ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២១:១២–១៦


ម៉ាថាយ ២១:១២–១៦

ព្រះយេស៊ូវសម្អាតព្រះវិហារបរិសុទ្ធ

Jesus turning over a table of a money changer in the temple. Outtakes include images of Christ alone and with the crowd of merchants and buyers fleeing, people buying goods, and people looking.

ខណៈនៅក្រុងយេរូសាឡិមក្នុងអំឡុងសប្តាហ៍ចុងក្រោយនៃព្រះជន្មរបស់ទ្រង់ ព្រះយេស៊ូវបានសម្អាតព្រះវិហារបរិសុទ្ធជាលើកទីពីរ ហើយបានប្រោសអស់អ្នកដែលមកឯទ្រង់ ។ មេរៀននេះនឹងជួយអ្នកឲ្យមានអារម្មណ៍ថាមានបំណងប្រាថ្នាកាន់តែខ្លាំងឡើងក្នុងការចាត់ទុកព្រះវិហារបរិសុទ្ធជាកន្លែងពិសិដ្ឋមួយដែលអ្នកអាចទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ និងពង្រឹងសេចក្ដីជំនឿរបស់អ្នកលើទ្រង់បាន ។

ព្រះយេស៊ូវសម្អាតព្រះវិហារបរិសុទ្ធ

តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលអ្នកមើលរូបភាពបន្ទប់ផ្សេងៗទាំងនេះនៅក្នុងព្រះវិហារបរិសុទ្ធ ? អ្នកគួរតែសរសេរចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

Baptistry of the Asuncion Paraguay Temple
Interior of of the endowment room in the Asuncion Paraguay Temple
Frankfurt Germany Temple . An interior image of the temple featuring the Sealing Room.
Cordoba Argentina Temple celestial room

ព្រះយេស៊ូវបានទៅក្រុងយេរូសាឡិមដើម្បីប្រារព្ធពិធីបុណ្យរំលង ហើយបានយាងទៅព្រះវិហារបរិសុទ្ធ ។ អ្នកថ្វាយបង្គំដែលមកពីក្រុងយេរូសាឡិមត្រូវប្តូរប្រាក់របស់ពួកគេជារូបិយប័ណ្ណ ដែលអាចប្រើប្រាស់បាននៅព្រះវិហារបរិសុទ្ធនោះ ដើម្បីទិញសត្វធ្វើយញ្ញបូជាដែលនឹងធ្វើឡើងតំណាងឲ្យពួកគេដោយពួកសង្ឃ ។ ទោះជាអាជីវកម្មនេះគឺជារឿងចាំបាច់ ហើយបម្រើឲ្យគោលបំណងល្អយ៉ាងណាក្ដី ប៉ុន្តែការជួញដូរនៅឯព្រះវិហារបរិសុទ្ធ គឺមិនមានការគោរព និង មិនមានគារវភាពនោះទេ ។ ព្រះយេស៊ូវបានឆ្លើយតបទៅនឹងអ្វីដែលទ្រង់បានសង្កេតឃើញនៅក្នុងព្រះវិហារបរិសុទ្ធក្នុងឱកាសពីរផ្សេងគ្នា ៖ ម្តងនៅជិតការចាប់ផ្តើមនៃការងារបម្រើរបស់ទ្រង់ ( សូមមើល យ៉ូហាន ២:១៣–១ ) និងម្តងទៀតក្នុងសប្តាហ៍ចុងក្រោយនៃព្រះជន្មរបស់ទ្រង់ ( សូមមើល ម៉ាថាយ ២១:១២–១៣ ) ។

សូមអានវគ្គបទគម្ពីរមួយ ឬទាំងពីរខាងក្រោមនេះ ដោយរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះបានឆ្លើយតបនឹងអ្វីដែលទ្រង់បានទតឃើញនៅក្នុង ព្រះវិហារបរិសុទ្ធ ។ អ្នកក៏គួរមើលវីដេអូ « Jesus Cleanses the Temple » ( ១:៥៤ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ផងដែរ ។ វីដេអូនេះបង្ហាញពីដំណើររឿងនៅក្នុង យ៉ូហាន ២ ។

Cordoba Argentina Temple celestial room
  • តើអ្នកបានរៀនអ្វីខ្លះ មកពីការអានដំណើររឿងទាំងពីរនេះ អំពីព្រះទ័យរបស់ព្រះអង្គសង្គ្រោះចំពោះព្រះវិហារបរិសុទ្ធ ?

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះបានឆ្លើយតបដូច្នេះចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងព្រះវិហារបរិសុទ្ធ ?

  • តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានរៀនមកពីព្រះបន្ទូល និងព្រះសកម្មភាពរបស់ព្រះអង្គសង្គ្រោះនៅក្នុងព្រះវិហារបរិសុទ្ធ ?

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនអំពីលក្ខណៈដ៏ពិសិដ្ឋនៃដំណាក់របស់ព្រះអម្ចាស់ ៖

Official portrait of President Russell M. Nelson taken January 2018

ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ។ មូលដ្ឋានសម្រាប់រាល់ពិធីបរិសុទ្ធនិងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ—ដែលជាចំណុចសំខាន់នៃផែនការនៃសេចក្ដីសង្គ្រោះ—គឺជាដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ រាល់សកម្មភាព រាល់មេរៀន ទាំងអស់ដែលយើងធ្វើនៅក្នុងសាសនាចក្រ គឺសំដៅទៅលើព្រះអម្ចាស់ និងព្រះរាជដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។ …

… ព្រះប្រោសលោះរបស់យើងទាមទារឲ្យព្រះវិហារបរិសុទ្ធរបស់ទ្រង់ត្រូវបានការពារពីការប្រមាថមើលងាយ ។ គ្មានរបស់មិនស្អាតណាអាចចូលទៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់បានឡើយ ។ អស់អ្នកដែលបានរៀបចំខ្លួនបានល្អ សូមស្វាគមន៍ ។

( រ័សុល អិម ណិលសុន « Personal Preparation for Temple Blessings » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៣២–៣៣ )

  • តើសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន ជួយយើងឲ្យយល់កាន់តែច្បាស់អំពីអាកប្បកិរិយារបស់ព្រះអង្គសង្គ្រោះចំពោះ ព្រះវិហារបរិសុទ្ធយ៉ាងដូចម្ដេច ?

  • ហេតុអ្វីអ្នកគិតថា ព្រះអម្ចាស់តម្រូវឲ្យយើងត្រូវមានភាពស័ក្តិសមដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ?

សូមពិចារណាសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមសញ្ជឹងគិតថា តើព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកធ្វើអ្វី ។ អ្នកគួរតែមើលវីដេអូ « Exceeding Great and Precious Promises » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ១០:០៨ ដល់ ១១:១៧ ឬអានសម្រង់ខាងក្រោមនេះ ។

2:3
Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

ព្រះវិហារបរិសុទ្ធគឺជាកន្លែងថ្វាយបង្គំដ៏បរិសុទ្ធបំផុត ជាងកន្លែងណាៗទៀតទាំងអស់ ។ ព្រះវិហារបរិសុទ្ធគឺពិតជាដំណាក់នៃព្រះអម្ចាស់ ជា កន្លែងពិសិដ្ឋ ដែលញែកចេញជាពិសេសសម្រាប់ថ្វាយបង្គំព្រះ និងសម្រាប់ទទួល ហើយចងចាំពីសេចក្តីសន្យាដ៏ធំបំផុត ហើយវិសេសរបស់ទ្រង់ផង ។

… ការផ្តោតសំខាន់នៃការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធគឺ ការចូលរួមនៅក្នុងពិធីបរិសុទ្ធ និងការរៀន ការទទួល និងការចងចាំសេចក្តីសញ្ញា ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងគិត ប្រព្រឹត្តហើយស្លៀកពាក់តាមរបៀបមួយផ្សេងពីកន្លែងផ្សេងទៀតដែលយើងទៅ ។

គោលបំណងដ៏សំខាន់នៃព្រះវិហារបរិសុទ្ធគឺដើម្បីលើកកម្ពស់ចក្ខុវិស័យរបស់យើងពីរឿងខាងលោកិយទៅរកពរជ័យដ៏នៅអស់កល្បជានិច្ច ។

( ដេវីឌ អេ បែដណា « Exceeding Great and Precious Promises » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៩២ )

  • តើអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកដឹង ទទួលអារម្មណ៍ ឬធ្វើអ្វីខ្លះ ដោយសារតែអ្វីដែលអ្នកបានរៀននៅក្នុងមេរៀននេះ អំពីលក្ខណៈពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ ?

ព្រះយេស៊ូវប្រោសមនុស្សខ្វាក់ និងខ្វិនឲ្យជា

សូមអាន ម៉ាថាយ ២១:១៤ ដោយស្វែងរកអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ បន្ទាប់ពីទ្រង់បានសម្អាតព្រះវិហារបរិសុទ្ធជាលើកទីពីរហើយ ។ ពាក្យ « ខ្វិន » សំដៅលើបុគ្គលពិការ ឬដើរមិនរួច ។

សូមកត់ចំណាំពីរបៀបដែលព្រះអង្គសង្គ្រោះបានប្រោសអ្នកដើរតាមដ៏ស្មោះត្រង់របស់ទ្រង់មួយចំនួននៅក្បែរព្រះវិហារបរិសុទ្ធ ។

  • តើការព្យាបាលប្រភេទណាទៀតដែលយើងបានទទួលបទពិសោធន៍ តាមរយៈការអនុវត្តសេចក្ដីជំនឿទៅលើទ្រង់ និងតាមរយៈការធ្វើកិច្ចការព្រះវិហារបរិសុទ្ធរបស់យើង ?

អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់អំពីការព្យាបាលដែលយើងអាចទទួលបាន នៅពេលយើងចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ សូមមើលវីដេអូខាងក្រោមនេះ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៣:៤៩ ដល់ ៤:០៩ ឬអានសម្រង់អត្ថបទខាងក្រោម ។

2:3
Official portrait of Elder Dale G. Renlund of the Quorum of the Twelve Apostles, January 2016.

នៅពេលយើងចូលរួមនៅក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធនាពេលបច្ចុប្បន្ននេះ នោះយើងក៏ស័ក្ដិសមដើម្បីទទួលពរជ័យនៃ « ការព្យាបាល » ដែលបានសន្យាដោយពួកព្យាការី និងពួកសាវកដែរ ។ ពរជ័យទាំងនេះក៏អស្ចារ្យបំផុតផងដែរ ដោយសារតែវិសាលភាព និងលក្ខណៈពិសេសព្រមទាំងលទ្ធផលនៅក្នុងជីវិតរមែងស្លាប់នៃពរជ័យទាំងនេះ ។

( ឌែល ជី រិនឡាន់ « Family History and Temple Work: Sealing and Healing » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៤៧ )

  • តើអ្នកគិតថា ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធអាចជួយយើងឲ្យជាសះស្បើយពីរបួសខាងវិញ្ញាណ និងអារម្មណ៍របស់យើងយ៉ាងដូចម្ដេច ?

Writing on a piece of paper with a pen or pencil. ១. សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ។ សូមបញ្ចូលចម្លើយរបស់អ្នកទៅនឹងសំណួរយ៉ាងហោចណាស់ពីរក្នុងចំណោមសំណួរខាងក្រោមនេះ ។

  • តើអ្នកមានគំនិត និងអារម្មណ៍អ្វីខ្លះ បន្ទាប់ពីបានរៀនអំពីព្រះអង្គសង្គ្រោះ និងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ?

  • តើអ្វីដែលអ្នកបានរៀននិងមានអារម្មណ៍នៅថ្ងៃនេះមានឥទ្ធិពលលើរបៀបដែលអ្នកថ្វាយបង្គំព្រះអង្គសង្គ្រោះនៅក្នុងព្រះវិហារបរិសុទ្ធយ៉ាងដូចម្ដេច ?

  • តើអ្នកស្វែងរកការព្យាបាលអ្វីពីព្រះអម្ចាស់ នៅពេលអ្នកចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ?

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

ម៉ាថាយ ២១:១៣ ។ ហេតុអ្វីបានជាព្រះយេស៊ូវមានបន្ទូលថា ប្រជាជនបានចាត់ទុកព្រះវិហារបរិសុទ្ធជា « រោងចោរ » ទៅវិញ ?

ឃ្លាថា « រោងចោរ » ចង់មានន័យថា ពួកអ្នកប្ដូរប្រាក់ និងពាណិជ្ជករគិតតែពីចង់បានប្រាក់ចំណេញជាជាងការថ្វាយបង្គំព្រះ និងការជួយមនុស្សដទៃទៀតឲ្យថ្វាយបង្គំ ។

តើព្រះយេស៊ូវខ្ញាល់ឬ ពេលទ្រង់សម្អាតព្រះវិហារបរិសុទ្ធ ?

ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បានបង្រៀនអំពីការសម្អាតព្រះវិហារបរិសុទ្ធរបស់ព្រះអង្គសង្គ្រោះ ។ សូមមើលវីដេអូខាងក្រោម ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ១១:០៧ ដល់ ១១:៣៥ ឬអានសម្រង់ខាងក្រោមនេះ ។

2:3
Frontal half-length portrait of President Gordon B. Hinckley. President Hinckley’s hands are resting on the back of a chair. The image is the official Church portrait of President Hinckley as of 1995. This was President Hinckley’s last official portrait. President Hinckley died 27 January 2008.

ក្នុងកាលៈទេសៈមួយចំនួន ការខឹងសម្បារគឺជារឿងត្រឹមត្រូវ ។ ព្រះគម្ពីរប្រាប់យើងថាព្រះយេស៊ូវបានបណ្ដេញអ្នកប្តូរប្រាក់ចេញពីព្រះវិហារ ដោយទ្រង់មានបន្ទូលថា « ដំណាក់យើងត្រូវហៅថា ជាទីសម្រាប់អធិស្ឋាន តែអ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ » ( ម៉ាថាយ ២១:១៣ ) ។ ប៉ុន្តែទោះជាយ៉ាងណា ព្រះបន្ទូលទាំងនេះគឺដូចជាការស្តីបន្ទោស ច្រើនជាងជាកំហឹងដែលមិនអាចគ្រប់គ្រងបាន ។

( ហ្គរដុន ប៊ី ហ៊ិងគ្លី « Slow to Anger » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៦៦ )