤ ] ទំព័រ ៥១៧ ) ។

យ៉ូហាន ទី១ ៤:២០–២១ ។ តើអ្នកណាជា « បងប្អូន » របស់យើង ?

ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ ៖

Official portrait of President Russell M. Nelson taken January 2018

អាទិភាពខ្ពស់បំផុតរបស់យើងក្នុងជីវិតគឺស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់យើង ។ ដែលរាប់បញ្ចូលទាំងអ្នកជិតខាងនៅក្នុងគ្រួសាររបស់យើងផ្ទាល់ សហគមន៍របស់យើង ប្រទេសជាតិរបស់យើង និងពិភពលោករបស់យើង ។

( រ័សុល អិម ណិលសុន « Teach Us Tolerance and Love » EnsignLiahona ខែ ឧសភា ឆ្នាំ ១៩៩៤ ទំព័រ ៦៩ )