ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ាថាយ ២២:៣៦–៣៩
បទបញ្ញត្តិធំពីរ
នៅក្នុង ម៉ាថាយ ២២:៣៦–៣៩ ព្រះអង្គសង្គ្រោះបានបង្រៀនបទបញ្ញត្តិធំពីរ ។ មេរៀននេះនឹងជួយអ្នកឲ្យអនុវត្តការប្រើប្រាស់គោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ និងគោលការណ៍នៃការទទួលបានចំណេះដឹង ខាងវិញ្ញាណ ដើម្បីយល់ពីរបៀបគោរពតាមបទបញ្ញត្តិទាំងពីររបស់ព្រះ គឺការស្រឡាញ់ព្រះ និងអ្នកជិតខាងរបស់អ្នក ។
ទន្ទេញចាំ និងពន្យល់
សូមអនុវត្តការទន្ទេញចាំឃ្លាគន្លឹះ « ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯង ។… ត្រូវឲ្យស្រឡាញ់អ្នកជិតខាង » សម្រាប់សេចក្ដីយោង ម៉ាថាយ ២២:៣៦–៣៩ ។
សូមគូររូបបេះដូង ហើយសរសេរលេខ ១ និង ២ នៅខាងក្រោមវា ។ នៅជាប់នឹងលេខ ១ សូមសរសេរថា « ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង »នៅជាប់លេខ ២ សូមសរសេរថា« ត្រូវឲ្យស្រឡាញ់អ្នកជិតខាង » ។ សូមចង្អុលទៅបេះដូង ហើយថ្លែងសេចក្ដីយោងនេះ ។ បន្ទាប់មក សូមចង្អុលទៅលេខនីមួយៗ ។ ដូចដែលអ្នកធ្វើដូច្នេះ សូមថ្លែងផ្នែកនៃឃ្លាគន្លឹះដែលភ្ជាប់ ជាមួយលេខនោះ ។ សូមធ្វើដំណើរការនេះដដែលៗឲ្យបានច្រើនដង ។
សូមអាន ម៉ាថាយ ២២:៣៦–៣៩ ហើយរំឭកការសិក្សាពីមុនរបស់អ្នកអំពីខគម្ពីរទាំងនេះ ។
១. សូមកត់ត្រាចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើមានវិធីណាខ្លះដែលយើងអាចស្រឡាញ់ព្រះដោយអស់ពីចិត្តយើងបាន ? តើយើងអាចស្រឡាញ់អ្នកជិតខាងរបស់យើង ដូចយើងស្រឡាញ់ខ្លួនឯងបានដោយរបៀបណា ?
-
ហេតុអ្វីបានជាអ្នកគិតថា បទបញ្ញត្តិទាំងពីរនេះត្រូវបានប្រទានមកតាមលំដាប់លំដោយដូច្នេះ ?
រៀនអនុវត្ត
ប្រសិនបើចាំបាច់ សូមរំឭក កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » ឡើងវិញនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។នៅក្នុងស្ថានភាពខ្លះ យើងអាចនឹងពិបាកក្នុងការដឹងពីរបៀបធ្វើតាមបទបញ្ញត្តិរបស់ព្រះ ហើយបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្ស ដែលមិនគោរពតាមបទបញ្ញត្តិព្រះ ។
អែលឌើរ លីន ជី រ៉ូប៊ីន នៃពួកចិតសិបនាក់បានបង្រៀន ៖
ការព្យាយាមផ្គាប់ចិត្តអ្នកដទៃជាងផ្គាប់ព្រះហឫទ័យព្រះ គឺជាការប្រព្រឹត្តផ្ទុយទៅនឹង បញ្ញត្តយ៉ាងសំខាន់ទីមួយ និងទីពីរ ( សូមមើល ម៉ាថាយ ២២:៣៧–៣៩ ) ។ វាជាការភ្លេចថាយើងត្រូវផ្ដោតអារម្មណ៍ទៅលើអ្វី ។ ហើយយើងរាល់គ្នាធ្លាប់បានធ្វើកំហុសនោះ ព្រោះយើងខ្លាចមនុស្ស ។ …
ការសម្រេចពីអត្តចរិតត្រូវបានបង្កើតឡើងដោយការចងចាំពីលំដាប់ត្រឹមត្រូវនៃបទបញ្ញត្តិធំទីមួយ និងទីពីរ …
ព្រះអង្គសង្គ្រោះជាគំរូដ៏អស្ចារ្យ ទ្រង់តែងផ្ដោតអារម្មណ៍ទៅលើព្រះវរបិតាទ្រង់ជានិច្ច ។ ទ្រង់ស្រឡាញ់ ហើយបម្រើមនុស្សជុំវិញ ប៉ុន្តែទ្រង់មានបន្ទូលថា « ខ្ញុំមិនទទួលកិត្តិសព្ទអំពីមនុស្សទេ » ( យ៉ូហាន ៥:៤១ ) ។
( លីន ជី រ៉ូប៊ីន « Which Way Do You Face? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩, ១១ )
សូមពិចារណាពីសំណួរទាំងនេះ មុនពេលអ្នកធ្វើសកម្មភាពខាងក្រោម ។
-
តើអ្នកធ្លាប់ខ្លាចក្នុងការកែតម្រូវ ឬទូន្មានមិត្តភក្ដិដោយសេចក្ដីស្រឡាញ់ ដោយសារតែអ្នកមិនចង់ធ្វើឲ្យគេអាក់អន់ចិត្តដែរឬទេ ?
-
តើអ្នកធ្លាប់មានអារម្មណ៍ថា អ្នកត្រូវជ្រើសរើសរវាងអ្វីដែលអ្នកដទៃរំពឹងពីអ្នក និងអ្វីដែលព្រះអម្ចាស់រំពឹងពីអ្នកឬទេ ?
២. សូមធ្វើកិច្ចការដូចតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
សូមសរសេរសាច់រឿងមួយ ដែលនរណាម្នាក់អាចនឹងពិបាកក្នុងការស្រឡាញ់ព្រះ ហើយពិបាកធ្វើតាមរាល់បទបញ្ញត្តិរបស់ទ្រង់ ឬក៏បង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកដទៃផងដែរ ។ ( កំណត់ចំណាំ ៖ សូមកុំបង្កើតសាច់រឿងដែលអ្នកដទៃអាចដឹងថា វាជាប់ទាក់ទងនឹងបុគ្គលជាក់លាក់ ឬមិត្តភក្តិណាម្នាក់ ) ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច
សូមគិតអំពីបុគ្គលនៅក្នុងសាច់រឿងរបស់អ្នក នៅពេលអ្នកឆ្លើយសំណួរខាងក្រោម ។
-
តើការសន្និដ្ឋានអ្វីខ្លះអាចមានឥទ្ធិពលលើបុគ្គលម្នាក់ក្នុងការជ្រើសរើសធ្វើឲ្យអ្នកដទៃពេញចិត្ត ជាជាងធ្វើឲ្យព្រះសព្វព្រះទ័យ ?
-
តើការយល់ដឹងអំពីផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ឬការបង្រៀនដំណឹងល្អផ្សេងទៀត អាចជួយដោះស្រាយការសន្និដ្ឋានខុសឆ្គងទាំងនេះដោយរបៀបណា ?
-
តើមានសេចក្ដីពិតអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយបុគ្គលនោះ ឲ្យមើលឃើញអ្នកដទៃតាមទស្សនវិស័យរបស់ទ្រង់ទាំងទ្វេ ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើសេចក្ដីពិតនៅក្នុង ម៉ាថាយ ២២:៣៦–៣៩ អាចជួយណែនាំបុគ្គលនោះបានដោយរបៀបណា ?
សូមអាន សេចក្តី ថ្លែងការណ៍ ខាងក្រោម មកពីព្យាការី ថ្ងៃចុង ក្រោយដើម្បីរកមើលអ្វីដែលអាចមានប្រយោជន៍ សម្រាប់ បុគ្គល នៅក្នុង សាច់ រឿងរបស់អ្នក ។ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ពេលខ្លះ ក្នុងនាមជាថ្នាក់ដឹកនាំសាសនាចក្រយើងត្រូវបានគេរិះគន់ដោយសារ ការកាន់ខ្ជាប់យ៉ាងហ្មត់ចត់ទៅនឹងក្រឹត្យវិន័យរបស់ព្រះ ការការពារគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះ និងការទប់ទល់នឹងសម្ពាធខាងសង្គមនៅជំនាន់របស់យើង ។ …
…ប៉ុន្ដែ តើវាមិនរឹតតែជាការមិនខ្វល់ខ្វាយកាន់តែខ្លាំងទេឬ ប្រសិនបើយើង មិន ប្រាប់ពីសេចក្ដីពិតនោះ—មិន បង្រៀនអ្វីដែលព្រះបានបើកសម្ដែងនោះ ?
( រ័សុល អិម ណិលសុន « The Love and Laws of God » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ] ទំព័រ ៣ នៅលើគេហទំព័រ speeches.byu.edu )
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានថ្លែង ៖
យើងត្រូវតែព្យាយាមគោរពបទបញ្ញត្តិធំទាំងពីរ ។ ដើម្បីធ្វើដូច្នោះបាន យើងត្រូវតែស្វែងរកតុល្យភាពរវាងក្រឹត្យវិន័យ និងសេចក្ដីស្រឡាញ់—ជាការគោរពបទបញ្ញត្តិ និងការដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា ខណៈដែលស្រឡាញ់អ្នកជិតខាងរបស់យើងផងដែរ ។ ដំណើរនេះតម្រូវឲ្យយើងស្វែងរកការបំផុសគំនិតពីព្រះនូវអ្វីដើម្បីគាំទ្រ និងអ្វីដែលត្រូវបដិសេធ ព្រមទាំងរបៀបស្រឡាញ់ ហើយស្ដាប់ដោយការគោរព ហើយបង្រៀននៅក្នុងដំណើរការនោះ ។
( ដាល្លិន អេក អូក « Two Great Commandments » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៥ )
-
តើការដឹងសេចក្ដីពិតដែលបានបង្រៀននៅក្នុងសេចក្ដីថ្លែងការណ៍ទាំងនេះ អាចជួយបុគ្គលនៅក្នុងសាច់រឿងរបស់អ្នកដោយរបៀបណា ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើបុគ្គលនៅក្នុងសាច់រឿងរបស់អ្នកអាចធ្វើអ្វីបានខ្លះ ដើម្បីទទួលបានជំនួយពីព្រះវរបិតាសួគ៌ ដើម្បីដឹងពីទង្វើដែលត្រូវប្រព្រឹត្ត ?
-
តើពួកគេអាចប្រព្រឹត្តតាមរបៀបណា ដើម្បីអាចរក្សាបទបញ្ញត្តិធំទាំងពីរនេះនៅពេលទន្ទឹមគ្នា ?
៣. ដោយប្រើសាច់រឿងដែលអ្នកបានបង្កើត សូមសរសេរចម្លើយដែលឆ្លើយពីរបៀបដែលបុគ្គលនោះអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ និងអ្នកជិតខាងរបស់ពួកគេ ។