ថ្នាក់​សិក្ខាសាលា
យ៉ូហាន ទី១ ២–៤; យ៉ូហាន ទី២


យ៉ូហាន ទី១ ២–៤; យ៉ូហាន ទី២

ការបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ

A women with her hands upward in prayer

នៅពេលដែលនរណាម្នាក់មាន អារម្មណ៍ថា ទទួលបានក្តីស្រឡាញ់ ឬ ស្រឡាញ់អ្នកផ្សេង នោះសកម្មភាពរបស់ពួកគេផ្លាស់ប្តូរជានិច្ច ។ យ៉ូហានបានបង្រៀនថា សេចក្តីស្រឡាញ់របស់យើងចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អាចជំរុញចិត្តយើងឲ្យកាន់តាមបទបញ្ញត្តិរបស់ទ្រង់ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យយល់ពីរបៀបដែលអ្នកអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយការកាន់តាមបទបញ្ញត្តិ ។

ការការពារដោយក្ដីស្រឡាញ់របស់ព្រះ

ខណៈពេលនៅលើឆ្នេរខ្សាច់ក្នុងប្រទេសអូស្ត្រាលី អែលឌើរ វ៉ន ជី ខីតឆ៍ ( ឆ្នាំ ១៩៦០–២០១៨ ) នៃពួកចិតសិបនាក់បានជួបនឹងអ្នកជិះស្គីលើទឹកមួយចំនួនដែលបានធ្វើដំណើរទៅទីនោះក្នុងដំណើរកម្សាន្តដ៏គួរឲ្យចងចាំមួយ ។ ពួកគេត្អូញត្អែរអំពីរបងការពារសំណាញ់ដ៏ធ្ងន់នៅក្នុងទឹក ដែលរារាំងពួកគេមិនឲ្យជិះស្គីលើរលកធំៗបាន ។

ដើម្បីស្វែងយល់ពីអ្វីដែលបានកើតឡើង សូមមើលវីដេអូ « Blessed and Happy Are Those Who Keep the Commandments of God » ( ៥:៤១ ) ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ២:៣៤ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ ឬអានដំណើររឿងខាងក្រោម ។

5:41

Blessed and Happy Are Those Who Keep the Commandments of God

Read Elder Keetch's full conference talk here: https://www.lds.org/general-conference/2015/10/blessed-and-happy-are-those-who-keep-the-commandments-of-god?lang=eng&_r=1

ការកាន់តាមបទបញ្ញត្តិរបស់ព្រះ

យើងទាំងអស់គ្នាមានហេតុផលផ្ទាល់ខ្លួនដែលជះឥទ្ធិពលថាតើយើងជ្រើសរើសកាន់តាមបទបញ្ញត្តិរបស់ព្រះឬអត់ ។ សូមអានខគម្ពីរខាងក្រោម រកមើលអ្វីដែលសាវកយ៉ូហានបានបង្រៀន ដែលអាចជំរុញយើងឲ្យគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការចងចាំថា យ៉ូហានបានសរសេរសំបុត្ររបស់គាត់ទៅកាន់អ្នកជឿដែលកំពុងប្រឈមមុខនឹងការបង្រៀនមិនពិត ។

យ៉ូហាន ទី១ ២:៣–៦

យ៉ូហាន ទី១ ៣:១៨–២៤

យ៉ូហាន ទី២ ១:៦, ៨–៩

( វាក៏អាចមានប្រយោជន៍ផងដែរក្នុងការអានការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង យ៉ូហាន ១៤:១៥, ២៣–២៤ ) ។

  • តើអ្នកបានរកឃើញសេចក្ដីពិតអ្វីខ្លះ ?

  • តើការដឹងពីសេចក្តីពិតទាំងនេះអាចបង្កើនបំណងប្រាថ្នារបស់នរណាម្នាក់ដើម្បីកាន់តាមបទបញ្ញត្តិដោយរបៀបណា ?

យ៉ូហានបានបង្រៀនសេចក្ដីពិតផ្សេងៗនៅក្នុងខគម្ពីរទាំងនេះ ។ មួយក្នុងចំណោមនោះ អ្នកនឹងរកឃើញថា កាលណាយើងស្គាល់ និងស្រឡាញ់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែច្រើន នោះយើងកាន់តែមានឆន្ទៈកាន់តាមបទបញ្ញត្តិរបស់ទ្រង់ទាំងទ្វេកាន់តែច្រើន ( សូមមើល យ៉ូហាន ទី១ ១:៥–៧ ; ២:៣–៦ , យ៉ូហានទី២ ១:៦–៩ ) ។

Writing on a piece of paper with a pen or pencil. ១. សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

សូមស្រមៃថាគ្រូបង្រៀនសាលាថ្ងៃអាទិត្យរបស់អ្នកចង់ជួយសមាជិកក្នុងថ្នាក់របស់អ្នកឲ្យមានអារម្មណ៍ថាមានការលើកទឹកចិត្តដើម្បីកាន់តាមបទបញ្ញត្តិ ។ នាងសុំឲ្យអ្នកសញ្ជឹងគិតពីសំណួរខាងក្រោម ហើយរៀបចំដើម្បីចែកចាយគំនិតរបស់អ្នកនៅក្នុងថ្នាក់ ៖

  • ហេតុអ្វីបានជាការកាន់តាមបទបញ្ញត្តិជាវិធីមួយដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?

  • តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលជំរុញអ្នកឲ្យកាន់តាមបទបញ្ញត្តិរបស់ទ្រង់ទាំងទ្វេ ? ហេតុអ្វីបានជាការដឹងដូច្នោះជំរុញទឹកចិត្តអ្នក ?

  • តើអ្នកបានរៀនអ្វីខ្លះអំពីទ្រង់ទាំងទ្វេនៅពេលអ្នកបានកាន់តាមបទបញ្ញត្តិរបស់ទ្រង់ទាំងទ្វេ ?

តើអ្នកនឹងបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?

សូមមើលរូបភាពនេះ ហើយគិតអំពីអ្វីដែលអ្នកដឹងអំពីព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌ពីអារម្មណ៍របស់ទ្រង់ទាំងទ្វេចំពោះអ្នក ។ អ្នកក៏ប្រហែលជាចង់គិតអំពីអារម្មណ៍របស់អ្នកចំពោះទ្រង់ទាំងទ្វេផងដែរ ។

A man standing and embracing Christ after being healed.

ខណៈពេលដែលវាហាក់ដូចជាពិបាកក្នុងការបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដោយសារទ្រង់ទាំងទ្វេមិនមានវត្តមានខាងរូបកាយជាមួយយើង នោះយើងអាចបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ទាំងទ្វេដោយការកាន់តាមបទបញ្ញត្តិរបស់ទ្រង់ទាំងទ្វេ ។ សូមចំណាយពេលខ្លះដើម្បីពិចារណាអំពីអ្វីដែលអ្នក ចង់ចងចាំ ឬធ្វើដោយសារតែមេរៀននេះ ។ ខាងក្រោមនេះគឺជាវិធីមួយចំនួនដែលសិស្សអាចធ្វើបាន ៖

  • សូមសរសេរវិធីមួយដែលអ្នកចង់មកស្គាល់ ហើយស្រឡាញ់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបន្ថែមទៀត ។

  • សូមគិតអំពីបទបញ្ញត្តិដែលអ្នកកំពុងគោរពតាមនាពេលបច្ចុប្បន្ននេះ និងមូលហេតុដែលអ្នកគោរពតាម ។ សូមពិចារណាថាតើអ្នកត្រូវបានលើកទឹកចិត្តដោយសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ឬថាតើអ្នកអាចធ្វើឲ្យប្រសើរឡើងនៅក្នុងផ្នែកនោះ ។

  • សូមប្រាប់ពីបទបញ្ញត្តិមួយ ឬច្រើន ដែលអ្នកអាចគោរពតាមពេញលេញ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមរៀបចំផែនការមួយអំពីរបៀបដែលអ្នកនឹងកាន់តាមបទបញ្ញត្តិទាំងនេះឲ្យបានពេញលេញ ។

ជម្រើស ៖ ចង់រៀនបន្ថែមទៀតទេ ?

តើបទបញ្ញត្តិគឺជាការបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះយើងយ៉ាងដូចម្ដេចខ្លះ ?

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានថ្លែង ៖

14:24

រក្សា​បទបញ្ញត្តិ

ប្រធាន​ថូម៉ាស អេស ម៉នសុន លើក​ទឹក​ចិត្ត​យើង​ឲ្យ​រក្សា​បទ​បញ្ញត្តិ ហើយ​បង្ហាញ​ពរ​ជ័យ​មួយ​ចំនួន​សម្រាប់​ការ​ធ្វើ​ដូច្នេះ ។

Official portrait of President Thomas S. Monson, 2008.

បទបញ្ញត្តិរបស់ព្រះ ពុំបានប្រទានមកដើម្បីធ្វើឲ្យយើងស្មុគស្មាញ ឬក្លាយជាឧបសគ្គចំពោះសុភមង្គលរបស់យើងនោះទេ ។ ការពិតគឺវាផ្ទុយពីនោះវិញ ។ ទ្រង់ដែលបង្កើតយើងមក ហើយស្រឡាញ់យើងដ៏ឥតខ្ចោះ បានត្រាស់ដឹងថា យើងចាំបាច់ត្រូវរស់នៅក្នុងជីវិតរបស់យើងយ៉ាងណា ដើម្បីទទួលបានសុភមង្គលដ៏ធំបំផុតនោះ ។ ទ្រង់បានប្រទានដល់យើងនូវការដឹកនាំ ប្រសិនបើយើងធ្វើតាម នោះទ្រង់នឹងដឹកនាំយើងដោយសុវត្ថិភាពឆ្លងកាត់ដំណើរជីវិតរមែងស្លាប់ដ៏គ្រោះថ្នាក់នេះ ។ …

…ទ្រង់ញាណដឹងថា នៅពេលយើងរក្សាបទបញ្ញត្តិ នោះជីវិតយើងនឹងកាន់តែរីករាយ កាន់តែពេញលេញ ហើយមិនសូវស្មុគស្មាញ ។ យើងនឹងមានភាពងាយស្រួយក្នុងការទ្រាំទ្របញ្ហា និងឧបសគ្គរបស់យើង ហើយយើងនឹងទទួលបានពរជ័យដែលបានសន្យារបស់ទ្រង់ ។

( ថូម៉ាស អេស ម៉នសុន « Keep the Commandments » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៨៣ )

តើការគោរពតាមបទបញ្ញត្តិបង្ហាញពីសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះព្រះយ៉ាងដូចម្ដេច ?

អែលឌើរ វ៉ន ជី ខីតឆ៍ ( ឆ្នាំ ១៩៦០–២០១៨ ) នៃពួកចិតសិបនាក់បានថ្លែង៖

10:19

មានពរ ហើយ​រីករាយ​ហើយ​ដល់​អស់​អ្នក​ដែល​គោរព​តាម​ព្រះបញ្ញត្តិ​ព្រះ

អែលឌើរ ឃីតឆ៍​បង្រៀន​ថា ព្រះបញ្ញត្តិ​គឺជា​ប្រភព​នៃ​ការការពារ និង​ការ​ដឹកនាំ​មួយ​ដើម្បី​ជួយ​យើង​ឲ្យ​ប្រែក្លាយ​ជា​អ្វី​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ ។

Official Portrait of Elder Von G. Keetch. Photographed March 2017.

យើងបង្ហាញក្ដីស្រឡាញ់របស់យើងចំពោះព្រះ—និងក្ដីជំនឿរបស់យើងចំពោះទ្រង់—ដោយការធ្វើឲ្យអស់ពីលទ្ធភាពរបស់យើងជារៀងរាល់ថ្ងៃក្នុងការដើរតាមផ្លូវដែលទ្រង់បានរៀបចំសម្រាប់យើង និងដោយការគោរពតាមព្រះបញ្ញត្តិដែលទ្រង់បានប្រទានដល់យើង ។ ជាពិសេស យើងបង្ហាញជំនឿ និងក្ដីស្រឡាញ់នោះនៅក្នុងស្ថានភាពដែលយើងពុំយល់ហេតុផលទាំងស្រុងចំពោះការបញ្ជារបស់ព្រះ ឬផ្លូវជាក់លាក់ដែលទ្រង់កំពុងប្រាប់យើងឲ្យដើរ ។

( វ៉ន ជី ឃីតឆ៍ «Blessed and Happy Are Those Who Keep the Commandments of God » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១៦ )

តើខ្ញុំអាចបង្កើនសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះព្រះដោយរបៀបណា ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានពន្យល់ ៖

2:3

The Love of God

Love is the measure of our faith, the inspiration for our obedience, and the true altitude of our discipleship.

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

យើងបង្កើនសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះវរបិតាសួគ៌របស់យើង ហើយបង្ហាញសេចក្ដីស្រឡាញ់នោះដោយសម្របគំនិត និងសកម្មភាពរបស់យើងជាមួយនឹងព្រះបន្ទូលរបស់ព្រះ ។ សេចក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ទ្រង់ដឹកនាំ និងលើកទឹកចិត្តយើងឲ្យកាន់តែជ្រះស្អាត និងបរិសុទ្ធ ។ វាបំផុសគំនិតយើងឲ្យដើរក្នុងសេចក្ដីសុចរិត—មិនមែនចេញពីការភ័យខ្លាច ឬកាតព្វកិច្ចទេ ប៉ុន្តែចេញពីបំណងប្រាថ្នាចង់ប្រែក្លាយកាន់តែដូចទ្រង់ ដោយសារយើងស្រឡាញ់ទ្រង់ ។

( ឌៀថើរ អេហ្វ អុជដូហ្វ « The Love of God » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២៣ )