ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១០
អនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិគឺ ដើម្បីជួយអ្នកឲ្យរៀនពីរបៀបអនុវត្តនៅក្នុងជិវិតជាក់ស្ដែងទៅតាមគោលលទ្ធិ ដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិ ។ មេរៀននេះ នឹងផ្តល់ឱកាសឲ្យអ្នករៀនអនុវត្តវគ្គបទគម្ពីរមួយចំនួនដែលអ្នកបានសិក្សានៅឆ្នាំនេះ ។
គោលលទ្ធិសម្រាប់ជីវិតពិត
សូមពិនិត្យមើលវគ្គចំណេះចំណានខាងគោលលទ្ធិទាំងបួននៅក្នុងតារាងខាងក្រោមនេះ ។ នៅពេលអ្នកអានសាច់រឿងខាងក្រោម សូមកំណត់ថាវគ្គចំណេះចំណានខាងគោលលទ្ធិមួយណាដែលអាចជួយក្នុងសាច់រឿងនីមួយៗ ។
សេចក្ដីយោងបទគម្ពីរ |
ឃ្លាបទគម្ពីរគន្លឹះ |
---|---|
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ។… ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ « ដើម្បីរំឭកពីខ្ញុំចុះ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ដ្បិតខ្មោចគ្មានសាច់ ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « នេះជាជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ » ។ |
-
ខាឡូស មានមិត្តភក្តិម្នាក់ដែលជឿលើគ្រិស្តសាសនាមួយផ្សេង ដែលបង្ហាញការជឿរបស់គាត់ថា ព្រះយេស៊ូវគ្រីស្ទជាវិញ្ញាណ ហើយថាទ្រង់មិនមានរូបកាយទេ ។
-
លីស មើលឃើញខ្លួននាងថាជាមនុស្សរាប់អានញាតិមិត្ត ថែមទាំងទទួលយករាល់បុគ្គលិកលក្ខណៈណាក៏ដោយឲ្យតែមានភាពសមរម្យ ។ ការណ៍នេះបាននាំឲ្យនាងងឿងឆ្ងល់ពី គោលលទ្ធិរបស់ព្រះវរបិតាសួគ៌អំពីអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារ ។ ដោយសារតែចម្ងល់របស់នាង ពេលថ្មីៗនេះ លីស ទើបតែឈប់មកព្រះវិហារ និងរស់នៅតាមបទបញ្ញត្តិផ្សេងទៀត ។
-
ម៉ារា ឆ្ងល់ថាតើនាងអាចធ្វើឲ្យការទទួលទានសាក្រាម៉ង់ក្លាយជាបទពិសោធន៍មួយដ៏មានន័យជាងនេះដោយរបៀបណា ។
-
ហ្រ្គ៊េង បានឈប់យកចិត្តទុកដាក់ក្នុងថ្នាក់សិក្ខាសាលា និងការប្រជុំសាលាថ្ងៃអាទិត្យ ដោយសារគាត់មានអារម្មណ៍ថាគាត់ដឹងគ្រប់គ្រាន់ហើយអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សូមជ្រើសរើសសាច់រឿងមួយក្នុងចំណោមសាច់រឿងទាំងអស់ ហើយគិតអំពីវគ្គចំណេះចំណានខាងគោលលទ្ធិដែលអ្នកបានផ្គូផ្គងវា ។
ការអនុវត្តវគ្គចំណេះចំណានខាងគោលលទ្ធិទៅនឹងកាលៈទេសៈផ្ទាល់ខ្លួន
សូមពិនិត្យមើលវគ្គចំណេះចំណានខាងគោលលទ្ធិខាងក្រោមនេះ ( និងជម្រើសផ្សេងទៀតរបស់អ្នក ) ហើយកំណត់ថាតើវគ្គបទគម្ពីរណាខ្លះអាចមានសារៈប្រយោជន៍នៅក្នុងសាច់រឿងនេះ ។
សេចក្ដីយោងបទគម្ពីរ |
ឃ្លាបទគម្ពីរគន្លឹះ |
---|---|
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះមួយអង្គប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ។… ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ « ដើម្បីរំឭកពីខ្ញុំចុះ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « នេះជាជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ដ្បិតខ្មោចគ្មានសាច់ ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ » ។ |
សូមសរសេរសារខ្លីមួយទៅកាន់ក្មេងជំទង់នៅក្នុងសាច់រឿងនោះ ។ សូមបញ្ចូលដូចខាងក្រោមនេះ ៖
-
វគ្គចំណេះចំណានខាងគោលលទ្ធិដែលអ្នកមានអារម្មណ៍ថានឹងជួយពួកគេឲ្យយល់ពីព្រះវរបិតាសួគ៌ និងព្រះរាជបំណងប្រាថ្នារបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់ពួកគេ និងមូលហេតុបានល្អបំផុត ។
-
បទពិសោធន៍ផ្ទាល់ខ្លួន ដំណើររឿងព្រះគម្ពីរ ឬឧទាហរណ៍ពីជីវិតរបស់ព្រះអង្គសង្គ្រោះ ដែលទាក់ទងនឹងអ្វីដែលត្រូវបានបង្រៀននៅក្នុងវគ្គបទគម្ពីរ ហើយអាចលើកទឹកចិត្តដល់បុគ្គលនេះ ។
-
សកម្មភាពដែលពួកគេអាចនឹងធ្វើ ដើម្បីអនុវត្តសេចក្តីពិតនៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិដែលអ្នកបានស្នើ ។ ( ឧទាហរណ៍ សម្រាប់ លូកា ២២:១៩–២០ អ្នកអាចរួមបញ្ចូលការណែនាំអំពីការអញ្ជើញឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ និងរឿងដែលត្រូវចងចាំអំពីព្រះអង្គសង្គ្រោះក្នុងអំឡុងពេលសាក្រាម៉ង់ ឬសម្រាប់ យ៉ូហាន ៧:១៧ អ្នកអាចណែនាំពីសុន្ទរកថាដែលពួកគេអាចអានដើម្បីយល់កាន់តែច្បាស់អំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ) ។
-
ទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរដែលអ្នកបានជ្រើសរើស ។
ប្រសិនបើអ្នកសរសេរសារខ្លីទៅកាន់នរណាម្នាក់ សូមពិចារណាផ្តល់សារខ្លីនោះទៅពួកគេ ឬនិយាយជាមួយពួកគេអំពីសារខ្លីរបស់អ្នក ។