ថ្នាក់​សិក្ខាសាលា
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៤


ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៤

អនុវត្តតាមវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ

Youth engaged in a group activity. They are seated in a circle in an outdoor setting.

គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិគឺ ដើម្បីជួយអ្នកឲ្យរៀនពីរបៀបអនុវត្តនៅក្នុងជីវិតតាមគោលលទ្ធិ ដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នករៀនអនុវត្តតាមវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ទៅនឹងសាច់រឿងដែលស្រដៀងនឹងអ្វី ដែលអ្នកអាចជួបប្រទះនៅក្នុងជីវិតរបស់អ្នកផ្ទាល់បាន ។

តើបទគម្ពីរទាក់ទងនឹងជីវិតខ្ញុំយ៉ាងដូចម្តេច ?

យុវជនម្នាក់ឈ្មោះ នីកូ បានចំណាយពេលជាច្រើនដើម្បីសិក្សាព្រះគម្ពីរ ។ គាត់ស្គាល់ដំណើររឿងព្រះគម្ពីរជាច្រើន ហើយបានទន្ទេញចាំខគម្ពីរជាច្រើន ។ ថ្វីបើគាត់មានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏នីកូ មានការលំបាកក្នុងការមើលឃើញពីរបៀបដែលបទគម្ពីរទាក់ទងនឹងកាលៈទេសៈ និងសំណួរផ្ទាល់ខ្លួនរបស់គាត់ដែរ ។

  • តើអ្នកអាចនិយាយអ្វីខ្លះទៅកាន់ នីកូ ដើម្បីជួយគាត់ឲ្យមើលឃើញពីរបៀបដែលបទគម្ពីរអនុវត្តចំពោះជីវិតរបស់គាត់ ?

  • តើនៅពេលណាដែលអ្នកបានអនុវត្តសេចក្តីពិតមួយចេញពីព្រះគម្ពីរទៅក្នុងជីវិតរបស់អ្នក ?

មេរៀននេះនឹងជួយអ្នកឲ្យអនុវត្តសេចក្តីពិតទាំងឡាយ ដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទៅនឹងស្ថានភាពជីវិតពិត ។

សេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ

ខាងក្រោមនេះគឺជាសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ពីពាក់កណ្តាលដំបូងនៃព្រះគម្ពីរសញ្ញាថ្មី ។ សូមពិនិត្យមើលតារាងនេះឡើងវិញ ហើយប្រសិនបើអ្នកមិនទាន់បានធ្វើទេ សូមពិចារណាគូសចំណាំវគ្គបទគម្ពីរទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។

សេចក្ដីយោងបទគម្ពីរ

ឃ្លាបទគម្ពីរគន្លឹះ

លូកា ២:១០–១២

« ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ ១ អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។

យ៉ូហាន ៣:៥

« បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ។

យ៉ូហាន ៣:១៦

« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ » ។

ម៉ាថាយ ៥:១៤–១៦

« ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោក » ។

ម៉ាថាយ ១១:២៨–៣០

« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។

ម៉ាថាយ ១៦:១៥–១៩

ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក » ។

យ៉ូហាន ៧:១៧

« បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ » ។

ម៉ាថាយ ២២:៣៦–៣៩

« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ។ … ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។

លូកា ២២:១៩–២០

ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ « ដើម្បីរំឭកពីខ្ញុំចុះ » ។

យ៉ូហាន ១៧:៣

« នេះជាជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ និងព្រះយេស៊ូវគ្រីស្ទ » ។

លូកា ២៤:៣៦–៣៩

« ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ » ។

  • តើមានវិធីអ្វីខ្លះដែលអ្នកបានអនុវត្ត ឬអាចអនុវត្តបាននៅក្នុងជីវិតរបស់អ្នក តាមសេចក្តីពិតមួយចំនួនដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងនេះ ?

ការអនុវត្តគោលលទ្ធិទៅនឹងស្ថានភាពជីវិតពិត

Writing on a piece of paper with a pen or pencil. ១ . សូមជ្រើសរើសសាច់រឿងមួយក្នុងចំណោមសាច់រឿងខាងក្រោមនេះ បន្ទាប់មកជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ចេញពីតារាងនេះ ដែលអ្នកគិតថាអាចជួយដល់បុគ្គលនោះក្នុងស្ថានភាពនោះបាន ។ សូមពន្យល់ពីចម្លើយរបស់អ្នក ។

  • មិត្តរបស់អ្នកសួរអ្នកថា « តើអ្វីទៅដែលសំខាន់ខ្លាំងអំពីព្រះយេស៊ូវគ្រីស្ទ ? »

  • នៅពេលមិត្តម្នាក់ចាប់ផ្តើមរៀនអំពីដំណឹងល្អ ពួកគេសួរថា « ហេតុអ្វីខ្ញុំត្រូវទទួលពិធីបុណ្យជ្រមុជទឹក ? តើខ្ញុំមិនអាចធ្វើជាមនុស្សល្អបានទេឬ ? »

សូមជ្រើសរើសសាច់រឿងមួយក្នុងចំណោមសាច់រឿងខាងក្រោម ។

  • អ្នកកំពុងមានអារម្មណ៍សន្ធប់ដោយបញ្ហាជីវិត ហើយឆ្ងល់ថាតើអ្នកអាចងាកទៅរកភាពធូរស្បើយនៅឯណា ។

  • ឪពុកម្តាយរបស់អ្នកសង្កត់ធ្ងន់ថា វាសំខាន់ប៉ុណ្ណាដែលអ្នកត្រូវធ្វើជាគំរូដល់អ្នកដទៃ ។

Writing on a piece of paper with a pen or pencil. ២ . ដោយផ្អែកលើសាច់រឿងដែលអ្នកបានជ្រើសរើស សូមឆ្លើយតបនឹងសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយណា ដែលអ្នកគិតថាទាក់ទងនឹងសាច់រឿងនេះ ?

  • តើពាក្យ ឬឃ្លាជាក់លាក់អ្វីខ្លះ ចេញពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះ ដែលនឹងមានគុណប្រយោជន៍ជាពិសេសនៅក្នុងស្ថានភាពនេះ ?

Writing on a piece of paper with a pen or pencil. យ៉ូហាន ៣:១៦៣ . សូមបង្កើតសាច់រឿងមួយ ដែលទាក់ទងនឹងគោលលទ្ធិដែលបានបង្រៀននៅក្នុង

។ សូមកត់ត្រាសាច់រឿងរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។