វាយតម្លៃការរៀនសូត្ររបស់អ្នក ៣
ម៉ាថាយ ៨–១៣; ម៉ាកុស ២–៥; លូកា ៧–៩, ១១, ១៣
មេរៀននេះមានគោលបំណងជួយអ្នកឲ្យវាយតម្លៃគោលដៅដែលអ្នកបានដាក់ ហើយការរៀនសូត្រ និងការរីកចម្រើនផ្ទាល់ខ្លួន ដែលអ្នកបានដកពិសោធន៍តាមរយៈការសិក្សាព្រះគម្ពីរសញ្ញាថ្មីរហូតមកដល់ឆ្នាំនេះ ។
គិតអំពីការរីកចម្រើនថ្មីៗរបស់អ្នក
គោលបំណងដ៏សំខាន់មួយនៃថ្នាក់សិក្ខាសាលាគឺ ដើម្បីជួយអ្នកឲ្យមករកព្រះយេស៊ូវគ្រីស្ទ និងក្លាយជាសិស្សរបស់ទ្រង់ ។ សូមចំណាយពេលបន្តិច ដើម្បីគិតអំពីការរីកចម្រើនខាងវិញ្ញាណនាពេលថ្មីៗនេះរបស់អ្នក ។ សំណួរខាងក្រោមអាចជួយណែនាំអ្នកបាន ។ សូមពិចារណាកត់ត្រាការឆ្លើយតបរបស់អ្នកចំពោះសំណួរទាំងនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើការផ្លាស់ប្តូរមួយដែលអ្នកបានធ្វើនៅក្នុងជីវិតរបស់អ្នក ដែលបាននាំអ្នកឲ្យខិតទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទគឺជាអ្វី ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះនៅក្នុងការសិក្សានាពេលថ្មីៗនេះរបស់អ្នក ដែលមានអត្ថន័យជាពិសេសចំពោះអ្នក ?
-
តើអ្នកមានអារម្មណ៍ថា អ្នកកាន់តែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ?
វាយតម្លៃសមត្ថភាពរបស់អ្នកក្នុងការយល់ពីព្រះគម្ពីរ
នៅក្នុងថ្នាក់សិក្ខាសាលានាឆ្នាំនេះ អ្នកទទួលបានការបង្រៀនជំនាញផ្សេងៗជាច្រើន ដើម្បីជួយអ្នកឲ្យយល់ពីបទគម្ពីរបានប្រសើរជាងមុន ។ ជំនាញមួយចំនួនទាំងនេះមានដូចជា ការឲ្យនិយមន័យពាក្យពិបាកៗ អាចជួយអ្នកឲ្យយល់ភាសាដែលប្រើក្នុងព្រះគម្ពីរបានកាន់តែប្រសើរជាងមុន ។ ជំនាញផ្សេងទៀត ដូចជាវិធីបួនជំហានដើម្បីយល់ពីនិមិត្តរូបដែលបានប្រើជាមួយពាក្យប្រៀបប្រដូច ក៏អាចជួយអ្នកឲ្យយល់ពីសារលិខិតនៅក្នុងព្រះគម្ពីរបានល្អប្រសើរជាងមុនផងដែរ ។
-
ដោយប្រើមាត្រដ្ឋានពី ០ ដល់ ៥ តើជំនាញសិក្សាខាងក្រោមនេះបានជួយអ្នកឲ្យយល់ពីបទគម្ពីរបានល្អប៉ុណ្ណា ?
០. ខ្ញុំមិនបានប្រើជំនាញនេះទេ ។
១. គ្មានទេ
២. បន្តិចបន្តួច
៣. ខ្លះៗដែរ
៤. បង្គួរ
៥. ទាំងស្រុង
______ ការស្វែងយល់ពីគោលការណ៍ទាំងឡាយ
______ ការយល់ដឹងអំពីនិមិត្តរូប និងពាក្យប្រៀបធៀប ( ឧទាហរណ៍ ក្នុងពាក្យប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ )
______ ការដាក់ស្លាក ( នៅក្នុងបណ្ណាល័យដំណឹងល្អ ) ការគូសចំណាំ ការគូសបន្ទាត់ពីក្រោម ។ ល ។
______ ការកត់ត្រាគំនិត និងចំណាប់អារម្មណ៍នៅពេលអ្នកសិក្សា
______ តំណភ្ជាប់ ( នៅក្នុងបណ្ណាល័យដំណឹងល្អ ) ឬការយោងឆ្លងខគម្ពីរ
______ ការសិក្សាទស្សនវិស័យជាច្រើន ( ឧទាហរណ៍ ការសិក្សាពីដំណើររឿងតែមួយ ចេញពីទស្សនៈផ្សេងគ្នា )
______ ការស្រមៃឃើញពីបទគម្ពីរ
-
តើជំនាញអ្វីផ្សេងទៀត ដែលអ្នកនឹងបន្ថែមទៅក្នុងបញ្ជីដែលអ្នកបានសាកល្បងនេះ ?
-
តើការអនុវត្តជំនាញសិក្សាព្រះគម្ពីរបានជួយអ្នកឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ និងយល់ពីការបង្រៀនរបស់ទ្រង់យ៉ាងដូចម្តេចខ្លះ ?
ពន្យល់ពីតួនាទីដ៏សំខាន់របស់ព្យាការី និងពួកសាវកនៅក្នុងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ
នាពេលថ្មីៗនេះ អ្នកបានរៀនអំពីព្រះអង្គសង្គ្រោះ ដែលបានហៅពួកសាវកដប់ពីរនាក់របស់ទ្រង់ ដែលជាផ្នែកមួយនៃការបង្កើតសាសនាចក្ររបស់ទ្រង់ ( សូមមើល ម៉ាថាយ ១០ ) ។
សូមស្រមៃថា អ្នកមានមិត្តភក្តិម្នាក់ដែលកំពុងរៀនអំពីសាសនាចក្រ ហើយចង់ដឹងបន្ថែមអំពីតួនាទីរបស់ព្យាការី និងពួកសាវកនៅក្នុងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះសព្វថ្ងៃនេះ ។ ឧបមាថា មិត្តភក្តិរបស់អ្នកសួរសំណួរអ្នកដូចខាងក្រោមនេះ ។ សូមត្រៀមចម្លើយរបស់អ្នកទៅកាន់មិត្តភក្តិរបស់អ្នក ។ វាអាចមានគុណប្រយោជន៍ក្នុងការបញ្ចូលសេចក្ដីពិតពី ម៉ាថាយ ១០ ជាផ្នែកមួយនៃចម្លើយរបស់អ្នក ។
១ . សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
ហេតុអ្វីព្រះអម្ចាស់ហៅឲ្យមានសាវក ?
-
ហេតុអ្វីយើងត្រូវការសាវកដែលមានជីវិតសព្វថ្ងៃនេះ ?
សូមវាយតម្លៃពីរបៀបដែលអ្នកកំពុងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដើម្បីប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ។
អ្នកប្រហែលជាបានឃើញដ្យាក្រាមនេះនៅក្នុងមេរៀនមុនៗរួចមកហើយ ។ សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតថា តើអ្នកឈរត្រង់ចំណុចណាលើដ្យាក្រាមនេះនៅសព្វថ្ងៃនេះ ។ សូមគិតថា តើអ្នកមានអារម្មណ៍ជិតស្និទ្ធនឹងព្រះអម្ចាស់ប៉ុណ្ណាដែរ ហើយអ្នកកំពុងឆ្ពោះទៅទិសដៅណា ?
នៅពេលអ្នកបានសិក្សាព្រះគម្ពីរសញ្ញាថ្មី អ្នកប្រហែលជាមានអារម្មណ៍បំផុសគំនិតឲ្យចូលមកជិតព្រះយេស៊ូវគ្រីស្ទ តាមរយៈការអនុវត្តសេចក្តីជំនឿលើទ្រង់ និងការប្រែចិត្តពីអំពើបាបរបស់អ្នក ។ ទោះបីជាពេលខ្លះវាហាក់ដូចជាការប្រែចិត្តនឹងនាំឲ្យមានលទ្ធផលមិនពេញចិត្តក្តី ក៏សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្តដោយស្មោះ អាចជួយយើងឲ្យយកឈ្នះលើការភ័យខ្លាចទាំងនោះបានដែរ ។
អែលឌើរ ឌេល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែករំលែកបទពិសោធន៍មួយដែលលោកមាន ដែលបង្ហាញពីពរជ័យដែលយើងអាចទទួលបានពីព្រះអង្គសង្គ្រោះ នៅពេលយើងប្រែចិត្តពីអំពើបាបរបស់យើង ។ សូមពិចារណាមើលវីដេអូ « Repentance: A Joyful Choice » ( ៤:៣៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅពេលអ្នកមើល សូមគិតអំពីពរជ័យដែលអ្នកបានទទួលតាមរយៈការប្រែចិត្ត ។
ប្រសិនបើអ្នកបានចូលរៀន មេរៀនអំពីលូកា ៧:៣៦–៥០ អ្នកអាចនៅចាំបានថា អ្នកត្រូវបានស្នើសុំឲ្យរៀបចំផែនការ ដើម្បីដុសខាត់សេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះអង្គសង្រ្គោះតាមរយៈការប្រែចិត្តពីអំពើបាបរបស់អ្នក ។ នៅក្នុងមេរៀននោះ អ្នកត្រូវបានស្នើសុំឲ្យឆ្លើយសំណួរដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើរឿងមួយដែលអ្នកត្រូវឈប់ធ្វើ ដើម្បីចូលទៅកាន់តែជិតព្រះអង្គសង្គ្រោះគឺជាអ្វី ? តើអ្នកនឹងបញ្ឈប់ដោយរបៀបណា ?
-
តើរឿងមួយដែលអ្នកត្រូវចាប់ផ្តើមធ្វើ ដើម្បីចូលទៅកាន់តែជិតព្រះអង្គសង្រ្គោះគឺជាអ្វី ? តើអ្នកនឹងចាប់ផ្ដើមដោយរបៀបណា ?
បើអាចធ្វើបាន សូមយោងទៅកំណត់ហេតុនេះនៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់អ្នក ដើម្បីពិនិត្យមើលថា តើអ្នកបានឆ្លើយសំណួរទាំងពីរនេះយ៉ាងដូចម្តេច ។ សូមគិតអំពីការរីកចម្រើនដែលអ្នកបានធ្វើឆ្ពោះទៅរកគោលដៅដែលអ្នកបានកំណត់ ។ សំណួរខាងក្រោមអាចជួយណែនាំអ្នកបាន ។
-
តើអ្នកបានជួបប្រទះឧបសគ្គអ្វីខ្លះ ឬតើអ្នកបានរីកចម្រើនអ្វីខ្លះ ខណៈពេលដែលព្យាយាមផ្លាស់ប្តូរ ហើយខិតទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ?
-
តើព្រះអម្ចាស់បានជួយអ្នកយ៉ាងដូចម្ដេច ?
-
ផ្អែកលើការរីកចម្រើននាពេលបច្ចុប្បន្នរបស់អ្នក តើអ្នកគិតថាជំហានបន្ទាប់របស់អ្នកគួរតែជាអ្វី ?
២ . សូមឆ្លើយសំណួរមួយក្នុងចំណោមសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកនៅមានសំណួរអ្វីខ្លះទៀតអំពីការប្រែចិត្ត ?
-
តើការជ្រើសរើសដើម្បីប្រែចិត្តបានជួយអ្នកឲ្យរីកចម្រើនខាងវិញ្ញាណ និងទទួលបានអំណរដោយរបៀបណា ?
-
តើអ្នកទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអង្គសង្រ្គោះ កាលដែលអ្នកព្យាយាមប្រែចិត្ត ឬផ្លាស់ប្តូរដោយរបៀបណា ?