ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី១៩
ទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ
ការចងចាំវគ្គបទគម្ពីរ និងអ្វីដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរទាំងនោះ អាចជួយដល់អ្នកតាមវិធីជាច្រើន ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យទន្ទេញសេចក្ដីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិព្រះគម្ពីរសញ្ញាថ្មី និងឃ្លាបទគម្ពីរគន្លឹះ ។
ទន្ទេញចាំឃ្លាបទគម្ពីរគន្លឹះ
-
តើព្រះអង្គសង្គ្រោះបានប្រើបទគម្ពីរអ្វីខ្លះក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ?
នៅពេលអារក្សសាតាំងបានល្បួងព្រះអង្គសង្គ្រោះ ទ្រង់បានប្រើសេចក្តីពិតទាំងឡាយពីព្រះគម្ពីរ ដើម្បីជួយទ្រង់ឲ្យយកឈ្នះលើការល្បួងទាំងនោះ ( សូមមើល ម៉ាថាយ ៤:១–១១ ) ។ ទ្រង់ក៏បានប្រើព្រះគម្ពីរជាញឹកញាប់ក្នុងការបង្រៀនរបស់ទ្រង់ផងដែរ ( សូមមើល លូកា ៤:១៧–២៧; ម៉ាថាយ ១៩:៤–៥; ម៉ាថាយ ២៤:៣៧–៤០; ម៉ាកុស ១២:២៦ ) ។ នៅពេលអ្នកទន្ទេញសេចក្ដីយោងនៃចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះនៅក្នុងមេរៀននេះ សូមពិចារណាអំពីរបៀបដែលវគ្គបទគម្ពីរទាំងនេះអាចជួយដល់អ្នក និងអ្នកដទៃទៀតបាន ។ ប្រសិនបើអ្នកមិនទាន់បានគូសចំណាំវគ្គបទគម្ពីរទាំងនេះ និងឃ្លាគន្លឹះនៅក្នុងបទគម្ពីររបស់អ្នកនៅឡើយទេ សូមពិចារណាគូសចំណាំ ។
សេចក្ដីយោងបទគម្ពីរ |
ឃ្លាបទគម្ពីរគន្លឹះ |
---|---|
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ ព្រះគឺជា « ព្រះវរបិតាខាងវិញ្ញាណ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញាមានតែសូមដល់ព្រះ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ដំណឹងល្អ [ ត្រូវបាន ] ផ្សាយទៅមនុស្សដែលស្លាប់ហើយ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ … តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន » ។ |
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមចម្លងតារាងមុនៗ ។ ការនិយាយពាក្យឲ្យឮៗនៅពេលអ្នកសរសេរវា អាចជួយអ្នកឲ្យចងចាំពាក្យទាំងនោះបាន ។ សូមនិយាយឡើងវិញនូវសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះឲ្យឮៗ បន្ទាប់ពីសរសេរវារួចហើយ ។
សូមធ្វើសកម្មភាពខាងក្រោមនេះយ៉ាងហោចណាស់ពីរ ៖
-
សូមចំណាយពេលពីរបីនាទីដើម្បីទន្ទេញសេចក្ដីយោងនៃចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ ។ បន្ទាប់មក សូមបិទសេចក្ដីយោងបទគម្ពីរ ហើយព្យាយាមនិយាយសេចក្ដីយោងនេះ ខណៈដែលមើលតែឃ្លាគន្លឹះប៉ុណ្ណោះ ។ បន្ទាប់មក សូមបិទឃ្លាបទគម្ពីរគន្លឹះ ហើយព្យាយាមនិយាយឃ្លាបទគម្ពីរគន្លឹះ ខណៈដែលមើលតែសេចក្ដីយោងបទគម្ពីរប៉ុណ្ណោះ ។
-
សូមធ្វើការជាមួយដៃគូម្នាក់ សូមឲ្យម្នាក់និយាយសេចក្ដីយោងបទគម្ពីរឲ្យឮៗ ហើយម្នាក់ទៀតនិយាយឃ្លាបទគម្ពីរគន្លឹះដែលត្រូវគ្នា ។ សូមអានម្តងហើយម្ដងទៀតឲ្យច្រើនដងនូវសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាគន្លឹះនីមួយៗ ដោយព្យាយាមទន្ទេញសេចក្ដីយោង និងឃ្លាទាំងឡាយ ។ បន្ទាប់មក សូមព្យាយាមធ្វើវាដោយមិនមើលតារាង ។ បន្ទាប់មក សូមផ្លាស់តួនាទីគ្នា ។
-
បន្ទាប់ពីចំណាយពេលពីរបីនាទីដើម្បីទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះរួចហើយ សូមព្យាយាមបំពេញពាក្យដែលបានបាត់នៅក្នុងសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះមិនពេញលេញដូចខាងក្រោម ។ អ្នកក៏អាចប្រើកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ដើម្បីអនុវត្តការបំពេញចន្លោះទាំងឡាយផងដែរ ។
-
ហេព្រើរ :៩ ។ ព្រះ នៃ ។
-
១:៥–៦ ។ តែបើណាខ្វះមានសូមព្រះ ។
-
យ៉ាកុប ២:– ។ សេចក្តីជំនឿវាមិនមែនជា ។
-
ពេត្រុស ទី១:៦ ។ [ផ្សាយ]ទៅដែលហើយ ។
-
២០:១២ ។ រួចស្លាប់ត្រូវជំនុំជម្រះ …បានរៀងខ្លួន ។
-
-
សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ហើយព្យាយាមទន្ទេញខគម្ពីរមួយ ឬខគម្ពីរជាច្រើនទាំងមូល ។ សូមសរសេរសេចក្ដីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងប្រាំ និងឃ្លាបទគម្ពីរគន្លឹះឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបានចេញពីការចងចាំ ។
គិតពិចារណា
សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬពីរដែលអ្នកបានសិក្សានៅថ្ងៃនេះ ហើយអានវគ្គបទគម្ពីរទាំងមូល ។ សូមសញ្ជឹងគិតថាហេតុអ្វីវគ្គបទគម្ពីរនេះស័ក្តិសមនឹងចងចាំ ។